:::

พิพิธภัณฑ์จะเผชิญหน้ากับประเด็นปัญหาสิทธิมนุษยชนร่วมสมัยได้อย่างไร จากการเรียนรู้ร่วมกัน สู่การเริ่มเคลื่อนไหว “Ayo-Ayo! พรุ่งนี้ที่ดีกว่า—นิทรรศการสิทธิมนุษยชนผู้ย้ายถิ่น” พิพิธภัณฑ์สิทธิมนุษยชนแห่งชาติไต้หวัน/จาง เหวิน ซิน

រូបថតរួមសមាជិកសហសិក្សា "ឆ្នាំ ២០២០ សាលសិក្ខាសាលាស្តីពីសហសិក្សា និងបណ្តុះបណ្តាលសិទ្ធិមនុស្សចល័ត" ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

រូបថតរួមសមាជិកសហសិក្សា "ឆ្នាំ ២០២០ សាលសិក្ខាសាលាស្តីពីសហសិក្សា និងបណ្តុះបណ្តាលសិទ្ធិមនុស្សចល័ត" ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

ណែនាំសង្ខបពីអ្នកនិពន្ធ៖ ចាងវិនស៊ីន

ធ្វើការនៅសារមន្ទីរសិទ្ធិមនុស្សជាតិ និងលេខាធិការដ្ឋាន FIHRM-APទទួលបន្ទុកផ្នែកកិច្ចការផែនការសម្របសម្រួល និងបណ្តុះបណ្តាលរួមគ្នារបស់ FIHRM-AP  ចាប់ពីឆ្នាំ 2020 ដល់ឆ្នាំ 2021 បានរៀបចំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការសិក្សា ការបណ្តុះបណ្តាលស្តីពីសិទ្ធិមនុស្សចល័ត វេទិកាស្តីពីសិទ្ធិមនុស្សចល័តតាមអ៊ីនធឺណិត និងវេទិកាអន្តរជាតិស្តីពីសិទ្ធិមនុស្សតាមអ៊ីនធឺណិត និងសិក្ខាសាលា។

ណែនាំស្ថាប័ន

សារមន្ទីរសិទ្ធិមនុស្សជាតិ គឺជាសារមន្ទីរដំបូងគេនៅអាស៊ី ដែលរួមគ្នាជាមួយ

ដំណែលប្រវត្តិសាស្ត្រ សារមន្ទីរបានបង្ហាញពីរបៀបដែលការគ្រប់គ្រងបែបផ្តាច់ការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស។នៅក្រោមការគ្រប់គ្រងសារមន្ទីរសិទ្ធិមនុស្ស  

កន្លែងស្លាកស្នាមបាក់បែកប្រវត្តិសាស្ត្រពីរ  "ឧទ្យានអនុស្សាវរីយ៍ជីងម៉ីភេរវកម្មពណ៌ស"និង"ឧទ្យានអនុស្សាវរីយ៍កោះបៃតងភេរវកម្មពណ៌ស" ឧទ្យានទាំងពីរនេះផ្ទុកនូវរឿងរ៉ាវជីវិត និងការចងចាំជាប្រវត្តិសាស្ត្ររបស់ជនរងគ្រោះនយោបាយជាច្រើនក្នុងយុគសម័យនៃអំពើភេរវកម្មពណ៌ស ដែលឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាទេសភាពអនុស្សាវរីយ៍ដែលបង្ហាញពីការអភិវឌ្ឍន៍សិទ្ធិមនុស្សនៅតៃវ៉ាន់។


ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកប្រាជ្ញនិងអ្នកជំនាញសារមន្ទីរ បានវិភាគរកចរិយាធ៌មនិងតម្លៃខ្លឹមនៃសារមន្ទីរ គិតឡើងវិញអំពីទំនួលខុសត្រូវសង្គម និងតួនាទីរបស់សារមន្ទីរ ស្នើ​សារមន្ទីរឱ្យ​មាន​សកម្មភាពគោលលទ្ធិ​ បញ្ហាសិទ្ធិមនុស្ស និងសង្គម លែងជាបញ្ហាពិសេសដែលបំពានដោយសារមន្ទីរទៀត ហើយផ្តើមគំនិតទៅសារមន្ទីរគួរតែលុបបំបាត់អប្បាយជំនឿអព្យាក្រឹតភាព  ក្លាយជាតួអង្គសកម្មក្នុងការចូលរួមសង្គម ដោយបញ្ចេញឥទ្ធិពលនយោបាយ និងសាធារណៈរបស់ពួកគេ។

