:::
ការបង្រួបបង្រួមនិងសារមន្ទីរមីយ៉ាន់ម៉ា (ភាគ១)

ថេត  អ៊ូ  មឹង(ផលិតករភាពយន្ត អ្នកថតរូប)

ថេតអ៊ូ មឹង(Thet Oo Maung ក៏មានឈ្មោះថាស្តេហ្វិន មីនឹសStephen Minus)គឺជាមនុស្សម្នាក់​​ដែលពោរពេញដោយភាពរីករាយនិងមនុស្សធម៌ គាត់រៀនគូរគំនូរ និងថតរូប ដោយខ្លួនឯងរហូតក្លាយជាវិចិត្រករ

អ្នកថតរូប និងអ្នកថតវីដេអូ។ គាត់ប្រើជំនាញថតរូបរបស់គាត់ ដើម្បីបញ្ចេញសំឡេងរបស់អ្នកដែលត្រូវគេបង្កាច់បង្ខូច ឬដែលត្រូវគេបំភ្លេច ឬបំបិទមាត់។ ស្នាដៃរបស់គាត់ទាក់ទងនឹងប្រធានបទដូចជា ការដោះស្រាយរឿងសង្គ្រាមស៊ីវិល  គ្រាប់មីន ជនពិការ ការអប់រំកុមារ ការថែទាំសុខភាពរបស់កុមារ ការពង្រឹងអំណាចដល់ស្ត្រី សមភាពឌីជីថល ការកាប់ឈើខុសច្បាប់ ការឡោមព័ទ្ធដីធ្លី និងការបំផ្លាញបរិស្ថាន។ លោកគ្រោងនឹងផ្សព្វផ្សាយ "វេទិកាភាពយន្តមួយជំហាន" ដែលជាមហោស្រពភាពយន្តសិទ្ធិមនុស្សក្រៅផ្លូវការដំបូងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

វេទិកាភាពយន្តមួយជំហាន

វេទិកាភាពយន្តមួយជំហាន មានគោលបំណងគឺដើម្បីលើកកម្ពស់ការថែទាំមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមរយៈខ្សែភាពយន្ត។សម្រាប់​អ្នក​ដែល​ត្រូវបញ្ចេញ​សំឡេង​ដើម្បី​យុត្តិធម៌  វេទិកាភាពយន្តមួយជំហានវាជាវាលដែលលាតត្រដាងគុណវិបត្តិ។ តាមរយៈការបញ្ចាំងភាពយន្ត ពួកយើងលើកកម្ពស់សិទ្ធសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការបញ្ចេញមតិ សន្តិភាព និងភាពសុខដុមរមនា និងចែករំលែកចំណេះដឹងអំពីសិទ្ធិមនុស្ស យុត្តិធម៌ និងគោលលទ្ធិសកម្មភាពសង្គម។ នៅដើមខែកុម្ភៈ ឆ្នាំ 2021 របបយោធាបានបំពានអំណាច និងបានកាន់អំណាចពីរដ្ឋាភិបាល NLD ដែលទើបជាប់ឆ្នោត។ ពេលនោះមានប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ដើរ​តាម​ដង​ផ្លូវ​ដើម្បីធ្វើបាតុកម្មសាធារណៈប្រឆាំងរដ្ឋប្រហារយោធា។​

ក្នុង​ដំណើរ​ការ​បង្ក្រាប​បាតុកម្ម​អហិង្សា​នៅ​ទូទាំង​ប្រទេស ពួកយោធា​បាន​សម្លាប់​យុវជនជាច្រើននាក់ ស្ត្រី និងកុមារក៏មិនអាចរួចជីវិតដែរ។ ដោយសារបញ្ហានេះ វេទិកាភាពយន្តមួយជំហាននឹងបន្តលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធសេរីភាព និងយុត្តិធម៌។ ហើយពួកយើងតវ៉ាតាមរយៈកម្លាំងនៃខ្សែភាពយន្ត។


