:::

ស្នាមប្រេះ 1.5 ម៉ែត្រនៅតែមានពន្លឺ

ទីក្រុងកាន់តែរីកចម្រើន ភាពក្រីក្រកាន់តែមិនអាចមើលរំលងបាន។ (ប្រភពរូបភាព/យឹនសិនប៉ៃវៃ  ស៊ីន ជុយ លន់)

ទីក្រុងកាន់តែរីកចម្រើន ភាពក្រីក្រកាន់តែមិនអាចមើលរំលងបាន។ (ប្រភពរូបភាព/យឹនសិនប៉ៃវៃ ស៊ីន ជុយ លន់)

ណែនាំសង្ខេបអំពីជូកាំងយ៉ុង៖

អ្នកធ្វើការអំពីប្រធានបទភាពក្រីក្រ(ដកឃ្លាត្រង់ណាក៏ត្រឹមត្រូវ)។បានស្ថាបនារួមពីយុទ្ធវិធីពិព័រណ៍  រសជាតិនៃជីវិត សម្ព័ន្ធសិក្សាក្រ"អ្នកក្រីក្រនៅក្រុងតៃប៉ិ"   

និពន្ធរួម និងបោះពុម្ព "ចង្អុលបង្ហាញពីការរស់រានមានជីវិតតាមដងផ្លូវ"  "ប្រឆាំងការស្ថាបនាឡើងវិញ៖ និមិត្តសញ្ញារស់រានរួមនៃទីក្រុង ING" ។

ការណែនាំសង្ខែបអំពីរសជាតិនៃជីវិត៖

រយរសជាតិនៃជីវិតគឺជាការដាំដុះនៃភាពគ្មានផ្ទះសម្បែងនិងភាពក្រីក្រក្នុងទីក្រុងជាប្រធានបទរបស់អង្គការក្រៅរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ 2014 មកបានបន្តផ្តួចផ្តើមគំនិតតស៊ូមតិសាធារណៈ និងគម្រោងសេវាកម្មដោយផ្ទាល់ និងបង្កើតសម្ព័ន្ធភាពជាមួយសហគមន៍ ជំងឺផ្លូវចិត្ត លំនៅដ្ឋាន ពលកម្ម យេនឌ័រ និងក្រុមផ្សេងៗទៀត  ហើយប្តេជ្ញាចិត្តក្នុងការក្លាយជា "មគ្គុទ្ទេសក៍" រវាងមនុស្ស និងបញ្ហានានា។


នៅក្នុងទីក្រុងដ៏រីកចម្រើន រៀបចំការតាំងពិព័រណ៌ជនក្រីក្រ

"បើសិនយើងសុខ​ចិត្ត​ក្រឡេក​ទៅ​រក​អតីតកាល​វិញ យើងនឹងរកឃើញយ៉ាងឆាប់រហ័ស៖ពន្លឺត្រចះត្រចង់នៃទីក្រុងតៃប៉ិនាពេលបច្ចុប្បន្ននេះគឺពិតជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការលះបង់របស់អ្នកសុបិន អ្នកទុគ៌ត កម្មករថ្នាក់ក្រោម ជនអន្តោប្រវេសន៍ ជនជាតិដើមភាគតិច និងជនក្រីក្រដែលបានមកពីភាគខាងត្បូងទៅខាងជើងអស់រយៈពេលជាងមួយសតវត្ស។ពួកគេបានមក ពីភ្នំខ្ពស់ ពីជ្រុងមួយនៃកោះ និងពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍មកដល់ទីក្រុងតៃប៉ិ ហើយពួកគេបានរួមគ្នាបង្កើតមុខមាត់ថ្មីនៃទីក្រុងដ៏អស្ចារ្យមួយដោយដៃទាំងគូររបស់ពួកគេ។

តាមទស្សនៈជាក់លាក់មួយ ទីក្រុងតៃប៉ិដែលរីកចម្រើននាពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាទីក្រុងតៃប៉ិរបស់អ្នកជោគជ័យ និងអ្នកមានប៉ុណ្ណោះទេ ថែមទាំងជាទីក្រុងតៃប៉ិរបស់អ្នកបរាជ័យ និងអ្នកក្រផងដែរ។ "-ស៊ុន​តា​ឈ័ន ណែនាំអំពីអ្នកក្រីក្រនៃទីក្រុងតៃប៉ិ

