:::

ឆ្នាំ2022 FIHRM-APរៀនធ្វើកំណត់ជាក់ស្ដែងជាមួយគ្នាអំពី"ការប្រែប្រួលអាកាសធាតុ" - សារមន្ទីរ និងNGOsប្រហែលជាអាចមានការគិតនិងធ្វើសកម្មភាពរួមគ្នា!

រូបភាពទី 1 ការសម្តែងក្រុមល្ខោនជឺលែវ Zhi Liao

រូបភាពទី 1 ការសម្តែងក្រុមល្ខោនជឺលែវ Zhi Liao

ប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ  សារមន្ទីរដើរតួនាទីជាស្ពានសម្រាប់ទំនាក់ទំនងបញ្ហាទស្សនិកជន តើសកម្មភាពជាក់លាក់អ្វីដែលអាចទទួលយកបន្ថែមមួយកម្រិតទៀត?សហព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្សអាស៊ីប៉ាស៊ីហ្វិក (FIHRM-AP)ឆ្លើយតបទៅនឹងសមាជ ICOM "ថាមពលនៃសារមន្ទីរ"នៅទីក្រុងប្រាកPrague ឆ្នាំនេះក្នុងប្រធានបទ(អំណាចនៃសារមន្ទីរ)  គំរូនៃការសិក្សា និងបណ្តុះបណ្តាលសិទ្ធិមនុស្សចល័តបន្តពីឆ្នាំ 2020 លើកនេះ សកម្មភាពសិក្សារួមគ្នាជាបន្តបន្ទាប់ត្រូវបានដាក់ឱ្យដំណើរការក្រោមប្រធានបទ  "ការប្រែប្រួលអាកាសធាតុ និងបញ្ហាសិទ្ធិមនុស្ស"  តាមរយៈការជួបប្រជុំប្រចាំខែ ការត្រួតពិនិត្យជាក់ស្តែងនិងសិក្ខាសាលាបានបន្តពិភាក្សាអស់រយៈពេលប្រាំខែ  លើកនេះFIHRM-APបានអញ្ជើញអង្គការក្រៅរដ្ឋាភិបាលចំនួន12និងសារមន្ទីរជាតិចំនួន9ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នា  ហើយភាគីទាំងពីរបានរួមគ្នាបង្កើតសកម្មភាពលើបញ្ហាអាកាសធាតុ និងសិទ្ធិមនុស្ស។

FIHRM-APពិចារណាឡើងវិញអំពីភាពខុសនិងដូចគ្នារវាងNGOនិងសារមន្ទីរ

  ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរនៃការប្រែប្រួលអាកាសធាតុនិងបញ្ហាសិទ្ធិមនុស្ស ព្រមទាំងលើកកម្ពស់និងពិចារណាបន្ថែមទៀតអំពីផែនការសកម្មភាពសម្រាប់បញ្ហាអាកាសធាតុនិងបញ្ហាសិទ្ធិមនុស្សជាមួយនឹងកម្លាំងនៃភាគីទាំងពីរ។ក្នុង​វគ្គ​សិក្សា​រួម​លើក​ទី​មួយ​នេះ ​បាន​អញ្ជើញលោកឈឹនស៊ឹធីង( Chen Shiting )អ្នក​ស្រាវជ្រាវ​នៃ​សមាគម​សម្ព័ន្ធ​សកម្មភាព​ពលរដ្ឋ​បៃតង ​ឱ្យ​ពន្យល់​ពី​បញ្ហា​អាកាសធាតុ   អាច​មើល​ឃើញ​ថានៅលើបញ្ហាអាកាសធាតុ ​សមាគម​ប្រជាពលរដ្ឋមានគំនិតផ្តួចផ្តើម​ក្នុង​ការ​តស៊ូ​មតិ និង​លើក​កម្ពស់​សកម្មភាព​ដ៏​មាន​អត្ថប្រយោជន៍​ដូចជា៖ការផ្សព្វផ្សាយគោលនយោបាយ សន្និសីទសារព័ត៌មាន ការបណ្តុះបណ្តាលគ្រូបង្រៀន និងទម្រង់ផ្សេងៗទៀត។ម៉្យាងវិញទៀត នៅផ្នែកខាងសារមន្ទីរបានអញ្ជើញលោក ហ័ងស្យុយ(Huang Xu )សហការីស្រាវជ្រាវនៃសារមន្ទីរជាតិវិទ្យាសាស្ត្រធម្មជាតិ ដោយលើកយកយុទ្ធសាស្ត្រពិព័រណ៍រូបភាពអាកាសធាតុធ្វើជាប្រធានបទ"ការតាំងពិព័រណ៍រូបថតណានហ្វុងNanfeng៖រឿងនិទាននៅភូមិតៃស៊ីTaixi"ធ្វើជាឧទាហរណ៍   ដើម្បីពន្យល់ពីរបៀបដែលសារមន្ទីរ អនុវត្ត ពិភាក្សានិងស្រាវជ្រាវបញ្ហាអាកាសធាតុ   ផ្តល់នូវការឆ្លុះបញ្ចាំងនិងឯកសារយោងពេញលេញនៃការតាំងពិព័រណ៍។ហើយតាមរយៈទម្រង់ជាសិក្ខាសាលាបានពិភាក្សាអំពីពេលវេលា   ពិភាក្សានិងចែករំលែកអំពីភាពខុសគ្នានិងការស្រមើលស្រមៃរវាងសារមន្ទីរនិងNGOហើយពិចារណាបន្ថែមទៀតអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជាបញ្ហារួម។

