សារមន្ទីរដែលស្ថិតនៅក្រោមឱវាទក្រសួងវប្បធម៌អាចបែងចែកជាសារមន្ទីរជាតិ សារមន្ទីរបុរាណវិទ្យា ក៏ដូចជាសារមន្ទីរជនជាតិវិទ្យាផងដែរ និងប្រភេទសារមន្ទីរអនុស្សាវរីយ៍ក្នុងតំបន់ និងសារមន្ទីរវប្បធម៌ ។ សារមន្ទីរសាសនា សារមន្ទីរឯកជននិងសារមន្ទីរប្រវត្តិសាស្ត្ររមួយចំនួនដែលភ្ជាប់ទៅនឹងស្ថាប័នផ្សេងទៀត កំពុងដំណើរការធ្វើការដើម្បីរក្សាទុកទ្រព្យសម្បត្តិវប្បធម៌របស់មីយ៉ាន់ម៉ា។ សព្វថ្ងៃនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា សារមន្ទីរប្រភេទផ្សេងទៀតជាធម្មតាត្រូវបានដាក់នៅក្រោមឱវាទក្រសួងនៃរដ្ឋាភិបាលឬគ្រប់គ្រងដោយវិស័យឯកជន។គោលដៅគោលនយោបាយវប្បធម៌របស់មីយ៉ាន់ម៉ាគឺ តាមរយៈការអភិរក្សការពារទ្រព្យសម្បត្តិវប្បធម៌ និងអត្តសញ្ញាណជាតិ លើកតម្កើងកិត្យានុភាពជាតិ និងសុច្ចរិតភាព។
តាមគោលនយោបាយវប្បធម៌ បេសកកម្មរបស់ក្រសួងវប្បធម៌គឺ«លើកស្ទួយប្រទេសដោយវប្បធម៌»។ប្រទេសមីយ៉ាន់ម៉ាសម្បូរទៅដោយទ្រព្យសម្បត្តិវប្បធម៌រូបីនិងអរូបីចម្រុះ។បេតិកភណ្ឌវប្បធម៌របស់ប្រទេសនេះត្រូវបានរក្សាទុកជាចម្បងដោយសារមន្ទីជាតិមីយ៉ាន់ម៉ា (នៅទីក្រុងយ៉ាំងហ្គោន) និងសារមន្ទីរបុរាណវិទ្យាបាកាន រួមទាំងសារមន្ទីវប្បធម៌ក្នុងតំបន់ផ្សេងទៀត និងសារមន្ទីរបុរាណវត្ថុនៅក្រោមក្រសួងវប្បធម៌។បូករួមទាំងសារមន្ទីរវប្បធម៌កម្រិតតំបន់ផ្សេងទៀត និងសារមន្ទីរបុរាណវិទ្យា ក្រោមឱវាទក្រសួងវប្បធម៌។
ចាប់តាំងពីវិមានបុរាណដំបូងបំផុតនិងព្រះពន្លាគម្ពីរព្រះពុទ្ធសាសនា រហូតដល់សារមន្ទីរធំៗដែលបានបង្កើតឡើងមុនឯករាជ្យ ដូចជាសារមន្ទីរបុរាណវិទ្យាបាកាន ការអភិវឌ្ឍន៍ថ្មីៗនៃសារមន្ទីរមីយ៉ាន់ម៉ាត្រូវបានពិពណ៌នាខាងក្រោម។ បួនឆ្នាំបន្ទាប់ពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យភាពឡើងវិញ ក្រសួងវប្បធម៌ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ ហើយសារមន្ទីរជាតិដំបូងគេ (នៅទីក្រុងយ៉ាំងហ្គោន) និងសារមន្ទីផ្សេងៗជាច្រើនទៀតក៏បានបង្កើតឡើងដែរ។

1. អគារសារមន្ទីរចាស់នៅបាកាន(ផ្ដល់រូបថត៖ថេត អ៊ូ មឹង)
2. សិលាចារឹកបាកាន(ផ្ដល់រូបថត៖ថេត អ៊ូ មឹង)
3. ចម្លាក់ព្រះបាតព្រះពុទ្ធនៅបាកាន(ផ្ដល់រូបថត៖ថេត អ៊ូ មឹង)
សារមន្ទីរជាតិនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាបានបើកដំណើរការនៅខែមិថុនាឆ្នាំ១៩៥២ ដើមឡើយវាមានទីតាំងនៅក្នុងអគារ សាលប្រារព្ធពិធី(Qingxi Hall )នៅលើផ្លូវចេតិយ ស្វេដាហ្គ(Shwedagon Pagoda) ក្នុងទីក្រុងយ៉ាំងហ្គោន។នៅឆ្នាំ ១៩៧០ បានផ្លាស់ទៅកន្លែងដែលមានទីធ្លាធំជាងនៅផ្លូវបានសួដាន់(Bansuodan Street )ផ្ទះលេខ 24/26 ។ ហើយក្រោយមកនៅឆ្នាំ ១៩៩៦ក៏បានផ្លាស់ប្តូរមកទីតាំងបច្ចុប្បន្ន។ នៅក្នុងខែកញ្ញានៃឆ្នាំដដែល សារមន្ទីរជាតិបានបើកអគារថ្មីកម្ពស់ប្រាំជាន់ជាសាធារណៈ ហើយការប្រមូលផ្តុំត្រូវបានបង្ហាញនៅក្នុងបន្ទប់តាំងពិពណ៌ ឬសាលតាំងពិពណ៌ចំនួនដប់បួនខាងក្រោម។ សារមន្ទីរត្រូវបានបែងចែកការប្រមូលជាពីរប្រភេទចម្បង។
