អំពីការចងចាំ របស់ខ្ញុំ របស់អ្នក របស់ពួកយើង - សារមន្ទីរអត្តសញ្ញាណ និងមោទនភាព
"MIO" គឺជាអក្សរកាត់តំណាងឱ្យបីពាក្យនៅក្នុងភាសាអេស្ប៉ាញ៖ សារមន្ទីរ (Museo), អត្តសញ្ញាណ (Identidad) និងមោទនភាព (Orgullo) ។
យូនីស បាយអើ សេនឆេស
Sanchez បានចូលប្រឡូកក្នុងការងារសារមន្ទីរ ហើយមានបទពិសោធដ៏សម្បូរបែប បន្ថែមពីលើការផ្តល់សេវាប្រឹក្សាសារមន្ទីរ គាត់ក៏បានចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ ព្រមទាំងកាន់មុខតំ
ណែងសំខាន់ៗក្នុងវិស័យគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារ ហើយប្តេជ្ញាចិត្តលើកកម្ពស់ពហុ
វប្បធម៌។ Sanchez បច្ចុប្បន្នមានតំណែងជាប្រធានក្រុមប្រឹក្សានៅសាខាកូស្តារីកាCosta Ricaនៃសមាគមនសារមន្ទីរអន្តរជាតិ (International Council of Museums,ICOM)ហើយក៏ជាសហនាយកនៃសារមន្ទីរអត្តសញ្ញាណ និងមោទនភាព(Museo de la Identidad y el Orgullo, MIO) ដែលជាសារមន្ទីរ LGBTIQ+ ដំបូងគេបង្អស់នៅក្នុងស្រុកផងដែរ។ បន្ថែមពីលើតួនាទីទាំងនេះ Sanchezនាង ក៏ធ្វើការនៅការិយាល័យអន្តរនាយកដ្ឋានប្រចាំតំបន់នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅ San Jose រដ្ឋធានីនៃប្រទេស Costa Rica ក្នុងនាមជាអ្នកប្រឹក្សាផ្នែកទំនាក់ទំនង ដោយប្រើប្រាស់ជំនាញរបស់គាត់ដើម្បីបម្រើនៅជួរមុខ ដើម្បីលើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក ដោយប្រើប្រាស់ការប្រាស្រ័យទាក់ទង និងវប្បធម៌ជាមធ្យោបាយ ផ្លាស់ប្តូរបរិយាកាសសង្គម ប្រកបដោយអត្ថន័យ និងបន្តមានឥទ្ធិពលយ៉ាងសំខាន់។
អំពីការចងចាំ របស់ខ្ញុំ របស់អ្នក របស់ពួកយើង - សារមន្ទីរអត្តសញ្ញាណ និងមោទនភាព
សារមន្ទីរអត្តសញ្ញាណ និងមោទនភាពបានកើតចេញពីសកម្មភាព(activism)។ ស្ថាបនិកជឿថា កន្លែងនេះអាចប្រមូលផ្តុំមនុស្សដែលមានគំនិតដូចគ្នា ដើម្បីការពារការចងចាំរួម LGTBIQ+ របស់ប្រទេសកូស្តារីកា។ "MIO" តំណាងឱ្យបីពាក្យនៅក្នុងភាសាអេស្ប៉ាញ៖ សារមន្ទីរ (Museo) អត្តសញ្ញាណ (Identidad) និងមោទនភាព (Orgullo) ឯ"MIO" ក៏មានពាក្យផ្ទាល់ខ្លួនដែលមានន័យថា "របស់ខ្ញុំ" ។
ក្រុមស្ថាបនិកបានបង្កើតឈ្មោះនេះមិនមែនដោយចៃដន្យនោះទេ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃការពិភាក្សានិងការពិចារណាយ៉ាងយកចិត្តទុកដាក់ ពួកគេបានសម្រេចចិត្តបង្កើតសារមន្ទីរមួយនៅក្នុងប្រទេសកូស្តារីកាដែលជាប្រទេសដ៏តូចមួយ។