មនុស្សម្នាក់ រឿងល្ខោនមួយ ចាក់បញ្ចូលទម្រង់ទំនាក់ទំនង អន្តរកម្មផ្សេងៗគ្នានិងទស្សនៈ

ម៉្យាងទៀត  ចំពោះបម្រែបម្រួលអាកាសធាតុ ក្រៅពីគំនិតផ្តួចផ្តើមរបស់NGO និងប្រភេទនៃការតាំងពិពណ៌នៅក្នុងសារមន្ទីរ តើមានមធ្យោបាយទំនាក់ទំនងផ្សេងទៀតទេ? FIHRM-AP បានអញ្ជើញ "ក្រុមល្ខោនជឺលែវ Zhi Liao" ឱ្យប្រើទម្រង់នៃការសម្តែងភ្លាមៗនៅនឹងកន្លែងដើម្បីដឹកនាំអ្នកចូលរួមធ្វើការពិភាក្សា។ជាមួយនឹងថាមពលនៃការសម្ដែង បានផ្តល់នូវការគិតនិងអន្តរកម្មកាន់តែសម្បូរបែប។ជាដំបូង សូមអញ្ជើញអ្នកចូលរួមឱ្យចែករំលែកពីកង្វល់របស់ពួកគេអំពីបញ្ហាអាកាសធាតុ ប្រើវិធីនៃការសម្តែងដើម្បីធ្វើអន្តរាគមន៍ឡើងវិញ  និងគិតអំពីទំនាក់ទំនងប្រចាំថ្ងៃរវាងអាកាសធាតុ និងមនុស្ស ហើយផ្តល់ការសម្តែងដោយខ្លួនឯងធ្វើជាការឆ្លើយតបដល់ទស្សនិកជន។ជាចុងក្រោយ  មេក្រុមល្ខោនលោក កៅអ៊ុយជឹន និងសាស្ត្រាចារ្យផ្នែកល្ខោន ឈឹនជឹងអ៊ី បានចែករំលែកករណីនៃការរៀបចំផែនការមេរៀនសហគមន៍និងកិច្ចតែងការរចនាផែនការមេរៀនរបស់សាលា  តាមរយៈទម្រង់នៃ"ការសម្ដែង" បានផ្តល់នូវទស្សនៈថ្មី និងកន្លែងពិភាក្សារវាងសារមន្ទីរ និងNGOសម្រាប់ការទំនាក់ទំនងរវាងទស្សនិកជន ឬអ្នកចូលរួមពិភាក្សាបញ្ហា ។

រូបភាពទី 2 ការពិភាក្សាសិក្ខាសាលា និងការបំផុសគំនិត

រូបភាពទី 2 ការពិភាក្សាសិក្ខាសាលា និងការបំផុសគំនិត

រូបភាពទី 3 ការពិភាក្សាសិក្ខាសាលា និងការបំផុសគំនិត

រូបភាពទី 3 ការពិភាក្សាសិក្ខាសាលា និងការបំផុសគំនិត

FIHRM-AP បន្តគំរូសិក្សារួមគ្នានៃក្រុមពលរដ្ឋ និងសារមន្ទីរនាពេលកន្លងមក

  សារមន្ទីរពីអតីតកាលធ្វើជាកន្លែងផ្សព្វផ្សាយដែលអប់រំទស្សនិកជន ហើយនៅក្នុង​សង្គម​បច្ចុប្បន្ន​នេះ  កិច្ចសហប្រតិបត្តិការឆ្លងឯកទេសរបស់NGOនិងចល័តភាពវាក៏ធ្វើឱ្យសារមន្ទីរក្លាយជាវាលសម្រាប់ផ្សព្វផ្សាយបញ្ហា។តាមរយៈការតភ្ជាប់វេទិកា និងកិច្ចសហប្រតិបត្តិការរបស់ FIHRM-AP  ឆ្លើយតបទៅនឹងការលើកកម្ពស់បញ្ហាអាកាសធាតុ និងសិទ្ធិមនុស្សបានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវប្រធានបទនៃ ICOM នេះ "អំណាចនៃសារមន្ទីរ" ហើយគេរំពឹងថា FIHRM-AP នាពេលអនាគត នឹងមានសារមន្ទីរ និងNGOជាច្រើនទៀត អាចនឹងបង្កើន​លទ្ធភាព​សកម្មភាព​ជាក់ស្តែង​បន្ថែម​ទៀត!

