ការបង្រួបបង្រួមនិងសារមន្ទីរមីយ៉ាន់ម៉ា (ភាគ១)
ថេត អ៊ូ មឹង(ផលិតករភាពយន្ត អ្នកថតរូប)
ថេតអ៊ូ មឹង(Thet Oo Maung ក៏មានឈ្មោះថាស្តេហ្វិន មីនឹសStephen Minus)គឺជាមនុស្សម្នាក់ដែលពោរពេញដោយភាពរីករាយនិងមនុស្សធម៌ គាត់រៀនគូរគំនូរ និងថតរូប ដោយខ្លួនឯងរហូតក្លាយជាវិចិត្រករ
អ្នកថតរូប និងអ្នកថតវីដេអូ។ គាត់ប្រើជំនាញថតរូបរបស់គាត់ ដើម្បីបញ្ចេញសំឡេងរបស់អ្នកដែលត្រូវគេបង្កាច់បង្ខូច ឬដែលត្រូវគេបំភ្លេច ឬបំបិទមាត់។ ស្នាដៃរបស់គាត់ទាក់ទងនឹងប្រធានបទដូចជា ការដោះស្រាយរឿងសង្គ្រាមស៊ីវិល គ្រាប់មីន ជនពិការ ការអប់រំកុមារ ការថែទាំសុខភាពរបស់កុមារ ការពង្រឹងអំណាចដល់ស្ត្រី សមភាពឌីជីថល ការកាប់ឈើខុសច្បាប់ ការឡោមព័ទ្ធដីធ្លី និងការបំផ្លាញបរិស្ថាន។ លោកគ្រោងនឹងផ្សព្វផ្សាយ "វេទិកាភាពយន្តមួយជំហាន" ដែលជាមហោស្រពភាពយន្តសិទ្ធិមនុស្សក្រៅផ្លូវការដំបូងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
វេទិកាភាពយន្តមួយជំហាន
វេទិកាភាពយន្តមួយជំហាន មានគោលបំណងគឺដើម្បីលើកកម្ពស់ការថែទាំមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមរយៈខ្សែភាពយន្ត។សម្រាប់អ្នកដែលត្រូវបញ្ចេញសំឡេងដើម្បីយុត្តិធម៌ វេទិកាភាពយន្តមួយជំហានវាជាវាលដែលលាតត្រដាងគុណវិបត្តិ។ តាមរយៈការបញ្ចាំងភាពយន្ត ពួកយើងលើកកម្ពស់សិទ្ធសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការបញ្ចេញមតិ សន្តិភាព និងភាពសុខដុមរមនា និងចែករំលែកចំណេះដឹងអំពីសិទ្ធិមនុស្ស យុត្តិធម៌ និងគោលលទ្ធិសកម្មភាពសង្គម។ នៅដើមខែកុម្ភៈ ឆ្នាំ 2021 របបយោធាបានបំពានអំណាច និងបានកាន់អំណាចពីរដ្ឋាភិបាល NLD ដែលទើបជាប់ឆ្នោត។ ពេលនោះមានប្រជាពលរដ្ឋជាច្រើនបានដើរតាមដងផ្លូវដើម្បីធ្វើបាតុកម្មសាធារណៈប្រឆាំងរដ្ឋប្រហារយោធា។
ក្នុងដំណើរការបង្ក្រាបបាតុកម្មអហិង្សានៅទូទាំងប្រទេស ពួកយោធាបានសម្លាប់យុវជនជាច្រើននាក់ ស្ត្រី និងកុមារក៏មិនអាចរួចជីវិតដែរ។ ដោយសារបញ្ហានេះ វេទិកាភាពយន្តមួយជំហាននឹងបន្តលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធសេរីភាព និងយុត្តិធម៌។ ហើយពួកយើងតវ៉ាតាមរយៈកម្លាំងនៃខ្សែភាពយន្ត។
