:::

2022 សន្និសីទប្រចាំឆ្នាំនៃសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្សអំពាវនាវរកនិក្ខេបបទ សេចក្ដីប្រកាសរកអត្ថបទត្រូវបានពន្យារពេលដល់ថ្ងៃទី 1 ខែសីហា

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព

មហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស(FIHRM) នឹងប្រព្រឹត្តទៅនៅទីក្រុងអូស្លូ Oslo ប្រទេសន័រវេស ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែ

កញ្ញា។

សេចក្ដីអំពាវនាវរកឯកសារនិក្ខេបបទជាអន្តរជាតិបានចាប់ផ្តើម  FIHRM ស្វាគមន៍ចំពោះការផ្ដល់បញ្ជូនឯកសារ  ហើយក៏អញ្ជើញយ៉ាងទូលំទូលាយនិងបញ្ហាសិទ្ធិមនុស្ស ក៏ដូចជានៅពេលដោះស្រាយអំពីប្រធានបទដែលឆាប់មានប្រតិកម្មឬបញ្ហាចម្រូងចម្រាស សូមបញ្ជូនសំណើដោយសកម្មចំពោះ ស្ថាប័នសារមន្ទីរផ្សេងៗដែលប៉ុនប៉ងការប្រកួតប្រជែងពីគំនិត និងការអនុវត្របស់តសារមន្ទីរបូរាណ។ 

ដៃគូរដែលអំពាវនាវរកនិក្ខេបបទ គឺសំដៅលើសហសេវិកដែលធ្វើការនៅក្នុងសារមន្ទីរ និងស្ថាប័នផ្សេងទៀតដែលមានទំនាក់ទំនងជាមួយ FIHRM ក៏ដូចជាស្ថាប័នទាក់ទងនឹងវិស័យការងារនេះ ដោយមិនគិតពីទំហំស្ថាប័ន ធនធាន ឬទីតាំង។

សន្និសីទប្រចាំឆ្នាំ 2022 នៃសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្សនឹងរៀបចំក្មមវិធីដោយប្រជាធិបតេយ្យន័រវេសនិងបណ្តាញសារមន្ទីរសិទ្ធិមនុស្ស(Demokratinettverket)។

សេចក្ដីអំពាវនាវរកឯកសារនិក្ខេបបទនេះផុតកំណត់នៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2022។ ប្រសិនបើអ្នកចង់ដាក់ឯកសារសម្រាប់ចូលរួមមហាសន្និបាតសូមពិចារណាដូចខាងក្រោម៖

គោលបំណងនៃសន្និសីទនេះគឺពិភាក្សារិះគន់ដើម្បីស្វែងយល់អំពីស្វ័យភាពដែលទាក់ទង និងកន្លែងសម្រាប់សកម្មភាពរបស់សារមន្ទីសិទ្ធិមនុស្ស និងអង្គការពាក់ព័ន្ធ 

នេះគឺជាបញ្ហាបន្ទាន់នាពេលបច្ចុប្បន្ននេះដែលសារមន្ទីរនៅក្នុងប្រទេសជាច្រើនកំពុងប្រឈមមុខ។តើទំនាក់ទំនងបែបណារវាងវត្តមានសារមន្ទីរ រដ្ឋាភិបាល និងអ្នកកាន់អំណាចផ្សេងទៀត?ភាពពឹងផ្អែកបែបនេះ តើត្រូវកំណត់តួនាទីរបស់សារមន្ទីរដោយរបៀបណានិងតើធ្វើដូចម្តេចដើម្បីដោះស្រាយអំពីប្រធានបទដែលឆាប់មានប្រតិកម្ម ឬបញ្ហាចម្រូងចម្រាស?

គោលដៅបន្ថែមទៀតនៃមហាសន្និបាតគឺដើម្បីរាយបញ្ជីស្ថានភាពបច្ចុប្បន្ននៃសារមន្ទីរជុំវិញពិភពលោកដែលទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស  តាមទស្សនៈផ្សេងៗគ្នាសារមន្ទីរទាំងនេះស្វែងយល់ពី បញ្ហាសង្គម វប្បធម៌ និងនយោបាយនៃការរាប់បញ្ចូល(inclusion)/ការបដិសេធ(exclusion)។សម្រាប់នៅក្នុងសារមន្ទីរ និង/ឬប្រធានបទនៃការរួមបញ្ចូល(inclusivity)នៅក្នុងសង្គមទាំងមូល  គំរូរនៃការអនុវត្តល្អបំផុតសម្រាប់ការដោះស្រាយឬការចរចា  គឺជាការរួមចំណែកផ្ដល់ឯកសារដ៏អស្ចារ្យណាស់។ សម្រាប់សារមន្ទីរសិទ្ធិមនុស្ស តើវិធីនៃការអត់ឱនឬយុទ្ធសាស្ត្រណាខ្លះដែលបញ្ជាក់ថាមានសារៈសំខាន់ជាពិសេស?

