:::

រស់នៅក្នុងនាមជាជនជាតិ Ainu —ការបង្រៀនរបស់ជីដូន និងអ្វីដែលខ្ញុំចង់បញ្ជូនបង្ហាញនៅក្នុងសារមន្ទីរ

អាខេមី អូស៊ីណូAkemi Oshino

អាខេមី គឺជាអ្នកទទួលមរតកនៃវប្បធម៌ Ainu ដែលមានជំនាញនៅក្នុងតំបន់ Mukawa នៃកោះហុកកៃដូ។ជាអតីតសមាជិកសិក្សានៃនាយកដ្ឋានស្រាវជ្រាវ និងសិល្បៈនៃសារមន្ទីរជាតិ Ainu បច្ចុប្បន្នគាត់កំពុងធ្វើការនៅទីស្នាក់ការកណ្តាលប្រតិបត្តិការ UPOPOY ដែលជានិមិត្តសញ្ញានៃសមូហភាពជនជាតិផ្នែកអប់រំបទពិសោធន៍នៃក្រសួងវប្បធម៌ និងផ្សព្វផ្សាយ។ ក្នុងនាមជាអ្នកជំនាញលើវប្បធម៌ Ainu យើងមានគម្រោង និងដំណើរការវគ្គសិក្សាបទពិសោធន៍អប់រំ ក៏ដូចជាការពន្យល់អំពីវប្បធម៌ និងការសម្តែងជាក់ស្តែងសម្រាប់អ្នកទស្សនា។
 

អំពីទីកន្លែងនិមិត្តសញ្ញាជាតិសាសន៍UPOPOY

ទីកន្លែងនិមិត្តសញ្ញាជាតិសាសន៍UPOPOYជាស្ថាប័នជាតិដែលបង្កើតឡើងក្នុងឆ្នាំ ២០២០  ជាកន្លែងសិក្សានិងផ្សព្វផ្សាយប្រវត្តិសាស្រ្តនិងវប្បធម៌Ainu  ជាមូលដ្ឋានសម្រាប់បន្ត​មរតក​វប្បធម៌ ការរស់ឡើងវិញ និងការបង្កើតវប្បធម៌Ainu ។ គោលបំណងនៃការបង្កើតគឺដើម្បីគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិដើមភាគតិចនិងកសាងសង្គមចម្រុះ និងសម្បូរបែបដោយគ្មានការរើសអើង។នៅក្នុងUPOPOYមាន "សារមន្ទីរជាតិ Ainu" "ឧទ្យានជាតិ " និង "គ្រឿងបរិក្ខារផាសុខភាព" ។ ឧទ្យានជាតិមានមុខងារជាសារមន្ទីរវាល(Field Museum)មានគ្រឿងបរិក្ខារផ្សេងៗដូចជា សាលផ្លាស់ប្តូរបទពិ សោធន៍ សាលសិក្សា សិក្ខាសាលា និងកូតាន់បុរាណ ដែលអ្នកអាចទស្សនានូវ បទពិសោធន៍ជីវិតនិងទេសភាពកាលពីអតីតកាល។ បានរចនាការអនុវត្តន៍បទពិសោធន៍ជាច្រើនដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត វប្បធម៌ អាហារ សម្លៀកបំពាក់ លំនៅដ្ឋាននិងការដឹកជញ្ជូនរបស់ប្រជាជនAinu និងវគ្គសិក្សាសិល្បៈ និងសិប្បកម្ម។

UPOPOY ស្ថិតនៅទីក្រុង Shiraoi កោះហុកកៃដូ ជាកន្លែងដែលក្រុមជនជាតិភាគ តិចAinu អ្នកស្រុកបានចាប់ផ្តើមផ្សព្វផ្សាយវប្បធម៌របស់ពួកគេយ៉ាងហោចណាស់ប្រហែលតាំងពី១៥០ឆ្នាំមុន។ នៅទសវត្សរ៍ឆ្នាំ១៩៦០បានចាប់ផ្តើមការសាងសង់កន្លែងទេសចរណ៍ "Poroto Kotan" ហើយសារមន្ទីរជនជាតិ Ainu ត្រូវបានបើកនៅឆ្នាំ១៩៨៤។សារមន្ទីរឯកជននេះត្រូវបានបិទនៅឆ្នាំ២០១៨។ បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គការលើកកម្ពស់វប្បធម៌និងការស្រាវជ្រាវAinu  ដែលជាមូលនិធិសាធារណៈមួយបានរួមបញ្ចូលមូលនិធិដែលប្រតិបត្តិការ Poroto Kotan និងសារមន្ទីរជាតិ Ainu ដែលជាមូលនិធិរួមបញ្ចូលគ្នាទូទៅដែលប្រតិបត្តិការPoroto Kotan។នៅឆ្នាំ២០២០បានផ្លាស់ប្តូរទៅជាស្ថាប័នជាតិ ហើយបានបើក UPOPOY និងក្លាយជាប្រព័ន្ធប្រតិបត្តិការ នាបច្ចុប្បន្ននេះ។
 



