:::

ការចូលរួមសកម្មភាពអាកាសធាតុរបស់សារមន្ទីរ៖ យកការតាំងពិព័រណ៍ពិសេសរបស់សារមន្ទីរជាតិវិទ្យាសាស្ត្រធម្មជាតិ&សកម្មភាពអាកាសធាតុ-សម័យនៃការពុះកញ្ជ្រោលជាសកល& ជាឧទាហរណ៍។

ណែនាំអ្នកនិពន្ធ៖ យ៉ី ជៀនយាន

ជាបណ្ឌិតពីវិទ្យាស្ថានវិស្វកម្មព័ត៌មាននៃសាកលវិទ្យាល័យជាតិចៀវតុងChiaoTung។ បច្ចុប្បន្នគាត់គឺជាអ្នកប្រតិបត្តិការនៅសារមន្ទីរជាតិវិទ្យាសាស្ត្រធម្មជាតិនិងជាអ្នកស្រាវជ្រាវរងក្នុងក្រុមព័ត៌មានក៏មានតួនាទីជាប្រធានផ្នែកបណ្ណាល័យនិងព័ត៌មានផងដែរ។

ណែនាំអង្គភាព៖ សារមន្ទីរជាតិវិទ្យាសាស្ត្រធម្មជាតិ

មានទីតាំងនៅកណ្តាលទីក្រុងតៃជុង ជាសារមន្ទីរវិទ្យាសាស្ត្រដំបូងគេដែលត្រូវបានបង្កើតឡើងសម្រាប់ប្រទេសនេះ ហើយក៏ជាសារមន្ទីរដំបូងគេដែលនាំវិទ្យាសាស្ត្រ

ធម្មជាតិមកក្នុងជីវិតជាក់ស្ដែង! ការតាំងពិព័រណ៍អចិន្ត្រៃយ៍មានភាពចម្រុះ ហើយកន្លែងតាំងពិព័រណ៍សំខាន់ៗរួមមាន​​៖ មហោស្រពអវកាស មហោស្រពបីវិមាត្រ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ នាយកដ្ឋានវិទ្យាសាស្ត្រជីវិត នាយកដ្ឋានបរិស្ថានផែនដី នាយកដ្ឋានវប្បធម៌មនុស្ស សួនរុក្ខសាស្ត្រជាដើម។ល។ សម្បូរទៅដោយខ្លឹមសារ និងមានសារៈសំខាន់ផ្នែកអប់រំយ៉ាងជ្រាលជ្រៅ។ ជារៀងរាល់ឆ្នាំមានអ្នកទស្សនាជាមធ្យមប្រហែលបីលាននាក់វាជាសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិដ៏ពេញនិយមបំផុត។


ការចូលរួមសកម្មភាពអាកាសធាតុរបស់សារមន្ទីរ៖ យកការតាំងពិព័រណ៍ពិសេសរបស់សារមន្ទីរជាតិវិទ្យាសាស្ត្រធម្មជាតិ"សកម្មភាពអាកាសធាតុ-សម័យនៃការពុះកញ្ជ្រោលជាសកល" ជាឧទាហរណ៍។

បុព្វកថា

តាមកំណត់ត្រា ក្នុងឆ្នាំ2023គឺជាឆ្នាំក្តៅបំផុត  រហូតដល់ខែមិថុនាឆ្នាំ2024 សីតុណ្ហភាពជាមធ្យមលើផ្ទៃផែនដីបានឡើងដល់កម្រិតខ្ពស់ថ្មីសម្រាប់រយៈពេលដូចគ្នារយៈពេល13 ខែជាប់ៗគ្នា គឺខ្ពស់ជាងមុន បដិវត្តន៍ឧស្សាហកម្ម1.5°Cក្នុងចំណោម12ខែ ។ នៅថ្ងៃទី22ខែកក្កដាឆ្នាំ2024សីតុណ្ហភាពជាមធ្យមក្នុងមួយថ្ងៃបានឡើងដល់ 17.16°Cដែលបង្កើតកំណត់ត្រាថ្មីម្តងទៀត។ ទិន្នន័យទាំងនេះមិនមែនជាលេខត្រជាក់ទេ ប៉ុន្តែជាការព្រមានថាមនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។

ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មមក មនុស្សបានធ្វើសកម្មភាពបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន បណ្តាលឱ្យមានការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ សីតុណ្ហភាពខ្ពស់ខ្លាំង  រលកកំដៅ អាកាសធាតុប្រែប្រួលខ្លាំងដូចជា គ្រោះរាំងស្ងួតនិងភ្លៀងធ្លាក់ខ្លាំងបានក្លាយជាភាពប្រក្រតីថ្មី។ បម្រែបម្រួលអាកាសធាតុកំពុងផ្លាស់ប្តូរពិភពលោករបស់យើងយ៉ាងឆាប់រហ័សនិងយ៉ាងជ្រាលជ្រៅ  សម្រាប់សង្គមមនុស្ស ប្រព័ន្ធបរិស្ថានវិទ្យា  និងបរិស្ថានធម្មជាតិបាននាំមកនូវផលប៉ះពាល់ដែលមិនអាចត្រឡប់វិញបាន។

បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាដ៏ស្មុគស្មាញឆ្លងដែន ដែលទាក់ទងនឹងការរស់រានមានជីវិតរបស់មនុស្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាបញ្ហាសំខាន់បំផុតមួយក្នុងសម័យបច្ចុប្បន្ន។ សារមន្ទីរធ្វើជាវេទិកាដ៏សំខាន់សម្រាប់វប្បធម៌និងការអប់រំ

មានសក្តានុពលក្នុងការដឹកនាំការផ្លាស់ប្តូរសង្គម។ តាមរយៈការតាំងពិព័រណ៍

 សកម្មភាពអប់រំនិងការចូលរួមពីសាធារណៈជន សារមន្ទីរអាចបង្ហាញបញ្ហាស្មុគស្មាញដូចជាការប្រែប្រួលអាកាសធាតុតាមរបៀបជាក់ស្តែង អាចយល់បាននិងចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ  ជំរុញឱ្យមានសន្ទុះនៃអារម្មណ៍និងការគិតសមហេតុផលនិងជំរុញការសន្ទនានិងសកម្មភាពជាក់ស្តែង។

សារមន្ទីរវិទ្យាសាស្ត្របានប្តេជ្ញាចិត្តចំពោះបេសកកម្មនិងសកម្មភាពប្រកបដោយ

និរន្តរភាព

សារមន្ទីរវិទ្យាសាស្ត្រមានការយកចិត្តទុកដាក់ជាយូរមកហើយអំពីបញ្ហាបរិស្ថាន តាមរយៈការតាំងពិព័រណ៍ពិសេស និងសកម្មភាពអប់រំបានឆ្លើយតបយ៉ាងសកម្មទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)របស់អង្គការសហប្រជាជាតិ និងរួមបញ្ចូល"ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព"ទៅក្នុងបេសកកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងនិយមន័យថ្មីនៃសារមន្ទីរដែលត្រូវបានអនុម័តដោយសន្និសីទ ICOM Prague​ នៅឆ្នាំ2022។ ក្នុងនាមជាសារមន្ទីរដ៏មានឥទ្ធិពលបំផុតមួយនៅតៃវ៉ាន់  សារមន្ទីរវិទ្យាសាស្ត្រ សង្ឃឹមថានឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។

នៅឆ្នាំ2024 សារមន្ទីរវិទ្យាសាស្ត្រនឹងចាប់ផ្តើមការតាំងពិព័រណ៍ពិសេសប្រចាំឆ្នាំបីដងជាមួយនឹងប្រធានបទ"និរន្តរភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការការពារ

