:::

សន្ទុះនៃការឆ្លើយតបនិងកិច្ចសន្ទនាអំពីសិទ្ធិមនុស្សឆ្លងដែន- ទស្សនៈរបស់អ្នកអនុវត្តជាក់ស្តែង

សន្និសិទប្រចាំឆ្នាំរបស់FIHRM-AP ឆ្នាំ 2023 អញ្ជើញវាគ្មិនមកពីបណ្ដាប្រទេសនានាមកជួបជុំគ្នា (រូបថត/FIHRM-AP)

សន្និសិទប្រចាំឆ្នាំរបស់FIHRM-AP ឆ្នាំ 2023 អញ្ជើញវាគ្មិនមកពីបណ្ដាប្រទេសនានាមកជួបជុំគ្នា (រូបថត/FIHRM-AP)

ណែនាំអ្នកនិពន្ធ៖ លោកWeng(អ៊ុងជុងវិន)និស្សិតអនុបណ្ឌិតនៃសាកលវិទ្យាល័យសិល្បៈជាតិតៃប៉ិ វិទ្យាស្ថានស្រាវជ្រាវសារមន្ទីរ


សន្ទុះនៃការ​ឆ្លើយ​តបនិង​​កិច្ចសន្ទនា​អំពី​សិទ្ធិ​មនុស្សឆ្លង​ដែន-ទស្សនៈរបស់អ្នកអនុវត្តជាក់ស្តែង

បុព្វកថា

សន្និសីទប្រចាំឆ្នាំរបស់FIHRM-APឆ្នាំ2023 នឹងប្រព្រឹត្តទៅជាមួយនឹងប្រធានបទ​​​   "សន្ទុះនៃការ​លើក​ឡើង​អំពី​សិទ្ធិ​មនុស្ស៖ សារមន្ទីរអាស៊ីប៉ាស៊ីហ្វិកនិងកិច្ចសហការសហគមន៍"  សម្រាប់​ជាគោល​បំណងដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររៀបចំផែនការ និងវិធីសាស្រ្តជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរនិងសហគមន៍។សាវតានៃអ្នកធ្វើបទបង្ហាញមានភាពចម្រុះ  រួមមានអ្នកធ្វើការក្នុងសារមន្ទីរ អង្គការសង្គមស៊ីវិល និងអ្នកស្រាវជ្រាវឯករាជ្យ។ក្នុងរយៈពេលពីរថ្ងៃមុនកិច្ចប្រជុំប្រចាំឆ្នាំ ក្រុមការងារសម្ភាសន៍បានឆ្លៀតឱកាសនិងមានកិត្តិយសក្នុងការសម្ភាសន៍អ្នកជំនាញជាន់ខ្ពស់និងសិទ្ធិមនុស្សជាច្រើនរូប។​ពួកគេមិនត្រឹមតែបានសិក្សាពីបទពិសោធន៍និងជំនាញជាក់ស្តែងឆ្លងដែននិងពហុមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងយល់បន្ថែមលើការរំពឹងទុកនិងទស្សនៈរបស់សមាជិកនិងវាគ្មិនមកពីបណ្ដាប្រទេសផ្សេងៗសម្រាប់ FIHRM-AP ។

សន្និសីទប្រចាំឆ្នាំរបស់ FIHRM-AP បានអញ្ជើញអ្នកជំនាញក្នុងវិស័យសិទ្ធិមនុស្ស ស្ត្រីដែលឈរក្នុងរូបភាពគឺលោកស្រី Linda Norris ស្នងការជាន់ខ្ពស់នៃក្រុមប្រឹក្សាអន្តរជាតិសម្រាប់កន្លែងនៃមនសិការ (ICSC) (រូបថត/FIHRM-AP)