កូស្តារីកា មានភាពល្បីល្បាញលើពិភពលោក ដោយសារសម្រស់ធម្មជាតិ និងជីវិតចម្រុះជាតិសាសន៍ លក្ខណៈពិសេសមួយទៀតរបស់ប្រទេសនេះ ត្រូវបានពិភពលោកគេចាត់ទុកថា ជាប្រទេសដែលមានសន្តិភាព ដោយសារហេតុនេះ កងទ័ពត្រូវបានលុបបំបាត់ចោលចាប់តាំងពីឆ្នាំ 1948 មក។ ប៉ុន្តែនៅទីនេះ យើងនៅតែអាចឃើញនូវLGBTIQ+ក្រុមមនុស្សទទួលរងនូវការរើសអើង រីឯឧប្បត្តិហេតុនៃការគៀបសង្កត់សិទ្ធិមនុស្សកើតឡើងម្តងមួយៗក្នុងប្រវត្តិសាស្ត្រ។ ប្រហែលសាមសិបឆ្នាំមុន នៅពេលដែលជំងឺអេដស៍រីករាលដាលពាសពេញពិភពលោក។ នៅក្នុងរដ្ឋធានី San Jose តែងតែឃើញប៉ូលិសវាយឆ្មក់ចូលក្នុងបារ Ambiente ក្នុងតំបន់ ក៏ជាកន្លែងដែលក្រុម LGBTIQ+ ធ្លាប់ប្រមូលផ្តុំនិងជួបជុំគ្នា។ នៅពេលនោះមានឧបទ្ទវហេតុហឹង្សាជាច្រើនដូចជា ការបំបាក់មុខអ្នកដ៏ទៃ និងជម្លោះ និងការបៀតបៀនផ្សេងៗ ប៉ុន្តែរឿងរ៉ាវទាំងនេះអាចបន្តបន្សល់ទុករហូតដល់បច្ចុប្បន្នបាន លុះត្រាតែអ្នកដែលធ្លាប់មានជួបបទពិសោធន៍ផ្ទាល់សុខចិត្តប្រាប់ពួកគេ ថ្វីត្បិតតែពេលនេះ វាហាក់ដូចជារឿងចាស់មួយក៏ដោយ ប៉ុន្តែពេលវេលាបានផ្លាស់ប្តូរមកដល់ថ្ងៃនេះ ទើបធ្វើឱ្យអ្វីៗមានការកែប្រែមកជាបណ្តើរៗ។
នៅឆ្នាំ 2020 កូស្តារីកាបានទទួលការអនុម័តជាផ្លូវការអំពីអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់និងក្លាយជាប្រទេសដំបូងគេនៅអាមេរិកកណ្តាលដែលធានានូវស្ថានភាពស្មើគ្នានៃគូស្នេហ៍ភេទដូចគ្នា និងគ្រួសាររបស់ពួកគេ។ ប៉ុន្តែសមិទ្ធិផលនេះមិនមែនក្លាយជាស្របច្បាប់ក្នុងរយៈពេលខ្លីនោះទេ វាគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មនុស្សរាប់មិនអស់ ពោលគឺមិនមែនបានសម្រេចទាំងស្រុងក្នុងពេលតែមួយនោះឡើយ ហើយនៅពេលនោះ សិទ្ធិ និងផលប្រយោជន៍របស់ពួកគេក្នុងចំណោមមនុស្សជាច្រើនត្រូវបានរំលោភបំពាន ។
លោក Enrique Sánchez Carballo អតីតសមាជិកសភានីតិប្បញ្ញត្តិ គឺជាសមាជិកភេទទីបីដំបូងគេនៃសភានៅប្រទេសកូស្តារីកា និងជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកនៃសារមន្ទីរអត្តសញ្ញាណ និងមោទនភាពMIO។ លោកបាននិយាយថា នៅពេលដែលប្រទេសជុំវិញពិភពលោកមានការរីកចំរើនគួរឱ្យកត់សម្គាល់លើសិទ្ធិ LGBTIQ+ ដូចជានៅពេលនិយាយអំពីសមភាពអាពាហ៍ពិពាហ៍នៅកូស្តារីកា មានហានិភ័យចម្បងពីរ ទីមួយ ក្មេងជំនាន់ក្រោយនឹងភ្លេចនូវអ្វីដែលបុគ្គល និងក្រុមជាច្រើនបានជួប្រទះនូវការលះបង់ និងបញ្ហាប្រឈម ចំណុចមួយទៀតនោះគឺថា នៅលើផ្លូវឆ្ពោះទៅរកការតស៊ូដើម្បីសមភាព មនុស្សមួយចំនួនអាចគិតខុសថា ការទទួលបានសមភាពអាពាហ៍ពិពាហ៍គឺជាគោលដៅចុងក្រោយ។
សមាជិកសភា Sanchez បានរកឃើញថា ច្បាប់ប្រភេទនេះ និងការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរមានការប៉ះពាល់ដល់ប្រទេសកូស្តារីកាទាំងមូល ប៉ុន្តែសមិទ្ធិផលធំៗបែបនេះអាចធ្វើឲ្យមនុស្សគ្រប់គ្នាបំភ្លេចឧបសគ្គកាលពីអតីតកាល ដែលបណ្ដាលឱ្យពិបាកក្នុងការបន្តប្រមូលព័ត៌មានពីក្រុមឬបុគ្គលក្នុងស្រុកនាពេលបច្ចុប្បន្ននេះ។ រហូតដល់ថ្នាក់បង្រួមតូចនូវកន្លែងសម្រាប់ផ្សព្វផ្សាយសម្រាប់រឿងទាំងនេះទៀតផង។ អ្វីដែលមានតម្លៃគួរពិចារណានោះគឺ ក្រុមទាំងនេះពឹងផ្អែកលើភាពធន់របស់ពួកគេ ទើបនឹងធ្វើឱ្យពួកគេសម្រេចបាននូវសមិទ្ធិផលនៅថ្ងៃនេះ ហើយធ្វើដូចម្តេចដើម្បីរក្សាប្រវត្តិរបស់ពួកគេ?