នៅឆ្នាំ 2019 ក្នុងសមាជលើកទី 25 នៃសមាគមសារមន្ទីរ(ICOM) នៅទីក្រុងក្យូតូ  លោកដាវីដ ហ្វ្លេមីង(David Fleming)ជាប្រធានស្ថាបនិកនៃសហព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស  បានប្រកាសថា សាខាអាស៊ីប៉ាស៊ីហ្វិកនៃសហព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស (Federation of International Human Rights Museums- Asia Pacific, ហៅកាត់ថាFIHRM -AP )ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ក្នុង​សារមន្ទីរ​សិទ្ធិ​មនុស្ស​ជាតិ​តៃវ៉ាន់ (ខាងក្រោម​ហៅ​កាត់ថា ​​សារមន្ទីរ​សិទ្ធិ​មនុស្ស)។FIHRM-AP ផ្តើមគំនិតប្រឈមមុខនឹងបញ្ហាលំបាក ចម្រូងចម្រាសនិងដែលមានប្រតិកម្មរហ័ស ដូចជាបញ្ហាសិទ្ធិមនុស្សសម័យនេះ បញ្ហាបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងបញ្ហាសំខាន់ៗផ្សេងទៀតទាក់ទងនឹងយុត្តិធម៌សង្គម សុខុមាលភាពមនុស្ស និងប្រធានបទអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពបន្ទាន់  សារមន្ទីរលែងគោរពតាមភាពឯកោទៀតហើយ  លើកទឹកចិត្តតាមរយៈការពង្រឹងអំណាច (Empowerment)  កិច្ចសហការ (Collaboration)  ការចូលរួម(Engagement) និងភាពជាដៃគូ(Partnership)  ទម្លុះព្រំដែននៃឥស្សរជនប្រពៃណីនិងសិទ្ធិអំណាច

អាជ្ញាធរ  ចូលរួមយ៉ាងសកម្មក្នុងការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិល និងប្រើប្រាស់ឱ្យបានល្អនូវឥទ្ធិពលសង្គមនៃសារមន្ទីរ។

កសាងសហគមន៍សិទ្ធិមនុស្សចល័ត និងទម្រង់យុទ្ធសាស្ត្រចលនាសម្ព័ន្ធភាព

នៅឆ្នាំ 2020ដើម្បីឆ្លើយតបទៅនឹងប្រធានបទ 518 ទិវាសារមន្ទីរ "តុល្យភាពសារមន្ទីរ: ពហុភាពនិងការរួមបញ្ចូល"(Museums for Equality:Diversity and Inclusion)」,FIHRM-AP បានអញ្ជើញសារមន្ទីរសាធារណៈ និងឯកជនចំនួន 14 នៅតៃវ៉ាន់ និង15ក្រុមដែលប្រមូលផ្ដុំដោយប្រជាពលរដ្ឋតែងជួយបញ្ចេញសំឡេងដើម្បីសិទ្ធិមនុស្សចល័តឆ្លងដែនជាយូរមកហើយ មកបង្កើតជាក្រុមសិក្សាមួយរួមគ្នា  ដើម្បីស្វែងរកសកម្មភាពសហប្រតិបត្តិការដែលអាចធ្វើទៅបានសម្រាប់សិទ្ធិពលករចំណាកស្រុក។