1. វប្បធម៌មីយ៉ាន់ម៉ា
•សិលាមាសវិទ្យានិងអក្សរផ្ចងសិល្បៈសរសេរដោយជក់
• សិល្បៈប្រជាប្រិយប្រពៃណីមីយ៉ាន់ម៉ា
• សិល្បៈសម្ដែងមីយ៉ាន់ម៉ា
• វិចិត្រសាលសិល្បៈមីយ៉ាន់ម៉ា
• សិល្បៈព្រះពុទ្ធសាសនា
• វប្បធម៌ជនជាតិ
2. សម័យកាលប្រវត្តិសាស្ត្រមីយ៉ាន់ម៉ា
• ប្រវត្តិសាស្រ្តធម្មជាតិ
• សម័យបុរេប្រវត្តិ និងសម័យដើម
• អរិយធម៌ភូមា
• អំណាចព្រះមហាក្សត្រ
• រាជ្ជបល្ល័ង្កតោ
• សម័យកាលគ្រប់គ្រងដោយព្រះបាទមីនទុង (យ៉ាដាណាបុន)
• គ្រឿងលម្អបុរាណ
• តំបន់អាស៊ាន
ការពិពណ៌នៅក្នុងសារមន្ទីរជាតិភាគច្រើនគឺផ្សព្វផ្សាយវប្បធម៌ភូមា និងព្រះពុទ្ធសាសនា។ទោះបីជាប្រទេសរបស់យើងរដ្ឋាភិបាលទទួលស្គាល់ចំនួន១៣៥ក្រុមជនជាតិផ្សេងគ្នាជាផ្លូវការក៏ដោយ ក៏នៅមានក្រុមជនជាតិភាគតិចចំនួនប្រាំពីរផ្សេងទៀតដែលមិនត្រូវបានទទួលស្គាល់ផងដែរ។ ប៉ុន្តែនៅក្នុងសារមន្ទីរជាតិសាវត្ថុបុរាណនៅតែជាវប្បធម៌ភូមាជាចម្បង។បើយើងយោងតាមត្រកូលភាសាមកបែងចែកក្រុមជនជាតិ មានប្រាំមួយត្រកូលភាសាធំៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បែងជាលំដាប់៖
• ត្រកូលភាសាចិន-ទីបេ
• ត្រកូលភាសាថៃកៈដៃ
• ត្រកូលភាសា ម៉ុង-មៀន
• ត្រកូលភាសាអូស្ត្រូអាស៊ីទិក
• ត្រកូលភាសាអូស្ត្រូនេស៊ី
• ត្រកូលភាសាឥណ្ឌូ-អឺរ៉ុប
នាយកដ្ឋានបុរាណវិទ្យា និងសារមន្ទីជាតិមីយ៉ាន់ម៉ា មានអគារបណ្ណាល័យអក្សរសិល្ប៍មួយខ្នង ប៉ុន្តែពិបាកចូលណាស់។ បណ្ណសារគឺជាប្រហោងខ្មៅដ៏ល្បីល្បាញខាងកេរ្តិ៍ឈ្មោះអាក្រក់នៃសាវត្ថុបុរាណដែលមិនមែនជាព្រះពុទ្ធសាសនា សាវត្ថុបុរាណមួយចំនួនដែលដាក់តាំងនៅក្នុងសារមន្ទីរនោះ បើមិនបាត់បង់គឺត្រូវបានបំផ្លាញដោយដៃរបស់ពួកគេ។ ឯផ្សេងទៀតបានហូរចូលទៅក្នុងទីផ្សារងងឹតវត្ថុបុរាណក្នុងស្រុក។

4. ផ្ទាំងសិលាចារផ្នូរអក្សរពង្រីកធំរបស់ជនជាតិអាមេនីនៅឆ្នាំ១៧៤០ ។ សរសេរជាភាសាអាមេនី និងភាសាហូឡង់។ ប្រទះឃើញនៅលើទីផ្សារងងឹតវត្ថុបុរាណ។ (ផ្ដល់រូបថត៖ថេត អ៊ូ មឹង)