រស់នៅក្នុងនាមជាជនជាតិ Ainu—ការបង្រៀនរបស់ជីដូន និងអ្វីដែលខ្ញុំចង់បញ្ជូនបង្ហាញនៅក្នុងសារមន្ទីរ

ដើមកំណើតរបស់ខ្ញុំ

ខ្ញុំកើតនៅឆ្នាំ១៩៨៥ នៅទីក្រុងMukawa ភាគខាងត្បូងនៃកោះហុកកៃដូប្រទេសជប៉ុន។ ម្តាយ​ខ្ញុំ​ជាជនជាតិ Ainu ប៉ុន្តែ​ឪពុក​ខ្ញុំ​មិនមែន​ទេ។ នៅក្នុងគ្រួសារមានបងប្រុសបងស្រី និងប្អូនស្រីភ្លោះ។

ផ្ទះដែលខ្ញុំកើតគឺមានទីតាំងស្ថិតនៅលើទឹកដីដែលដូនតារបស់ម្តាយខ្ញុំរស់នៅជាច្រើនរាប់ជំនាន់។ តាំងពីតូចមកពួកខ្ញុំ​កូន​ភ្លោះ​មួយគូនេះបាន​ទទួល​ឥទ្ធិពល​ពី​ជីដូនមានប៉ះពាល់ជាមួយវប្បធម៌ Ainu ក្នុងតំបន់នៃទីក្រុង Mukawa ។

អាចនិយាយបានថាខ្ញុំនិងប្អូនស្រីភ្លោះរបស់ខ្ញុំ មានចិត្តគំនិតដូចគ្នា រៀនវប្បធម៌ជាមួយគ្នា ក៏​បាន​ចែករំលែក​ការ​ឈឺចាប់ និង​សេចក្តី​រីករាយរួមគ្នាក្នុងនាមជាជនជាតិ Ainu ។ និយាយដល់ចំណងជើងនៃអត្ថបទនេះ "ការរស់នៅក្នុងនាមជាជនជាតិ Ainu" ខ្ញុំមិនអាចមិននិយាយពីវត្តមានរបស់ប្អូនស្រីរបស់ខ្ញុំទេ។

អ្នកនិពន្ធកំពុងធ្វើការអត្ថាធិប្បាយអំពីវប្បធម៌kotanកូតាន់បុរាណ © មូលនិធិវប្បធម៌ជាតិ Ainu

អ្នកនិពន្ធកំពុងធ្វើការអត្ថាធិប្បាយអំពីវប្បធម៌kotanកូតាន់បុរាណ © មូលនិធិវប្បធម៌ជាតិ Ainu

ការងាររបស់ខ្ញុំ

បច្ចុប្បន្នខ្ញុំជាអ្នកឯកទេសវប្បធម៌នៃមូលនិធិវប្បធម៌ជាតិសាធារណៈ Ainu ។(The Foundation for Ainu Culture)ធ្វើការនៅ UPOPOY (UPOPOY: National Ainu Museum and Park)ដែលជានិមិត្តរូបនៃសមូហភាពជនជាតិ។  UPOPOY គឺជាស្ថាប័នវប្បធម៌មួយដែលត្រូវបានសាងសង់នៅក្នុងទីប្រជុំជន Shiraoi ភាគខាងត្បូងនៃកោះហុកកៃដូ គឺជាស្ថាប័នជាតិឯកទេសដំបូងគេដែលបង្ហាញអំពីវប្បធម៌ Ainu ។

គោលបំណងនៃការបង្កើតUPOPOYគឺដើម្បីបម្រើជា"មូលដ្ឋានសម្រាប់ការរស់ឡើងវិញនិងការបង្កើតវប្បធម៌Ainu។ល។ ទន្ទឹមនឹងនោះ វាក៏ជា"ការសម្លឹងមើលទៅអនាគត ការគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិដើមភាគតិច ការកសាងភាពចម្រុះនិងភាពសម្បូរបែបដោយគ្មានការរើសអើង  ពោរពេញដោយថាមពលនៃនិមិត្តរូបសង្គម"(ដកស្រង់ចេញពីគេហទំព័រUPOPOY)។ នៅក្នុងUPOPOYមាន"សារមន្ទីរជាតិAinu"(National Ainu Museum)និង "ឧទ្យានជាតិ Ainu"(National Ainu Park)។ ឧទ្យាននេះ គឺជាសារមន្ទីរវាលមួយដែលត្រូវបានរចនាឡើងតាមរយៈសម្ភារៈបរិក្ខារផ្សេងៗ ដូចជា សាលផ្លាស់ប្តូរបទពិសោធន៍ សាលសិក្សា សិក្ខាសាលា និងកូតាន់បុរាណ ដែលអ្នកអាចទស្សនានូវបទពិសោធន៍ជីវិតនិងទេសភាពកាលពីអតីតកាល។ បានរចនាការអនុវត្តន៍បទពិសោធន៍ជាច្រើនដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត  វប្បធម៌ អាហារ សម្លៀកបំពាក់ លំនៅដ្ឋាននិងការដឹកជញ្ជូនរបស់ប្រជាជនAinu និងវគ្គសិក្សាសិល្បៈ និងសិប្បកម្ម។