សន្និសីទប្រចាំឆ្នាំរបស់ FIHRM-AP បានអញ្ជើញអ្នកជំនាញក្នុងវិស័យសិទ្ធិមនុស្ស ស្ត្រីដែលឈរក្នុងរូបភាពគឺលោកស្រី Linda Norris ស្នងការជាន់ខ្ពស់នៃក្រុមប្រឹក្សាអន្តរជាតិសម្រាប់កន្លែងនៃមនសិការ (ICSC) (រូបថត/FIHRM-AP)

សន្និសីទប្រចាំឆ្នាំរបស់ FIHRM-AP ផ្តល់ឱកាសសម្រាប់វាគ្មិនក្នុងស្រុកនិងបរទេសក្នុងការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។នៅខាងស្តាំគឺលោកស្រីWang Changhuaជានាយកនៃសារមន្ទីរជាតិប្រវត្តិសាស្ត្រ។នៅខាងឆ្វេងគឺលោកស្រី Tracy Puklowski ជានាយកជាន់ខ្ពស់នៃរដ្ឋាភិបាលដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី (រូបថត /FIHRM-AP)

សន្និសីទប្រចាំឆ្នាំរបស់ FIHRM-AP ផ្តល់ឱកាសសម្រាប់វាគ្មិនក្នុងស្រុកនិងបរទេសក្នុងការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។នៅខាងស្តាំគឺលោកស្រីWang Changhuaជានាយកនៃសារមន្ទីរជាតិប្រវត្តិសាស្ត្រ។នៅខាងឆ្វេងគឺលោកស្រី Tracy Puklowski ជានាយកជាន់ខ្ពស់នៃរដ្ឋាភិបាលដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី (រូបថត /FIHRM-AP)

ប្រើប្រព័ន្ធផ្សព្វផ្សាយដើម្បីបន្ទន់គម្លាតជាមួយសិទ្ធិមនុស្ស  ប្រើពេលវេលាដើម្បីបន្ទន់គម្លាតបេះដូង

 ក្នុងករណីលើកកម្ពស់ការអប់រំសិទ្ធិមនុស្សនៅក្នុងសារមន្ទីរ មានសារមន្ទីរជាច្រើនដែលពាក់ព័ននឹងបញ្ហាសិទ្ធិមនុស្ស  តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នាបាននាំទស្សនិកជនមកកាន់តែខិតជិតបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ។សារមន្ទីរសួយភីងសឹរបស់ប្រទេសជប៉ុន ប្រើសៀវភៅរូបភាព រឿងកំប្លែង និងឧបករណ៍សំណួរ-ចម្លើយ ជាកត្តាជំរុញឱ្យកុមារបង្ហាញពីបញ្ហាសិទ្ធិមនុស្ស។សារមន្ទីរទីបេ(Tibet)បានបង្កើតប្រព័ន្ធបង្ហាញឌីជីថល AR  និងប្រព័ន្ធថ្វាយបង្គំតាមអ៊ីនធឺណិតដើម្បីយកឈ្នះលើដែនកំណត់នៃភូមិ សាស្ត្រនិងសម្ពាធនយោបាយ។សាស្ត្រាចារ្យតាំងជៀលីChen Jiali នៃសាកលវិទ្យា ល័យតៃប៉ិ វិទ្យាស្ថានស្រាវជ្រាវសារមន្ទីរសិល្បៈ ចែករំលែក"ប្រអប់ឧបករណ៍បង្រៀនសិទ្ធិមនុស្ស" ចំនួនប្រាំដែលត្រូវបានបង្កើតឡើងដោយសារមន្ទីរសិទ្ធិមនុស្សជាតិ និងសាស្រ្តាចារ្យ លីនប៉ៅអានLin Baoan មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផុងហ៊ូPenghu បានណែនាំល្បែងលើតុចំនួន713ករណីនៅផុងហ៊ូ វាក៏ជាបណ្តាញ​មួយ​សម្រាប់​និស្សិត​ដើម្បី​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស  ផ្តល់បទពិសោធន៍និងលទ្ធភាពសិក្សាកាន់តែរស់រវើក។

