:::

តើជាការបិទទីក្រុងឬជាការគាបសង្កត់?

បាតុកម្មប្រឆាំងច្បាប់អាជ្ញាសឹក(ប្រភពរូបថត៖ Michael Beltran)

បាតុកម្មប្រឆាំងច្បាប់អាជ្ញាសឹក(ប្រភពរូបថត៖ Michael Beltran)

ណែនាំអ្នកនិពន្ធ៖

លោកម៉ៃឆែល ប៊ែលត្រាន​ធ្វើ​ជា​អ្នក​កាសែត​មកដល់ថ្ងៃនេះមាន​រយៈពេល​ប្រាំមួយ​ឆ្នាំ​ គាត់ក៏បានលះបង់ជីវិតរបស់គាត់ចំពោះចលនានយោបាយ។ ដោយ​សារ​តែ​ការងារ​ជា​អ្នក​កាសែត គាត់​បាន​រាយការណ៍​អំពី​បញ្ហា​ទាក់ទង​នឹង​ក្រុម​ជនជាតិ​តំបន់ដាច់ស្រយ៉ាលផ្សេងៗ​ក្នុង​ប្រទេស​របស់​គាត់។ រួមទាំងលើ​សិទ្ធិ​មនុស្ស រឹតបន្តឹងលំហ​ប្រជាធិបតេយ្យរឿងរ៉ាវនៃការធ្វើអន្តរាគមន៍ នៅក្នុងប្រទេសចិន និងប្រទេសមហាអំណាចពិភពលោកផ្សេងទៀតដូចជាបង្ខំឱ្យផ្លាស់ទី

 ការបណ្តេញចេញដោយបង្ខំ និងបាត់បង់ទីលំនៅ។


ប្រទេសទាំងមូល​មិន​ទាន់​បាន​ធូរស្បើយ​ពី​របួស​រួម​នៃ​ជំងឺ​រាតត្បាត​នេះ​នៅ​ឡើយ​ផង ខណៈដែលប្រទេសហ្វីលីពីនឆ្ពោះទៅរកការបើកចំហរជាបណ្ដើរៗ អ្វី​ដែល​ប្រជាជន​ហ្វីលីពីន​បារម្ភ​

បំផុត​គឺ​មិនមែន​មេរោគ ក៏មិនមែនជាវ៉ាក់សាំងដែលមិនអាចក្ដោបក្ដាប់បានឬអនាគតទេ។

មាន​ក្រុម​សង្គម​ស៊ីវិល​ជាច្រើន​ក្នុង​ប្រទេស​ហ្វីលីពីន ដោយ​ដើរផ្លូវរៀងៗខ្លួន​ដើម្បី​សម្រេច​បាន​នូវ​ឧត្តមគតិ​របស់​ខ្លួន។ ដូចគ្នានេះដែរ អង្គការមិនមែនរដ្ឋាភិបាល អង្គការមហាជន ឧស្សាហកម្មផ្សេងៗ និងក្រុមវប្បធម៌មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតទទួលបានអាហារ និងស្លៀកពាក់ផងដែរ។

ក្នុង​អំឡុង​ពេលនៃការរាតត្បាត​បិទ​ប្រទេស ក្រុម​សង្គម​ស៊ីវិល​បាន​​ចេញ​មុខបំពេញ​ចន្លោះ​ខ្វះខាតមួយ​ចំនួន។ក្នុងអំឡុងពេលនេះបញ្ហាស្បៀងនិងសន្តិសុខស្បៀង ពុងបន្តជាបន្ទាន់ ដើម្បីឱ្យក្រុមដែលមានចំណូលទាបអាចបន្តទទួលបាន និងស្តុកស្បៀង ហើយវាជាបញ្ហាដែលអង្គការសុខុមាលភាពសាធារណៈជាច្រើនត្រូវតែដោះស្រាយ។