ប្រទេសភូមា (ឈ្មោះចាស់ជាភាសាអង់គ្លេស Burma ក្រោយមកបានប្តូរទៅជាMyanmar) នៅឆ្នាំ១៩៦១ លោកយូនូនាយករដ្ឋមន្ត្រី​ទីមួយ​របស់​មី​យ៉ាន់​ម៉ា​បន្ទាប់ពី​ការ​ផ្តាច់ខ្លួន​ចេញពី​ចក្រភព​អង់គ្លេស បាន​ប្រកាស​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​។ នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ១៩៦១ សភាបានអនុម័តពន្លឿនច្បាប់​សាសនា​ជាតិដែល​ជម្រុញ​ដោយ​លោក​យូនូផ្ទាល់។ ទង្វើនេះបានកំណត់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយក៏ជាការសន្យាមួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកយូនូផងដែរ។ បន្ទាប់ពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យ ក្រុមជនជាតិភាគតិចមួយចំនួនបានបះបោរប្រឆាំងនឹងរដ្ឋដែលទើបបង្កើតថ្មី។ ក្រុមជនជាតិភាគតិចមួយ ក្នុង​ចំណោម​ក្រុមបះបោរប្រឆាំងល្បី​ឈ្មោះ​គឺ​ក្រុម​ជនជាតិការិនដែល​ភាគ​ច្រើន​កាន់​សាសនា​គ្រិស្ត។ក្រុម​មួយ​ទៀត​គឺ​បក្ស​កុម្មុយនិស្ត​ភូមា រដ្ឋាភិបាល​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​ព្រៃផ្សៃដែលមិនជឿ ឬ​អ្នក​ប្រឆាំង​ព្រះពុទ្ធ​សាសនា។ ពីព្រោះជនជាតិកាឈីនភាគច្រើនជាគ្រិស្តសាសនិក  នៅ​ឆ្នាំ​១៩៦១ក្រោយ​ការ​ប្រកាស​ឱ្យប្រើ​សាសនា​រដ្ឋ​មក កងទ័ពឯករាជ្យកាឈីន (ហៅកាត់ថាK.I.A) ក៏បានលើកទង់ជាតិបះបោរឡើង។ ចាប់តាំងពីពេលនោះមក គោលនយោបាយសំខាន់មួយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា គឺគោរពព្រះពុទ្ធសាសនាតែមួយគត់ ហើយនិងបង្រួបបង្រួមចិត្ត​គំនិត​របស់​ប្រជាជនឱ្យមានជំនឿរួមតែមួយតាមរយៈព្រះពុទ្ធសាសនា។ ម៉្យាងវិញទៀតនៅក្នុងប្រទេស រដ្ឋាភិបាលក៏បានលើកតម្កើងទង់សាសនារបស់រដ្ឋ ហើយភាគច្រើនគឺដើម្បីបង្ក្រាបលើជនជាតិភាគតិចសាសនាតូចៗផ្សេងទៀត ដូចជាគ្រីស្ទាន ហិណ្ឌូ និងមូស្លីមជាដើម។

លើកជាឧទាហរណ៍ មានសាសនារួមគ្នាផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់​​រយៈពេលរាប់គាំទ្រគោលនយោបាយសាសនារបស់រដ្ឋាភិបាល តាមរបៀបរបស់ខ្លួន។ពេលខ្លះ រដ្ឋាភិបាលមាន​ចេតនាបំផ្លាញកេរដំណែលទាំងនេះ។អ្នក​ប្រាជ្ញ​ជា​ច្រើន​ហៅ​សកម្មភាពនេះ​ថា «ភូមានីយកម្ម »។ សារមន្ទីររបស់មីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងស្រុង។សារមន្ទីរមិនយកចិត្តទុកដាក់នឹងការអភិរក្ស​​​​ ឬបង្ហាញសាវត្ថុបុរាណសាសនាដែលចាំបាច់ផ្សេងទៀតហើយម្នាក់ៗគាំទ្រគោលនយោបាយសាសនារបស់រដ្ឋាភិបាល តាមរបៀបរបស់ខ្លួន។