UPOPOY បើកដំណើរការនៅឆ្នាំ ២០២០។ សាវតារ​របស់​វា​ទាក់ទង​នឹង​ប្រវត្តិ​ដ៏​យូរ​អង្វែង​របស់​ជនជាតិAin  នៅទីបំផុតការទាមទារមានពាក់ព័ន្ធទៅនឹង"ជនជាតិដើមភាគតិច"ដូចដែលត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់របស់ប្រទេសជប៉ុន។ ធ្វើជាមជ្ឈមណ្ឌលជាតិដែលទើបតែបើកបានបីឆ្នាំប៉ុណ្ណោះ   ទោះជាយ៉ាងណាក៏ដោយនៅតំបន់Shiraoi-cho កាលពីដើមឡើយមានសារមន្ទីរឯកជន"សារមន្ទីរជាតិAinu"ដែលគ្រប់គ្រងដោយប្រជាជន Ainu ខ្លួនឯង(The Ainu Museum)។ ដោយសារនៅទល់មុខសារមន្ទីរនោះមានបឹងPoroto ដូច្នេះត្រូវបានគេហៅថា"Poroto Kotan"(kotanនៅក្នុងភាសាAinuមានន័យថា "ការតាំងទីលំនៅ ភូមិ" ) ។ ជនជាតិ Ainuជាអ្នកណែនាំវប្បធម៌ដោយខ្លួនឯងនៅតាមសារមន្ទីរ ឬតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅកោះហុកកៃដូ។

ក្នុង​ចំណោម​នោះតំបន់Shiraoi-cho ត្រូវ​បាន​ជ្រើស​រើស​ជា​ទីតាំង​បេក្ខភាព​សម្រាប់​ការ​សាងសង់​បរិក្ខារ​ជាតិ។ នៅឆ្នាំ 2018មូលនិធិសាធារណៈផ្សព្វផ្សាយវប្បធម៌ Ainuរបស់ស្ថាប័នជាតិ ទីភ្នាក់ងារលើកកម្ពស់ការស្រាវជ្រាវ(Foundation for Research and Promotion of Ainu Culture)និងសារមន្ទីជាតិ Ainu(Ainu Museum Foundation)ទទួលខុសត្រូវលើប្រតិបត្តិការPoroto  Kotan បានរួមបញ្ចូលគ្នា  ក្លាយជាប្រព័ន្ធប្រតិបត្តិការបច្ចុប្បន្ន។

ខ្ញុំបានធ្វើការនៅក្នុងសារមន្ទីរជាតិAinuតាំងពីខែមេសាឆ្នាំ២០១៣ មុនពេលរួមបញ្ចូលគ្នា។ ឥឡូវនេះវាគឺជាការងារចម្បងនៅក្រោមកម្មសិទ្ធិរបស់UPOPOY  ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការណែនាំអំពីជីវិតបុរាណរបស់ជនជាតិAinuដល់ភ្ញៀវទេសចរណ៍  ព្រម​ទាំង​ការ​ណែនាំ​ពី​សិល្បៈ​សម្តែង​បែប​ប្រពៃណី​របស់​ជនជាតិ​Ainu នៅតំបន់"kotanកូតាន់បុរាណ"ដែលអាចទទួលបាននូវបទពិសោធន៍ជីវិតនិងទេសភាពកាលពីអតីតកាល។ល។

ទិដ្ឋភាពទាំងមូលនៃកន្លែងនិមិត្តរូបជាតិUPOPOY © មូលនិធិវប្បធម៌ជាតិ Ainu/ដ្យាក្រាមគំនូរបំព្រួញ

ទិដ្ឋភាពទាំងមូលនៃកន្លែងនិមិត្តរូបជាតិUPOPOY © មូលនិធិវប្បធម៌ជាតិ Ainu/ដ្យាក្រាមគំនូរបំព្រួញ

kotanកូតាន់បុរាណ

kotanកូតាន់បុរាណ

សារមន្ទីរជាតិ Ainu និងបន្ទប់តាំងពិពណ៌ជាមូលដ្ឋាន © សារមន្ទីរជាតិ Ainu

សារមន្ទីរជាតិ Ainu និងបន្ទប់តាំងពិពណ៌ជាមូលដ្ឋាន © សារមន្ទីរជាតិ Ainu

សារមន្ទីរជាតិ Ainu និងបន្ទប់តាំងពិពណ៌ជាមូលដ្ឋាន © សារមន្ទីរជាតិ Ainu

សារមន្ទីរជាតិ Ainu និងបន្ទប់តាំងពិពណ៌ជាមូលដ្ឋាន © សារមន្ទីរជាតិ Ainu

រស់នៅក្នុងនាមជាជនជាតិ Ainu ——ប្រភពដើម/សេចក្ដីផ្ដើម——

មូលហេតុជាចម្បងដែលខ្ញុំចាប់ផ្តើមអនុវត្តនិងការងារណែនាំវប្បធម៌Ainuគឺដោយសារតែរងឥទ្ធិពលរបស់ជីដូនរបស់ខ្ញុំ។ ឪពុក​របស់​ខ្ញុំគាត់បាន​ទទួល​មរណភាពនៅ​ពេល​ខ្ញុំ​មាន​អាយុ៥ឆ្នាំ។ បន្ទាប់​ពីនោះមក ភាគច្រើនខ្ញុំរស់នៅជាមួយជីដូនរបស់ខ្ញុំ។