បរិស្ថានវិទ្យា"។ ពិព័រណ៍វគ្គដំបូង"ឈើ? មិនមែនឈើ? រឿង​និទានឈើ​" ស្វែងយល់ពី

លក្ខណៈនិង ភាពសម្បូរបែបរបស់ឈើ និងតួនាទីសំខាន់របស់វានៅក្នុងបរិស្ថាននិង

បរិស្ថានវិទ្យានិងតស៊ូមតិលើការការពារធនធានព្រៃឈើ។ ពិព័រណ៍វគ្គទីពីរ "ឆ្ពោះទៅកាន់កោះ បូណេអូBorneo: គម្លាតរវាងពួកយើងនិងបូណេអូ Borneo" ផ្តោតលើបញ្ហាប្រឈម និងផលប៉ះពាល់ដែលBorneoជួបប្រទះ និងស្វែងយល់ពីការរួមរស់នៃក្រុមជនជាតិចម្រុះនៅក្នុងបរិយាកាសធម្មជាតិ។ ពិព័រណ៍វគ្គចុងក្រោយ "សកម្មភាពអាកាសធាតុ - យុគសម័យនៃការពុះកញ្ជ្រោលជាសកល" ប្រើប្រាស់បច្ចេកវិទ្យាអន្តរកម្មនិងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីបង្ហាញយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់និងឱកាសនៃការផ្លាស់ប្តូរដែលនាំមកនូវការឡើងកំដៅផែនដីនិងការប្រែប្រួលអាកាសធាតុ ដែលជំរុញទឹកចិត្តទស្សនិកជនឱ្យពិចារណានិងធ្វើសកម្មភាព។

ការតាំងពិព័រណ៍ទាំងនេះស្វែងយល់ពីទំនាក់ទំនងរវាងមនុស្ស ប្រព័ន្ធបរិស្ថានវិទ្យានិង

បរិស្ថានធម្មជាតិពីចំណុចផ្សេងៗគ្នា  លើកកម្ពស់ការយកចិត្តទុកដាក់ជាសាធារណៈ និងការចូលរួមក្នុងបរិស្ថាន និងនិរន្តរភាពសង្គម និងបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មរបស់សារមន្ទីរវិទ្យាសាស្ត្រក្នុងការតស៊ូមតិបញ្ហាសង្គម។

ចក្ខុវិស័យចម្បងនៃពិព័រណ៍ពិសេស&សកម្មភាពអាកាសធាតុ - យុគសម័យនៃការពុះកញ្ជ្រោលជាសកល&

ចក្ខុវិស័យចម្បងនៃពិព័រណ៍ពិសេស&សកម្មភាពអាកាសធាតុ - យុគសម័យនៃការពុះកញ្ជ្រោលជាសកល&

រូបភាពគោលសំខាន់នៃច្រកចូលពិព័រណ៍ពិសេស

រូបភាពគោលសំខាន់នៃច្រកចូលពិព័រណ៍ពិសេស

ពិព័រណ៍ពិសេស"សកម្មភាពអាកាសធាតុ - យុគសម័យនៃការពុះកញ្ជ្រោលជាសកល"៖ទម្រង់អន្តរកម្មច្រើនបង្ហាញពីបញ្ហាអាកាសធាតុនិងបទពិសោធន៍នៃការយល់ឃើញយ៉ាងជ្រាលជ្រៅ ជំរុញឱ្យមានការយល់ដឹងអំពីសកម្មភាព

ការតាំងពិព័រណ៍ពិសេស"សកម្មភាពអាកាសធាតុ" រួមបញ្ចូលគ្នានូវការបង្ហាញ

ពហុព័ត៌មាន ការសម្តែងដ៏អស្ចារ្យ និងបច្ចេកវិជ្ជាអន្តរកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលគ្នាជាមួយការរចនាទេសភាព បង្ហាញវត្ថុ និងគំរូ ដើម្បីបង្កើតបទពិសោធន៍ថ្មីនៃការតាំងពិព័រណ៍សម្រាប់ទស្សនិកជនដែលរួមបញ្ចូលការពិត និងសិប្បនិម្មិត។គោលគំនិតអ្នកថែរក្សាគឺស្វែងយល់ពីបញ្ហានៃការប្រែប្រួលអាកាសធាតុតាមទស្សនៈជាច្រើនគ្របដណ្តប់លើការពិតនៃវិទ្យាសាស្ត្រផលប៉ះពាល់ឆ្លងជំនាន់និងទូលំទូលាយ កាត់បន្ថយសកម្មភាពនិងសម្របខ្លួនដែលអាចធ្វើទៅបាន និងក្តីសង្ឃឹមនាពេលអនាគត ហើយសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងនៃបច្ចុប្បន្នមិនមែនអនាគតទេ។ ការតាំងពិព័រណ៍នេះជំរុញទឹកចិត្តអ្នកទស្សនាឱ្យធ្វើសកម្មភាពវិជ្ជមានតាមរយៈការភ្ជាប់អារម្មណ៍ និងធ្វើការរួមគ្នាសម្រាប់អនាគតប្រកបដោយនិរន្តរភាព។