ពលករចំណាកស្រុកឆ្លងដែននិងបញ្ហាសិទ្ធិមនុស្ស មិនមែនជាបាតុភូតប្រទេសតែមួយទេ   ប៉ុន្តែគឺត្រូវបានបង្កប់នៅក្នុងមូលធននិយមក្រោមបរិបទនៃសកលភាវូបនីយកម្ម  បង្កឡើងការពង្រីកអាជីវកម្មឆ្លងដែននិងការប្រមូលផ្តុំដើមទុន។ចាប់តាំងពីទសវត្សរ៍ឆ្នាំ80 តៃវ៉ាន់បានប្រកួតប្រជែងសម្រាប់ទីតាំងពាក់កណ្តាលជួរមុខនៅក្នុងទីផ្សារមូលធនសកល ចូលរួមក្នុងបញ្ជី " កម្មករជំនួសពិភពលោក" ហើយតាំងពីទសវត្សរ៍ឆ្នាំ 90 មកប្រឈមមុខនឹងការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន និងបាតុភូត "កង្វះកម្មករ" ដោយសារភាពចាស់  ចាប់ផ្តើមនាំចូលពលករចំណាកស្រុកស្របច្បាប់ពីប្រទេសថៃ ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី។ជាច្រើនឆ្នាំមកហើយសង្គមតៃវ៉ាន់បានទទួលផលប្រយោជន៍ពីលទ្ធផលតម្លៃនៃកម្លាំងពលកម្ម "តម្លៃថោក" របស់ពលករចំណាកស្រុក។ ប៉ុន្តែមិនបានផ្ដល់ស្មើភាពគ្នានៃសិទ្ធិមនុស្សជាមូលដ្ឋាន ការធានាក្នុងការងារ សង្គម នយោបាយ និងវប្បធម៌ទេ។ទីផ្សារការងារពឹងផ្អែកលើប្រព័ន្ធកម្មករនិយោជិត និងវិធានការត្រួតពិនិត្យផ្សេងទៀត ដើម្បីធានាថា មូលធននិយម និងអន្តរការីអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចអតិបរមាពីពលករចំណាកស្រុក។ច្បាប់នេះរឹតត្បិតបន្ថែមដល់ពលករចំណាកស្រុកមិនត្រូវបានអនុញ្ញាតឱ្ផ្លាស់ប្តូរនិយោជកដោយសេរីទេ  ពង្រឹងភាពស៊ីសង្វាក់គ្នារវាងទំនាក់ទំនងការងារ គៀបសង្កត់កាន់តែធ្ងន់ធ្ងរលើជាតិសាសន៍ វណ្ណៈ និងភេទ។ក្រុមដែលប្រមូលផ្ដុំដោយប្រជាពលរដ្ឋ ផ្តើមគំនិតជាយូរមកហើយ នៅតែពិបាកក្នុងការអង្រួនរចនាសម្ព័ន្ធនិងបញ្ហាគោលនយោបាយ។

ដើម្បីឆ្លើយតបទៅនឹងប្រធានបទសិទ្ធិមនុស្សនិងស្ថានភាពនយោបាយដ៏លំបាកចំពោះការធ្វើចំណាកស្រុកឆ្លងដែន FIHRM-AP រៀបចំសិក្ខាសាលាសហសិក្សា និងបណ្តុះបណ្តាល។ តាមរយៈកិច្ចប្រជុំប្រចាំខែ ក្លាយជាសហគមន៍សិក្សារួមគ្នាមួយ ដែលលើកកម្ពស់កិច្ចសន្ទនា និងការតភ្ជាប់រវាងសារមន្ទីរ និងក្រុមប្រជាពលរដ្ឋ។ និងរៀបចំទៅទស្សនានៅនឹងកន្លែងនៅសារមន្ទីរ មជ្ឈមណ្ឌលសិទ្ធិជ្រកកោន និងកន្លែងកើតឧប្បត្តិហេតុសិទ្ធិមនុស្សដែលកម្មករនេសាទបរទេសបានស្លាប់នៅក្នុងករណីបាក់ស្ពាន ណានហ្វាងអៅ  រៀនស្វែងយល់ពីគ្នាទៅវិញទៅមកនូវវិធីសាស្រ្តអនុវត្តន៍ជាក់ស្តែង និងសកម្មភាពបទពិសោធន៍របស់អង្គការផ្សេងៗ លើបញ្ហាសិទ្ធិមនុស្សចល័ត។សារមន្ទីរ និងក្រុមប្រជាពលរដ្ឋបានបង្កើតនូវមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមកជាបណ្តើរៗ និងជំរុញវិសាលភាពជាដៃគូលើវិ

ស័យសាធារណៈ និងឯកជន។នៅក្នុងដំណើរការអភិវឌ្ឍន៍សរីរាង្គ និងថាមវន្ត សហគមន៍សហសិក្សាប្រមូលបាននូវគោលដៅរួម  តាមរយៈការប្រាស្រ័យទាក់ទងទៅមក និងការពិនិត្យឡើងវិញនៃមតិឯកភាព ប្រមូលផ្តុំគោលដៅរួមនិងភាពខុសគ្នានៃសកម្មភាពយុទ្ធសាស្ត្រ ដូចជាវិធីសាស្រ្ពិព័រណ៍តវប្បធម៌  សកម្មភាពអប់រំ ភាពយន្តជាដើម។ ចំពោះទម្រង់​ចលនា​សង្គម​ដូចជា​ការ​ហែ​ក្បួនបាតុកម្ម និង​ការតវ៉ា ស្វែងរកផែនការសកម្មភាពដែលសមនឹងគ្នាទៅវិញទៅមក  ហើយ"សារមន្ទីរ" បង្កើតជាកន្លែងសន្ទនាសាធារណៈ សម្រាប់ទំនាក់ទំនងសង្គម និងដែលជាគំនិតផ្តួចផ្តើមគោលនយោបាយ។