ពហុជាតិសាសន៍នៅមីយ៉ាន់ម៉ា

 

មីយ៉ាន់ម៉ា​ជា​ប្រទេស​ចម្រុះ​ជាតិ​សាសន៍  មានចំនួន១៣៥ ក្រុមជនជាតិផ្សេងៗគ្នា ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ជាផ្លូវការ។ ក្រុមជនជាតិទាំងនេះត្រូវបានបែងចែកទៅជា"ក្រុមជនជាតិសំខាន់"ប្រាំបីធំៗដែលបែងចែកតាមលំដាប់មានជាជនជាតិ ភូមា ចិន កាឈីន ​​ការិនកាយ៉ា មន និងសាន។

"ក្រុមជាតិសំខាន់ៗ"ត្រូវបានបែងចែកជាចម្បងតាមតំបន់មិនមែនទៅតាមភាសាឬសម្ព័ន្ធភាពជនជាតិឡើយ។

ក្រៅពីនេះមានក្រុមជនជាតិជាច្រើនដែលមិនទាន់បានទទួលស្គាល់ ភាគច្រើនគឺជនជាតិចិន-ភូមានិងផាន់ថៃ (3% នៃចំនួនប្រជាជនសរុប) ជនជាតិឥណ្ឌា-ភូមា (2% នៃចំនួនប្រជាជនសរុប) ជនជាតិអង់គ្លេស-ភូមា និងប្រជាជន គួរខា​ ​

(Gurkha) ។ចំនួនប្រជាជននៃពីរជនជាតិចុងក្រោយមិនមានទិន្នន័យផ្លូវការទេ។ទោះបីជាការប៉ាន់ប្រមាណក្រៅផ្លូវការក៏ដោយ  នៅក្នុងទឹកដីមីយ៉ាន់ម៉ា មានជនជាតិអង់គ្លេស-ភូមាប្រហែល ៥២,០០០ នាក់និងនៅក្រៅទឹកដីប្រហែល ១៦០ម៉ឺននាក់។ក្រុមជនជាតិដែលមិនត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ជាផ្លូវការក្នុងបញ្ជីក្រុមជនជាតិចំនួន១៣៥ក្រុមគឺមាន៖

·        អង់គ្លេស-ភូមា

·         អង់គ្លេស-ភូមា

·          ចិន-ភូមា

·          ផាន់ថៃ

·          ឥណ្ឌា-ភូមា

·          តុងតា

·          រ៉ូហ៊ីងយ៉ា

·          គួរខា-ភូមា/នេប៉ាល់-ភូមា

មីយ៉ាន់ម៉ាជាប្រទេសដែលមានពហុជាតិសាសន៍ជាមួយនឹងវប្បធម៌និងបេតិកភណ្ឌសាសនាផ្សេងៗគ្នាជាច្រើន ប៉ុន្តែភាគច្រើននៃសាវត្ថុបុរាណប្រវត្តិសាស្ត្រ វប្បធម៌ និងបេតិកភណ្ឌប្រពៃណី  មិនថាជាកម្មសិទ្ធិរបស់ក្រុមជនជាតិ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការឬមិនត្រូវបានទទួលស្គាល់នោះទេ គឺសុទ្ធតែមិនមានឃើញនៅក្នុងសារមន្ទីរធំៗនោះឡើយ។ភស្តុតាងរឹងមាំខ្លះអំពីការរួមរស់នៃសាសនានិងកេរដំណែលវប្បធម៌រហូតដល់ត្រូវបានទទួលរងការបំផ្លាញដោយចេតនា ឬលាក់កំបាំង មានផ្ទាំងណែនាំសាវត្ថុបុរាណខ្លះនៃសាសនាផ្សេងៗត្រូវបានយល់ខុស ទៅជាកន្លែង​តាំង​ពិព័រណ៍​នៃអរិយធម៌ព្រះ​ពុទ្ធសាសនា។ប្រាសាទបាកានណានផាយ៉ារ ​(Nan Phayar) គឺជាកេរដំណែលវប្បធម៌ដែលទទួលបានការស្រឡាញ់ពេញនិយម។វិមានថ្មភក់បុរាណនេះត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដើម្បីជា​ទីសក្ការៈ​បូជា​សាសនា​ហិណ្ឌូ ឧទ្ទិសថ្វាយដល់ព្រះព្រហ្ម។ រូបសំណាកអាទិទេពក្បាលបីដែលឆ្លាក់នៅលើជញ្ជាំងអាចមើលឃើញយ៉ាងច្បាស់  ប៉ុន្តែរដ្ឋាភិបាលនិងអ្នកដឹកនាំសាសនានៅតែហៅប្រាសាទនេះថាជាប្រាសាទ​ព្រះពុទ្ធសាសនា  និងមានចេតនាបំផ្លាញសាវត្ថុបុរាណប្រវត្តិសាស្ត្រមួយចំនួន ​ ដើម្បីបិទបាំងប្រវត្តិសាស្ត្រពិតនៃជំនឿរបស់មីយ៉ាន់ម៉ា។

