:::

"នៅពេលប្រឈមមុខនឹងបញ្ហាលំបាកសារមន្ទីរបានបង្ហាញពីកម្លាំងនៃសកម្មភាព៖ទិដ្ឋភាពផ្ទាល់ពីសមាជ ICOMនៅទីក្រុងប្រាក"

ICOM PRAGUE

ICOM PRAGUE

ព្រឹត្តិការណ៍ប្រចាំឆ្នាំនៃសមាជ ICOM (សមាគមសារមន្ទីរអន្តរជាតិ) ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី28ខែសីហានៅទីក្រុងប្រាក សាធារណរដ្ឋឆែក។ដោយសារតែការរាត

ត្បាតជាសកលនៃ COVID-19 បន្ទាប់ពីការរង់ចាំជិតបីឆ្នាំ ប្រធានបទនៃសមាជលើកទី 28 គឺ "អំណាចនៃសារមន្ទីរ" ហើយប្រធានបទដែលបានពិភាក្សាទៀតសោត ចំពោះពិភពសារមន្ទីរក្ដី  សម្រាប់សង្គមទាំងមូលក្ដីគឺសុទ្ធតែជាបញ្ហាដែលកំពុងលេចឡើងថ្មី។នៅលើឆាកសំខាន់មានប្រធានបទចំនួនបួនដែលជាប់ទាក់ទងគ្នា និងជិតស្និទ្ធ៖"គោលបំណង៖ សារមន្ទីរ និងសង្គមស៊ីវិល"     "និរន្តរភាព៖ សារមន្ទីរ និងភាពធន់"      "ចក្ខុវិស័យ៖ សារមន្ទីរ និងភាពជាអ្នកដឹកនាំ"   "សមិទ្ធិផល៖ សារមន្ទីរ និងបច្ចេកវិទ្យាថ្មី"    គោលបំណងគឺថាធ្វើជា សហគមន៍សារមន្ទីរក្រៅពីនៅក្នុងសកម្មភាពវប្បធម៌តើគួរធ្វើយ៉ាងណា ដើម្បីឱ្យមានការចូលរួមពិភាក្សាយ៉ាងស៊ីជម្រៅនិងដោយពេញលេញលើចំណុចនេះ ។

ក្នុងនាមជាសមាជិកនៃសហគមន៍សារមន្ទីរ  សារមន្ទីរសិទ្ធិមនុស្សជាតិតៃវ៉ាន់ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីណែនាំវិធីសាស្រ្តអប់រំអន្តរកម្មនៃការតាំងពិព័រណ៍នៅខាងក្នុងសារមន្ទីរ នាំមុខក្នុងការលើកកម្ពស់ការយល់ដឹងស៊ីជម្រៅអំពីយុត្តិធម៌ផ្លាស់ប្តូរ និងប្រឈមមុខនឹងការកែប្រែយុត្តិធម៌ការអភិវឌ្ឍន៍បច្ចុប្បន្ន។ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ​នោះ គណៈកម្មាធិការអន្តរជាតិនៃសារមន្ទីរអនុស្សាវរីយ៍ក្នុងការចងចាំសម្រាប់ជនរងគ្រោះនៃឧក្រិដ្ឋកម្មសាធារណៈ (International Committee of Memorial Museums in Remembrance of the Victims of Public Crimes,ដែលហៅកាត់ថាICMEMO)បន្ទាប់ពីការចែករំលែកប្រធានបទនេះ បញ្ហាបន្ទាន់មួយចំនួនដែលចាំបាច់ត្រូវយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធក៏ត្រូវបានលើកឡើងក្នុងសម័យប្រជុំផងដែរ។