 

 

សម្រេចចិត្តរួមគ្នា ពង្រីកផែនការណ៍សកម្មភាពជាមួយគ្នានិងបង្ហាញទំនាក់ទំនងសង្គម

 ឯកភាពបន្តសហសិក្សានិងគោលដៅ នៅឆ្នាំ 2021សារមន្ទីរសិទ្ធិមនុស្ស និងក្រុមសហគមន៍ប្រជាពលរដ្ឋចំនួន១៥  បានសហការគោលការណ៍ពិព័រណ៍ តាមរយៈលំនាំដើម្បីចូលរួមក្នុងការរៀបចំប្រធានបទពិព័រណ៍ដោយស្ថាប័នប្រជាពលរដ្ឋ នឹងប្រគល់សិទ្ធិក្នុងការនិយាយនិងការបកស្រាយពិព័រណ៌ឱ្យដល់ក្រុមសហគមន៍ប្រជាពលរដ្ឋ កែប្រែសារមន្ទីរបូរាណ ជាមួយនឹងទម្រង់នៃពិព័រណ៍ ដោយអ្នកគ្រោងគោលការណ៍ពិព័រណ៍ និងការសិក្សាស្រាវជ្រាវរបស់អ្នកដឹកនាំទម្រង់ពិព័រណ៍ជាមុនបុគ្គលិក (បណ្ណារក្ស) សារមន្ទីរគឺជា "អ្នកគ្រប់គ្រងផែនការ" និង "អ្នកសម្របសម្រួលទំនាក់ទំនង" ហើយ ត្រូវណែនាំ"ក្រុមអ្នកគោលការណ៍ពិព័រណ៍" ដើម្បីជាជំនួយក្នុងការរចនាពិព័រណ៍និងផលិត។ សារមន្ទីរ និងក្រុមអ្នកគោលការណ៍ពិព័រណ៍ដើរតួនាទីរួមគ្នាជា"អ្នកអមដំណើរគោលការណ៍ពិព័រណ៍" ជួយដល់សហគមន៍ប្រជាពលរដ្ឋដើម្បីស្វែងរកឆន្ទៈនៃការតាំងពិព័រណ៍និងសកម្មភាពគោលដៅនិងសិក្សារួមពីមូលដ្ឋានគ្រឹះជាមុន  រៀបចំជាង100ពាក្យគន្លឹះនៃបញ្ហាសិទ្ធិមនុស្សចល័ត  ប្រគល់ទៅឱ្យអង្គប្រជុំគោលការណ៍ពិព័រណ៍ និងសិក្ខាសាលាសម្រាប់ពិភាក្សា ជួយបង្ហាញរចនាសម្ព័ន្ធនិងមាតិកាក្នុងការអភិវឌ្ឍន៍ជាឯកភាព  និងទទួលខុសត្រូវចំពោះខ្លឹមសារស្រាវជ្រាវបន្ថែម  ការសរសេរសេចក្តីណែនាំពិព័រណ៍ និងការងារជំនួយផ្សេងទៀត។បានខ្ចីវត្ថុដែលដាក់តាំងពិព័រណ៍ពីសហគមន៍ប្រជាពលរដ្ឋ រួមទាំងឧបករណ៍តវ៉ា និងលទ្ធផលនៃការងារសិទ្ធិមនុស្ស ដូចជាតុក្កតាខ្នាតធំនៅក្នុងក្បួនដង្ហែរបស់ពលករចំណាកស្រុក វត្ថុបុរាណរបស់ពលករនេសាទអន្តោរប្រវេសន៍ដែលបានស្លាប់ ស្នាដៃនៃពានរង្វាន់អក្សរសិល្ប៍ជនអន្តោរប្រវេសន៍ និងផ្ទាំងគំនូរជនអន្តោប្រវេសន៍។

ចុងក្រោយ ការពិព័រណ៍ដោយ​មានការ​ចូល​រួម​របស់សហគមន៍ប្រជាប្រជាពលរដ្ឋក្នុង​ការ​ពិភាក្សាសម្រេចរៀបចំផែនការ ដោយបែងចែកជាបួនឯកតាធំៗនៃការតាំងពិព័រណ៍  រួមមាន "សម្លឹងមើល- ការរកឃើញឡើងវិញនៃកន្លែងរស់នៅ" 

