ប្រឆាំងដើម្បីរាយការណ៍ រាយការណ៍ដើម្បីប្រឆាំង៖សារព័ត៌មានជាមធ្យោបាយដើម្បីពិភាក្សាទប់ទល់

រូបភាពទី 1 Amita Sevellaraja
ការណែនាំសង្ខែបអំពីអ្នកនិពន្ធ៖ Fadhilah Fitri Primandari
Fadhilah Fitri Primandari គឺជាអ្នកស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យនៅ "និទានកថាថ្មី" ។ នាងនិងក្រុមស្រាវជ្រាវរបស់នាងបច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវអំពីសេរីភាពប្រព័ន្ធ
ផ្សព្វផ្សាយនៅអាស៊ីអាគ្នេយ៍នៅ "និទានកថាថ្មី" ។នាងវិភាគអត្ថបទនយោបាយរបស់ឥណ្ឌូនេស៊ី អាចជួបនៅលើវេទិកាដ៏ល្បីល្បាញ រួមទាំង "ទស្សនាវដ្តីសិទ្ធិមនុស្សអូស្ត្រាលី"(Australian Journal of Human Rights)"វេទិកាអាស៊ីបូព៌ា"(East Asia Forum)និង "ម៉ានដាឡាថ្មី"(New Mandala)។ ការស្រាវជ្រាវរបស់គាត់ផ្តោតចំណាប់អារម្មណ៍នៅលើលទ្ធិប្រជាធិបតេយ្យនិងយេនឌ័រនៃសមាហរណកម្មប្រជាធិបតេយ្យ ពិភាក្សាអំពីទ្រឹស្តីស្ថា
ប័ន និងវិធីសាស្ត្រស្ត្រីនិយម។
ពី" និទានកថាថ្មី"(New Naratif)
" និទានកថាថ្មី" គឺជាអង្គការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីភាពព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅអាស៊ីអាគ្នេយ៍។ វត្ថុបំណងរបស់យើងគឺធ្វើឱ្យប្រជាជនអាស៊ីអាគ្នេយ៍មានមោទនភាពចំពោះវប្បធម៌និងប្រវត្តិសាស្ត្ររួមនៅក្នុងតំបន់របស់ពួកគេ ។ យើងបានប្រមូលផ្តុំមនុស្សមួយក្រុមមកពីគ្រប់ទិសទីនៃអាស៊ីអាគ្នេយ៍ រួមគ្នាលើកកំពស់ចក្ខុវិស័យអាស៊ីអាគ្នេយ៍ តាមវិធីនេះ យើងខិតខំដើម្បីភាពថ្លៃថ្នូរ និងសេរីភាពរបស់ប្រជាជនអាស៊ីអាគ្នេយ៍។
នាយកដ្ឋានស្រាវជ្រាវផ្នែកតស៊ូមតិនៃ"និទានកថាថ្មី" បច្ចុប្បន្នកំពុងដំណើរការគម្រោងស្រាវជ្រាវសេរីភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅខែធ្នូ ឆ្នាំ 2021 ពួកយើងបានប្រកាសរបាយការណ៍ស្រាវជ្រាវដែលបង្កើតដំបូងមួយច្បាប់ មានចំណងជើងថា
"ទស្សនៈសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងឯករាជ្យភាព៖ និទានរឿងមកពីអាស៊ីអាគ្នេយ៍" ហើយអាចរកបាននៅ https://newnaratif.com/mediafreedom/ ។