ក្នុងសតវត្សនេះ ពិភពលោកបានកំណត់ភាពក្រីក្រជាបញ្ហាសំខាន់ និងបញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់* ប៉ុន្តែសំឡេងរបស់ជនក្រីក្រតែងតែអវត្តមានពីការពិភាក្សា។មនុស្សគឺជាប្រធានបទដែលពួកគេមានអារម្មណ៍ដោយផ្ទាល់ និងឆ្លើយតបទៅនឹងភាពក្រីក្រ   ហើយបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និងមានបទពិសោធន៍។ប៉ុន្តែ​ក្នុង​បរិយាកាស​ដែល​សង្គម​នៅ​តែ​ពោរពេញ​ទៅ​ដោយ​ទស្សនៈ​អវិជ្ជមាន​អំពី​ភាព​ក្រីក្រ បទពិសោធន៍ភាគច្រើនជ្រើសរើសលាក់បាំង ឬបដិសេធការឆ្លងកាត់ផ្ទាល់ខ្លួន ក៏ក្លាយជាក្រុមគរដែលមិនចេះនិយាយ។

ចាប់តាំងពីឆ្នាំ 2017 មក អង្គការផ្សេងៗដែលអមដំណើរក្រុមជនក្រីក្រនៅក្នុងសង្គម ដូចជាជនសអនាថា ជនជាតិដើមភាគតិចក្នុងទីក្រុង គ្រួសារងាយរងគ្រោះ ក្មេងជំទង់ត្រូវការយកចិត្តទុកដាក់ខ្ពស់ និងអ្នកដែលមានបទពិសោធន៍ជំងឺផ្លូវចិត្ត បានផ្តួចផ្តើមរួមគ្នាដំណើរការ "អ្នកក្រីក្រនៅក្រុងតៃប៉ិ" (ហៅកាត់ថា  " ភីនប៉ិ")តាមរយៈគំនិតផ្តួចផ្តើមប្រចាំឆ្នាំដើម្បីអញ្ជើញសាធារណជនឱ្យឈានជើងចូលទៅក្នុងជីវិតរបស់ជនក្រីក្រ និងស្វែងយល់ពីបញ្ហានៃភាពក្រីក្រក្នុងទីក្រុង។

យុទ្ធវិធីអង្គការក្រៅរដ្ឋាភិបាល៖ ការដើរឆ្ងាយសំខាន់ជាងការដើរលឿន

ជារៀងរាល់ឆ្នាំ កម្មវិធីពិព័រណ៌ ភីនប៉ិតាមរយៈ"ម៉ោងបួនទៀបភ្លឺ"  "ជម្រើសដែលមិនអាចយល់បាន" និងប្រធានបទផ្សេងៗគ្នាដែលបញ្ចូលក្នុងភាពក្រីក្រ  ដោយអញ្ជើញអ្នកដែលមានបទពិសោធន៍និង បុគ្គលិកសង្គម ព្រមទាំងសិល្បករមកបង្កើតរួមគ្នា។ នៅក្នុងបរិស្ថានដែលមនុស្សមានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការគោរព មនុស្សចាប់ផ្តើមចែករំលែកបទពិសោធន៍ និងស្ថានភាពនៃចិត្ត(អារម្មណ៍)របស់ពួកគេ ហើយពួកគេរួមគ្នាប្រែក្លាយសាច់រឿងទៅជាបទចម្រៀង គំនូរ ល្ខោន ហ្គេម ជាដើម  ដែលក្លាយទៅជាការនិទានរឿងដ៏ទន់ភ្លន់ ប៉ុន្តែពោរពេញដោយថាមពលនៅក្នុងការតាំងពិព័រណ៍។

នៅក្នុងដំណើរការនេះពិតជាមានសារៈសំខាន់និងពិសេសខ្លាំងណាស់ពីអ្នកជឿទុកចិត្ត។ បុគ្គលិកសង្គមកិច្ចក្រៅពីធ្វើការបញ្ជាក់ភ្លាមៗពីស្ថានភាព និងឆន្ទៈរបស់អ្នកក្រីក្រ  រឹតតែបង្កើតបន្ថែមទៀតនូវរបកគំហើញថ្មីនៅក្នុងដំណើរការទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិតត្រឡប់ទៅសេវាកម្មធម្មតារបស់ពួកគេវិញ និងដើម្បីបង្កើតទំនាក់ទំនងដ៏ស៊ីជម្រៅ ហើយយូរអង្វែងជាមួយអ្នកដែលមានបទពិសោធន៍។ ថ្វីត្បិតតែវាត្រូវការពេលវេលាច្រើនដើម្បីធ្វើការបញ្ជាក់ត្រឡប់ទៅវិញទៅមក ហើយវាពោរពេញដោយភាពមិនប្រាកដប្រជា (ក្នុងឆ្នាំ 2018 បានជួបតួអង្គដែលបានយល់ព្រមឱ្យគេថតពីចំហៀង ហើយក្រោយមកបដិសេធមិនបង្ហាញវិញ)ប៉ុន្តែ​សម្រាប់​ក្រុម​ប្រតិបត្តិ​ភីនប៉ិ ការ​បញ្ចេញសំឡេងមិនមែនគ្រាន់​តែ​និយាយ​ចេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏ជាការរៀបចំដ៏សំខាន់មួយរបស់ផ្ទៃក្នុងផងដែរ។ ដូច្នេះ​ការ​ផ្អាក និង​ការ​ចាកចេញ​គឺ​ជា​ធម្មជាតិ ហើយក៏ជាការ​អនុញ្ញាត គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលសម្រាប់រឿងនេះទេ។ នៅក្រោមការប្រមូលផ្តុំសន្សំរយៈពេលវែងពីការយល់ចិត្តគ្នា