សារមន្ទីរនិងការពង្រឹងអំណាចខ្លួនឯង៖ ជួយសង្គ្រោះក្នុងសម័យសង្គ្រាម

កាលពីថ្ងៃទី២៤ខែកុម្ភៈ កងទ័ព​រុ​ស្ស៊ី​បាន​ប្រើ​កម្លាំង​វាយលុក​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ចាប់តាំងពីពេលនោះមក ស្ថាប័នវប្បធម៌អ៊ុយក្រែនក៏ត្រូវបានវាយប្រហារ ហើយស្ថានភាពនៃបណ្ណសារ និងការរក្សាទុកការចងចាំបានក្លាយទៅជាអាក្រក់បំផុត។លោកម៉ារតា​ ហាវរីសឆ្កូ (Marta Havrischko )នាយកវិទ្យាស្ថានសិក្សាអន្តរកម្មការសម្លាប់រង្គាលជ្រលងនែងជឹ Barby Yarn Interdisciplinary Studies Institute)ភៀសខ្លួនពីអ៊ុយក្រែនទៅស្វីស បានប្រើក្រាហ្វដើម្បីបង្ហាញពីចំនួនស្ថាប័នវប្បធម៌ដែលត្រូវបានបំផ្លាញ ឬខូចខាតក្នុងសង្គ្រាម៖មានសារមន្ទីរចំនួន៣៦ អគារសាសនាចំនួន១៦៥ និងអគារប្រវត្តិសាស្ត្រចំនួន ២១៩ ហើយចំនួននៅតែកំពុងកើនឡើងជាលំដាប់។សង្រ្គាមបានផ្លាស់ប្តូរជីវិតរបស់មនុស្សនិងជីវភាព  វាក៏បានផ្លាស់ប្តូរវិធីដែលសារមន្ទីរគាំទ្រសហគមន៍ផងដែរ។ សារមន្ទីរ និងស្ថាប័នរបស់អ៊ុយក្រែន ដូចជាមជ្ឈមណ្ឌលរំលឹកដល់ការសម្លាប់រង្គាលនៅជ្រលងនែងជឹ  ចាប់ផ្តើមផ្តល់ទីជំរក និងអាហារក្តៅ      ហើយ​លះបង់​ប្រាក់​ខែ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​អ៊ុយក្រែន។បន្ថែមពីលើការផ្តល់ជំនួយដល់ពលរដ្ឋ មជ្ឈមណ្ឌលរំលឹកគុណតាមរយៈអង្គភាពក៏អនុវត្តច្បាប់ផ្សេងៗគ្នា ដូចជាតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ    ប្រមូល​សក្ខីកម្ម​ប្រឆាំង​នឹង​រុស្ស៊ីនិង​ធ្វើ​ឌីជីថល​នៃបណ្ណសារអ៊ុយក្រែន។ទិន្នន័យឌីជីថលបានក្លាយជាកិច្ចការដ៏សំខាន់បំផុតមួយដែលមិនអាចជៀសបាន     និងសំខាន់បំផុតរបស់សារមន្ទីរក្នុងសតវត្សទី21 ហើយវាកាន់តែមាននៅក្នុងសម័យសង្រ្គាម។ទោះបីជាមានស្ថានភាពដែលមិនអាចនឹកស្មានដល់នៃការរស់នៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ   ប៉ុន្តែHavryshkoបង្ហាញថា   សូម្បីតែនៅក្នុងភាពលំបាកបែបនេះ    ក៏សារមន្ទីរនិងស្ថាប័នវប្បធម៌អ៊ុយក្រែន