រឹតតែធ្វើយ៉ាងម៉េច ដើម្បីបន្តដាស់តឿនដល់អ្នករាល់គ្នាឱ្យដឹងថា គឺនៅតែមានការតស៊ូជាច្រើនដែលកើតឡើងជារៀងរាល់ថ្ងៃ។
គម្រោងមូលដ្ឋាន - សារមន្ទីរនៃអត្តសញ្ញាណ និងមោទនភាពMIO
បញ្ហាទាំងនេះក្រោយមកបាននាំឱ្យមានសំណើប្រកបដោយភាពច្នៃប្រឌិត៖ ការសាងសង់សារមន្ទីរ។ មូលហេតុដែលខ្ញុំជ្រើសរើសសារមន្ទីរ គឺដោយសារតែអត្ថិភាពនៃសារមន្ទីរលើសពីការជម្រុញបុគ្គលជាក់លាក់ សារមន្ទីរមានន័យថាជាកន្លែងសម្រាប់ឆ្លុះបញ្ចាំង និងបង្កើតបទពិសោធន៍។
មានធាតុជាមូលដ្ឋានមួយចំនួននៅក្នុងនិយមន័យថ្មីបំផុតរបស់សារមន្ទីរ ដូច្នេះយើងនិយាយថា "និយមន័យថ្មីបំផុត" ដោយសារតែកាលពីឆ្នាំ២០២២សមាគមសារមន្ទីរអន្តរជាតិបានប្រកាសខ្លឹមសារ
ថ្មីបំផុត ដោយខ្លឹមសារថ្មីនោះចៃដន្យស្របនឹងទស្សននៃការបង្កើតសារមន្ទីររបស់ពួកយើង។
"អាចចូលប្រើបាន អត់ឱន និងបើកចំហជាសាធារណៈ លើកកម្ពស់ការចូលរួមរបស់សហគមន៍ និងការអប់រំ ការកោតសរសើរ ក្នុងគោលបំណងការឆ្លុះបញ្ចាំងនិងផ្តល់បទពិសោធន៍ផ្សេងៗ។ "វត្តមានរបស់សារមន្ទីរ មិនមែនសម្រាប់តែសកម្មភាពឬដើម្បីផ្តួចផ្តើមសកម្មភាព ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់។ ពីព្រោះថា ចំពោះក្រុមស្ថាបនិកនេះ ការតស៊ូដើម្បីសិទ្ធិមនុស្សនឹងត្រូវបានអមដោយការលេចចេញនៃសិល្បៈ វប្បធម៌ ការចងចាំ និងប្រវត្តិសាស្ត្រ ហើយសារមន្ទីរគឺជាឱកាសមួយដើម្បីស្វែងយល់ពីខ្សែស្រលាយទាំងនេះ។
លោក Óscar Jiménezគឺជាប្រធានសារមន្ទីរបច្ចុប្បន្នម្នាក់ក្នុងចំណោមនៃសារមន្ទីរអត្តសញ្ញាណ និងមោទនភាព គាត់ជឿថាសារមន្ទីរអាចនឹងបង្ហាញផ្លូវមនុស្សគ្រប់រូប ហើយការណែនាំនេះអាចជាឆ័ត្រមួយដើម្បីរក្សាការចងចាំរួម។ "សារមន្ទីរមិនដូចសមាគម ឬក្រុមហ៊ុនទូទៅទេ គោលបំណងរបស់ពួកគេគឺមិនមែនដើម្បីរកប្រាក់ចំណេញទេ ប៉ុន្តែដើម្បីរក្សាបេតិកភណ្ឌ និងប្រវត្តិសាស្រ្ត។ លើសពីនេះ បច្ចុប្បន្ននេះសារមន្ទីរហាក់បីដូចជាឧបករណ៍ផ្ទុកដែលអាចលាយបញ្ចូលគ្នាទាំងស្រុងនូវធាតុពីរ ឬច្រើន ដែលអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីការសិក្សា រសជាតិអក្សរសិល្ប៍ និងសិល្បៈ និងស្វែងយល់ពីការស្រាវជ្រាវ។ ខ្ញុំគិតថា សារមន្ទីរមានសារៈសំខាន់ណាស់ ហើយវាមិនមែនគ្រាន់តែជាការតភ្ជាប់វប្បធម៌ប៉ុណ្ណោះទេ វាច្បាស់ណាស់ព្រោះខ្លឹមសារពាក់ព័ន្ធនឹងរូបភាពជាច្រើន ហើយពួកវាសុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ដូច្នេះហើយទើបធ្វើឱ្យកន្លែងនោះអាចក្លាយជានិមិត្តរូបនៃការណែនាំ។"