ក៏បានធ្វើឱ្យអង្គការផ្សេងៗជឿទុកចិត្តលើភីនប៉ិ ជាកំណត់ត្រាមួយនិងផ្ទុកជាទំនាក់ទំនង ជារៀងរាល់ឆ្នាំគឺមានរឿងរ៉ាវ និងគំនិតថ្មីៗត្រូវបានប្រកាសនៅទីនេះ។

ឆ្នាំ ២០២០អ្នកក្រីក្រនៅក្រុងតៃប៉ិ " ហ្វឹកហាត់បញ្ចេញសំឡេង" តំបន់ពិព័រណ៍ចម្រៀង និងកំណាព្យសម្រាប់អ្នកគ្មានផ្ទះសម្បែង https://doyouaflavor.wixsite.com/mysite-3

ឆ្នាំ ២០២០អ្នកក្រីក្រនៅក្រុងតៃប៉ិ " ហ្វឹកហាត់បញ្ចេញសំឡេង" តំបន់ពិព័រណ៍ចម្រៀង និងកំណាព្យសម្រាប់អ្នកគ្មានផ្ទះសម្បែង https://doyouaflavor.wixsite.com/mysite-3

ឆ្នាំ ២០២០អ្នកក្រីក្រនៅក្រុងតៃប៉ិ " ហ្វឹកហាត់បញ្ចេញសំឡេង" តំបន់ពិព័រណ៍ចម្រៀង និងកំណាព្យសម្រាប់អ្នកគ្មានផ្ទះសម្បែង https://doyouaflavor.wixsite.com/mysite-3

ឆ្នាំ ២០២០អ្នកក្រីក្រនៅក្រុងតៃប៉ិ " ហ្វឹកហាត់បញ្ចេញសំឡេង" តំបន់ពិព័រណ៍ចម្រៀង និងកំណាព្យសម្រាប់អ្នកគ្មានផ្ទះសម្បែង https://doyouaflavor.wixsite.com/mysite-3

យុទ្ធវិធីតាមអ៊ីនធឺណិត៖ធ្វើ​ដូចម្តេច​ដើម្បីទាញមនុស្សឱ្យជាប់ក្នុងចន្លោះចម្ងាយ 1.5 ម៉ែត្រពីគ្នា

នៅឆ្នាំ 2021 បានជួបប្រទះនៃការប្រកាសអាសន្នកម្រិតបីការរាតត្បាត     ហើយអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួយប្រមូលសម្ភារៈ    ឯ វ័នហួរ ជាកន្លែងដែលជនក្រីក្រតៃប៉ិរស់នៅ ក៏បានក្លាយជាព័ត៌មាន និងនៅក្នុងមតិសាធារណៈថាជាកន្លែង

 "ទម្លាយការឆ្លងជំងឺរាតត្បាត" ហើយ​ត្រូវ​បាន​គេ​មាក់ងាយផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យ ការតាំងពិព័រណ៍ ភីនប៉ិ នឹងត្រូវផ្លាស់ប្តូរទៅជាទម្រង់អនឡាញ។ គួរធ្វើដូចម្ដេចក្នុងការបង្កើតប្រធានបទ និងប្រមូលវត្ថុតាំងពិព័រណ៍ក្នុងស្ថានភាពនៃកម្លាំងមនុស្សមានកម្រិត ចៃដន្យបានក្លាយជាបញ្ហាប្រឈមដែលគួរឱ្យចងចាំបំផុតកាលពីឆ្នាំមុន។