គោលដៅនៃសន្និសីទប្រចាំឆ្នាំរបស់ FIRHMទាំងអស់គឺដើម្បីផ្ដោតលើការអនុវត្តន៍ដោយការចូលរួមចែករំលែក   ការអភិវឌ្ឍន៍សមត្ថភាព និងវិធីសាស្រ្ត និងបទពិសោធន៍ក្នុងការគ្រប់គ្រងទំនាក់ទំនងតាមសហគមន៍ (ស្រុក)។ប្រសិនបើអ្នកមានគម្រោងដែលទាក់ទងនឹងប្រធានបទនៅក្នុងដៃអាចនាំមកនូវការបំផុសគំនិតនិង

បង្កើតទម្រង់ថ្មី  FIRHM សូមជំរុញឱ្យអ្នកដាក់ឯកសារ។ 

ឆ្នាំ2022សន្និសីទប្រចាំឆ្នាំរបស់ FIRHMបើកភ្នែកមើលជុំវិញពិភពលោក ហើយអញ្ជើញការផ្ដល់ឯកសារពីគ្រប់ទិសទីជុំវិញពិភពលោក។ស្ថិតនៅក្នុងចំណោមករណីនិងវិធីសាស្រ្តអន្តរជាតិចម្រុះដ៏ធំទូលាយ មហាសន្និបាតនឹងយកចិត្តទុកដាក់ជាពិសេសចំពោះសារមន្ទីរនៅអឺរ៉ុបខាងកើត និងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីរក្សាស្វ័យភាព។មហាសន្និបាតក៏នឹងត្រូវបានពិភាក្សាអំពីសារមន្ទីរអ៊ុយក្រែនផងដែរ  ដែលប្រឈមមុខក្នុងស្ថានភាពដ៏អាក្រក់ដោយសារតែការលុកលុយ និងសង្រ្គាមយ៉ាងឃោរឃៅ។លើសពីនេះ ក្នុងអំឡុងពេលសន្និសីទនឹងមានការផ្តោត

ជាពិសេសទៅលើសារមន្ទីរនិងការអនុវត្តន៍ជាក់ស្តែងនៅសារមន្ទីរនៃប្រទេសន័រឌិច Nordic និងស្កេនឌីណាវៀន Scandinavian ។ទោះបីជាសន្និសីទក៏បានពិចារណា អំពីការប្រើប្រាស់ការប្រកាសតាមរយៈប្រព័ន្ធតួលេខផងដែរ  ប៉ុន្តែចំពោះការផ្ដល់ឯកសាររបស់វាគ្មិនដែលអាចចូលរួមសន្និសីទ នឹងត្រូវបានផ្តល់ការពិចារណាជាអាទិភាព។

សូមរៀបចំបទបង្ហាញសង្ខេបសម្រាប់រយៈពេល 20 នាទី ហើយនៅមុនថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2022 ត្រូវផ្ដល់ប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន និងអត្ថបទសង្ខេបជាភាសាអង់គ្លេស 300 ពាក្យ ។ផ្ញើទៅ៖ post@demokratinettverket.no

ការសង្ស័យដែលពាក់ព័ន្ធ សូមទាក់ទងគណៈកម្មាធិការរៀបចំ៖ Torleif.Hamre@eidsvoll1814.no

របៀបវារៈលម្អិតនៃសន្និសីទនឹងត្រូវបានប្រកាស និងអាប់ដេតនៅទីនេះ និងនៅលើបណ្តាញសារមន្ទីរន័រវេស៖https://museum24.no/demokratinettverket。

សេចក្ដីប្រកាសរកអត្ថបទត្រូវបានពន្យារពេលដល់ថ្ងៃទី 1 ខែសីហា 

សូមស្វាគមន៍អ្នកផ្ញើអត្ថបទយ៉ាងសកម្ម!

 

FIHRM 2022

FIHRM 2022