អង្គការ និងមូលនិធិធំៗបានបង្កើតសួនបន្លែសហគមន៍ និងផ្ទះបាយនៅទូទាំងប្រទេស ជាពិសេសធនធានស្បៀង និងសន្តិសុខស្បៀងដែលសហគមន៍ក្រីក្រមាន​កង្វះខាត​ច្រើនជាងគេ។លើដំបូលព្យួរដបប្លាស្ទិកកែច្នៃអ្វើជាផើងយ៉ាងកំសត់ដាំដំណាំនៅក្នុងនោះ ក្រុមសហគមន៍ប្រមូលផលដំណាំរួមគ្នា  ជាចុងក្រោយធ្វើការ​ចម្អិនអាហារជាមួយគ្នា ដើម្បីផ្គត់ផ្គង់ជនស្រេកឃ្លាន និងប្រជាជន​ក្រីក្រទាំងអស់។

សកម្មភាព​មួយទៀត​ សកម្មភាពសំអាតសង្គមគឺបាតុភូតនៃការជួយទៅវិញទៅមកដែល​គេ​ហៅ​ថា​ជា​ទូម្ហូប​សហគមន៍។ផាទ្រីស្យា​នុង(Patricia Non)​គឺជាអ្នកចលនាសង្គមផងនិងជាសិល្បករផង តាមពិតគំនិតដំបូងរបស់គាត់គឺសាមញ្ញ​បំផុត  ដោយគ្រាន់តែការ​ដាក់​តុ ឬ​ធ្នើរ​នៅ​កន្លែង​សាធារណៈ ហើយរៀបម្ហូបចំណីពេញ ព្រមទាំងសរសេរពាក្យថា"យកអ្វីដែលអ្នកត្រូវការ ផ្តល់អ្វីដែលអ្នកអាច"ក្នុងមួយរំពេចនោះក៏បានបញ្ឆេះចលនាជំនួយទៅវិញទៅមកដល់មហាជនទូទាំងប្រទេស។

ផែនការទាំងនេះក្រៅពីដោះស្រាយតម្រូវការដែលមានស្រាប់យ៉ាងច្បាស់ ក្រៅពីនេះក៏បានលាតត្រដាងពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលនិងវិធានការមិនសមរម្យក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលរដ្ឋាភិបាលបានព្យាយាមដាក់សម្ពាធលើសកម្មភាពទាំងនេះដោយចាត់ទុកថាជា "ភេរវករ" ក៏បានក្លាយជាប្រធានបទនយោបាយជំងឺរាតត្បាតដែលសម្ដែងម្ដងហើយម្ដងទៀត។

ពីរ​ឆ្នាំ​កន្លង​មក​នេះ មតិ​សាធារណៈ​មាន​ការ​សង្ស័យខ្ពស់​អំពី​ការ​ដោះស្រាយ​វិបត្តិ​របស់​រដ្ឋាភិបាល។បើមិនដូច្នេះទេ  ក្នុងស្ថានភាពដូចរលាយពិភពលោកបែបនេះ សាធារណជនទូទៅជឿថា រដ្ឋាភិបាលលោកឌឺតថើត Duterteគ្មានអំណាចធ្វើអ្វីបានទេ។ ​រដ្ឋាភិបាល​នេះ​មិន​ដោះស្រាយបញ្ហាវេជ្ជសាស្រ្តបន្ទាន់ទេផ្ទុយទៅវិញ ពួកគេបានប្រើការបិទក្រុងដើម្បីបន្ថែមអំពើហឹង្សារដ្ឋដ៏មានឥទ្ធិពលនិងសកម្មភាពដ៏ភ័យរន្ធត់បៀតបៀនជនរងគ្រោះ។

ចាប់ផ្តើមពីចុងឆ្នាំ 2018 រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គូ រ៉ូឌី ​​​រ៉ូអា ឌីតថើតRodrigo

"Rody" Roa Duterteប្រកាសសង្គ្រាមលើគូប្រជែងនយោបាយរបស់ខ្លួន។ក្នុងក្រសែភ្នែករដ្ឋាភិ

បាល មានតែពួកកុម្មុយនិស្ត ឬភេរវករទេ (គេប្រើពាក្យពីរនេះជំនួសគ្នា) ទើបចោទសួររបបរបស់ពួកគេ។អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ត្រូវ​បាន​គេ​បិទ​ស្លាក​សញ្ញា​បែប​នេះ អ្នករិះគន់នយោបាយរបស់រដ្ឋាភិបាលកំពុងត្រូវបានលាបពណ៌ នោះគឺនៅក្នុងសកម្មជនទាំងនេះ និងនៅលើខ្លួនអ្នកប្រឆាំងបិទសម្គាល់អ្នកគាំទ្របះបោរកុម្មុយនិស្តឬអ្នកជ្រើសរើសស្លាក​សញ្ញាផ្ទាល់តំណាងឱ្យភេរវករណាម្នាក់ក៏អាចត្រូវបានរំលាយ។