ជីដូនរបស់ខ្ញុំកើតនៅឆ្នាំ១៩២៦   ហើយគាត់បានរស់នៅក្នុងផ្ទះបុរាណAinu "cise"រហូតដល់គាត់មានអាយុប្រហែលប្រាំពីរឆ្នាំ។ ciseនៅក្នុងភាសាAinuមានន័យថា "ផ្ទះ"។ សម្ភារសំណង់ខុសគ្នាអាស្រ័យលើតំបន់  ហើយជីដូនរបស់ខ្ញុំរស់នៅក្នុងផ្ទះមួយដែលមានដំបូលប្រក់ស្បូវ។ ឪពុកម្តាយរបស់ជីដូនរបស់ខ្ញុំ នោះគឺជាជីតាតួត និងយាយតួតរបស់ខ្ញុំ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់គឺនិយាយភាសាAinu  ដូច្នេះជីដូនរបស់ខ្ញុំបានរៀនភាសា Ainu ដោយធម្មជាតិ។

ពេលដែលខ្ញុំរស់នៅជាមួយជីដូនរបស់ខ្ញុំ គាត់បានបង្រៀនខ្ញុំនិងប្អូនស្រីភ្លោះរបស់ខ្ញុំនូវភាសាAinuសាមញ្ញ  ហើយប្អូនស្រីនាងបានចងចាំនូវបទចម្រៀងAinu ក៏ដូចជាការរាំជាដើម។ លើសពីនេះ គាត់ក៏បានប្រាប់ពួកយើងពីទុក្ខលំបាកជាច្រើនដែលធ្លាប់បានជួបប្រទះដោយការធ្វើជាជនជាតិAinu  គាត់ថែមទាំងបានទទួលមរតកទស្សនៈពិភពលោក Ainu ពីឪពុកម្តាយរបស់គាត់ផងដែរ។

ខ្ញុំនិងជីដូន(ចុងឆ្នាំ២០២២) រូបថត៖ផ្តល់ដោយអ្នកនិពន្ធ

ខ្ញុំនិងជីដូន(ចុងឆ្នាំ២០២២) រូបថត៖ផ្តល់ដោយអ្នកនិពន្ធ

ការសង្កត់ធ្ងន់លើciseផ្ទះបុរាណ Ainu នៃ UPOPOY រូបថត៖ផ្តល់ដោយអ្នកនិពន្ធ

ការសង្កត់ធ្ងន់លើciseផ្ទះបុរាណ Ainu នៃ UPOPOY រូបថត៖ផ្តល់ដោយអ្នកនិពន្ធ

រស់នៅក្នុងនាមជាជនជាតិ Ainu ——បញ្ជូនមតរតក——

ជីដូនរបស់ខ្ញុំគាត់នឹងបញ្ជូនមតរតកវប្បធម៌Ainuដែលគាត់បានទទួលបាន  មកឱ្យបងប្អូនភ្លោះរបស់យើងទាំអពីរស្នងតាមរយៈដំណើរការនៃការបង្រៀនច្រៀងនិងរាំ។ឧទាហរណ៍ដូចជាAinuហៅអ្វីគ្រប់យ៉ាងនៅក្នុងធម្មជាតិថាkamuy។ kamuy គឺស្រដៀងគ្នាទៅនឹងវត្តមានរបស់ព្រះ។ មិន​ត្រឹម​តែរួម​ទាំង​រឿង​ល្អ ក៏​អាច​មាន​រឿង​អាក្រក់​ដែរ។ជាឧទាហរណ៍ ភ្លើងត្រូវបានគេហៅថា ape huci kamuy ដែលជាស្ត្រីចំណាស់ដ៏ថ្លៃថ្នូ នៅជុំវិញយើង។ បើអ្នកមានប្រាថ្នាអ្វីមួយអ្នកប្រាកដជានឹងអធិស្ឋាន(បួងសួង)ទៅកាន់ ape huci kamuy ពួកយើងជឿថា ape huci kamuy នឹងបញ្ជូនការអធិស្ឋានរបស់មនុស្សលោកទៅkamuyផ្សេងទៀត។ការបញ្ជូនតាមមាត់នៃសិល្បៈអក្សរសិល្ប៍ រៀប

រាប់និទានរឿងតាមរយៈការច្រៀង នៅក្នុងភាសា Ainuត្រូវបានគេហៅថា yukar។ជីដូនបានបង្រៀនបងប្អូនភ្លោះរបស់យើងឱ្យធ្វើជាតួឯកyukar និងape huci kamuy គាត់បានប្រាប់ពួកយើងថា  បុព្វបុរសបានអ្វើឱ្យមនុស្សជំនាន់ក្រោយរៀននូវប្រាជ្ញា និងសីលធម៌គ្រប់បែបយ៉ាងក្នុងជីវិត តាមរយៈ yukar។