កាលពីឆ្នាំ២០១៨សមាជិកសភា Sanchezនៅបម្រើការងារក្នុងសភានៅឡើយ គាត់បានស្នើគំនិតផ្តួចផ្តើមមួយមកខ្ញុំ គឺគាត់សង្ឃឹមថានឹងអាចជួយមនុស្សជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែច្រើនអំពីការតស៊ូកន្លងមក។ លោកបានសង្កត់ធ្ងន់ថា សមភាពអាពាហ៍ពិពាហ៍ក្នុងស្រុកមិនងាយស្រួលនឹងទទួលបានទេ វាជាលទ្ធផលនៃការតស៊ូយូរអង្វែង និងការតស៊ូប្រឆាំងនឹងការបៀតបៀន យើងសង្ឃឹមថានឹងព្រមានដល់សាធារណជនកុំឱ្យយកសិទ្ធិទាំងនេះមកធ្វើជាកម្មសិទ្ធិ ហើយបន្តយកចិត្តទុកដាក់លើបញ្ហាដែលមានស្រាប់ ជាពិសេសបញ្ហាទាក់ទងនឹងអ្នកកែភេទ និងយុវជនមិនប្រកាន់ភេទ។ បន្ទាប់ពីខ្ញុំត្រូវបានបំផុសគំនិតដោយពាក្យទាំងនេះ ខ្ញុំបានទាក់ទងមនុស្សមកពីគ្រប់ទិសទីជុំវិញពិភពលោក។
ម្នាក់ៗបានបញ្ចេញសំឡេង និងកិច្ចខិតខំប្រឹងប្រែងនៅកន្លែងផ្សេងគ្នា និងបានស្នើឡើងនូវគំនិតនៃការបង្កើតសារមន្ទីរ សង្ឃឹមថានឹងអាចរក្សាបាននូវប្រវត្តិសាស្ត្រនេះ ព្រមពេលដែលបង្កើតមនសិការសហគមន៍។
ដំបូងយើងគ្រាន់តែចង់សាងសង់កន្លែងមួយជារូបរាងជាក់លាក់ ប៉ុន្តែក្រោយមកវាត្រូវបានកែសម្រួលទៅជាសារមន្ទីរដ៏ធំទូលាយមួយ យើងសង្ឃឹមថានឹងលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងអប់រំសាធារណៈជនតាមរយៈគម្រោងផ្សេងៗ។ ដូច្នេះ យើងគិតឡើងវិញអំពីធម្មជាតិនៃសារមន្ទីរ។ មកដល់ពេលនេះ សូម្បីតែនិយមន័យចុងក្រោយបំផុតនៃសារមន្ទីរក៏កំពុងបង្ហាញថាគំនិតរបស់យើងគឺពិតជាសារមន្ទីរពិតប្រាកដ ទោះបីជាយើងមិនមែនជាកន្លែងសារមន្ទីរបែបប្រពៃណី និងស្រស់ស្អាតក៏ដោយ។
ម្យ៉ាងវិញទៀត រូបរាងមិនធម្មតាមិនបានរារាំងយើងទេ យើងបានអនុវត្តផែនការមួយជំហានម្តងៗ ហើយអ្វីៗបានធ្លាក់ចូលគ្រប់ដំណាក់កាល។
គម្រោងសម្រាប់ការប្រមូលរឿង
បញ្ហាប្រឈមផ្សេងៗដែលបានរៀបរាប់ខាងដើម គឺទាក់ទងដោយផ្ទាល់ទៅនឹងទស្សននៃការបង្កើតរបស់យើង ដូច្នេះវាក៏ធ្វើឱ្យយើងចាប់ផ្តើមគិតអំពី "ការប្រមូលទុក"(collection) ដែលយើងចង់បាននៅក្នុងចិត្តរបស់យើង។ ដោយហេតុថា បញ្ហាប្រឈមនាពេលនេះគឺរបៀបប្រើការប្រមូលផ្ដុំរូបដើម្បីផ្គូផ្គងមាតិកាឌីជីថល ដើម្បីភ្ជាប់រឿងទាំងនេះ និងដើម្បីកំណត់គោលដៅប្រវត្តិសាស្រ្ត និងការចងចាំរបស់ក្រុមជាក់លាក់មួយ។
ការប្រមូលរឿងរបស់អ្នកដទៃជារឿយៗពាក់ព័ន្ធនឹងធាតុជាច្រើន ដែលសុទ្ធតែជារឿងស្មុគស្មាញ ឧទាហរណ៍ដូចជា តើធ្វើដូចម្តេចដើម្បីបង្ហាញមាតិកាប្រមូលផ្ដុំទុកផ្សេងៗនៅក្នុងវិធីសារមន្ទីរនិមួយ?