រូបភាពទី4 ការត្រួតពិនិត្យជាក់ស្តែង

រូបភាពទី4 ការត្រួតពិនិត្យជាក់ស្តែង

ពីការគិតដល់សកម្មភាព៖ពីការទស្សនាជាក់ស្តែងរហូតដល់ការបង្កើតផែនការសកម្មភាព

នៅក្នុងផែនការសិក្សារួមគ្នាស្តីពីការប្រែប្រួលអាកាសធាតុនេះ ក្រៅពីការថ្លែងសុន្ទរកថា និងកិច្ចពិភាក្សាសិក្ខាសាលា បន្ត​ដឹកនាំ​អ្នក​ចូល​រួម​ទៅ​កាន់​កន្លែង​ជាក់

ស្តែង​ដើម្បី​ធ្វើ​អធិការកិច្ច ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចនេះគឺវិស័យពាក់ព័ន្ធនឹងគ្រោះមហន្តរាយក្រោយព្យុះទីហ្វុងមរកតMorako  បែងចែកជាt៖សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ   ភីងទុងស្រុកម៉ាជែភូមិលីណាលីហាវឆា  សារមន្ទីរវប្បធម៌ភីងពូPingpuស៊ាវលីន សារមន្ទីរសហគមន៍អ៊ូលីភូស៊ាវលីន សាលអនុស្សាវរីយ៍ភូមិស៊ាវលីន ជាដើម។ដោយសារតែភាពខុសគ្នានៃការបង្ហាញអត្ថបទ និងវិធីសាស្រ្តសុន្ទរកថារវាងសារមន្ទីរនិងសារមន្ទីរសហគមន៍  នៅក្នុងនោះគិតអំពីអានុភាពទំ

នាក់ទំនងរវាងសារមន្ទីរនិងសហគមន៍  ធ្វើជាមូលដ្ឋានកម្មវិធីនិតផ្តួចផ្ដើមសកម្ម

ភាពអាកាសធាតុ  ពង្រីកកន្លែងពិភាក្សាលើបញ្ហាអាកាសធាតុ និងសិទ្ធិមនុស្ស។

ក្នុងអំឡុងពេលសិក្សា ទាំងសារមន្ទីរ និងNGOបានពិភាក្សាអំពីការអនុវត្តការត្រួតពិនិត្យជាក់ស្តែង និងការអនុវត្តផ្សេងៗទៀត តាមរយៈសិក្ខាសាលានីមួយៗ  ស្វែងយល់ពីភាពដូចគ្នា និងភាពខុសគ្នារវាងការអនុវត្តរបស់សារមន្ទីរ និង NOG  ដើម្បីចែករំលែកសាបទពិសោធន៍ និងការលំបាកក្នុងការអនុវត្តជាក់ស្តែង  ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើប្រធានបទនៃការប្រែប្រួលអាកាសធាតុនិងស្នើសុំសកម្ម

ភាពពាក់ព័ន្ធដែលអាចអនុវត្តបាន ឧទាហរណ៍៖ប្រធានបទដំណើរទស្សនកិច្ច 

 ពិព័រណ៍គោលចរបញ្ហាលំនៅដ្ឋានអចិន្រ្តៃយ៍  ជំរុំបណ្តុះបណ្តាលអ្នកទីប្រឹក្សានិងផែនការពហុសកម្មភាព។

 

[1] NGOដែលចូលរួមរួមមាន៖ មូលនិធិការពារបរិស្ថាន សម្ព័ន្ធមេផ្ទះសម្ព័ន្ធអាកាសធាតុយុវជនតៃវ៉ាន់  មូលនិធិពលរដ្ឋផែនដី   សមាគមលើកកម្ពស់សិទ្ធិមនុស្សតៃវ៉ាន់ សមាគមលើកកម្ពស់មហាវិទ្យាល័យជនជាតិដើមតៃវ៉ាន់  សមាគមសម្ព័ន្ធសកម្មភាពពលរដ្ឋបៃតងតៃវ៉ាន់  ក្រុមស្រាវជ្រាវក្រោយគ្រោះមហន្តរាយមរកត នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា  សាខា សាខា វាលរហោស្ថានជែអ៊ី មជ្ឈមណ្ឌលកោះខាងត្បូង សាកលវិទ្យាល័យជាតិ ស៊ុន យ៉ាតសេនអង្គការលើកលែងទោសអន្តរជាតិតៃវ៉ាន់ សម្ព័ន្ធសិទ្ធិមនុស្សជនជាតិដើមក្រោយគ្រោះមហន្តរាយមរកត  មូលនិធិការពារសិទ្ធិបរិស្ថាន

[2] សារមន្ទីរដែលចូលរួមរួមមាន៖ សារមន្ទីរជាតិវិទ្យាសាស្ត្រធម្មជាតិ  សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ សារមន្ទីរជាតិសោភ័ណភាពរស់នៅតៃតុង  សារមន្ទីរជាតិតៃវ៉ាន់នៃវប្បធម៌បុរេប្រវត្តិ  មជ្ឈមណ្ឌលអប់រំវិទ្យាសាស្ត្រជាតិតៃវ៉ាន់ សារមន្ទីរជាតិតៃវ៉ាន់ សារមន្ទីរប្រវត្តិសាស្ត្រជាតិតៃវ៉ាន់ សារមន្ទីរជាតិសិទ្ធិមនុស្ស