និយាយឱ្យជាក់លាក់ទៅ លោកឌឺតថើDuterte បានបង្កើត"ក្រុមការងារជាតិដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធកុម្មុយនិស្តក្នុងតំបន់"(National Task Force to End the Local Communist Armed Conflict)ហៅកាត់ថាNTF-ELCAC。នេះបានសបញ្ជាក់ថាស្ថិតនៅក្រោមទិដ្ឋភាពសម្រាប់បរិបទ សង្រ្គាមស៊ីវិលហ្វីលីពីនបាននិងកំពុងបន្តអស់រយៈពេលជាង 50 ឆ្នាំមកហើយ ដែលធ្វើដោយទ័ពព្រៃប្រដាប់អាវុធនៃបក្សកុម្មុយនិស្តហ្វីលីពីន (the Communist Party of the Philippines  ហៅកាត់ថាCPP) និងកងទ័ពប្រជាជនថ្មី (the New People’s Army  ហៅកាត់ថាNPA)។ទោះបីពួកគេជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់រដ្ឋាភិបាលហ្វីលីពីនអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ត្រូវបានគេចាត់ទុកអ្នករិះគន់ស៊ីវិលរបស់របបនេះជាពួកឧទ្ទាមដែរ និងស្ថិតនៅក្រោមការត្រួតពិនិត្យដូចគ្នា។យុទ្ធសាស្ត្រ​របស់​របប​នេះ​គឺ​ខ្លាំងហួសហេតុ ឱ្យតែរាល់ការលើកឡើងប្រឆាំងនឹងរដ្ឋាភិបាល​ គែសុទ្ធតែត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ឃោសនា​កុម្មុយនិស្ត​ដែល​ព្យាយាម​ទាក់ទាញ​យុវជន​ឲ្យ​ចូល​រួម​បដិវត្តន៍​ប្រដាប់​អាវុធ ទាំងអស់។

បញ្ហាជម្លោះប្រដាប់អាវុធខ្លួនឯងនេះគូសបញ្ជាក់អំពីរដ្ឋាភិបាលមិនបានឆ្លើយតបនូវសំណួររាប់មិនអស់។ ហេតុ​អ្វី​បាន​ជា​ប្រជាជន​ហ្វីលីពីនជាច្រើន​ធ្វើការបះបោរប្រដាប់អាវុធ?  ហេតុ​អ្វី​បាន​ជា​ការ​បះបោរ​របស់​ពួក​គេ​ប្រើ​ពេល​យូរ​ម្ល៉េះ? ផែនទីបង្ហាញផ្លូវនៃកិច្ចព្រមព្រៀងសន្តិភាព មានតាំងពីយូរយារណាស់មកហើយ  ប៉ុន្តែជម្រើសពិសេសនៃការឆ្លើយតបរបស់លោក ឌឺតថើ

Duterte គឺ​ត្រូវ​ប្រមូលស​ផ្ដុំសត្រូវ​ទាំង​អស់ដាក់រួមគ្នា បន្ថែមអារក្ស ដើម្បីបង្កើននូវសកម្មភាពហឹង្សាជាលំដាប់យ៉ាងសមហេតុសមផល។