និយាយម៉្យាងទៀតថា យើងជាសារមន្ទីរមិនមែនជាសារព័ត៌មានទេ ដូច្នេះតើយើងប្រមូលនិងចងក្រងរឿងទាំងនេះដោយរបៀបណា? ដោយគិតពីទស្សនៈនេះ នៅពេលដែលយើងអនុវត្តផែនការផ្សេងៗ ចម្លើយបានលេចចេញបន្តិចម្តងៗ ធាតុនីមួយៗត្រូវបានប្រមូលផ្តុំបន្តិចម្តងៗ ហើយវានៅតែពង្រីករហូតមកដល់សព្វថ្ងៃនេះ ហើយខ្លឹមសារកាន់តែសម្បូរបែប។
កម្មវិធី Podcast"Quiero Queer" Sue Shi គឺជាមហាក្សត្រីនៃមនុស្សជំនាន់ថ្មី ត្រូវបានអញ្ជើញឱ្យចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង។
ក្នុងនោះមានគម្រោងពីរ ដែលអាចនិយាយបានថាជាតំណាងនៃករណីជោគជ័យនៃសារមន្ទីរអត្តសញ្ញាណ និងមោទនភាព - "Quiero Queer" និង "អត្ថិភាព និងការតស៊ូក្នុងភាពចម្រុះ"(Existing and Resisting in Diversity)។
"Quiero Queer" មានន័យត្រង់ថា "ខ្ញុំចង់ធ្វើជាមនុស្សប្រុសស្នេហាភេទដូចគ្នា" យើងបានសហការផ្តួចផ្តើមវាជាមួយមជ្ឈមណ្ឌលវប្បធម៌អេស្ប៉ាញក្នុងប្រទេស Costa Rica ដែលជាករណីនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសអេស្ប៉ាញ។ នេះគឺជាកម្មវិធីផតឃែស្ថPodcast មួយ ដែលប្រមូលផ្តុំនូវរឿងរ៉ាវរបស់មនុស្ស LGBTIQ+ ហើយត្រូវបានសហការផលិតដោយ Tatiana Muñoz និង Keller Araya ដែលជាសហសេវិកសារមន្ទីររបស់យើងទាំងពីរ ហើយរៀបចំមាតិកាកម្មវិធី ហើយក៏បម្រើជាពិធីករផងដែរ។
រដូវកាលដំបូងនៃកម្មវិធីផ្តោតលើការភ្ជាប់សិល្បៈ និងពហុវប្បធម៌ ដោយមាន១៦ វគ្គ ដែលបានធ្វើបទសម្ភាសន៍ជាមួយវិចិត្រករចក្ខុវិទ្យា ការងាររបស់ពួកគេគឺសុទ្ធតែបានស្វែងយល់អំពីបញ្ហា LGBTIQ+ នៅក្នុងប្រទេសកូស្តារីកា។ តាំងពីចាប់ផ្ដើមកសាងមន្ទីរ ពួកយើងមានភារកិច្ចមួយគឺស្វែងរករឿងរ៉ាវឱ្យច្រើនពីមនុស្សចាស់ជំនាន់មុន ក្រោយមកយើងបានដាក់គោលដៅនេះទៅក្នុងខ្លឹមសារនៃរដូវកាលទីពីរនៃPodcast។ សង្គមដែលអ្នកទាំងនោះកាលពីនៅក្មេងស្រគត់ស្រគំជាងពេលនេះ ហើយពួកគេត្រូវប្រឈមមុខនឹងទំនាក់ទំនងរវាងបុគ្គលនៅក្នុងបរិយាកាសនោះ នេះជារឿងដែលពួកយើងចង់បង្ហាញ ដោយប្រើ១២វគ្គ ដើម្បីពិពណ៌នាអំពីដំណើរផ្សងព្រេង និងបញ្ហាប្រឈមដែលអ្នកឆ្លើយសម្ភាសន៍បានជួបប្រទះ។
ដល់រដូវកាលទីបីនៃកម្មវិធី ពួកយើងផ្តោតលើការចែករំលែកពិភពនៃ drag queens សរុបមាន ១២វគ្គ វគ្គនីមួយៗសម្ភាសន៍ជាមួយ drag queen ដើម្បីនិយាយអំពីបទពិសោធន៍ និងការលំបាករបស់ពួកគេនៅពេលសម្តែង។ គម្រោងនេះបានទទួលជោគជ័យរហូតមកដល់ពេលនេះ ដែលធ្វើឱ្យយើងអាចប្រមូលខ្លឹមសារ និងចងក្រងរឿងរបស់អ្នកដទៃជាបន្តបន្ទាប់។