ច្រកចូលមើលតាំងពិព័រណ៍ដែលមានប្រធានបទថា"ជម្រើសនាពេលអនាគតដ៏រឹងមាំ  "ដែលប្រៀបធៀបការឡើងកំដៅផែនដីដែលបណ្តាលមកពីសកម្មភាពរបស់មនុស្សក្នុងយុគសម័យឧស្សាហូបនីយកម្មជាមួយនឹងអនាគតដ៏រឹងមាំ ដែលរួមបញ្ចូលដំណោះស្រាយអាកាសធាតុនិងបង្ហាញពីជម្រើសក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។ តំបន់តាំងពិព័រណ៍នេះចែកចេញជា6ឯកតាធំៗ៖"ការផ្ដើម" "ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ"  "វិបត្តិបរិស្ថានវិទ្យា"   "វិបត្តិអាកាសធាតុ"  "បង្វែរពិភពលោករបស់យើង" និង "បង្កើតពិភពលោកសុទ្ធសូន្យរួមគ្នា" ឯកតានីមួយៗប្រើបច្ចេកវិទ្យាបង្ហាញភាពផ្សេងៗគ្នា និងវិធីសាស្រ្តអន្តរកម្មដើម្បីធ្វើឱ្យការយល់ដឹងកាន់តែស៊ីជម្រៅអំពី អារម្មណ៍នៃការចូលរួមរបស់អ្នកទស្សនា។នៅច្រកចេញនៃការតាំងពិព័រណ៍មានបង្ហាញវីដេអូប៉ុស្តិ៍ចំនួន3របស់វិចិត្រករLin Jiazhen  ដែលមានចំណងជើងថា "ទេសភាពដួលរលំ៖ គ្មានផ្ទៃណាមួយដូចគ្នាទៅនឹងផ្ទៃផ្សេងទៀតទេ( Collapsed Landscape: No Surface is the same as the other Surfaces ) "ដែលប្រើការយល់ឃើញពីរូបភាពនិងសោតទស្សន៍ពីរ ដើម្បីស្រមៃមើលស្ថានភាពបច្ចុប្បន្នរបស់មនុស្សនៅក្នុង បរិយាកាសផ្លាស់ប្តូរ។

លក្ខណៈពិសេសនៃការរចនាតាមតំបន់តាំងពិព័រណ៍នីមួយៗ៖

  •  "ការផ្ដើម" ​តាមរយៈទិដ្ឋភាពដ៏ធំនៃ​រង្វង់ទ្វិប​អាក់ទិកនិង​អេក្រង់​យក្ស​រាង​កោងដូចធ្នូ ឆ្លុះបញ្ចាំងរួមគ្នាបែបសិប្ប​​និម្មិត​និង​ពិត​ប្រាកដ  ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ដូចជាពួកគេនៅលើទូកបំបែកទឹកកកដោយទទួលបានបទពិសោធន៍ពីទេសភាពដ៏ស្រស់ស្អាតនៃអ័ររ៉ូរ៉ា និងវ៉ូងត្រីបាឡែន។ ក្រោយ​មក បញ្ចាំងបែប 3D ដ៏ធំ​មួយ​បាន​បង្ហាញ​ពី​ភ្លៀង​នៅ​តំបន់​ប៉ូលនិង​ផ្ទាំង​ទឹកកក​ដួលរលំ។ មានការប្រុងប្រយ័ត្នយ៉ាងជ្រាលជ្រៅអំពីចំណុច​របត់​ដ៏​ខ្លាំងដែល​ជំរុញ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។
  • "ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ" ប្រើជញ្ជាំងចម្លាក់ពន្លឺអន្តរកម្មនិងឧបករណ៍ពិសោធន៍ឌីជីថលដើម្បីយកមកបកស្រាយដោយវិចារណញាណអំពីគោលការណ៍វិទ្យាសាស្ត្រនៃការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃឥទ្ធិពលផ្ទះកញ្ចក់ចំពោះការរស់រានមានជីវិតជីវសាស្រ្ត។ ត្រូវបានបង្ហាញទាំងស្រុងនូវទំនាក់ទំនងមូលហេតុនិងឥទ្ធិពលនៃការឡើងកំដៅផែនដីដែលធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់ និងកាន់តែខ្លាំង។
ពន្លឺ 3Dបញ្ចាំងរូបចម្លាក់ផ្ទាំងទឹកកកដួលរលំ

ពន្លឺ 3Dបញ្ចាំងរូបចម្លាក់ផ្ទាំងទឹកកកដួលរលំ

ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ប្រើជញ្ជាំងចម្លាក់ពន្លឺអន្តរកម្ម

ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ប្រើជញ្ជាំងចម្លាក់ពន្លឺអន្តរកម្ម

តំបន់តាំងពិព័រណ៍អំពីវិបត្តិជីវិតសមុទ្រ

តំបន់តាំងពិព័រណ៍អំពីវិបត្តិជីវិតសមុទ្រ

  • "វិបត្តិបរិស្ថានវិទ្យា"បញ្ចាំងទិដ្ខភាពលើឆាកខ្នាតធំរួមបញ្ចូលជាមួយព្រឹត្តិការណ៍ទស្សនីយភាពបានស្រាយយ៉ាងច្បាស់លាស់អំពីបញ្ហាប្រឈមដែលសត្វនៅតំបន់ប៉ូលប្រឈមមុខដូចជា សីតុណ្ហភាពខ្ពស់ ការបង្រួមទីជម្រក និងការផ្លាស់ប្តូរលក្ខខណ្ឌអាហារ ហើយត្រូវបានភ្ជាប់ជាមួយអន្តរកម្ម 3D ដោយភ្នែកទទេ។ វាពិតជាបង្ហាញពីវិបត្តិរស់រានមានជីវិតនៃជីវិតសត្វសមុទ្រ និងផ្ដល់ឱ្យទស្សនិកជននូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើប្រព័ន្ធបរិស្ថានវិទ្យា។
  • "វិបត្តិអាកាសធាតុ" ជាមួយ​នឹង​ផ្ទាំង​ពិព័រណ៍​វីដេអូដែល​មាន​អន្តរកម្ម​ពហុកម្រិត របាយការណ៍វិទ្យាសាស្ត្រ និងទិន្នន័យត្រូវបានតម្រៀបជាប្រព័ន្ធ  ការពិនិត្យលម្អិតអំពីផលវិបាកដែលអាចកើតមាននៃការកើនឡើងសីតុណ្ហភាព  ហើយនិងវិភាគផលប៉ះពាល់ជាក់លាក់នៃការប្រែប្រួលអាកាសធាតុលើពិភពលោកនិងតៃវ៉ាន់។ បានរចនាឧបករណ៍អន្តរកម្មដ៏ពិសេសសម្រាប់កាន់និងដាក់ម៉ូដែល   ដើម្បីឱ្យទស្សនិកជនចូលរួមដោយផ្ទាល់ និងដោយវិចារណញាណ ស្វែងយល់អំពីទំនាក់ទំនងបុព្វហេតុ និងផលប៉ះពាល់រវាងសកម្មភាពរបស់មនុស្សនិងការឡើងកំដៅផែនដី។ លើសពីនេះ   រោងមហោស្រពបែបទេសភាពកម្រិត4K  បានអនុញ្ញាតឱ្យទស្សនិកជន ទទួលនូវបទពិសោធន៍ពីផលប៉ះពាល់នៃគ្រោះមហន្តរាយដែលបង្កឡើងដោយអាកាសធាតុខ្លាំងពីទស្សនៈដំបូង។
តំបន់អន្តរកម្មសម្រាប់កាន់ និងដាក់ម៉ដែល