នៅក្នុងករណីអង្គការសិទ្ធិមនុស្ស និងសហគមន៍សហការជាមួយគ្នា  អ្នកស្រី ប៊ូចា​ ប៉ាន នាយិកានៃអង្គការ​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ស្ត្រី​ក្នុង​ប្រទេស​នេប៉ាល់ Voices of Women Media ក្នុងការសម្ភាសន៍បានចែករំលែកជំនាញនៃកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ ដោយសង្កត់ធ្ងន់ថា  គន្លឹះក្នុងការធ្វើការជាមួយសហគមន៍  គឺត្រូវនៅជាមួយពួកគេឱ្យបានយូរនិងកសាងទំនាក់ទំនងនៃការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជាចៃដន្យការឆ្លើយតបក្នុងពេលសម្ភាសន៍ជាមួយ Phrae Sirisakdamkoengជំនួយការសាស្រ្តាចារ្យនាយកដ្ឋានបុរាណវិទ្យាសាកលវិទ្យាល័យសិល្បៈប្រទេសថៃនិងPatporn Phoothong អ្នកស្រាវជ្រាវឯករាជ្យ ថា  ជនរងគ្រោះជាច្រើនបានបាត់បង់ភាពក្លាហានក្នុងការនិយាយចេញជាយូរមកដោយសារតែការកេងប្រវ័ញ្ចនិងការបំភិតបំភ័យរយៈពេលយូរ   តាមរយៈភាពជាដៃគូយូរអង្វែងនិងយកចិត្តទុកដាក់ក្នុងការកសាងទំនាក់ទំនងនៃការជឿទុកចិត្តគ្នាទៅវិញទៅមក  វា​ជា​ជំហាន​ដំបូង​សម្រាប់​ជន​រង​គ្រោះ​ក្នុង​ការ​ទទួល​បាន​ទំនុក​ចិត្ត​ឡើង​វិញនិង​បើក​ចិត្ត​របស់​ពួក​គេ។ស្រដៀងគ្នានេះដែរ លោកយៀន ស៊ុយវិន Yuan Xuwen អ្នកគ្រប់គ្រងនៃ"កិច្ចសន្ទនាមួយរយឆ្នាំ"នៅសារមន្ទីរជាតិតៃវ៉ាន់ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងជិតស្និទ្ធផងដែរ។មូលហេតុដែលសារមន្ទីរជាតិតៃវ៉ាន់អាចបង្កើតទំនាក់ទំនងសហប្រតិបត្តិការស្ថិរភាពជាមួយពលករចំណាកស្រុករបស់តៃវ៉ាន់  គឺដោយសារតែទំនាក់ទំនងសហប្រតិបត្តិការនិងផលប្រយោជន៍ទៅវិញទៅមកដែលបានដំណើរការអស់រយៈពេលប្រាំបួនឆ្នាំមកហើយ។  ដែលគួរឱ្យកត់សម្គាល់នោះគឺ អ្នកស្រីប៊ូចា​ប៉ានPooja Pantក៏​បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​បទ​សម្ភាស​ថា ពេល​ក្រុម​របស់​នាង​ចូល​រួម​ក្នុង​សហគមន៍ ចាប់អារម្មណ៍ថាតើសហគមន៍មានអំណាច និងឋានៈស្មើភាពគ្នាឬអត់? មិន​ដែល​សង្ឃឹមថាប្រើអត្តសញ្ញាណជាអង្គការដើម្បីចូល  ប៉ុន្តែក៏រំពឹងជាមួយនឹងភាពជាដៃគូយូរអង្វែងថា សហគមន៍នឹងទទួលយកហើយក្លាយជាផ្នែកមួយនៃសហគមន៍។សរុបមក ថាតើវាកំពុងធ្វើការជាមួយសហគមន៍ដើម្បីបង្កើតទស្សនៈចម្រុះ ឬរួមគ្នាប្រឆាំងនឹងប្រព័ន្ធផ្តាច់ការនិងមធ្យោបាយអយុត្តិធម៌ក៏ដោយ  សារមន្ទីរត្រូវការទំនាក់ទំនងយូរអង្វែងនិងភាពជាដៃគូដើម្បីទទួលបានការជឿទុកចិត្ត។ហើយតាមរយៈកាយវិការសមភាពជាជាង"ខ្ចីដៃជំនួយ"​   មានតែតាមរយៈការអញ្ជើញដៃគូសហគមន៍ឱ្យចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការ  និងការសម្រេចចិត្តរបស់សារមន្ទីរប៉ុណ្ណោះ  ទើបយើងអាចបង្កើតទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយនិរន្តរភាពនិងរឹងមាំជាមួយសារមន្ទីរ។