ក្រៅពីនេះ សត្វ រុក្ខជាតិ សមុទ្រ ទឹក ភ្នំ និងវត្ថុផ្សេងៗទៀតនៅក្នុងធម្មជាតិគឺសុទ្ធតែជា​kamuy​ទាំង​អស់​។kamuy មិនល្អគឺដូចជាមេរោគថ្មីឥឡូវនេះដែលកំពុងរីករាលដាលពាសពេញពិភពលោកឥចឹង។ kamuyដែលនាំមក​នូវ​ជំងឺ​ គឺគេ​ហៅថាpayoka kamuy។ជីដូនក៏បានបង្រៀនបងប្អូនភ្លោះយើងពីការអធិស្ឋាននិងរាំរបាំដើម្បីបញ្ជៀសពីជំងឺ។

រហូតមកដល់ពេលនេះ នៅក្នុងគម្រោងផ្សព្វផ្សាយនិងបំផុសគំនិតសារមន្ទីរ វប្បធម៌ Ainu យើងបានណែនាំអំពីចម្រៀងបំពេរជាច្រើន ហើយក៏មានរឿងជាច្រើនដែលរៀបរាប់ប្រាប់តាមរយៈការច្រៀង។លោកយាយ​បាន​បង្រៀន​កូន​ភ្លោះយើងទាំងពីរ​យ៉ាង​ហ្មត់ចត់​នូវ​បទ​ចម្រៀង​ទាំង​នេះ អត្ថន័យ និង​របៀប​បញ្ចេញ​សំឡេង​ជាដើម។

ក្រៅ​ពី​បទ​ចម្រៀង និង​សាច់​រឿង នៅ​មាន​វត្ថុមួយផ្សេង​ទៀត​ដែល​លោក​យាយស្ដាយស្រណោះបំផុតនោះ​គឺ​ជា tamasay។ Tamasay គឺជាគ្រឿងអលង្ការដែលស្ត្រី Ainu ពាក់ក្នុងឱកាសពិសេស។ លោកយាយបាននិយាយថា នៅពេលដែលគាត់មានអាយុ 20 ឆ្នាំគាត់បានទទួលtamasay ទាំងនេះពីដៃយាយមីងរបស់គាត់អាយុ 90 ឆ្នាំ។ ខ្ញុំនិង​ប្អូន​ស្រី​ខ្ញុំ​បានទទួលកំណប់​ដ៏​មាន​តម្លៃ​ទាំង​នេះ  ឥឡូវនេះវាត្រូវបានបង្ហាញរួមគ្នាជាមួយនឹងរូបថតរបស់ពួកយើងនៅក្នុងបន្ទប់តាំងពិពណ៌ជាមូលដ្ឋាននៃសារមន្ទីរជាតិ Ainu នៅ UPOPOY "រុករក និងបង្ហាញ tempa tempa"(Permanent Exhibition Room: Interactive Station “tempa tempa”)។

tamasay នៃគ្រួសារ Oshino [ការពិពណ៌នៃការស្រាវជ្រាវ tempa tempa〕 © សារមន្ទីរជាតិ Ainu

tamasay នៃគ្រួសារ Oshino [ការពិពណ៌នៃការស្រាវជ្រាវ tempa tempa〕 © សារមន្ទីរជាតិ Ainu

ស្វែងយល់ពីទិដ្ឋភាពការតាំងពិពណ៌ដែលបង្ហាញពី tampa tampa © សារមន្ទីរជាតិ Ainu

ស្វែងយល់ពីទិដ្ឋភាពការតាំងពិពណ៌ដែលបង្ហាញពី tampa tampa © សារមន្ទីរជាតិ Ainu

រស់នៅក្នុងនាមជាជនជាតិ Ainu ——ស្នងមរតក——

 តាំងពីឆ្នាំ 2013ខ្ញុំបានធ្វើការនៅ"សារមន្ទីរជាតិ Ainu" (The Ainu Museum)ដែលជារូបរាងមុនរបស់ UPOPOY  ប្រហែល 60 ឆ្នាំមុន UPOPOY ត្រូវបានសាងសង់នៅលើដីដដែល  ដែលបានចាប់ផ្តើមប្រើជាកន្លែងទេសចរណ៍ ហើយដំណើរការដោយប្រជាជន Shiraoi Ainu ខ្លួនឯងផ្ទាល់។ Shiraoi ដូចគ្នានឹងMukawaកន្លែងខ្ញុំកើតនិងធំដឹងក្ដីអញ្ចឹង គឺជាទឹកដីដែលមានវប្បធម៌ Ainu ដ៏ជ្រាលជ្រៅតាំងពីបុរាណកាលមក។ សារមន្ទីរនេះត្រូវបានប្តេជ្ញាចិត្តក្នុងការទទួលមរតក និងណែនាំវប្បធម៌ Ainu របស់ Shiraoi អស់រយៈពេលជាច្រើនឆ្នាំ។