នៅតែបង្ហាញពីសក្តានុពលនៃសារមន្ទីរលើសពីកន្លែងសិក្សា។

សារមន្ទីរនិងការឃោសនានយោបាយ៖បញ្ចូលខ្លឹមសារយោបាយនៅក្នុងលំហដែលហាក់ដូចជាអព្យាក្រឹត

សារមន្ទីរជាកន្លែងផ្ទុកវប្បធម៌ និងចំណេះដឹង   សារមន្ទីរមានកាតព្វកិច្ច បញ្ជូនព័ត៌មានអំពីព្រឹត្តិការណ៍បច្ចុប្បន្ន ឬប្រវត្តិសាស្ត្រ និងទំនាក់ទំនងការពិតដោយមិនលំអៀង។ នៅចំពោះមុខទិន្នន័យ មិនថាជាវត្ថុ ឬអត្ថបទ បានផុសឡើងនូវគំនិតទាក់ទងនឹងរឿងផ្ទាល់ខ្លួន និងបទពិសោធន៍។ការសិក្សាផ្សេងៗគ្នាបានបង្ហាញថា  វាពិបាកសម្រាប់សកម្មភាពអ្នកថែរក្សាសារមន្ទីរ ឬសារមន្ទីខ្លួនឯង ដើម្បីឱ្យមានភាពអព្យាក្រឹត ទាំងវិធីសាស្រ្ត និងការដាក់បង្ហាញគឺសុទ្ធតែបានប្រាប់ពី​គំនិតរបស់រឿង​និទានយ៉ាងជាក់លាក់។សាស្រ្តាចារ្យ Pawel Machcewicz ដកស្រង់យកបទពិសោធន៍របស់គាត់ក្នុងការបង្កើតសារមន្ទីរសង្គ្រាមលោកលើកទី 2

នៅ Gdańsk ប្រទេសប៉ូឡូញ ជាឧទាហរណ៍ដ៏រស់រវើកមួយ។ សបញ្ជាក់ថាតើការរារាំងទិសដៅនៃសារមន្ទីរពី​បក្ស​ស្តាំ​និយម​ក្នុង​ប្រទេស​មាន​ភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណា  ការ​មិន​បញ្ចេញ​សារ​ព័ត៌មានស្នេហា​ជាតិ​ជា​ការ​ក្បត់​ជាតិ។ ដូច្នេះ ការសាងសង់សារមន្ទីរត្រូវបានផ្អាក និងប្រឈមមុខនឹងឧបសគ្គដែលមិនធ្លាប់មានពីមុនមក។ ស្ថាប័នវប្បធម៌បង្កើតឡើងជាមួយធនធានជាតិ មានហានិភ័យនៃការនិទានរឿងតែមួយ ហើយកាន់តែមិន​បាច់និយាយ​អំពី​ស្ថាប័នវប្បធម៌ដែលត្រូវបានសាងសង់ក្រោមរបបផ្តាច់ការនោះទេ។ស្របនឹងគំនិតដូចគ្នាលោក Voytech

Kynci នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសិក្សានៃសាធារណរដ្ឋឆេកបានរំលឹកថា កុំភ្លេចបទពិសោធន៍ដែលសាធារណរដ្ឋឆេកក្លាយជាសូវៀត  គួរតែត្រូវបានសង្កត់ធ្ងន់ថាជាអតីតកាលដ៏លំបាកប៉ុន្តែសំខាន់។

ក្នុងបរិបទស្រដៀងគ្នានេះដែរ លោក បាបារ៉ា ធីម អ្នកចែករំលែកBabara Thimm មកពីកម្ពុជាS21 បានលើកឡើងថា នៅចំពោះមុខអ្នកដែលមានចម្ងល់លើការងាររបស់ពួកគេ  មធ្យោ

បាយដោះស្រាយគឺ ផ្តល់ព័ត៌មានពិតជាមួយវិធីសាស្ត្រណែនាំ ហើយទុកឲ្យភស្តុតាងនិយាយដោយខ្លួនឯង ។ S21ពីមុនជាគុកក្នុងសម័យខ្មែរក្រហម បច្ចុប្បន្នវា​ជា​សារមន្ទីរ​ដែល​ចងក្រង​ឯកសារ​ពី​ការ​ឈឺចាប់ និង​របួស​របស់​អ្នក​ជិះជាន់។វិចិត្រករគុយបា Geandy Pavón ក៏កំពុងធ្វើការឱ្យជនភៀសខ្លួនដែលបានភៀសខ្លួនទៅសហរដ្ឋអាមេរិកផងដែរ ដោយបានក្រើនរំលឹកសាធារណជនកុំឱ្យទទួលយកអ្វីគ្រប់យ៉ាងដែលស្ថាប័ននៃរបបគាបសង្កត់