FIHRM-AP ផ្តល់វេទិកាផ្សព្វផ្សាយសម្រាប់អ្នកជំនាញសិទ្ធិមនុស្សមកពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។ ពីស្តាំ៖ Patporn Phoothong និង Phrae Sirisakdamkoeng មកពីប្រទេសថៃ Andi Achdian មកពីប្រទេសឥណ្ឌូនេស៊ី Tadayuki Komai និង Jiali Chen មកពីប្រទេសជប៉ុន និង Linda Norris មកពីសហរដ្ឋអាមេរិក (រូបថត/FIHRM-AP)

FIHRM-AP ផ្តល់វេទិកាផ្សព្វផ្សាយសម្រាប់អ្នកជំនាញសិទ្ធិមនុស្សមកពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។ ពីស្តាំ៖ Patporn Phoothong និង Phrae Sirisakdamkoeng មកពីប្រទេសថៃ Andi Achdian មកពីប្រទេសឥណ្ឌូនេស៊ី Tadayuki Komai និង Jiali Chen មកពីប្រទេសជប៉ុន និង Linda Norris មកពីសហរដ្ឋអាមេរិក (រូបថត/FIHRM-AP)

ក្នុងអំឡុងពេលផឹកតែ អ្នកចូលរួមបានលេងហ្គេមលើតុ "Exile Event Book" នៅក្នុងសាលសង្គម (រូបថត/FIHRM-AP)

ក្នុងអំឡុងពេលផឹកតែ អ្នកចូលរួមបានលេងហ្គេមលើតុ "Exile Event Book" នៅក្នុងសាលសង្គម (រូបថត/FIHRM-AP)

ខំប្រឹងរួមគ្នា  អារម្មណ៍រួមគ្នា និង រួមរស់ជាមួយគ្នា៖ ភាពរំញោចគំនិតនិងការបន្ទរមកវិញនូវ​សំឡេងជាច្រើន

ចំណាប់អារម្មណ៍ចំពោះកិច្ចប្រជុំប្រចាំឆ្នាំនេះ  លោកAndi Achdian ជំនួយការសាស្ត្រាចារ្យនៅសកលវិទ្យាល័យជាតិនៃប្រទេសឥណ្ឌូនេស៊ី និងជាទីប្រឹក្សាសារមន្ទីរសិទ្ធិមនុស្ស Munir បាននិយាយថា  លោករីករាយណាស់ដែលមានការផ្លាស់ប្តូរជាមួយអ្នកជំនាញសិទ្ធិមនុស្សមកពីប្រទេសផ្សេងៗ  ស្វែងយល់ពីរបៀបដែលភ្នាក់ងារមនុស្សធម៌ផ្សេងៗលើកកម្ពស់សិទ្ធិស្មើគ្នា និងអនុវត្តការអប់រំសិទ្ធិមនុស្ស។ជាពិសេសអាចនឹងមានឱកាសស្គាល់ភូមិភាគខាងត្បូងនៃប្រទេសថៃ  ទីបេ និងនៅតែមានវត្តមានរទេសដែលប្រព័ន្ធគ្រោះថ្នាក់ផ្សេងទៀត  ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​ក៏​នៅ​តែ​មាន​កាតព្វកិច្ច​និយាយ​ប្រាប់​ក្រុម​ជន​រងគ្រោះ  វាជាការបំផុសគំនិតខ្លាំងណាស់។លើសពីនេះ   លោក Tadayuki Komai នាយកសារមន្ទីរJapan Hizisha ក៏បាននិយាយថា  តាមរយៈសន្និ