យុទ្ធនាការនេះគឺការប្រមាញ់មេធ្មប់កុម្មុយនិស្ត រំលឹកមនុស្សឱ្យចងចាំពីសម័យកាលសង្គ្រាមត្រជាក់ដែល McCarthyismបានធ្វើនិងស្របពេលគ្នានឹងសង្គ្រាម​បង្ហូរ​ឈាម​ដ៏​ល្បីល្បាញ​របស់ឌឺតថើ Duterte។នៅក្នុងដំណាក់កាលចូលកាន់តំណែងដំបូងរបស់លោក Duterte បានផ្សព្វផ្សាយគម្រោង "គោះទ្វារដើម្បីបញ្ចុះបញ្ចូល"(Oplan Tokhang)នេះ​ជា​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​ដែល​ដឹកនាំ​ដោយ​នាយកដ្ឋាន​អនុវត្ត​​ច្បាប់។ នៅក្នុងសង្គ្រាមគ្រឿងញៀនលើកនេះ ជនដែលត្រូវបានគេដាក់ស្លាកថាជាអ្នកញៀន ឬអ្នកជួញដូរ​គ្រឿង​ញៀនត្រូវបានបញ្ជាឱ្យបំផ្លាញដោយស្វ័យប្រវត្តិ ហើយដូចគ្នានឹងសង្គ្រាមគ្រឿងញៀនខ្លាំងណាស់ គូប្រជែង​នយោបាយ​របស់

​រដ្ឋាភិបាល​ក៏កំពុងជួបនឹង​បញ្ហាប្រឈម​មុខ​ដូចគ្នា​ផងដែរ។

នៅឆ្នាំ ២០២០ ក្នុងអំឡុងពេលដ៏តានតឹងបំផុតនៃការរាតត្បាតវា​ក៏​ជា​ពេល​ដែល​សកម្មជន​សង្គម​មាន​គ្រោះថ្នាក់​បំផុត​ដែរ។ស្នាក់នៅផ្ទះមានន័យថាស្នាក់នៅលើបណ្តាញខ្សែភ្លើង។ជាមួយនឹងភាពលេចធ្លោរបស់អ្នកដឹកនាំ ត្រូវ​បាន​គេ​ធ្វើ​ឃាត​យ៉ាង​សាហាវ​ព្រៃផ្សៃ​នៅ​ផ្ទះ ឃាតកម្ម​​ក៏​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់លើ​សកម្មជនសង្គមដែលត្រូវគេលាបពណ៌។

ព័រឃីយ៉ា(Jory Porquia) អ៊ីឆានីស(Randall Echanis) អាវ៉ារេ(Zara Alvarez)និងបាឌីអ៊ុង(Carlito Badion)គឺជាជនរងគ្រោះល្បីៗមួយចំនួនក្រោមអំពើហិង្សារបស់រដ្ឋ។មុនពេលត្រូវបានសម្លាប់ ពួកគេទាំងអស់ត្រូវបានចោទប្រកាន់ថាជា "ភេរវករកុម្មុយនិស្ត" ។ នៅក្រោមការផ្សព្វផ្សាយដោយយោធាវាបានក្លាយទៅជាវាក្យសព្ទដ៏ពេញនិយម  បានពង្រឹងទស្សនៈថាប្រសិនបើវាជាគណបក្សកុម្មុយនិស្ត វាពិតជាភេរវករ។វា​មិន​ខុស​ច្បាប់​ទេដែលជឿលើមនោគមវិជ្ជាណាមួយនៅប្រទេសហ្វីលីពីន ប៉ុន្តែសម្រាប់កងកម្លាំងប្រដាប់អាវុធវិញ ប្រជាជនឆ្វេងនិយម ច្បាស់ជាបក្សកុម្មុយនិស្តដោយមិនសង្ស័យ  ដូច្នេះហើយ បានជាពួកភេរវករ ត្រូវតែកម្ចាត់ចោល។

ក្បាច់លាបពណ៌ដ៏គួរឱ្យរន្ធត់នេះគឺស្មើនឹងការ​សម្លាប់​លោក ហ័ងឈួន(Huangquan ) ហើយ​ថែម​ទាំង​បាន​ធ្វើ​ភ្ញាក់ផ្អើលដល់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ហើយវាមិនមែនលាបពណ៌តែសកម្មជន​សង្គមប៉ុណ្ណោះទេ សមាជិកគ្រប់ប្រភេទនៃសង្គមស៊ីវិលក៏ត្រូវបានចាត់ទុកជាភេរវករ  តាំងពីសមាជិកសភា សមាជិកព្រះវិហារ អ្នកកាសែត និងថែម​ទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ  រហូតដល់តារាល្បីៗដែលធ្វើការងារសប្បុរសធម៌ផងដែរ។