1.រូបសំណាកព្រះនៅប្រាសាទបាកានណានផាយ៉ារ (ផ្ដល់រូបថត៖ថេត  អ៊ូ  មឹង)

1.រូបសំណាកព្រះនៅប្រាសាទបាកានណានផាយ៉ារ (ផ្ដល់រូបថត៖ថេត អ៊ូ មឹង)

  ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ថ្មីៗគឺនៅចន្លោះឆ្នាំ២០១២ដល់២០១៣  ដែលទីបញ្ចុះសព លីន​ ជឹន​ កន(Lin Zin Gone) ក្នុងខេត្ត ម៉ាន់ដាឡាយ(Mandalay) ត្រូវបានកម្ទេចចោល។នាយកដ្ឋានទីក្រុងម៉ាន់ដាឡាយ( Mandalay )បានវាយកម្ទេចវិហារអ៊ីស្លាម និងផ្នូរនៅទីបញ្ចុះសពបុរាណ លីន ជឹន កន(Lin Zin Gone)ក្នុងទីក្រុង អាម៉ារ៉ាពូរ៉ា(Amarapura) តំបន់ ម៉ាន់ដាឡាយ ។ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ បន្ទាប់ពីកាសែតប្រចាំថ្ងៃម៉ាន់ដាឡាយ (Mandalay Daily)បានចុះផ្សាយអំពីការកម្ទេចទីបញ្ចុះសព លីន ជឹន កន​មក  រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានទទួលពាក្យបណ្តឹងឧទ្ធរណ៍ជាផ្លូវការម្នាក់មួយច្បាប់។ក្រៅ​ពី​នេះ​  អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់​ ក៏​​ទទួល​បាន ញត្តិប្រឆាំងនឹងការកម្ទេចដែលមាន​ហត្ថលេខារួម ជាង បី​ពាន់​នាក់ផងដែរ។ ទីបញ្ចុះសពរក្សានូវបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សម្បូរបែប របស់ជនល្បីឈ្មោះម្នាក់ ដែលមិនមែនជាពុទ្ធសាសនិកហើយធ្លាប់បម្រើព្រះមហាក្សត្រភូមា មុនសម័យអាណានិគមអង់គ្លេស  ។ ហើយ​គ្រឿងចក្រ​ឈូសឆាយ​កម្ទេចផ្ទាំងផ្លាក​ផ្នូរ​នៃ​ឥស្សរជន​ប្រវត្តិសាស្ត្រ​ជាច្រើន​មាន ជនជាតិ​ម៉ូស្លីម អាមេនី និង​អឺ​រ៉ុប​​។​ឥស្សរជនប្រវត្តិសាស្ត្រល្បីៗជាច្រើនដូចជា មនុស្សទេពអាប៊ីស សា ហ៊ូសែន នី   (Aabis Sha Husain Ni )និងរ៉ា ម៉ា វ ទី(Rammaawati)អភិបាលខេត្ត នូ  គង់ (កិត្តិនាម)(កំណត់សម្គាល់៖ ឈ្មោះដើម អ៊ូ នូ ឈ្មោះរបស់ជនជាតិភូមាគ្មាននាមត្រកូលទេ     U ជា​ងារ​កិត្តិយស ដូច្នេះ​ត្រូវ​បាន​បកប្រែ​ជា នូ  គង់​​  គឺគ្មានពាក់ព័ន្ធនឹង​អតីត​នាយក​រដ្ឋមន្ត្រីអ៊ូ  នូ ទេ។) អ្នកនិពន្ធនិងកវីធ្លាប់បានពន្យល់ពីសាសនាអ៊ីស្លាម ទូលថ្វាយព្រះបាទបវេទពយ៉ារ និងបានបន្សល់ទុកកេរ្ដិ៍ឈ្មោះ  ហើយទន្ទឹមនឹងនោះក៏មានតារាឥស្លាម-ភូមាល្បីៗជាច្រើននាក់ ត្រូវបានមរណភាពនៅទីនេះ។ការរុះរើក្នុងមួយរំពេចគឺមាន​គោល​បំណងលុបបំបាត់មុនពេលកាន់កាប់របស់អង់គ្លេស ធ្លាប់មានអ្នកមិនមែនជាពុទ្ធសាសនិកបន្សល់ទុកកេរដំណែលនិងថ្វាយព្រះមហាក្សត្រភូមា   បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយព្រះសង្ឃនៅវត្តមួយក្បែរនោះ នៅសេសសល់តែផ្នូរមួយចំនួនប៉ុណ្ណោះដែលត្រូវបានរក្សាទុកនៅក្នុងវត្ត។