សីទប្រចាំឆ្នាំរបស់ FIHRM-AP ទំនាក់ទំនងទល់មុខគ្នាជាមួយអ្នកប្រាជ្ញ អង្គភាព និងស្ថាប័នស្រាវជ្រាវក្នុងវិស័យសិទ្ធិមនុស្ស។វាមិនត្រឹមតែជំរុញឱ្យវិធីសាស្រ្តអប់រំសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តសេចក្តីប្រកាសរបស់សួយភីងសឹផងដែរ កាន់ តែឈាន​មួយ​ជំហាន​ទៀត​ដើម្ "បង្កើត​ពិភពលោក​ឱ្យ​កាន់តែ​កក់ក្តៅ" (ភាសាជប៉ុន៖ もっと热かい人の世を) ។

នៅក្នុងអង្គប្រជុំនោះ អ្នកជំនាញសិទ្ធិមនុស្សមកពីប្រទេសនានាចូលរួមដោយរីករាយ ធ្វើអន្តរកម្មយ៉ាងសកម្ម។ពីឆ្វេង៖ ជនជាតិជប៉ុន Tadayuki Komai អ្នកបកប្រែចិន-ជប៉ុន អូស្ត្រាលី Tracy Puklowski (រូបថត/FIHRM-AP)

នៅក្នុងអង្គប្រជុំនោះ អ្នកជំនាញសិទ្ធិមនុស្សមកពីប្រទេសនានាចូលរួមដោយរីករាយ ធ្វើអន្តរកម្មយ៉ាងសកម្ម។ពីឆ្វេង៖ ជនជាតិជប៉ុន Tadayuki Komai អ្នកបកប្រែចិន-ជប៉ុន អូស្ត្រាលី Tracy Puklowski (រូបថត/FIHRM-AP)

AP FIHRM-AP អ្នកជំនាញសិទ្ធិមនុស្សមកពីប្រទេសផ្សេងៗ ជំរុញការផ្លាស់ប្តូរ ហើយពួកគេជជែកគ្នាយ៉ាងរីករាយ។ពីឆ្វេង៖ Pooja Pant មកពីប្រទេសនេប៉ាល់ Padtheera Narkurairattana មកពីប្រទេសថៃ Linda Norris មកពីសហរដ្ឋអាមេរិក (រូបថត/FIHRM-AP)

AP FIHRM-AP អ្នកជំនាញសិទ្ធិមនុស្សមកពីប្រទេសផ្សេងៗ ជំរុញការផ្លាស់ប្តូរ ហើយពួកគេជជែកគ្នាយ៉ាងរីករាយ។ពីឆ្វេង៖ Pooja Pant មកពីប្រទេសនេប៉ាល់ Padtheera Narkurairattana មកពីប្រទេសថៃ Linda Norris មកពីសហរដ្ឋអាមេរិក (រូបថត/FIHRM-AP)