រិះគន់អាជ្ញាធរ ធានាថានឹងត្រូវបានរាយបញ្ជី! ប្រទេសហ្វីលីពីនបានទទួលការបរិច្ចាគ និងប្រាក់កម្ចីដ៏ធំបំផុតសម្រាប់ជំងឺរាតត្បាតរលាកសួតថ្មី covid-19 ប៉ុន្តែប្រាក់សង្គ្រោះដែលបានយកចេញមានចំនួនតិចតួចណាស់។ថវិការភាគច្រើនហូរទៅយោធា ប៉ូលីស ដើម្បីបង្កើនការដាក់ពង្រាយរបស់ពួកគេនៅក្នុងប្រទេស។ សូម្បីតែរឿងខុសច្បាប់តូចតាចក៏លំអៀងក្នុងការអនុវត្តច្បាប់ អត់មានម៉ាស់ បម្រាមគោចរខុសច្បាប់ ឬសូម្បីតែដើរចេញពីទ្វារផ្ទះ នឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារទាំងអស់។

យើងតែងតែឮថា បើប្រៀបធៀបទៅនឹងមេរោគផ្ទាល់ ប្រជាពលរដ្ឋនៅតំបន់អនាធិបតេយ្យ រឹតតែខ្លាចបាត់បង់ជីវភាពរស់នៅដោយសារតែគ្មានការងារធ្វើ ដូច្នេះធ្វើឲ្យអត់ឃ្លាន និងមិនអាចចិញ្ចឹមខ្លួនឯងបាន។នៅខែមេសាឆ្នាំ 2020 បញ្ហានេះបានលេចចេញមក អ្នករស់នៅអនាធិបតេយ្យរាប់រយនាក់នៅទីក្រុងម៉ានីឡាបានផ្តួចផ្តើមទាមទារដោយខ្លួនឯង ដោយតវ៉ាចំពោះការខ្វះខាតជំនួយ និងការខ្វះខាតស្បៀងអាហារ ទន្ទឹមនឹងនេះសម្ព័ន្ធមិត្តរបស់លោកឌឺតថើ Duterteកំពុងបង្ហាញពីទ្រព្យសម្បត្តិនិងឯកសិទ្ធិរបស់វា។ក្រុម​អ្នក​តវ៉ា​បាន​ត្រឹមតែការស្វាគមន៍ដោយគ្រវីដំបង និងខ្នោះដៃប៉ុណ្ណោះ។ 21នាក់ ក្នុងចំណោមប្រជាជនដែលស្រេកឃ្លានបំផុតរបស់ប្រទេសនេះគឺត្រូវ​បាន​គេ​ចាប់​ដាក់​គុក  បន្ទាប់​ពី​មាន​ការ​តវ៉ា​ពេញ​ប្រទេសពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ 

នៅខែកក្កដាឆ្នាំ 2020 រដ្ឋាភិបាលថែមទាំងបានសម្រួលដល់ដំណើរការកម្ទេចគោលដៅ និងបានអនុម័ត"ច្បាប់ប្រឆាំងអំពើភេរវកម្ម"ដ៏ចម្រូងចម្រាស នេះគឺប្រទេសហ្វីលីពីនចាប់តាំងពីសម័យច្បាប់អាជ្ញាសឹកនៃរបបផ្តាច់ការពេញលេញនៅក្នុងទសវត្សរ៍ឆ្នាំ 1970 និង 1980  ជាគោលនយោបាយជាតិដ៏ឃោរឃៅបំផុត និងបៀតបៀនប្រជាពលរដ្ឋ។

"ច្បាប់ប្រឆាំងអំពើភេរវកម្ម"គឺជាគ្រីស្តាល់ប្រធានបទដែលឌឺតថើDuterte និងបក្ខពួករបស់គាត់ចូលចិត្តបំផុត  អនុញ្ញាតឱ្យមានច្បាប់រឹតត្បិតសេរីភាពស៊ីវិលឥឡូវ​នេះអាចផ្អែកលើយ៉ាងសាមញ្ញសង្ស័យ​អ្នក​ដទៃ​ថា​ជា «ភេរវករ»ក្នុងករណីគ្មានដីកាចាប់ខ្លួនមនុស្ស ។និយមន័យនៃ

ភេរវករបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីគ្របដណ្តប់មនុស្សគ្រប់គ្នា។

ស្ថានការណ៍ដែលបានរៀបរាប់ខាងលើភាគច្រើនកើតឡើងនៅឆ្នាំ ២០២០។ជាអកុសល ដូចជាមេរោគឥចឹង ព្រឹត្តិការណ៍ទាំងនេះជាមូលដ្ឋានកំណត់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសហ្វីលីពីនរហូតមកដល់ពេលនេះ។ រោះមហន្តរាយសិទ្ធិមនុស្សដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ប្រទេសកំពុងលាតត្រដាងទន្ទឹមនឹងនេះ អំណាចសេដ្ឋកិច្ចនៃក្រុមដែលជួបការលំបាកបំផុតក៏ត្រូវបានដកហូតជាបន្តបន្ទាប់ផងដែរ។ភាពអាក្រក់របស់ហ្វីលីពីនមិន ត្រឹមតែកត់ត្រានៅក្នុងសោកនាដកម្មសិទ្ធិមនុស្សរបស់ខ្លួនប៉ុណ្ណោះទេ។វាក៏រួមបញ្ចូលក្នុងអំឡុងពេលបិទក្រុងផងដែរ  ដែលត្រូវបានលាតត្រដាងដ៏ធំនូវវិសមភាពសង្គម។ទោះបីជាផល​ក្រោយ​នៃ​វិបត្តិ​កន្លង​មក​លែង​មាន​ទៀត​ហើយ​ក៏ដោយ  ក៏មិនអន់ដែរ  ការបោះឆ្នោតសកលខែឧសភា ឆ្នាំ 2022 ដែលទើបនឹងបញ្ចប់គឺគ្រាន់តែធ្វើឱ្យទទួលនូវអារម្មណ៍បែបនោះកាន់តែខ្លាំង។

ការរំលោភសិទ្ធិមនុស្សទាំងស្រុងបានបង្កឱ្យមានការតស៊ូដែលមិនធ្លាប់មានពីមុនមក ប្រជា​ជន​ធ្វើ​បាតុកម្ម​តវ៉ា ការជួបប្រជុំគ្នាប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឈមមុខដាក់គ្នាគ្រប់ទម្រង់នៃ

សង្គ្រាម។

ដោយសារកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយក្រុមសង្គម ការស្ទុះងើបឡើងវិញនៃសង្គមស៊ីវិល ដើម្បីទទួលបានកន្លែងតូចមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស  ធ្វើឱ្យហ្វីលីពីននឹងមិនដើរថយក្រោយទាំងស្រុងត្រលប់ទៅសម័យនៃច្បាប់អាជ្ញាសឹក ជាមួយនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងច្បាប់តឹងរ៉ឹងនោះទេ គឺលទ្ធផលនៅឆ្ងាយ។

យើងមានការឱបហេតុផលដើម្បីក្ដីសង្ឃឹម។សួនច្បារសហគមន៍ ផ្ទះបាយ និងទូដាក់ម្ហូប គឺគ្រាន់តែជាផ្នែកមួយនៃការតស៊ូប៉ុណ្ណោះ។ការតស៊ូមានទម្រង់ជាច្រើន ចរន្ត​នៃ​ការ​មិន​ចុះ​សម្រុង​បាន​កើន​ឡើងចំពោះ​មនុស្ស​កាន់​តែ​ច្រើន​ឡើង  ជាមួយនឹងអត្រាកាន់តែខ្ពស់ជាងនេះ     បន្តកើនឡើងលើដងផ្លូវជានិច្ច។ ស្ថានភាពមុនពេលដែលអ្វីៗ​កំពុង​តែ​ប្រសើរ​ឡើង នោះ​

គឺមានហេតុអាក្រក់ពីដំបូង(អាក្រក់មុនល្អក្រោយ)ដំបូងនិងប្រជាជនហ្វីលីពីនជាច្រើន  អង្គការ ស្ថាប័ន​ជាដើម​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​រឿង​នេះ។

សួនបន្លែសហគមន៍ (ប្រភពរូបថត៖ Michael Beltran)

សួនបន្លែសហគមន៍ (ប្រភពរូបថត៖ Michael Beltran)