អ្នកសារព័ត៌មានឯករាជ្យនៅអាស៊ីអាគ្នេយ៍ប្រឈមមុខនឹងបញ្ហាជាច្រើន ចាប់ពីសុវត្ថិភាពផ្ទាល់ខ្លួន គ្រោះថ្នាក់ចំពោះការនិយាយស្ដីត្រូវមានការត្រួតពិនិត្យមានការលំបាកផ្នែកហិរញ្ញវត្ថុ រហូតដល់ការរឹតបន្តឹងផ្សេងៗដែលដាក់កំហិតដោយការិយាល័យព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ 2021 អ្នកសារព័ត៌មានឯករាជ្យចំនួន 37 នាក់ និងតំណាងស្ថាប័នព័ត៌មាននៃក្រុមការងារផ្ទាល់និងអ្នកមកពីអាស៊ីអាគ្នេយ៍ប្រាំបីប្រទេស(កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម)បានចាប់ផ្ដើមធ្វើបទសម្ភាសន៍ លទ្ធផលបានបង្ហាញថា អ្នកឆ្លើយតបសម្ភាសន៍ជាច្រើនយល់ថាការស៊ើបអង្កេតនេះ ដោយសារតែបញ្ហាប្រឈមបរិស្ថានផ្ទួនៗយ៉ាងជាក់លាក់ កាន់តែមានន័យក្នុងការសរសេររបាយការណ៍ នៅក្នុងអត្ថបទនេះ អ្នកនិពន្ធបានយល់ថា អ្នកសារព័ត៌មានឯករាជ្យនៅអាស៊ីអាគ្នេយ៍ កំពុងពិភាក្សាទប់ទល់ដើម្បីអាចរាយការណ៍រឿងរបស់ពួកគេ ស្របពេលជាមួយគ្នានេះដែរ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានដើម្បីទាមទារសេរីភាពបន្ថែមទៀត និងការអនុគ្រោះ។
ជាដំបូង វាជាការល្អដែលយើងមកមើលអំពីគ្រឹះស្ថានបោះពុម្ពផ្សាយដែលពួកគេបានបម្រើការនិងបុគ្គលរបស់អ្នកសារព័ត៌មាន។ ចំពោះរបាយការណ៍នេះ តើរឿងណាខ្លះដែលភាគីទាំងពីរមានមតិមិនស្របគ្នា អន្តរកម្មថាមពលនៅក្នុងបន្ទប់ព័ត៌មានក៏សំខាន់ផងដែរ របាយការណ៍ណាខ្លះអាចបោះពុម្ពផ្សាយបាន ហើយអ្វីខ្លះមិនអាច ជាធម្មតាគឺក្រុមប្រឹក្សាភិបាលជាអ្នកធ្វើការសម្រេចិត្តចុងក្រោយ។ អ្នកសារព័ត៌មានម៉ាឡេស៊ីម្នាក់ ដែលធ្វើរបាយការណ៍ពិសេសអំពីប្រធានបទបរិស្ថាននៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានប្រាប់ខ្ញុំថា អ្នកនិពន្ធម៉ាឡេស៊ីដែលាមានចំណាប់អារម្មណ៍លើរបាយការណ៍បរិស្ថានមិនច្រើនទេ ហើយនៅពេលដែលរឿងបែបនេះលេចឡើងក្នុងកាសែត ក៏កម្រនឹងលេចឡើងនៅលើទំព័រដើមនៃកាសែតណាស់ដែរ។ អ្នកសារព័ត៌មានឥណ្ឌូនេស៊ីម្នាក់ក៏បានលើកឡើងផងដែរថា ជាធម្មតាដោយសារតែការវិនិយោគ និងភាពជាម្ចាស់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឥណ្ឌូណេស៊ីមួយចំនួនមាន"មូលដ្ឋានគ្រឹះដ៏រឹងមាំ"គឺដោយមានការពាក់ព័ន្ធជាមួយនឹងឥស្សរជននយោបាយសំខាន់ៗ
ហើយមិនព្រមលាតត្រដាងគុណវិបត្តិរបស់ពួកគេ។
ស្ថាប័នសារព័ត៌មានអន្តរជាតិក៏មានយន្តការចម្រាញ់និងសម្រេចថាតើខ្លឹមសារណាដែលត្រូវបោះពុម្ពផ្សាយដែរ គ្រាន់តែវិធីផ្សេងគ្នា។ ផ្តល់របាយការណ៍ព័ត៌មាន មានន័យជាធម្មតា ចម្រាញ់និងការវាយតម្លៃសាច់រឿងនៃព័ត៌មាន ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាស៊ីអាគ្នេយ៍ គឺប្រព្រឹត្តឡើងទៅតាម ការយល់ច្បាស់អំពីស្ថានភាពតំបន់ មានអ្នកកាសែតឯករាជ្យម្នាក់ដែលមានបទពិសោធន៍ក្នុងការរាយការណ៍នៅអាស៊ី បានរាយបញ្ជីម្តងមួយៗ ពីភាពលំបាកក្នុងការធ្វើឱ្យព័ត៌មានបរិស្ថានក្នុងស្រុកឈានដល់អន្តរជាតិ៖