និយាយ។

សារមន្ទីរនិងការសន្ទនា៖បន្តអភិវឌ្ឍការផ្លាស់ប្តូរយោបល់ជានិច្ច ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ

សារមន្ទីរនៅសតវត្សរ៍ទី21គឺជាកន្លែងសម្រាប់មហាជន។ បើទោះជាក្នុងក្រសែភ្នែកមនុស្សមួយចំនួន  យល់ថាសារមន្ទីរនៅតែជាស្ថាប័នក្រុមអភិជន  ប៉ុន្តែអ្នកអប់រំកាន់តែច្រើនឡើងកំពុងនាំយកវិធីសាស្រ្តអន្តរកម្ម និងពីក្រោមទៅកាន់សារមន្ទីរ ដើម្បីទទួលយកសំឡេងក្រៅពីខ្លួនអ្នក។ សារមន្ទីរត្រូវមានទំនាក់ទំនងជាមួយសាធារណៈជន មិនត្រឹមតែត្រូវណែនាំបន្ថែមនូវការនិទានរឿងរបស់ពលរដ្ឋប៉ុណ្ណោះទេ ក៏ថែមទាំងណែនាំអំពីសម័យកាលជាក់លាក់មួយ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបរិបទនៃជីវិតប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គមផងដែរ។អ្នកប្រកបរបរសារមន្ទីរមកពីប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញអាអឺដា រីច្នា(Aeda

 Rechna) និង អាល់មូដឺណា ក្រុយ យឺបា(Almudena Cruz Yeba)បាននាំយករឿងខុសពីសៀវ

ភៅសិក្សា ហើយអ្នកទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តដោះស្រាយប្រវត្តិ

សាស្រ្តពិបាកៗ  ថែមទាំងអញ្ជើញសហគមន៍ឱ្យចូលរួមក្នុងការកសាងការចងចាំ ការកសាងព្រឹត្តិការណ៍ និងការរកឃើញឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់ពួកគេ។ដើម្បីធ្វើ

ជាស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអ្នកមិនស្គាល់ និងអ្នកដែលមិនធ្លាប់ឮ ដោយសារ

តែការផ្លាស់ប្តូរការសន្ទនានៃសុន្ទរកថាបានក្លាយជាឧបករណ៍ដ៏មានតម្លៃបំផុត។

នៅក្នុងសុន្ទរកថាសំខាន់របស់នាងស្តីពីសារមន្ទីរ និងសង្គមស៊ីវិល អ្នកជំនាញផ្នែកនរវិទ្យា និងសារមន្ទីរវិទ្យា ម៉ារហ្គារីតា រឺយ៉េស ស៊ូអារេ( Margarita Reyes Suárez )បានសង្កត់ធ្ងន់បន្ថែមទៀតថា  គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជំនោរ​ទេសចរណ៍ ករណីនៃមូលធននីយកម្មសារមន្ទី និងភាវូបនីយកម្មអាមេរិច។ (文化遺產需要用更多的方法保護ការពារបេតិកភណ្ឌវប្បធម៌ត្រូវការវិធីសាស្រ្តយ៉ាងច្រើន)   គឺមិន​ត្រឹម​តែ​ពឹងលើលំហូរ​ចូល​នៃ​ដើមទុន​នោះ​ទេ។ ស៊ូអារេ(Suarez )បានពិពណ៌នាយ៉ាងរីករាយអំពីទំនួលខុសត្រូវក្នុងការស្ដារសារមន្ទីរឡើងវិញដល់សហគមន៍ នាងក៏បានសង្កត់ធ្ងន់ទៅលើការកាត់អាណានិគមតាមរយៈទស្សនវិស័យរបស់លោកខាងលិច និងផ្តល់កន្លែងបន្ថែមទៀតដល់ភាពចម្រុះនៃវប្បធម៌។ នាងបានសន្និដ្ឋាន​៖ "សារមន្ទីរគួរតែជាកន្លែងស្តាប់  ​ក៏​គួរ​តែ​ជា​កន្លែង​ដែល​សំឡេង​របស់​ប្រជាជន​ត្រូវ​បានស្តាប់​ឮផងដែរ"។