 សារមន្ទីរគឺជាបណ្តាញដ៏សំខាន់សម្រាប់ការលើកកម្ពស់សិទ្ធិស្មើភាព និងឆ្លើយតបទៅនឹងបញ្ហាសហសម័យ។ ទោះបីជានៅពេលនេះនៅតែមានប្រទេសដែលហែកហួរដោយសង្រ្គាមក៏ដោយ បើ​ប្រៀបធៀបការឆ្លើយតបនិងឥទ្ធិពលនៃសារមន្ទីរហាក់ដូចជាមានលក្ខណៈល្អ និងតូចតាច។ប៉ុន្តែបន្ទាប់ពីក្រុមសម្ភាសន៍បាននិយាយជាមួយ Linda Norris និង Pooja Pantមក សារមន្ទីរទទួលបានទំនុកចិត្តនិងក្តីសង្ឃឹមឡើងវិញក្រោមការបោសសម្អាតផេះនៃសង្រ្គាម ភាពមិនសប្បាយចិត្តនិងការសង្ស័យ។ពួកគេលើកទឹកចិត្ត៖ អ្នកមិនដឹងជារៀងរហូតថាសារមន្ទីរអាចប៉ះបានសហគមន៍ប្រភេទណា  យើងមិនគួរព្រងើយកន្តើយចំពោះសមាជិកទស្សនិកជនណាម្នាក់ដែលត្រូវបានផ្លាស់ប្តូរដោយការតាំងពិព័រណ៍នោះទេ  ថាតើនឹងអាចនាំយកមកនូវសកម្មភាព និងការផ្លាស់ប្តូរអ្វីខ្លះ។កុំភ្លេចថាសារមន្ទីគឺជាបណ្តាញដ៏សំខាន់សម្រាប់បំបែកការនិទានរឿងតែមួយ ការបង្ហាញទស្សនៈនិងការពិភាក្សាចម្រុះ និងការបន្តបង្កើតឡើងវិញនៃការពិត  វាជាតួនាទី និងមុខងារសំខាន់របស់សារមន្ទីរក្នុងការតស៊ូមតិសិទ្ធិមនុស្ស។សម្រង់សុន្ទរកថា របស់លោកRichard Benjamin នាយកមជ្ឈមណ្ឌលស្រាវជ្រាវទាសភាពអន្តរជាតិ និងជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកអនុវត្តសារមន្ទីរសហសម័យនៅសាកលវិទ្យាល័យលីវើភូល Liverpoolនៃចក្រភពអង់គ្លេស ដែលបានឆ្លើយតបទៅនឹងការកត់សម្គាល់របស់គាត់នៅក្នុងប្រធានបទពិសេសនៃសុន្ទរកថាSoul Power៖"សារមន្ទីរធ្វើការជាមួយសហគមន៍ ឬអង្គការក្រៅរដ្ឋាភិបាលដើម្បីបង្ហាញពីមុខតំណែងជាក់លាក់  វាគឺជាការសម្រេចចិត្តដ៏ក្លាហាននិងដិតដល់។បន្ទាប់មកនៅពេលខ្លះ  ប្រសិនបើទាំងសារមន្ទីនិងសហគមន៍ជឿថាអ្វីៗទាំងអស់គឺស្ថិតនៅក្នុងការស្វែងរកអនាគតដ៏ស្មើភាពនិងយុត្តិធម៌ជាងនេះ អញ្ចឹងរក្សាភាពឆោតល្ងង់(naive)និងសាទរ(enthusiastic) ពីព្រោះជំនឿបែបនេះនៅទីបំផុតនឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ឆ្ពោះទៅរកព្រឹត្តិការណ៍ថ្មីៗ។ "ការតស៊ូមតិសិទ្ធិមនុស្សនៅលើផ្លូវដ៏រដិបរដុប  ទោះអនាគតលំបាកយ៉ាងណាប៉ុន្តែកុំភ្លេចនៅតាមផ្លូវដែលធ្វើការរួមគ្នាជាមួយគ្នាសហគមន៍ វានឹងនាំមកឱកាសនិងការផ្លាស់ប្តូរ។រិតតែកុំធ្វេសប្រហែសសារមន្ទីរបញ្ចេញយោបល់ដើម្បីសហគមន៍និងលើកកម្ពស់ការតស៊ូមតិសិទ្ធិមនុស្ស។យើងទន្ទឹងរង់ចាំមើលដៃគូជាច្រើនទៀតបន្តឆ្លើយតបនឹងសិទ្ធិមនុស្ស និងកាន់ដៃគ្នាឆ្ពោះទៅមុខជាមួយគ្នានៅលើផ្លូវទៅកាន់សិទ្ធិមនុស្ស។