"…មានភាពលំបាកខ្ពស់ ក្នុងការបញ្ជាក់ដល់ទស្សនិកជនទូទាំងពិភពលោកថា បញ្ហាបរិស្ថាននៅអាស៊ីអាគ្នេយ៍មានសារៈសំខាន់ណាស់។ នៅពេលនោះខ្ញុំបានស្នើប្រធានបទពាក់ព័ន្ធ នឹងកោះស៊ូឡាវៃស៊ីSulawesi និងកោះមីនដាណោMindanao អ្នកកែសម្រួលគិតថាព័ត៌មាននេះមិនសំខាន់ទេ ពីព្រោះ... វាមានភាពជាតំបន់ពេក...ពិបាកពេកក្នុងការបញ្ជាក់ថា នេះគឺជាព័ត៌មានសកល...ពីព្រោះសហគមន៍អ្នកសរសេរអត្ថបទ ស្ទើរតែមិនដឹងអ្វីទាំងអស់អំពីអាស៊ីអាគ្នេយ៍ ជាពិសេសតំបន់ដាច់ស្រយាលនៃអាស៊ីអាគ្នេយ៍។ "
ក្រៅពីនេះទៅទៀត បញ្ហាបរិស្ថានច្រើនតែមានតែការអះអាងក្រៅពីខ្មៅគឺសប៉ុណ្ណោះ ដូច្នេះមិនរាប់បញ្ចូលបញ្ហាស្មុគ្រស្មាញនិងងាយស្រួលផ្សេងទៀត ដូចជាបញ្ហាទាក់ទងនឹងជីវភាពរស់នៅរបស់អ្នកស្រុក។ កាន់តែអាក្រក់ទៀតនោះគឺ ចំពោះប្រទេសក្នុងកំណត់ មានការបោះពុម្ពផ្សាយអន្តរជាតិមួយចំនួន ក៏បានបញ្ជាឱ្យរាយការណ៍អំពីកូតាការបោះពុម្ពផ្សាយផងដែរ ក្រុមកែសម្រួលមិនបានគិតថា នេះជាករណីពិសេសរបស់ជន"ល្បីល្បាញ"នៅក្នុងប្រទេសមួយចំនួនឡើយ។ សកម្មភាពនេះមិនត្រឹមតែកាត់បន្ថយការរាយការណ៍ទេ (ហើយប្រហែលជាតិចជាងនេះទៀតសម្រាប់ក្រុមដែលនៅទីដាច់ស្រយ៉ាល)ដែលធ្វើឱ្យមើលកាន់តែច្បាស់ពីអាស៊ីអាគ្នេយ៍ថា ការផ្តោតអារម្មណ៍ជាធម្មតាត្រូវបានកំណត់ចំពោះនយោបាយកម្រិតខ្ពស់ និងកំណើនសេដ្ឋកិច្ច។ដូច្នេះភ្នាក់ងារសារព័ត៌មានក៏បានចូលរួមផងដែរ ចំពោះបញ្ហារំលោភសិទ្ធិសេរីភាពក្នុងការសរសេររបស់អ្នកសារព័ត៌មាននិងសិទ្ធិដឹងរបស់សាធារណជន។
លើសពីនេះទៅទៀតគឺដោយសារការសរសេរការរាយការណ៍ពីភាពពិបាកនិងគ្រោះថ្នាក់អំពីកិច្ចការបច្ចុប្បន្នអ្នកឆ្លើយតបសម្ភាសន៍ជាច្រើនយល់ថាការស្រាវជ្រាវនេះ ស្មារតីចលនាសង្គមគឺជាផ្នែកសំខាន់មួយដែលមិនអាចបំបែកបាននៃការងារប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ។
ប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានឯកទេសក្នុងការរាយការណ៍អំពីអាស៊ីអាគ្នេយ៍បានថ្លែងថា៖
"…ប្រសិនបើស្ថាប័នសារព័ត៌មានមិនតស៊ូដើម្បីសេរីភាពនៃការបញ្ចេញមតិ ដូច្នេះតើនឹងត្រូវធ្វើអ្វីទៅ?…ត្រីត្រូវការទឹកទើបអាចដកដង្ហើមបាន ឯអង្គការប្រព័ន្ធផ្សព្វផ្សាយត្រូវការសេរីភាពក្នុងការបញ្ចេញមតិទើបអាចដំណើរការបាន។"