តំបន់អន្តរកម្មសម្រាប់កាន់ និងដាក់ម៉ដែល

ល្ខោនអាកាសធាតុហួសប្រមាណ

ល្ខោនអាកាសធាតុហួសប្រមាណ

តំបន់អន្តរកម្មសម្រាប់កាន់ និងដាក់ម៉ដែល

តំបន់អន្តរកម្មសម្រាប់កាន់ និងដាក់ម៉ដែល

ល្ខោនអាកាសធាតុហួសប្រមាណ

ល្ខោនអាកាសធាតុហួសប្រមាណ

  • "បង្វែរពិភពលោករបស់យើង"ពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់  សហគមន៍អន្តរជាតិ និងសហគមន៍វិទ្យាសាស្ត្រ  ព្យាយាម​ទប់​ស្កាត់ការ​ឡើង​កំដៅ​ផែនដីនិងបង្ហាញពីជញ្ជាំងចម្លាក់ពន្លឺអន្តរកម្ម  សកម្មភាពកាត់បន្ថយនិងការសម្របខ្លួន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងពេលជាមួយគ្នានោះ ប្រើ​Augmented Reality(AR)ដើម្បីណែនាំផ្លូវ  បំលែងទៅជាសូន្យសុទ្ធ(Transform To Net Zero)របស់តៃវ៉ាន់នៅឆ្នាំ 2050 ។ ទស្សនិកជនក៏អាចចូលរួមក្នុងហ្គេមអន្តរកម្មឌីជីថល "ជីវិតបៃតងសុទ្ធសូន្យ" (Net Zero Green Life)ផងដែរ ដើម្បីទទួលបានបទពិសោធន៍ពីរបៀបអនុវត្តសកម្មភាពកាត់បន្ថយកាបូននៅក្នុងជីវិតប្រចាំថ្ងៃ
ពិសោធន៍ AR បំលែងទៅជាសុទ្ធសូន្យរបស់តៃវ៉ាន់នៅឆ្នាំ 2050

ពិសោធន៍ AR បំលែងទៅជាសុទ្ធសូន្យរបស់តៃវ៉ាន់នៅឆ្នាំ 2050

ហ្គេមអន្តរកម្មឌីជីថល ជីវិតបៃតងសុទ្ធសូន្យ

ហ្គេមអន្តរកម្មឌីជីថល ជីវិតបៃតងសុទ្ធសូន្យ

  • "បង្កើតពិភពលោកសុទ្ធសូន្យរួមគ្នា"ផ្លាស់ប្តូរទស្សនិកជនពីអ្នកមើលអសកម្មទៅជាតួអង្គសកម្ម  តាមរយៈការចូលរួមបង្កើតសិល្បៈ  សំឡេងបង្ហាញពីសកម្មភាពព្រួយបារម្ភអំពីអាកាសធាតុ ។ កន្លែងតាំងពិព័រណ៍ត្រូវបានបំពាក់ដោយផ្ទាំងគំនូរធំ ជាជញ្ជាំងបញ្ចាំងនាពេលអនាគតនិងអន្តរកម្ម (somatosensory) ដោយអញ្ជើញអ្នកទស្សនាឱ្យបង្កើតឈុតឆាកនៃក្ដីសង្ឃឹមសម្រាប់អនាគត។ លើសពីនេះស្ទូឌីយោបានរចនាដើម្បីឱ្យទស្សនិកជនបន្សល់ទុកនូវការសន្យាចំពោះសកម្មភាពអាកាសធាតុ ហើយ​បាន​ប្រែក្លាយ​ទៅ​ជា​គំនូរ​សិល្បៈ​ប្លែកៗ​តាម​រយៈ AI ជំនាន់​ថ្មី។ គំរូអន្តរកម្មប្រកបដោយភាពច្នៃប្រឌិតនេះមិនត្រឹមតែបង្កើនអារម្មណ៍នៃការចូលរួមរបស់អ្នកទស្សនាប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងបង្កប់នូវការយល់ដឹងអំពីសកម្មភាពរបស់ពួកគេ ដែលផ្តល់ឱ្យពួកគេនូវអំណាចមានឥទ្ធិពលលើសង្គម។
គំនូរអន្តរកម្មនាពេលអនាគត

គំនូរអន្តរកម្មនាពេលអនាគត

AI គំនូរសិល្បៈនៃសំឡេងសាធារណ

AI គំនូរសិល្បៈនៃសំឡេងសាធារណ

ម ភារកិច្ចនៃសកម្មភាពអាកាសធាតុ

ម ភារកិច្ចនៃសកម្មភាពអាកាសធាតុ

ការតាំងពិព័រណ៍នេះក៏បានរចនាហ្គេម "បេសកកម្មសកម្មភាពអាកាសធាតុ" អ្នកទស្សនាអាចស្កេន QR Code ដើម្បីចាប់ផ្តើមបេសកកម្ម តាមដានរឿងកំប្លែង ដើម្បីរុករកកន្លែងតាំងពិព័រណ៍ ដោះស្រាយបេសកកម្ម និងប្រមូលកាតរូបភាព។ នេះមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍របស់យុវជនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសម្ភារៈដ៏សំបូរបែបសម្រាប់ទំនាក់ទំនងរវាងឪពុកម្តាយនិងកូន និងការរៀនជាមួយគ្នា ហើយក៏ជំរុញទំនាក់ទំនងអន្តរជំនាន់ផងដែរ។ អ្នកទស្សនារៀនដោយភាពសប្បាយរីករាយ និងបង្កើនការគិតរបស់ពួកគេលើបញ្ហាអាកាសធាតុ  បង្កប់នូវគំនិតនៃសកម្មភាពអាកាសធាតុនៅក្នុងចិត្តរបស់សាធារណជនដោយឥតរូបរាង។