គម្រោងមួយទៀតដូចជា"អត្ថិភាព និងការតស៊ូក្នុងភាពចម្រុះ"យើងសហការជាមួយមហាវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យកូស្តារីកា។ កាលនោះត្រូវបានតាំងបង្ហាញក្នុងអំឡុងពេល Gay Pride Month ក្នុងឆ្នាំ 2022 ខ្លឹមសារគឺគំនូរលើប្រធានបទ LGBTIQ+ ឬរូបភាពដែលគូរនៅលើជញ្ជាំង ដោយមាន LGBTIQ+ ជាអ័ក្សសំខាន់។ នៅត្រង់នេះសូមពន្យល់ជាមុនសិនថា រូបភាពច្នៃប្រឌិតទាំងនេះត្រូវបានគូរនៅលើជញ្ជាំងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកូស្តារីកា។ ផ្ទៃខាងក្រោយ
គឺមានចលនានិស្សិតកំពុងធ្វើកីឡានៅខែតុលា ឆ្នាំ 2019។ នៅពេលដែលនិស្សិតកាន់កាប់អគារមហាវិទ្យាល័យ ពួកគេបានបន្សល់ពាក្យស្លោកនៅលើជញ្ជាំងជាការបង្ហាញអំពីសកម្មភាពរបស់ពួកគេ ហើយពួកយើងបន្ទាប់ពីបានរៀបចំមាតិកាទាំងនោះរួច ផ្លាស់ទីមកបង្ហាញនៅទីនេះ។ នៅក្នុងកំឡុងពេលរៀបចំនោះ ត្រូវចំនឹងសកម្មភាពបាតុកម្មមួយបានកើតឡើង មនុស្សជាច្រើនបានយល់ថា គឺជាចលនានិស្សិតនៅឆ្នាំនោះបានកើតឡើងម្តងទៀត។
គម្រោងទាំងពីរខាងលើមានសារៈសំខាន់ទាំងពីរសម្រាប់សារមន្ទីរ ពីព្រោះគម្រោងនីមួយៗតំណាងឱ្យក្រុមផ្សេងៗគ្នា ហើយវាក៏ធ្វើឱ្យសារមន្ទីរ និងក្រុមរៀបចំស្វែងរកទីតាំងរបស់ពួកគេនៅក្នុងដំណើរការផងដែរ។ ថ្វីត្បិតតែសារមន្ទីរអត្តសញ្ញាណ និងមោទនភាពជាសារមន្ទីរតូចមួយដែលមានធនធានតិចតួចក៏ដោយ វាបានបំពេញដោយជោគជ័យនូវគម្រោងទាំងពីរនេះ រួមទាំងគម្រោងនាពេលអនាគតជាច្រើនផងដែរ ដើម្បីបង្កើតកន្លែងមួយសម្រាប់តាំងពិពណ៌។ នេះពិតជាបញ្ហាប្រឈមដ៏ធំមួយ ពីព្រោះគម្រោងបែបនេះអាចធ្វើទៅបានដោយពឹងផ្អែកលើអ្នកស្ម័គ្រចិត្តមកជួយ។ ទោះបីជាយើងបានប្រមូលថវិកាសម្រាប់គម្រោងជាក់លាក់នាពេលថ្មីៗនេះ ដើម្បីគាំទ្រការងាររបស់អ្នកស្រាវជ្រាវមួយចំនួនក៏ដោយ ប៉ុន្តែសារមន្ទីរទាំងមូលពឹងផ្អែកជាចម្បងលើកម្លាំងមនុស្ស គឺត្រូវការមានអ្នកដែលជឿជាក់លើខ្លឹមសារនៃគម្រោង ហើយពិតជាចង់ពង្រឹងកន្លែងនេះ និងរៀបចំរឿងរ៉ាវរបស់មនុស្ស LGBTIQ+ ។
ពិព័រណ៍និម្មិតនៃគម្រោង "អត្ថិភាព និងការតស៊ូក្នុងភាពចម្រុះ"
ពិព័រណ៍និម្មិតនៃគម្រោង "អត្ថិភាព និងការតស៊ូក្នុងភាពចម្រុះ"
សម្រាប់ការតាំងពិព័រណ៍នេះ អ្នកស្រាវជ្រាវសាកលវិទ្យាល័យបានទទួលភារកិច្ចមួយ គឺត្រូវប្រមូល និងថែរក្សា "ដាន" នៅលើជញ្ជាំងទាំងនេះឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន មុនពេលពួកវាត្រូវបានសម្អាតចោលជារៀងរហូត ហើយបន្ទាប់មករៀបចំវាទៅជារូបភាពជាបន្តបន្ទាប់ ដើម្បីបង្ហាញពីគំនិតនៃការតាំងពិព័រណ៍។ យករបស់ទាំងនេះទៅសារមន្ទីរអត្តសញ្ញាណ និងមោទនភាព ខ្ញុំសង្ឃឹមថានឹង