អ្នកសារព័ត៌មានឯករាជ្យឥណ្ឌូនេស៊ីម្នាក់បានប្រាប់ពួកយើងថា ទោះបីជាគាត់ទទួលបានតម្លៃនៃការរាយការណ៍គឺទាប ពីភ្នាក់ងារទីភ្នាក់ងារសារព័ត៌មានថ្នាក់ជាតិឬក្នុងស្រុកក្ដី បើប្រធានបទទាក់ទងនឹងសិទ្ធិមនុស្ស ដូចជាសេរីភាពក្នុងការបញ្ចេញមតិ ឬសម្បទានដីជនជាតិដើមកំណើតជាដើម ក៏គាត់នៅតែជ្រើសរើសនិងទទួលសរសេរ។សម្រាប់គាត់ វាមានសារៈសំខាន់ខ្លាំងណាស់ដែលបញ្ហាបែបនេះអាចត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេស និងអាចឱ្យប្រជាជនបានអានផងដែរ។ "ពលរដ្ឋតាមអ៊ីនធឺណិត"គឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យដែលត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលសិង្ហបុរីក្នុងខែកញ្ញា ឆ្នាំ 2021 អ្នកឆ្លើយតបសម្ភាសន៍មកពីបណ្តាញព័ត៌មាននានាបាននិយាយថា វាពិតជាមានន័យណាស់ ដែលការសរសេរអំពីភាពអយុត្តិធម៌ និងការគៀបសង្កត់ ប្រឈមនឹងរដ្ឋាភិបាលផ្តាច់ការ ដើម្បីរារាំងលំហូរព័ត៌មាន ក្នុងការប៉ុនប៉ងបំភ្លៃមតិសាធារណៈដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
ទីបី វាសំខាន់ណាស់ថា តើអ្នកណាអាចសរសេររបាយការណ៍បាន។អ្នកសារព័ត៌មានឯករាជ្យឥណ្ឌូនេស៊ីម្នាក់បានត្អូញត្អែរថា អ្នកនិពន្ធអន្តរជាតិមួយចំនួនចូលចិត្តជ្រើសរើសអ្នកកាសែតបរទេស (លោកខាងលិច) ដែលមិនមែនអ្នកយកព័ត៌មានក្នុងស្រុកដើម្បីរាយការណ៍ព័ត៌មានពីអាស៊ីអា
គ្នេយ៍។ មិនត្រឹមតែ តើខ្លឹមសារប្រភេទណាដែលអាចត្រូវបានរាយការណ៍ វាសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកណាអាចនិយាយក៏សំខាន់ណាសដែរ។អ្វីដែលសំខាន់នោះគឺ អ្នកសារព័ត៌មានក្នុងស្រុកចង់យកសហគមន៍មកវិញជាកម្មសិទ្ធិផ្ទាល់ខ្លួន រឿងរ៉ាវរបស់ប្រទេសនិងបញ្ហាទាក់ទងផ្ទាល់ ដើម្បីយកមកសរសេររបាយការណ៍។
ចំពោះអាស៊ីអាគ្នេយ៍អ្នកសារព័ត៌មានឯករាជ្យជាច្រើន រឿងរ៉ាវព័ត៌មានរបស់ពួកគេបានបង្ហាញពីភាពដាច់ស្រយ៉ាល ជាទស្សនៈដែលមិនធ្លាប់ឮ ប្រឈមនឹងការនិទានរឿងអនុត្តរភាព ពង្រីកវិសាលភាពនៃសុន្ទរកថានៅក្នុងនិងជុំវិញអាស៊ីអាគ្នេយ៍ ដូច្នេះការសរសេររបាយការណ៍អាចជាសកម្មភាពនយោបាយ។ក្នុងពេលជាមួយគ្នាដែរពួកគេក៏បានជំនះលើការលំបាកធ្វើជាសំឡេងនៃឯករាជ្យផងដែរ ដែលជានិមិត្ដរូបថា ពួកគេក៏អាចធ្វើអន្តរាគមន៍ក្នុងរឿងជជែកគ្នា និងបញ្ហានានាដែលកើតឡើងនៅក្នុងស្រុករបស់ពួកគេផងដែរ។
រាល់បញ្ហាប្រឈមខាងលើបាននាំចេញជាបញ្ហាគឺតើត្រូវលើកកម្ពស់បរិស្ថានប្រព័ន្ធផ្សព្វផ្សាយដោយវិធីណា រួមទាំងព័ត៌មានសំខាន់ៗជាច្រើនទៀតពីអាស៊ីអាគ្នេយ៍។ បើត្រូវប្រឹងប្រែងសម្រាប់បញ្ហាសំខាន់ៗតម្រូវការជាមុនគឺត្រូវមានសមត្ថភាព និងឱកាសដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ
និងដើម្បីលើកកម្ពស់សមត្ថភាព និងឱកាសទាំងនោះ យើងត្រូវពង្រីកការយល់ដឹងរបស់