 "ផ្ទាល់កន្លែង - ហានិភ័យដែលមើលមិនឃើញពីប្រភពខាងក្រៅ"  "ការអនុវត្ត - សមភាពនិងការរួមរស់នៅថ្ងៃស្អែក" និង"បន្ទប់អាន" ដឹកនាំទស្សនិកជនឱ្យគិតឡើងវិញពីគម្លាតរវាងខ្លួនឯង និងស្ថានភាពពលករចំណាកស្រុក។ ពីទម្លាប់ទីជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ធម្មតានិងកាតាឡុកផលិតផលបានណែនាំទស្សនិកជនឱ្យចូលទៅក្នុង "កន្លែងការងារ" របស់ពលករចំណាកស្រុក  តាមរយៈការពិសោធន៍រាងកាយទទួលនូវអារម្មណ៍ជាក់ស្តែងពី កន្លែងតូចចង្អៀត  បិទជិត សំលេងរំខានខ្ពស់ មិនស្ងប់ដោយទទួលរងនូវការឃ្លាំមើល  សាកល្បងពីស្ថានភាព​ជន​ចំណាក​ស្រុក។តាម​រយៈ​សក្ខីកម្ម និងវត្ថុតុតាង​របស់​ពលករ​ចំណាក​ស្រុក  ស្តាប់សំលេងពិតរបស់ពួកគេ   ហើយក៏ណែនាំអំពីសកម្មភាពជាក់ស្តែងរបស់សហគមន៍ប្រជាពលរដ្ឋ "សិទ្ធិមនុស្សចល័ត" និងសរសេររួមគ្នានូវ "ព្រឹត្តិការណ៍សិទ្ធិមនុស្សចល័ត" ជាដើម។ល។

ធ្វើឱ្យរៀបរយប្រវត្តិនៃចលនាសិទ្ធិមនុស្សចល័តនៅតៃវ៉ាន់ឡើងវិញ និងការពិ

និត្យមើលប្រវត្តិសកម្មភាពនៃបញ្ហាសិទ្ធិមនុស្សចល័តនៅតៃវ៉ាន់រយៈពេលជាងសាមសិបឆ្នាំ។​សង្ឃឹម​ថារឿងនេះនឹង​យកមកដាស់តឿន​សាធារណជន​ទូទៅ ឱ្យមានការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស។ លុបបំបាត់ការរើសអើង និងលំអៀងក្នុងសង្គម ហើយបន្ទាប់មកបង្កើតឱកាសសម្រាប់ផ្លាស់ប្តូរសកម្មភាពសង្គម។

ពិព័រណ៍នេះត្រូវបានចាត់ទុកថាជាការពង្រីកទំនាក់ទំនងជាមួយសង្គម និងការតស៊ូមតិរបស់សហគមន៍ប្រជាពលរដ្ឋ រចនា និងរៀបចំផែនការ "ក្លែងធ្វើតំបន់ប្រជាមតិ" ដើម្បីបង្ហាញពីការទាមទារតស៊ូមតិរបស់សហគមន៍ប្រជាពលរដ្ឋ និងផ្តល់ឱ្យទស្សនិកជនបញ្ចេញមតិដើម្បីបង្ហាញពីជំហររបស់ពួកគេថាតើត្រូវគាំទ្រគោលជំហរ​នៃ​ការ​កែប្រែ​គោលនយោបាយ​អន្តោប្រវេសន៍​ទេ។ដោយនិងការរចនាជាវិធីលេងហ្គេម ដើម្បីណែនាំទស្សនិកជនដោយយោងតាមការព្រួយបារម្ភខ្លួនវាផ្ទាល់ពីបញ្ហាសង្គម និងលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងសកម្មភាពរបស់សហគមន៍ប្រជាពលរដ្ឋពេលចេញពីសារមន្ទីរវិញ។ការតាំងពិព័រណ៍សារមន្ទីរមិនត្រឹមតែជាវេទិកាសម្រាប់ការសន្ទនាសាធារណៈលើបញ្ហាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំនុចសំខាន់(Hubs) ដែលតំណភ្ជាប់ចេញ រវាងទស្សនិកជន និងសិទ្ធិមនុស្សជួបប្រជុំគ្នានៅនឹងកន្លែងទៀតផង។

ពិព័រណ៍ណែនាំទស្សនិកជនឱ្យយល់ចាប់ពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃក្នុងជីវិត អាចមើលឃើញគ្រប់ទីកន្លែងនូវ"ស្រម៉ោលពលករចំណាកស្រុក" ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