ការតាំងពិព័រណ៍ពិសេស "សកម្មភាពអាកាសធាតុ" នឹងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី

10 ខែកក្កដាឆ្នាំ2024 ដល់ថ្ងៃទី13ខែមេសាឆ្នាំ2025  
ការតាំងពិព័រណ៍នេះត្រូវបានទទួលស្គាល់ដោយសមាគមពានរង្វាន់អន្តរជាតិអាមេរិក (IAA) ជាមួយនឹងរង្វាន់ប្រាក់មួយ និងរង្វាន់មាសមួយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ 2024 MUSE Design Awards ។

ការចូលរួម និងការអនុវត្តរបស់សារមន្ទីរក្នុងសកម្មភាពអាកាសធាតុ

សារមន្ទីរសហសម័យបានផ្លាស់ប្តូរបន្តិចម្តងៗទៅជាវេទិកាសំខាន់សម្រាប់ការលើកកម្ពស់ការចូលរួមរបស់សាធារណៈជន និងសកម្មភាពសង្គម។ នៅពេលប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ សារមន្ទីរដែលមានធនធាននិងឥទ្ធិពល អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកម្លាំងសង្គម ដើម្បីរួមគ្នាដោះស្រាយវិបត្តិអាកាសធាតុ។

ទីមួយ តាមរយៈការរៀបចំប្រកបដោយភាពច្នៃប្រឌិត សារមន្ទីរអាចបង្ហាញចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏ស្មុគស្មាញក្នុងទម្រង់ដែលអាចងាយយល់បាន និងគួរឱ្យទាក់ទាញ ដូច្នេះទស្សនិកជនដែលមានប្រវត្តិ និងវ័យខុសៗគ្នាក៏អាចយល់បានដូចគ្នា ។ ការតាំងពិព័រណ៍ពិសេស "សកម្មភាពអាកាសធាតុ" រួមបញ្ចូលគ្នានូវអន្តរកម្មឌីជីថលជាច្រើនជាមួយនឹងការពិត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យមួយ  ធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាជាក់ស្តែងនិងភាពបន្ទាន់នៃបញ្ហាអាកាសធាតុ   ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការសម្រាប់សកម្មភាពបន្ស៊ាំអាកាសធាតុដោយជោគជ័យ

  ដោយហេតុនេះនឹងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងសកម្មភាព។

សារមន្ទីររៀបចំការអប់រំចម្រុះនិងចូលរួមក្នុងសកម្មភាព  អាចបង្កើនការយល់ដឹងជាសាធារណៈអំពីសកម្មភាពអាកាសធាតុ និងអារម្មណ៍នៃការចូលរួម។"បេសកកម្មសកម្មភាពអាកាសធាតុ"   "ជីវិតបៃតងសុទ្ធ Net Zero Green Life" និង "ការបង្កើតពិភពសុទ្ធសូន្យ Creating a Net Zero World Together"អន្តរកម្មអន្តរកម្មនៅក្នុងពិព័រណ៍ពិសេស "សកម្មភាពអាកាសធាតុ"គឺជាករណីជោគជ័យ។ការរចនាទាំងនេះអនុញ្ញាតឱ្យអ្នកទស្សនាចូលរួមដោយផ្ទាល់ និងកំណត់អត្តសញ្ញាណបុគ្គលជាមួយនឹងអត្ថន័យនៃសកម្មភាពរួម។ លើសពីនេះការតាំងពិព័រណ៍ពិសេសក៏បានពង្រីកនូវសកម្មភាពជាបន្តបន្ទាប់ដូចជា ការណែនាំ មហោស្រពភាពយន្តដ៏មានមហិច្ឆតា ប្រធានបទសុន្ទរកថា  ការតាំងពិព័រណ៍សៀវភៅតាមប្រធានបទ សកម្មភាពវិទ្យា