2.ផ្ទាំងសិលាចារផ្នូរបែកបាក់ជាកម្មសិទ្ធិរបស់ជនជាតិអាមេនី ក្នុងរជ្ជកាលរាជវង្ស រស់នៅក្នុងទីក្រុង ម៉ាន់ដាឡាយ។ ជួយសង្គ្រោះពីទីបញ្ចុះសព លីន ជឹន កន។ (ផ្ដល់រូបថត៖Tayza Hlaig)

2.ផ្ទាំងសិលាចារផ្នូរបែកបាក់ជាកម្មសិទ្ធិរបស់ជនជាតិអាមេនី ក្នុងរជ្ជកាលរាជវង្ស រស់នៅក្នុងទីក្រុង ម៉ាន់ដាឡាយ។ ជួយសង្គ្រោះពីទីបញ្ចុះសព លីន ជឹន កន។ (ផ្ដល់រូបថត៖Tayza Hlaig)

3.ផ្ទាំងសិលាចារផ្នូរដែលគេបោះបង់ចោលរបស់ជនជាតិអាមេនីម្នាក់ រស់នៅក្នុងទីក្រុងម៉ាន់ដាឡាយ ក្នុងរជ្ជកាល មីន ដូណឺរ៉ា( Min Doneera)។សិលាចារឹកនេះត្រូវបានសរសេរជាភាសាភូមានិងភាសាអាមេនី។ ជួយសង្គ្រោះពីទីបញ្ចុះសព លីន ជឹន កន។(ផ្ដល់រូបថត៖Tayza Hlaig)

3.ផ្ទាំងសិលាចារផ្នូរដែលគេបោះបង់ចោលរបស់ជនជាតិអាមេនីម្នាក់ រស់នៅក្នុងទីក្រុងម៉ាន់ដាឡាយ ក្នុងរជ្ជកាល មីន ដូណឺរ៉ា( Min Doneera)។សិលាចារឹកនេះត្រូវបានសរសេរជាភាសាភូមានិងភាសាអាមេនី។ ជួយសង្គ្រោះពីទីបញ្ចុះសព លីន ជឹន កន។(ផ្ដល់រូបថត៖Tayza Hlaig)