ប្រើធាតុនៅក្នុងវា ដើម្បីបើកការសន្ទនាជាមួយក្រុមចម្រុះ។ បន្ទាប់មានគំនិតនេះយើងបានតែងតាំងបុគ្គលិកសារមន្ទីររបស់យើង Muñoz និង Araya អ្នកថែរក្សាគំរោងពិពណ៌។ ហើយពីរនាក់ទៀតគឺ Marialinina Villegas និង Seychelles មកពីសាកលវិទ្យាល័យ Costa Rica Sergio Villena រៀបចំពិព័រណ៍និម្មិតនេះ។ បន្ថែមពីលើគំនូរទាំងនេះ យើងក៏បង្ហាញរួមគ្នានូវការបង្កើតក្រុម LGBTIQ+ មួយចំនួន រួមទាំងការបញ្ចេញមតិយោបល់របស់សិល្បករ និងសកម្មជនសង្គមជាច្រើន ការបង្កើតសិល្បៈ ឬទម្រង់
ផ្សេងៗនៃខ្លឹមសារសេចក្តីថ្លែងការណ៍។
សារមន្ទីរMIO ៖ "ដើម្បីឱ្យមានពិភពសមភាព យើងត្រូវទទួលស្គាល់ និងគោរពអត្តសញ្ញាណចម្រុះផ្សេងៗគ្នា" សេចក្តីថ្លែងការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យមានភាពខុសគ្នា និងខិតខំបង្កើតពិភពលោកដែលស្មើភាព និងយុត្តិធម៌ជាងមុន។
សម្លឹងមើលទៅអនាគត—ជំហានបន្ទាប់សម្រាប់សារមន្ទីរអត្តសញ្ញាណ និងមោទនភាព
តាមការពិត សារមន្ទីរអត្តសញ្ញាណ និងមោទនភាពទើបតែចាប់ផ្តើម ហើយយើងសង្ឃឹមថានឹងមានថ្ងៃស្អែករាប់មិនអស់ យើងថែមទាំងសង្ឃឹមថា ទីតាំងនៃកន្លែងនេះនឹងមិនត្រូវបានកំណត់ជំនាន់ចំពោះស្ថាបនិកនោះទេ។ ប្រហែលជាដោយសារតែដូច្នេះ បញ្ហាប្រឈមមួយដែលយើងប្រឈមមុខគឺ ការស្វែងរកវិធីដើម្បីអភិរក្សនិងនិរន្តរភាព ដោយសារតែផែនការទាំងមូលនេះមានសារៈសំខាន់ខ្លាំងណាស់ខុសធម្មតា វាដូចជាកន្លែងនេះកើតចេញពីលទ្ធិជ្រុលនិយម គ្រាន់តែចំណុចមួយនេះគឺវាអស្ចារ្យណាស់ទៅហើយ។ ផ្ទុយទៅវិញ សារមន្ទីរប្រពៃណីភាគច្រើនមានប្រភពមកពីប្រពន្ធ(ស្ថាប័ន)និយម(institutionalism) វាជារឿងរ៉ាវដែលធ្លាប់មានអ្នកនិយាយរួចទៅហើយ។ សព្វថ្ងៃនេះ សារមន្ទីរកាន់តែច្រើនឡើងៗត្រូវបានបង្កើតឡើង ដើម្បីប្រារព្ធនូវអ្វីដែលគេមិនស្គាល់ និងជិតបាត់បង់ទៅវិញ។
Jimenez ក៏យល់ស្របថា មានការលំបាកជាច្រើនក្នុងដំណើរការថែទាំសារមន្ទីរ ជាពិសេសសម្រាប់សារមន្ទីរដូចជា MIO ហើយថាពេលវេលាដែលទាមទារដើម្បីបង្រួបបង្រួមគំនិតផ្តួចផ្តើមនេះមានរយៈពេលយូរជាងការគ្រោងទុក។ ប៉ុន្តែផែនការនេះមិនត្រូវបានគេរារាំងទេ បើទោះជាផ្លូវនៅខាងមុខមានបន្លាក៏ដោយ។
Jimenez បាននិយាយថា "មានការលំបាកបី។ ទីមួយគឺស្ថិរភាពនៃរដ្ឋបាលនិងហិរញ្ញវត្ថុ ដើម្បី