សាស្ត្រនិងអប់រំ  និងវគ្គ សិក្សាNet Zero និងវេទិកាដែលសហការដោយសាកលវិទ្យាល័យនិងទីភ្នាក់ងាររដ្ឋាភិបាលជាដើម ដើម្បីផ្តល់ឲ្យសាធារណជននូវការរុករកចម្រុះ ការសន្ទនា និងសកម្មភាព ចូលរួមនៅក្នុងវេទិកានេះ។

ទីបី ​តាមរយៈការពង្រីកបន្ថែមនៃកិច្ចសហប្រតិបត្តិការអន្តរទីភ្នាក់ងារអាចមានជាឥទ្ធិពលសង្គមដល់សារមន្ទីរ។ ការតាំងពិព័រណ៍ពិសេស "សកម្មភាពអាកាសធាតុ" គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងសារមន្ទីរវិទ្យាសាស្ត្រ ក្រសួងអប់រំ ក្រសួងបរិស្ថាន និងការិយាល័យការពារបរិស្ថាននៃរដ្ឋាភិបាលទីក្រុងតៃជុង និងបានសហការជាមួយវិទ្យាស្ថានគ្រប់គ្រងនិរន្តរភាពនិងការអប់រំបរិស្ថាននៃសាកលវិទ្យាល័យជាតិតៃវ៉ាន់

ទទូទៅ   ដើម្បីធានានូវវិជ្ជាជីវៈនៃមាតិកាពិព័រណ៍។ការតាំងពិព័រណ៍ពិសេសនេះក៏បានអញ្ជើញវិទ្យាល័យទីក្រុងតៃជុង(វិជ្ជាជីវៈ) អនុវិទ្យាល័យ និងអ្នកស្ម័គ្រចិត្តអប់រំបរិស្ថាន និងក្រុមផ្សេងទៀតមកទស្សនាតាមរយៈរដ្ឋាភិបាលទីក្រុងតៃជុង ដើម្បីឱ្យឥទ្ធិពលរបស់វាអាចចូលជ្រៅទៅក្នុងបរិវេណសាលា និងសហគមន៍ និងទទួលបានផលប៉ះពាល់សង្គមកាន់តែទូលំទូលាយ។

លើសពីនេះ ការអនុវត្តន៍ផ្ទាល់របស់សារមន្ទីគឺជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់សកម្មភាពអាកាសធាតុ។ សារមន្ទីរវិទ្យាសាស្ត្រជំរុញយ៉ាងសកម្មការអភិរក្សថាមពល ការកែឆ្នៃធនធាន និងវិធានការផ្សេងទៀតក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិ "បំរែបំរួលសុទ្ធ-សូន្យ" សារពើភ័ណ្ឌការបំភាយកាបូន និងការកែលម្អការកាត់បន្ថយកាបូនត្រូវបានអនុវត្ត។

សេចក្តីសន្និដ្ឋាន

ប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ សារមន្ទីរអាចដើរតួនាទីដឹកនាំសង្គមឱ្យ

យកចិត្តទុកដាក់លើបញ្ហាអាកាសធាតុ និងជំរុញកិច្ចសន្ទនា និងសកម្មភាព។ ការតាំងពិព័រណ៍ពិសេស "សកម្មភាពអាកាសធាតុ" ទទួលបានជោគជ័យក្នុងការបំប្លែងចំណេះដឹង និងបញ្ហាស្មុគស្មាញឱ្យងាយយល់   ទម្រង់នៃការបង្ហាញប្រកបដោយភាពច្នៃប្រ

ឌិតដែលសំបូរទៅដោយអន្តរកម្ម និងបទពិសោធន៍នៃអារម្មណ៍  ធ្វើ​ឱ្យ​ទស្សនិកជន​ទទួល​បាន​បទពិសោធន៍​ដ៏អស្ចារ្យ និង​ការ​រុករក​អន្តរកម្ម  ចាំបាច់ត្រូវយល់ដឹងនិងពិចារណាអំពីសកម្មភាពអាកាសធាតុនៃការយល់ដឹងស៊ីជម្រៅអំពីការប្រែប្រួលអាកាសធាតុ។ ការតាំងពិព័រណ៍ពិសេស "សកម្មភាពអាកាសធាតុ" មិនត្រឹមតែជាការអំពាវនាវឱ្យមានសកម្មភាពលើបញ្ហាអាកាសធាតុប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការអនុវត្ត និងឥទ្ធិពលរបស់សារមន្ទីរវិទ្យាសាស្ត្រនៅក្នុងសង្គមផងដែរ។