ក្នុងស្មារតីដូចគ្នា ឡាឌីសឡាវ   ជែកសិន( Ladislav Jackson )បង្ហាញពីអត្ថិភាពនៃអាថ៌កំបាំងជនជាតិឆេកកាលពីអតីតកាល ដោយអំពាវនាវឱ្យសហគមន៍សារមន្ទីរ​ឱ្យ​លុប​បំបាត់​ការ​គិត​ពី​អនុត្តរភាព​នៃស្នេហា​ភេទ​ផ្ទុយ​គ្នា​    ចាត់វិធានការប្រកបដោយការប្រុងប្រយ័ត្ន ប៉ុន្តែជឿនលឿន ដើម្បីប្រឈមមុខនឹងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស និងសិទ្ធិបង្កើតការចងចាំ។ដូចគ្នានឹងការបំណែកនៃប្រវត្តិសាស្ត្រផ្សេងទៀតដែរ  ជីវិតអ្នកមិនស្រលាញ់ភេទដូចគ្នានិងវត្ថុបុរាណ   ចាំបាច់ត្រូវកត់ត្រានិងចងក្រងជាឯកសារ។ដូច្នេះ វិស័យសារមន្ទីក៏គួរតែផ្តល់ការយកចិត្តទុកដាក់ និងយកចិត្តទុកដាក់បន្ថែមទៀតដល់អ្នកអនុវត្តសារមន្ទីរ និងអ្នកស្រាវជ្រាវ។មានតែតាមរយៈការបើកបណ្តាញទំនាក់ទំនងទៅកាន់មនុស្សទូទៅ និងសហគមន៍ប៉ុណ្ណោះដែលជាមូលដ្ឋានរបស់សារមន្ទីរ  ទើបយើងអាចសម្រេចបាននូវសិទ្ធិស្មើគ្នាបន្តិចម្តងៗ និងបន្សល់ទុកនូវកំណត់ត្រាពិតប្រាកដបន្ថែមទៀត។

ចាប់តាំងពីការចាប់ផ្តើមបណ្ណាល័យអាឡិចសាន់ឌ្រី ការប្រមូល និងការរៀនសូត្រតែងតែជាកម្លាំងចិត្តនិងគោលបំណងរបស់សារមន្ទីរ ហើយត្រូវបានអនុវត្តដំណើរការអភិវឌ្ឍន៍របស់ខ្លួន។សារមន្ទីរទំនើបបានបម្រើបេសកកម្មនេះ ដោយរួមបញ្ចូលសម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់កន្លែងសារមន្ទីរ ក្នុងឥរិយាបថកំពុងបោះជំហានទៅមុខដ៏មានន័យនិងការអភ័យទោស។ក្នុងអំឡុងពេលសមាជ អំណាចសមូហភាពនៃសង្គមរួមផ្សំ និងតំណាងឱ្យភាពរឹងមាំ។ ឥឡូវនេះ សារមន្ទីរទំនើបគួរតែរួបរួមគ្នាជាសហគមន៍ និងពង្រឹងទំនាក់ទំនងរវាងអ្នក និងខ្ញុំ និងអ្នករាល់គ្នា    វាគឺជាភាពចាំបាច់នៅពេលនេះច្រើនជាងពេលណាៗទាំង

អស់។