អោយផែនការនេះអាចអភិវឌ្ឍបានយូរអង្វែង។ ទីពីរគឺសមត្ថភាពនៃប្រតិបត្តិការ ព្រោះបច្ចុប្បន្នការងារភាគច្រើនពឹងផ្អែកលើអ្នកស្ម័គ្រចិត្ត ហើយនៅទីនោះក៏ជាមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដោយសារការបរិច្ចាគ ការឧបត្ថម្ភ និងការជួយគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដូច្នេះយើងមិនទាន់រកឃើញក្រុមសហការីដើម្បីបំពេញការងារទាំងនេះពេញម៉ោងនៅឡើយទេ និងទទួលបានប្រាក់ខែសមរម្យ តាមពិតនេះជារបៀបដែលវាគួរតែដំណើរការ។ ទីបីគឺអត្ថន័យនយោបាយ ស្រមៃមើលថា បើអ្នកមិនបានចូលរួមក្នុងចលនា LGTI ឬគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធដោយខ្លួនឯងទេពីមុនមក តើអ្នកនឹងចូលក្នុងចំណោមគេយ៉ាងដូចម្តេច។ មានន័យថា សារមន្ទីរបានដាក់ចេញនូវគំនិតផ្តួចផ្តើម ប៉ុន្តែសារមន្ទីរខ្លួនឯងប្រហែលជាមិនបានចូលរួមជាក់ស្ដែងក្នុងសកម្មភាពទាំងនេះទេ យើងត្រូវគិតអំពីរបៀបដោះស្រាយនៃគម្លាតនេះ។ "
បញ្ហានេះពិតជាកើតចេញពីធម្មជាតិនៃខ្លឹមសាររបស់គម្រោងនេះ ពោលគឺយើងចង់សាងសង់ស្ពានទំនាក់ទំនង និងបង្កើតកន្លែងសម្រាប់មនុស្សមានការឆ្លុះបញ្ចាំង ហើយមានតែតាមរយៈកន្លែងដូចជាសារមន្ទីរទេដែលអាចធ្វើបាន។
ចំពោះសមាជិកសភា Sanchezយល់ថា គោលបំណងនៃសារមន្ទីនេះគឺដើម្បីរក្សានូវការចងចាំ និងដើម្បីតាមដានការប្រយុទ្ធដែលនៅតែបន្តកើតមានសព្វថ្ងៃនេះ។ "សូមកុំភ្លេចថា សហគមន៍អ្នកប្តូរភេទនៅតែងាយរងគ្រោះបំផុត ហើយឱកាសដែលពួកគេកំពុងប្រយុទ្ធត្រូវបានពន្យារពេលអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងពេលជាមួយគ្នានេះ មនុស្សស្រលាញ់ភេទដូចគ្នាទាំងអស់នៅលើពិភពលោកកំពុងប្រឈមមុខនឹងស្ថានភាពផ្សេងៗគ្នា មិនថាពួកគេជាជនអន្តោប្រវេសន៍ រស់នៅក្នុងតំបន់ដាច់ស្រយាល មិនថាពួកគេរស់នៅក្នុងភាពក្រីក្រ ជនជាតិអាហ្រ្វិក ឬសូម្បីតែរស់នៅក្នុងទីក្រុង ទទួលបានឯកសិទ្ធិ និងមានឋានៈសេដ្ឋកិច្ចសង្គមខ្ពស់ជាង ស្ថានភាពរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា។ "
ពិភពលោកនេះនៅតែមានការតស៊ូជាច្រើន ហើយនៅមានផ្លូវជាច្រើនដែលត្រូវទៅ ព្រោះវាច្បាស់ណាស់ថាសមភាពពិតមិនទាន់បានសម្រេចនៅឡើយ។ បើទោះជាមានថ្ងៃមួយនឹងបានសម្រេចពិតមែនក៏ដោយ តើយើងអាចជៀសវាងនូវការធ្វើខុសដដែលម្ដងទៀតដោយរបៀបណា? មានក្រុមមនុស្សមួយក្រុមដែលបន្តការតស៊ូដើម្បីរក្សាដំណើរការ សារមន្ទីរនិង រក្សាឧត្តមគតិរបស់អ្នក ហើយជឿយ៉ាងមុតមាំឥតងាករេ។ ទោះបីជាពួកគេជាប់គាំងផ្នែកហិរញ្ញវត្ថុក៏ដោយ ទោះបីជាក្រុមនេះប្រឈមមុខនឹងបញ្ហា
ផ្សេងៗក៏ដោយ ហើយទោះបីជាសង្គមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នេះ នៅតែមានលក្ខណៈអភិរក្សក៏ដោយ ក៏ពួកគេនៅតែជឿជាក់លើកន្លែងច្នៃប្រឌិតថ្មីនេះ ហើយជឿជាក់ថា សារមន្ទីរMIOអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នបាន។ ជំនឿនេះបានបម្រើជាការលើកទឹកចិត្ត និងជំរុញពួកគេឱ្យឈានទៅមុខជាលំដាប់។