នៅពេលដែលប្រជាពលរដ្ឋទូទៅនៅផ្ទះ ដើម្បីបង្ការការរាតត្បាត។ អ្នកធ្វើការថែមទាំងទៅកន្លែងកើតហេតុនិងនៅជាមួយអ្នកដែលមានបទពិសោធន៍ក្រីក្រទៀតផង។ ពួកនាង/ពួកលោកផ្លាស់ទីពីផ្លូវទៅកាន់សហគមន៍ និងជ្រាបចូលទៅកន្លែងដែលអ្នកផ្សេងពិបាក មើលឃើញ។ អាស្រ័យហេតុនេះ ក្រុមការងារអភិរក្សបានសហការជាមួយបុគ្គលិកសង្គមកិច្ច ដើម្បីសម្ភាស និងតម្រៀបនូវអ្វីដែលបុគ្គលិកឃើញនៅខាងក្រៅជាមួយនឹងការទទួលអារម្មណ៍       ផលិតផលជា "ពន្លឺនៃការទស្សនាទៅវិញទៅមក"  នៅក្នុងបន្ទប់តាំងពិព័រណ៍។ លើសពីនេះទៀតដោយសារតែមិនចាំបាច់ចំណាយលើកន្លែងនិងឧបករណ៍ផ្នែករឹងនៃការតាំងពិព័រណ៍រូបវន្ត។ ពិព័រណ៍នឹងប្រើប្រាស់ថវិកាជាថ្លៃសរសេរអត្ថបទ ហើយអញ្ជើញអ្នកដែលមានបទពិសោធន៍ក្រីក្រ មករួមចំណែកសរសេរអត្ថបទ  ដោយកត់ត្រាជីវិតផ្ទាល់ខ្លួនក្នុងអំឡុងកម្រិតទី៣   តាមរយៈកាធ្វើវីដេអូ ថតសំឡេង ការថតរូប និងសរសេរអត្ថបទជាអក្សរ។ល។

ដើម្បីធ្វើឱ្យមនុស្សកាន់តែមានឆន្ទៈក្នុងការចែករំលែក និងផ្សព្វផ្សាយការតាំងពិព័រណ៍ និងការបង្កើតក្នុងពេលជាក់ស្តែង យើងនឹងការដំឡើងស្តង់នៅលើ instagram ផងដែរ ដោយសារតែវេទិកានេះមិនមានការរឹតបន្តឹងលើការបង្ហោះ និងការរុករក លើកនេះ អ្នកមានបទពិសោធន៍ក្រីក្រ 89 នាក់ និងបុគ្គលិកសង្គមបានចូលរួមនៅក្នុងការចែករំលែក និងប្រមូលបានអត្ថបទសរុបចំនួន 196 ត្រូវបានបង្កើត។

ស្នាមប្រេះ 1.5 ម៉ែត្រនៅតែមានពន្លឺ

ស្នាមប្រេះ 1.5 ម៉ែត្រនៅតែមានពន្លឺ

ម៉្យាងទៀត កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ វ័នហួរនិងបណ្តាញ NGO ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត    បានក្លាយជាព្រឹត្តិការណ៍ ដ៏អស្ចារ្យបំផុតកាលពីឆ្នាំមុន។ ក្រុមអភិរក្សបានប្រើផែនទីបើកចំហដើម្បីសម្គាល់ទីតាំងហាង និងភូមិសង្កាត់ដែលផ្តល់ការផ្គត់ផ្គង់ និងការគាំទ្រនៅពេលនោះ។ ក្រៅ​ពី​ការ​កត់ត្រា​នូវ​រឿងរ៉ាវ​នៃ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកនា​ពេល​នោះ ពួក​គេ​ក៏​បាន​អញ្ជើញ​សាធារណជន​ឱ្យទៅ​កាន់​ហាង​​ដើម្បីជួយគាំទ្រដោយជួយទិញសម្ភារៈ  បន្ទាប់ពី​ការ​រាតត្បាតជំងឺ​ចុះថយ។

ស្នាមប្រេះ 1.5 ម៉ែត្រនៅតែមានពន្លឺ

ស្នាមប្រេះ 1.5 ម៉ែត្រនៅតែមានពន្លឺ

១,៥ម៉ែត្រគឺជាការរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នាសម្រាប់ការបង្ការជំងឺរាតត្បាត ដែលមនុស្សបានឯកច្ឆន្ទ ហើយកាលពីខែឧសភាឆ្នាំមុននេះផងដែរនៅពេលដែលភាពធម្មតារបស់មនុស្សត្រូវបានបែកបាក់ បានធ្វើឱ្យជីវិតមនុស្សជាច្រើនមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីពេលនោះមក។ប៉ុន្តែ​យើង​ជឿ​ថា​នៅតែ​មាន​ពន្លឺ​នៅ​ក្នុង​ស្នាម​ប្រេះ ១,៥ ម៉ែត្រ​នេះ។មនុស្សនៅតែអាចឆ្លុះបញ្ចាំងគ្នាទៅវិញទៅមកតាមរយៈពន្លឺ  ហើយនៅពេលដែលពន្លឺជ្រាបចូល ឥន្ទធនូនឹងឆ្លុះបញ្ចាំង។