ទេវកថាដ៏ល្បីបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាគឺព្រះអរហន្តបានសំដែងធម៌ទេសនាដល់ព្រះអានន្ទ ដែលជាស្តេចស្ថាបនិកនៃរាជវង្សបាកាន។ អានន្ទាប្រែចិត្តហើយបានជ្រកកោន និងបានប្រកាសព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ នេះជាការចាប់ផ្តើមនៃការបង្កើតប្រទេសភូមា(រាជវង្សបាកាន)និងជាមូលដ្ឋានសម្រាប់ចិញ្ចឹមបីបាច់វប្បធម៌ភូមា។ បើយោងទៅតាមការពិពណ៌នាវែកញែកទេវកថានេះ ក្រៅពីពុទ្ធសាសនិក នោះគឺមិនមែនជាជនជាតិដើមនៃប្រទេសនេះទេ។ហើយការពិពណ៌នាវែកញែកនេះគឺរើសអើងលើជនជាតិភាគតិចដែលផ្តោតគោលដៅលើគ្រិស្តបរិស័ទ និងមូស្លីម ។ តាមពិត ព្រះពុទ្ធសាសនាត្រូវបានចូលមកដល់ប្រទេសមីយ៉ាន់ម៉ា តាំងពីយូរយារណាស់មកហើយ មុនពេលស្តេចអានន្ទា(Anuradha) កើតមកម្លេះ។យើងអាចមើលឃើញសាវត្ថុបុរាណព្រះពុទ្ធសាសនានិងហិណ្ឌូជាច្រើន មានកិត្យានុភាពនៅក្នុងឆ្នាំ6/7 នៃគ.ស ជាអាណាចក្រពីយូ ដែលមានឈ្មោះថា ស្រីឆាកូរា(Srichakura)
មេដឹកនាំយោធានិងនយោបាយមីយ៉ាន់ម៉ាមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការបង្រួបបង្រួមប្រទេស។មេដឹកនាំជាច្រើនជឿលើទេវកថា ដែលគិតថាមីយ៉ាន់ម៉ាជាប្រទេសដែលមានតែជនជាតិភូមា និងពុទ្ធសាសនិកប៉ុណ្ណោះ។ ជាមួយគ្នានេះ រដ្ឋាភិបាលភូមាបានវេចខ្ចប់ការប៉ុនប៉ងនេះជាស្មារតីនៃការបះបោរប្រឆាំងនឹងអាណានិគមនិយម។ ពួកគេបានប្រឌិតរឿងមិនពិតទៅជាការពិតក្នុងប្រវត្តិសាស្ត្រ
ជាពិសេសបានគាបសង្កត់ជនជាតិភាគតិចនិងសាសនាដែលមិនទទួលស្គាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ពេលខ្លះពួកគេក៏បង្កើតការចោទប្រកាន់ថា ជាប៉ារ៉ាស៊ីតដ៏សាហាវដែលនាំមកដោយជនជាតិអង់គ្លេស។មនោគមវិជ្ជានេះបានបណ្តាលឱ្យមានការរើសអើងសាសនា និងជាតិសាសន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការសម្លាប់រង្គាល ការវាយប្រហារកុបកម្ម ការកម្ចាត់ចោលជាតិសាសន៍ និងការសម្លាប់ដោយប្រល័យពូជសាសន៍ គឺជាផលប៉ះពាល់ដែលរងឥទ្ធិពលក្រោយការបង្កើតប្រទស។
ហើយដើម្បីបញ្ឆេះភ្លើងនៃការរើសអើងក្នុងស្រុក សារមន្ទីរដែលមានពាក់ព័ន្ធជាមួយរដ្ឋាភិបាល ទោះច្រើនឬតិចក្ដីគឺគាំទ្រមនោគមវិជ្ជានេះ។សារមន្ទីរទាំងនេះលើកកម្ពស់ជាតិសាសន៍ដ៏ឧត្តមតែមួយ (ភូមា) ក៏ដូចជាសាសនាខ្ពង់ខ្ពស់តែមួយ (ព្រះពុទ្ធសាសនា) ។

សិលាចារឹកនៅលើផ្នូររបស់ជនជាតិអាមេនីនៅបាគូ ដែលគេបោះបង់ចោល (ឆ្នាំ១៧៤៩)សរសេរជាភាសាអាមេនី ភាសាហូឡង់និង ភាសាភូមា ។ (ផ្ដល់រូបថត៖ថេត អ៊ូ មោង)
ឯកសារយោង
1. "សារមន្ទីរនៅប្រទេសមីយ៉ាន់ម៉ា៖ ប្រវត្តិសង្ខេប និងទស្សនៈជាក់ស្តែង"ដោយ Zan NuMra(Museums in Myanmar: Brief History and Actual Perspectives),Zan NuMra
2. វិគីភីឌា៖ សារមន្ទីរជាតិមីយ៉ាន់ម៉ា
3. វិគីភីឌា៖ បញ្ជីក្រុមជនជាតិក្នុងប្រទេសមីយ៉ាន់ម៉ា
4. "ទីបញ្ចុះសព និងវិហារឥស្លាមលីន ជឹន កន ជាប្រវត្តិសាស្ត្ររបស់មីយ៉ាន់ម៉ា ត្រូវបានកម្ទេចដោយម៉ាស៊ីនឈូសឆាយ"រាយការណ៍ដោយលោក
Thuta Maungនៅតាម M-Media។