ប្រទេសភូមា (ឈ្មោះចាស់ជាភាសាអង់គ្លេស Burma ក្រោយមកបានប្តូរទៅជាMyanmar) នៅឆ្នាំ១៩៦១ លោកយូនូនាយករដ្ឋមន្ត្រីទីមួយរបស់មីយ៉ាន់ម៉ាបន្ទាប់ពីការផ្តាច់ខ្លួនចេញពីចក្រភពអង់គ្លេស បានប្រកាសប្រទេសមីយ៉ាន់ម៉ាជាប្រទេសកាន់ព្រះពុទ្ធសាសនា។ នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ១៩៦១ សភាបានអនុម័តពន្លឿនច្បាប់សាសនាជាតិដែលជម្រុញដោយលោកយូនូផ្ទាល់។ ទង្វើនេះបានកំណត់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយក៏ជាការសន្យាមួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកយូនូផងដែរ។ បន្ទាប់ពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យ ក្រុមជនជាតិភាគតិចមួយចំនួនបានបះបោរប្រឆាំងនឹងរដ្ឋដែលទើបបង្កើតថ្មី។ ក្រុមជនជាតិភាគតិចមួយ ក្នុងចំណោមក្រុមបះបោរប្រឆាំងល្បីឈ្មោះគឺក្រុមជនជាតិការិនដែលភាគច្រើនកាន់សាសនាគ្រិស្ត។ក្រុមមួយទៀតគឺបក្សកុម្មុយនិស្តភូមា រដ្ឋាភិបាលចាត់ទុកពួកគេថាជាមនុស្សព្រៃផ្សៃដែលមិនជឿ ឬអ្នកប្រឆាំងព្រះពុទ្ធសាសនា។ ពីព្រោះជនជាតិកាឈីនភាគច្រើនជាគ្រិស្តសាសនិក នៅឆ្នាំ១៩៦១ក្រោយការប្រកាសឱ្យប្រើសាសនារដ្ឋមក កងទ័ពឯករាជ្យកាឈីន (ហៅកាត់ថាK.I.A) ក៏បានលើកទង់ជាតិបះបោរឡើង។ ចាប់តាំងពីពេលនោះមក គោលនយោបាយសំខាន់មួយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា គឺគោរពព្រះពុទ្ធសាសនាតែមួយគត់ ហើយនិងបង្រួបបង្រួមចិត្តគំនិតរបស់ប្រជាជនឱ្យមានជំនឿរួមតែមួយតាមរយៈព្រះពុទ្ធសាសនា។ ម៉្យាងវិញទៀតនៅក្នុងប្រទេស រដ្ឋាភិបាលក៏បានលើកតម្កើងទង់សាសនារបស់រដ្ឋ ហើយភាគច្រើនគឺដើម្បីបង្ក្រាបលើជនជាតិភាគតិចសាសនាតូចៗផ្សេងទៀត ដូចជាគ្រីស្ទាន ហិណ្ឌូ និងមូស្លីមជាដើម។
លើកជាឧទាហរណ៍ មានសាសនារួមគ្នាផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលរាប់គាំទ្រគោលនយោបាយសាសនារបស់រដ្ឋាភិបាល តាមរបៀបរបស់ខ្លួន។ពេលខ្លះ រដ្ឋាភិបាលមានចេតនាបំផ្លាញកេរដំណែលទាំងនេះ។អ្នកប្រាជ្ញជាច្រើនហៅសកម្មភាពនេះថា «ភូមានីយកម្ម »។ សារមន្ទីររបស់មីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងស្រុង។សារមន្ទីរមិនយកចិត្តទុកដាក់នឹងការអភិរក្ស ឬបង្ហាញសាវត្ថុបុរាណសាសនាដែលចាំបាច់ផ្សេងទៀតហើយម្នាក់ៗគាំទ្រគោលនយោបាយសាសនារបស់រដ្ឋាភិបាល តាមរបៀបរបស់ខ្លួន។
ពហុជាតិសាសន៍នៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ាជាប្រទេសចម្រុះជាតិសាសន៍ មានចំនួន១៣៥ ក្រុមជនជាតិផ្សេងៗគ្នា ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ជាផ្លូវការ។ ក្រុមជនជាតិទាំងនេះត្រូវបានបែងចែកទៅជា"ក្រុមជនជាតិសំខាន់"ប្រាំបីធំៗដែលបែងចែកតាមលំដាប់មានជាជនជាតិ ភូមា ចិន កាឈីន ការិនកាយ៉ា មន និងសាន។
"ក្រុមជាតិសំខាន់ៗ"ត្រូវបានបែងចែកជាចម្បងតាមតំបន់មិនមែនទៅតាមភាសាឬសម្ព័ន្ធភាពជនជាតិឡើយ។