ពិព័រណ៍ណែនាំទស្សនិកជនឱ្យយល់ចាប់ពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃក្នុងជីវិត អាចមើលឃើញគ្រប់ទីកន្លែងនូវ"ស្រម៉ោលពលករចំណាកស្រុក" ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

ពិព័រណ៍បង្ហាញពីកន្លែងធ្វើការរបស់ពលករចំណាកស្រុកស្ត្រីធ្វើកិច្ចការផ្ទះ ពលករចំណាកស្រុកជារឿយៗនៅក្នុងកន្លែងបិទជិតនៃបរិយាកាសការងារ កង្វះភាពឯកជន ហើយស្ថិតនៅក្រោមការឃ្លាំមើល ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

ពិព័រណ៍បង្ហាញពីកន្លែងធ្វើការរបស់ពលករចំណាកស្រុកស្ត្រីធ្វើកិច្ចការផ្ទះ ពលករចំណាកស្រុកជារឿយៗនៅក្នុងកន្លែងបិទជិតនៃបរិយាកាសការងារ កង្វះភាពឯកជន ហើយស្ថិតនៅក្រោមការឃ្លាំមើល ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

ពិព័រណ៍បង្ហាញពីសហគមន៍ប្រជាពលរដ្ឋ  តាមរយៈការអមដំណើរ និងបណ្តុះ បណ្តាលពលករចំណាកស្រុកជាភាសាចិនកុកងឺ ច្បាប់ វគ្គសិក្សាតុបតែងមុខ ក្នុងទម្រង់សិក្ខាសាលាផ្សេងៗ ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

ពិព័រណ៍បង្ហាញពីសហគមន៍ប្រជាពលរដ្ឋ តាមរយៈការអមដំណើរ និងបណ្តុះ បណ្តាលពលករចំណាកស្រុកជាភាសាចិនកុកងឺ ច្បាប់ វគ្គសិក្សាតុបតែងមុខ ក្នុងទម្រង់សិក្ខាសាលាផ្សេងៗ ផ្ដល់រូបថត៖សារមន្ទីរសិទ្ធិមនុស្សជាតិ

ការសន្និដ្ឋាន

តើសារមន្ទីរមានឥទ្ធិពលលើគោលនយោបាយ និងកំណែទម្រង់សង្គមយ៉ាងដូចម្តេច? តាមរយៈការងារប្រឈមមុខនឹងការលំបាក និងបញ្ហាជម្លោះសម័យនេះ  បើសារមន្ទីរតែឯកឯងប្រឈមនឹងបញ្ហាគឺពិតជាមានដែនកំណត់ តែដោយតាមរយៈការសហការ(Collaborative)ជាដៃគូ(Partnership)ជាមួយសហគមន៍ប្រជាពលរដ្ឋ  បញ្ចេញថាមពល ចែករំលែកធនធាន  សារមន្ទីរអាច​បន្ថយ​កម្រិត​កំណត់​អន្តរាគមន៍​ក្នុង​បញ្ហា​សង្គម  (ស្រុក)និង​សហការ​ជាមួយ​សហគមន៍។  នាំមកនូវថាមពលនៃសកម្មភាពសង្គមនិងការខិតខំកាន់តែច្រើន ដើម្បីពង្រីកប្រសិទ្ធភាពកាន់តែខ្ពស់។ សារមន្ទីរចូល​រួមអន្តរាគមន៍​​សង្គមដោយសារពិព័រណ៍អាចពង្រឹងអំណាចដល់  ជនគ្មានសិទ្ធិនិយាយ ទន់ខ្សោយ មើលងាយ

និងសហគមន៍ដាច់ស្រយាលនៅក្នុងសង្គម គួរតែត្រូវ​បាន​ឮ​និង​បាន​ឃើញ  បើកចំហរ (ពហុវចនៈ) ប្រជាពលរដ្ឋ និងសហគមន៍ប្រជាពលរដ្ឋឱ្យចូលរួម  បង្កើតកន្លែងសម្រាប់កិច្ចសន្ទនាលើបញ្ហាសាធារណៈ  មិនត្រឹមតែអាចបង្ហាញពីគុណតម្លៃសំខាន់នៃសារមន្ទីសាធារណៈ  និងស្ថា

ប័ននានានៃសង្គមប្រជាធិបតេយ្យប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងអាចបំពេញបន្ថែមគ្នាទៅវិញទៅមក និងមានឥទ្ធិពលសង្គមកាន់តែខ្លាំង។