ខ្ញុំបានទៅលេង Poroto Kotanលើកដំបូងញុំមានអាយុប្រហែលប្រាំបួន ឬដប់ឆ្នាំ។ គឺជីដូន និងយាយមីងរបស់ខ្ញុំបាននាំខ្ញុំទៅប៉ូរ៉ូតូកូតាន(Poroto Kotan)។ លោកយាយ និងយាយមីងតែងតែដើរតួជាអ្នកទទួលមរតកនៃវប្បធម៌Ainuនៅក្នុងទីក្រុងMukawa ដែលនៅពេលនោះដើម្បីជួយសារមន្ទីរជនជាតិ Ainuប្រតិបត្តិការណ៍ស្រាវជ្រាវទាក់ទងនឹងភាសា Ainu ឬការស្នងមរតក ពេលនោះក៏បាននាំពួកយើងទៅជាមួយដែរ។ខ្ញុំចាំបានថាកាលខ្ញុំនៅក្មេងប្រហែលកន្លះឆ្នាំទៅម្ដង។

ខណៈពេលដែលលោកយាយ និងយាយមីងកំពុងឆ្លើយតបនឹងគម្រោងស្រាវជ្រាវសារមន្ទីរ  បងប្អូនស្រីយើងទាំងពីរមានការឈ្លក់វង្វេងយ៉ាងខ្លាំងនឹងបទចម្រៀងនិងការសម្តែងរបាំនៅខាងក្រៅផ្ទះ។ ពួកយើងចូលចិត្តសំឡេង​របស់​ឧបករណ៍​តន្ត្រី mukkurខ្លាំងណាស់។mukkurគឺជា​ឧបករណ៍​តន្ត្រីផ្លុំមាត់ម៉្យាង ធ្វើពីសម្ភារៈច្រើនយ៉ាង ឯការសម្ដែងនៅShiraoi គឺធ្វើពី​ឫស្សី។ក្នុងការលេងឧបករណ៍នេះមិនមានវិធីថេរទេ  ចំពោះអ្នកផ្លុំផ្សេងគ្នា ក៏អាចផ្លុំចេញនូវ​សំឡេង​ផ្សេងខុស​ៗគ្នា​ដែរ។យើងមិនត្រឹមតែគយគន់វាប៉ុណ្ណោះទេ  បុគ្គលិកក៏បានបង្រៀនយើងពីរបៀបប្រើប្រាស់ឧបករណ៍ និងរបៀបបញ្ចេញសំឡេងផងដែរ។ម៉្យាងទៀត បងប្អូនស្រីរបស់យើងក៏ចូលចិត្តរបាំរង្វង់និងរបាំដែលតំណាងឱ្យបក្សីផងដែរ។ក្នុងចំណោមសិល្បៈប្រជាប្រិយ Ainu នៅក្នុងទីក្រុង Mukawa ក៏មានរបាំរង្វង់ ឬរបាំដែលតំណាងឱ្យបក្សីផងដែរ។តែទោះយ៉ាងណាក៏ដោយនៅក្នុងកែវភ្នែករបស់យើងមើលទៅកាន់តែ "សង្ហា"នោះគឺរបាំដែលបានទទួលមរតកនៅ Poroto Kotan ។ដូច UPOPOY ឥឡូវនេះអញ្ចឹង កាលនោះបុគ្គលិកដែលធ្វើការនៅទីនោះគឺជាក្រុមញញឹមរីករាយមួយក្រុមមាន បងប្រុស បងស្រី ពូមីង ហើយម្នាក់ៗមានចិត្តសប្បុរសណាស់។ក្នុង​ចំណោម​ពួក​គេ​មាន"​បុរស​សង្ហា​"ម្នាក់​  ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​(Executive Director)នៅUPOPOY ។ស្ត្រី​ម្នាក់ដែល​អាច​ច្រៀង រាំ និងនិយាយណែនាំអំពីវប្បធម៌ Ainuតាមសម្រួលបាន​ក្លាយ​ជាអាយដល idol របស់កូនភ្លោះតូច​យើងទាំងពីរ។ ក្រោយពីបានស្ដាប់ការណែនាំអំពីវប្បធម៌របស់ Poroto Kotanមក  បងប្អូនស្រីរបស់យើងតែងតែនិយាយថា យើងត្រូវតែខិតខំបន្ថែមទៀតដើម្បីរៀនជំនាញរបស់ Mukawa ។

