:::

2022សន្និសីទប្រចាំឆ្នាំ នៃសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស

ប្រជាធិបតេយ្យន័រវេស និងបណ្តាញសារមន្ទីរសិទ្ធិមនុស្ស(Norwegian Network for Democracy and Human Rights Museums)គោរពអញ្ជើញសមាជិកទាំងអស់នៃ

សម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស និងសហការីក្នុងសហគមន៍សារមន្ទីរពិភពលោក   ចូលរួមសន្និសីទប្រចាំឆ្នាំរបស់ពួកគេនៅប្រទេសន័រវេសក្នុងខែកញ្ញាឆ្នាំ 2022។

សន្និសីទប្រចាំឆ្នាំនឹងប្រព្រឹត្តទៅនៅទីក្រុងអូស្លូ(Oslo)នៅទីតាំងដូចខាងក្រោម៖ សារមន្ទីរដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពជាប្រធានបទ"មជ្ឈមណ្ឌលណូបែលសន្តិភាព"(The Nobel Peace Center)ហើយនិងសារមន្ទីរមានទីតាំងនៅក្នុងឧបទ្វីប ប៊ីកឌី(Bygdøy)នៃ"មជ្ឈមណ្ឌលន័រវេសសម្រាប់ការសិក្សាស្រាវជ្រាវអំពីការសម្លាប់រង្គាលនិងជនជាតិភាគតិចយូដា"(The Norwegian Center for Holocaust and Minority Studies)。

ប្រធានបទដែលពួកយើងនឹងត្រូវស្វែងយល់រួមគ្នាគឺពីរបៀបដែលសារមន្ទីចូលរួមក្នុងការបដិសេធ(exclusion) និងការរាប់បញ្ចូល(inclusion)តាមបែបប្រជាធិបតេយ្យ និងរបៀបដែលសារមន្ទីររួមចំណែកដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងសារមន្ទីរគួរធ្វើរបៀបណាដើម្បីព្យាយាមរក្សាស្វ័យភាពរបស់ខ្លួននៅពេលដែលសិទ្ធិមនុស្ស និងឧត្តមគតិប្រជាធិបតេយ្យត្រូវបានគៀបសង្កត់។

អ្នក​ចូល​រួម​នឹង​មាន​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ស្វែង​រក​សារមន្ទីរ​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានីអូស្លូ Oslo នៃប្រទេស​ន័រវេសនិងទេសភាពដ៏រស់រវើកនៃវប្បធម៌សម្បូរបែប។

របៀបវារៈនៃសន្និសីទនឹងត្រូវប្រកាសនៅនិទាឃរដូវឆ្នាំ 2022។ព័ត៌មានទាក់ទងនឹងការចុះឈ្មោះនឹងត្រូវបានផ្តល់ជូននាពេលឆាប់ៗខាងមុខនេះ  សូមធ្វើការកក់ទុកពេលវេលារបស់អ្នកជាមុនសម្រាប់ថ្ងៃទី 19-21 ខែកញ្ញា ឆ្នាំ 2022 ។

ពួកយើងជួបគ្នានៅប្រទេសន័រវេស។


វីដេអូ
FIHRM 2022

FIHRM 2022

FIHRM 2022

FIHRM 2022