ក្រៅពីនេះមានក្រុមជនជាតិជាច្រើនដែលមិនទាន់បានទទួលស្គាល់ ភាគច្រើនគឺជនជាតិចិន-ភូមានិងផាន់ថៃ (3% នៃចំនួនប្រជាជនសរុប) ជនជាតិឥណ្ឌា-ភូមា (2% នៃចំនួនប្រជាជនសរុប) ជនជាតិអង់គ្លេស-ភូមា និងប្រជាជន គួរខា
(Gurkha) ។ចំនួនប្រជាជននៃពីរជនជាតិចុងក្រោយមិនមានទិន្នន័យផ្លូវការទេ។ទោះបីជាការប៉ាន់ប្រមាណក្រៅផ្លូវការក៏ដោយ នៅក្នុងទឹកដីមីយ៉ាន់ម៉ា មានជនជាតិអង់គ្លេស-ភូមាប្រហែល ៥២,០០០ នាក់និងនៅក្រៅទឹកដីប្រហែល ១៦០ម៉ឺននាក់។ក្រុមជនជាតិដែលមិនត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ជាផ្លូវការក្នុងបញ្ជីក្រុមជនជាតិចំនួន១៣៥ក្រុមគឺមាន៖
· អង់គ្លេស-ភូមា
· អង់គ្លេស-ភូមា
· ចិន-ភូមា
· ផាន់ថៃ
· ឥណ្ឌា-ភូមា
· តុងតា
· រ៉ូហ៊ីងយ៉ា
· គួរខា-ភូមា/នេប៉ាល់-ភូមា
មីយ៉ាន់ម៉ាជាប្រទេសដែលមានពហុជាតិសាសន៍ជាមួយនឹងវប្បធម៌និងបេតិកភណ្ឌសាសនាផ្សេងៗគ្នាជាច្រើន ប៉ុន្តែភាគច្រើននៃសាវត្ថុបុរាណប្រវត្តិសាស្ត្រ វប្បធម៌ និងបេតិកភណ្ឌប្រពៃណី មិនថាជាកម្មសិទ្ធិរបស់ក្រុមជនជាតិ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការឬមិនត្រូវបានទទួលស្គាល់នោះទេ គឺសុទ្ធតែមិនមានឃើញនៅក្នុងសារមន្ទីរធំៗនោះឡើយ។ភស្តុតាងរឹងមាំខ្លះអំពីការរួមរស់នៃសាសនានិងកេរដំណែលវប្បធម៌រហូតដល់ត្រូវបានទទួលរងការបំផ្លាញដោយចេតនា ឬលាក់កំបាំង មានផ្ទាំងណែនាំសាវត្ថុបុរាណខ្លះនៃសាសនាផ្សេងៗត្រូវបានយល់ខុស ទៅជាកន្លែងតាំងពិព័រណ៍នៃអរិយធម៌ព្រះពុទ្ធសាសនា។ប្រាសាទបាកានណានផាយ៉ារ (Nan Phayar) គឺជាកេរដំណែលវប្បធម៌ដែលទទួលបានការស្រឡាញ់ពេញនិយម។វិមានថ្មភក់បុរាណនេះត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដើម្បីជាទីសក្ការៈបូជាសាសនាហិណ្ឌូ ឧទ្ទិសថ្វាយដល់ព្រះព្រហ្ម។ រូបសំណាកអាទិទេពក្បាលបីដែលឆ្លាក់នៅលើជញ្ជាំងអាចមើលឃើញយ៉ាងច្បាស់ ប៉ុន្តែរដ្ឋាភិបាលនិងអ្នកដឹកនាំសាសនានៅតែហៅប្រាសាទនេះថាជាប្រាសាទព្រះពុទ្ធសាសនា និងមានចេតនាបំផ្លាញសាវត្ថុបុរាណប្រវត្តិសាស្ត្រមួយចំនួន ដើម្បីបិទបាំងប្រវត្តិសាស្ត្រពិតនៃជំនឿរបស់មីយ៉ាន់ម៉ា។

1.រូបសំណាកព្រះនៅប្រាសាទបាកានណានផាយ៉ារ (ផ្ដល់រូបថត៖ថេត អ៊ូ មឹង)
ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ថ្មីៗគឺនៅចន្លោះឆ្នាំ២០១២ដល់២០១៣ ដែលទីបញ្ចុះសព លីន ជឹន កន(Lin Zin Gone) ក្នុងខេត្ត ម៉ាន់ដាឡាយ(Mandalay) ត្រូវបានកម្ទេចចោល។នាយកដ្ឋានទីក្រុងម៉ាន់ដាឡាយ( Mandalay )បានវាយកម្ទេចវិហារអ៊ីស្លាម និងផ្នូរនៅទីបញ្ចុះសពបុរាណ លីន ជឹន កន(Lin Zin Gone)ក្នុងទីក្រុង អាម៉ារ៉ាពូរ៉ា(Amarapura) តំបន់ ម៉ាន់ដាឡាយ ។ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ បន្ទាប់ពីកាសែតប្រចាំថ្ងៃម៉ាន់ដាឡាយ (Mandalay Daily)បានចុះផ្សាយអំពីការកម្ទេចទីបញ្ចុះសព លីន ជឹន កនមក រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានទទួលពាក្យបណ្តឹងឧទ្ធរណ៍ជាផ្លូវការម្នាក់មួយច្បាប់។ក្រៅពីនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ទទួលបាន ញត្តិប្រឆាំងនឹងការកម្ទេចដែលមានហត្ថលេខារួម ជាង បីពាន់នាក់ផងដែរ។ ទីបញ្ចុះសពរក្សានូវបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សម្បូរបែប របស់ជនល្បីឈ្មោះម្នាក់ ដែលមិនមែនជាពុទ្ធសាសនិកហើយធ្លាប់បម្រើព្រះមហាក្សត្រភូមា មុនសម័យអាណានិគមអង់គ្លេស ។ ហើយគ្រឿងចក្រឈូសឆាយកម្ទេចផ្ទាំងផ្លាកផ្នូរនៃឥស្សរជនប្រវត្តិសាស្ត្រជាច្រើនមាន ជនជាតិម៉ូស្លីម អាមេនី និងអឺរ៉ុប។ឥស្សរជនប្រវត្តិសាស្ត្រល្បីៗជាច្រើនដូចជា មនុស្សទេពអាប៊ីស សា ហ៊ូសែន នី (Aabis Sha Husain Ni )និងរ៉ា ម៉ា វ ទី(Rammaawati)អភិបាលខេត្ត នូ គង់ (កិត្តិនាម)(កំណត់សម្គាល់៖ ឈ្មោះដើម អ៊ូ នូ ឈ្មោះរបស់ជនជាតិភូមាគ្មាននាមត្រកូលទេ U ជាងារកិត្តិយស ដូច្នេះត្រូវបានបកប្រែជា នូ គង់ គឺគ្មានពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីអ៊ូ នូ ទេ។) អ្នកនិពន្ធនិងកវីធ្លាប់បានពន្យល់ពីសាសនាអ៊ីស្លាម ទូលថ្វាយព្រះបាទបវេទពយ៉ារ និងបានបន្សល់ទុកកេរ្ដិ៍ឈ្មោះ ហើយទន្ទឹមនឹងនោះក៏មានតារាឥស្លាម-ភូមាល្បីៗជាច្រើននាក់ ត្រូវបានមរណភាពនៅទីនេះ។ការរុះរើក្នុងមួយរំពេចគឺមានគោលបំណងលុបបំបាត់មុនពេលកាន់កាប់របស់អង់គ្លេស ធ្លាប់មានអ្នកមិនមែនជាពុទ្ធសាសនិកបន្សល់ទុកកេរដំណែលនិងថ្វាយព្រះមហាក្សត្រភូមា បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយព្រះសង្ឃនៅវត្តមួយក្បែរនោះ នៅសេសសល់តែផ្នូរមួយចំនួនប៉ុណ្ណោះដែលត្រូវបានរក្សាទុកនៅក្នុងវត្ត។
2.ផ្ទាំងសិលាចារផ្នូរបែកបាក់ជាកម្មសិទ្ធិរបស់ជនជាតិអាមេនី ក្នុងរជ្ជកាលរាជវង្ស រស់នៅក្នុងទីក្រុង ម៉ាន់ដាឡាយ។ ជួយសង្គ្រោះពីទីបញ្ចុះសព លីន ជឹន កន។ (ផ្ដល់រូបថត៖Tayza Hlaig)
3.ផ្ទាំងសិលាចារផ្នូរដែលគេបោះបង់ចោលរបស់ជនជាតិអាមេនីម្នាក់ រស់នៅក្នុងទីក្រុងម៉ាន់ដាឡាយ ក្នុងរជ្ជកាល មីន ដូណឺរ៉ា( Min Doneera)។សិលាចារឹកនេះត្រូវបានសរសេរជាភាសាភូមានិងភាសាអាមេនី។ ជួយសង្គ្រោះពីទីបញ្ចុះសព លីន ជឹន កន។(ផ្ដល់រូបថត៖Tayza Hlaig)