នៅពេលដែលយើងទៅលេង Poroto Kotan ជាញឹកញយ យើងចាប់ផ្តើមមានក្តីសុបិន្តថា "ពេលយើងធំឡើងចង់ធ្វើការនៅទីនេះ" ។ នៅពេលយើងរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ យើងបានចូលរួមដើម្បីណែនាំវប្បធម៌ Ainuយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នៅក្នុងតំបន់ ។ នៅក្នុងមហាវិទ្យាល័យ ខ្ញុំបានចាប់ផ្តើមសិក្សាយ៉ាងយកចិត្តទុកដាក់នូវប្រវត្តិសាស្រ្តនៃវប្បធម៌ Ainuនិងភាសា ហើយក៏ទទួលបានលក្ខណៈ​សម្បត្តិជាសមាជិកជំនាញសិល្បៈសិក្សាផងដែរ។ ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យទោះបីជាខ្ញុំធ្វើការនៅកន្លែងផ្សេងដែលមិនពាក់ព័ន្ធនឹងវប្បធម៌Ainuក៏ដោយ ប៉ុន្តែទន្ទឹមនឹងនោះខ្ញុំក៏បានបន្តចូលរួមក្នុងប្រជាប្រិយភាពនៃវប្បធម៌Ainuនិងសកម្មភាពផ្សព្វផ្សាយផងដែរ   ហើយនៅទីបំផុត ក្នុងឆ្នាំ 2013បានចូលធ្វើការជាមួយ Poroto Kotan។

ក្នុងអំឡុងពេលមហាវិទ្យាល័យខ្ញុំបានរៀនមូលដ្ឋានគ្រឹះទូទៅនៃវប្បធម៌ Ainu ។ឧទាហរណ៍ដូចជាបន្ទាប់​ពី​ចូលមហាវិទ្យាល័យខ្ញុំចាប់ផ្តើមរៀនភាសា Ainu ជាផ្លូវការពីមូលដ្ឋាន ដោយផ្អែកលើអ្វីដែលខ្ញុំបានរៀនផ្ទៀងផ្ទាត់នឹងភាសា Ainu ដែលលោកយាយខ្ញុំនិយាយ  ស្វែងយល់បន្ថែមទៀតក្នុងការរៀនគ្រាមភាសាAinuនៃMukawa។ខ្ញុំ​មាន​អារម្មណ៍​ថា ដោយសារ​តែ​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ទើបខ្ញុំ​មាន​ឱកាស​សិក្សានូវ​មូលដ្ឋាន​បានយ៉ាង​ហ្មត់ចត់។ ប៉ុន្តែឥឡូវនេះខ្ញុំ  ហេតុផលដែលបងប្អូនស្រីយើងទាំងពីរទទួលស្គាល់អត្តសញ្ញាណខ្លួនឯងជាជនជាតិAinu  ទាំងអស់គឺដោយសារតែជីដូនរបស់ខ្ញុំរស់នៅជាមួយពួកយើង។ មុននឹងពួកយើងធំដឹងក្ដី  លោកយាយបានបង្រៀនពួកយើងយ៉ាងល្អិតល្អន់នូវទស្សនៈសីលធម៌ និងគំនិតចំពោះធម្មជាតិនៅក្នុងជីវិតរស់នៅរបស់ពួកយើងរួចទៅហើយ។ ដូច្នេះហើយវប្បធម៌Ainuដែលសិក្សានៅមហាវិទ្យាល័យ គឺជាគ្រោងមូលដ្ឋាន  ឯវប្បធម៌ Ainu នៅផ្ទះទើបជាវប្បធម៌លម្អិត (វប្បធម៌ Ainu របស់គ្រួសារខ្ញុំមកពីទីក្រុង Mukawa) ។ហេតុផលដ៏ធំបំផុតដែលខ្ញុំចង់ធ្វើការនៅក្នុងសារមន្ទីរនេះ  គឺដោយសារតែខ្ញុំចង់ប្រាប់មនុស្សកាន់តែច្រើនអំពីវប្បធម៌Ainuដែលជីដូនរបស់ខ្ញុំបានបង្រៀនខ្ញុំ និងវប្បធម៌ Ainu ដែលខ្ញុំបានទទួលមរតក។ហើយសង្ឃឹមថានឹងអាចឈានដល់ការស្នងមរតកបន្ត  ផ្សព្វផ្សាយជាទូទៅពីប្រភពរបស់ខ្លួន នោះគឺជាវប្បធម៌ Ainu នៃMukawa។ក្នុង​ចំណោម​នោះ ខ្ញុំក៏​មាន​ជំនាញ​ខាង​ណែនាំអំពីការច្រៀង រាំ និងសិល្បៈសម្តែងផ្សេងទៀតដែរ។

វប្បធម៌Ainuមានគ្រាមភាសារៀងៗខ្លួន នៅតាមកន្លែងនីមួយៗ ផ្ទះមានសម្ភារសំណង់ផ្សេងៗគ្នា  ហើយមានភាពខុសគ្នាជាច្រើននៅតាមតំបន់នីមួយៗ។ដូច្នេះ​ហើយ វា​មិន​អាច​សង្ខេប​យ៉ាង​សាមញ្ញ​ថា​ជា "វប្បធម៌​Ainu" ទេ។ខ្ញុំ​គិត​ថា​នេះ​ជា​អ្វី​ដែល​ស៊ី​ជម្រៅ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​អំពី​វប្បធម៌ Ainu ។ជាការពិតណាស់ ភាពខុសប្លែកគ្នាទាំងនេះអាចស្វែងយល់បានតាមរយៈអក្សរសិល្ប៍ និងសម្ភារៈផ្សេងទៀត ប៉ុន្តែចាប់តាំងពីខ្ញុំចាប់ផ្តើមធ្វើការនៅ  Shiraoiផ្ទាល់មក   តាមរយៈមនុស្សចាស់ៗ និងសហការីរបស់ខ្ញុំបានប្រាប់ខ្ញុំជាច្រើនអំពីលក្ខណៈនៃវប្បធម៌Shiraoi  ទើបខ្ញុំកាន់តែចាប់អារម្មណ៍លើ "វប្បធម៌ Ainu ដែលមាននៅតាមកន្លែងនីមួយៗ" ។ក្នុងពេលជាមួយគ្នានោះខ្ញុំក៏មិនអាចបញ្ឈប់ការចាប់ផ្តើមគិត  តើតំបន់ផ្ទាល់ខ្លួនវាយ៉ាងម៉េច?ក៏អាច​និយាយ​បាន​ថាការទទួលស្គាល់ថាខ្លួនជាជនជាតិ Ainuកាន់តែខ្លាំង។
 

រស់នៅក្នុងនាមជាជនជាតិ Ainu——មើលទៅអនាគត——

បច្ចុប្បន្ន ខ្ញុំនៅ UPOPOY  ទទួលបន្ទុកជាចម្បងគឺការផលិតciseឡើងវិញ  បកស្រាយពីជីវិតអតីតកាល និងបច្ចុប្បន្ននៃវប្បធម៌ Ainu និងណែនាំសិល្បៈសម្តែងដល់អ្នកទស្សនាទីនេះ។ នៅក្នុងការងារប្រចាំថ្ងៃគឺសន្ទនាជាមួយអ្នកទស្សនា ហើយត្រូវ​បាន​គេ​សួរសំណួរ​នេះ​​ស្ទើរ​រាល់​ថ្ងៃថា៖ "តើ​ជនជាតិ Ainu នៅ​តែ​មាន​ទេ? តើ​ពួកគេ​រស់នៅ​បែប​ណា?"។ ខ្ញុំនឹងឆ្លើយតបទៅវិញថា៖"ខ្ញុំ​ជា ជនជាតិAinu ខ្ញុំ​រស់​នៅ​ដូច​អ្នករាល់គ្នាដែរ"។ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​ថានៅ​តែ​មាន"​លែង​មានAinuអៃនូ​ហើយ"។ ឬមានការរើសអើងដូចជា"Ainuនៅតែរក្សារបៀបរស់នៅរបស់ពួកគេដូចពីមុនដដែល"។ដូច្នេះក្នុងនាមជាជនជាតិ Ainu  បេសកកម្មរបស់ខ្ញុំនៅ UPOPOY គឺដើម្បីឱ្យមនុស្សកាន់តែច្រើនដឹងពីវប្បធម៌ Ainu ដែលគ្រួសាររបស់ខ្ញុំបានស្នងបន្ត  និងប្រជាជន Ainu ដែលនៅតែមានសព្វថ្ងៃនេះ  តើរស់នៅក្នុងជីវិតបែបណា។

UPOPOY ក្រៅពីប្រជាជនជប៉ុន ក៏មានភ្ញៀវទេសចរណ៍មកពីបរទេសជាច្រើនផងដែរ។ហើយអ្នកដែលបម្រើនៅក្នុងUPOPOY ក៏មិនមែនមានតែជនជាតិAinuនោះទេ។ មិន​ត្រឹម​តែ​មាន​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិAinu  ពួកយើងក៏មានបុគ្គលិកមកពីបរទេសផងដែរ។ប្រជាជន Ainu, ប្រជាជនមិនមែន Ainu, ជនបរទេស, ជនពិការ, មនុស្សផ្សេងគ្នាទាំងនេះ  បានឆ្លុះបញ្ចាំងពីទស្សនវិជ្ជានៃការស្ថាបនិកUPOPOY  "សមូហភាពជាតិ" ។ ធ្វើឱ្យអ្នករាល់គ្នាស្គាល់ថា "Ainuបច្ចុប្បន្ន​"ទន្ទឹម​នឹង​នេះ​ក៏​មាន​ន័យ​ថាវើឱ្យអ្នករាល់គ្នាឈ្វេងយល់ថា  នៅក្នុងពិភពលោកនេះមានក្រុមជនជាតិផ្សេងៗនិងអត្តសញ្ញាណផ្សេងៗទៀតផងដែរ។នៅក្នុងពាក្យ "សមូហភាពជាតិ"ប៉ុន្មានម៉ាត់នេះ ជានិមិត្តរូបនៃការគិតនិងការអត់ឱន  នាពេលខាងមុខ ខ្ញុំក៏សង្ឃឹមថានឹងបន្តប្រើប្រាស់អត្តសញ្ញាណជនជាតិរបស់ខ្ញុំធ្វើជាសារធាតុចិញ្ចឹម និងបន្តលើកកម្ពស់វប្បធម៌ Ainu ។