យើង។ ក្រៅពីកំណែទម្រង់នយោបាយខាងក្រៅជំរុញការអនុវត្តន៍រកសេរីភាពសារព័ត៌មានជាស្តង់ដារ យើងក៏ត្រូវដឹងដែរថា ការឲ្យតម្លៃលំហព័ត៌មានចំពោះរឿងរ៉ាវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមានសារៈសំខាន់ណាស់។ ដូច្នេះ បន្ទប់ព័ត៌មាន និងអ្នកផ្តល់មូលនិធិ មិនត្រូវបែងចែកក្នុងស្រុកឬអន្តរជាតិទេ ត្រូវតែឱ្យតម្លៃរឿងរ៉ាវព័ត៌មានច្រើនជាងប្រាក់ចំណេញ ដែលមានសក្តានុពល និងអត្រានៃការចុចមើល ទន្ទឹមនឹងនោះក៏ដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយកំពុងរង្គើ ទិដ្ឋភាពការបង្កើតសុន្ទរកថាសាធារណៈ តួនាទីនេះពិតជាសំខាន់ណាស់។ អ្នកឆ្លើយតបសម្ភាសន៍ជនជាតិម៉ាឡេស៊ីម្នាក់ បានពិនិត្យមើលការវិវឌ្ឍន៍ថ្មីៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរិស្ថានម៉ាឡេស៊ីថា របាយការណ៍ស៊ើបអង្កេតស្តីពីអំពើពុករលួយកាន់តែច្រើនឡើងៗ ហើយផ្អែកលើប្រភេទនៃការស្ទង់មតិនិងទិន្នន័យរបាយការណ៍ខាងលើបានបង្កើនចំនួនអ្នកជាវអាន។
ទោះយ៉ាងណាក៏ដោយ រង់ចាំភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយកែតម្រូវការគ្រប់គ្រងរបស់ពួកគេលើសំណើរប្រធានបទឬរបៀបនៃរឿងរ៉ាវព័ត៌មាន គឺគ្រាន់តែជាការគិតប្រាថ្នា។សារព័ត៌មានជាច្រើនពឹងផ្អែកលើប្រាក់ចំណេញដើម្បីដំណើរការ នេះជាការពិត ពួកយើងពិបាកនឹងពឹងផ្អែកលើភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយផ្លាស់ប្តូរទម្រង់អាជីវកម្មទាំងស្រុងណាស់។ដោយសារស្ថាប័នព័ត៌មានឬអ្នកផ្តល់មូលនិធិយល់ឃើញថានិន្នាការឆ្លុះបញ្ចាំងពីតម្រូវការរបស់អ្នកអានមិនទាន់ឃើញច្បាស់ នៅពេលដែលសាធារណជនដឹងពីតម្រូវការ (និងទាមទារ) របាយការណ៍ទាំងនេះ វាក៏ហាក់ដូចជាលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផ្តល់មូលនិធិកាន់តែច្រើនក្នុងការទទួលយក និងបោះពុម្ពរឿងសំ
ខាន់ៗអំពីអាស៊ីអាគ្នេយ៍។ទាមទារកន្លែងព័ត៌មានបែបនេះសង្គ្រាមពិភាក្សាមិនគួរប្រឹងប្រែងតែអ្នកកាសែតទេ នេះគឺជាការប្រឹងប្រែងអ្នកអ្នករាល់គ្នា។

រូបភាពទី 2 Marvinne de Guzman
[1] Burrett and Kingston, Press Freedom in Contemporary Asia; Reporters Without Borders, ‘2021 World Press Freedom Index’; Primandari, Hassan, and Melasandy, Envisioning Media Freedom and Independence: Narratives from Southeast Asia.
[2]ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 ការពិភាក្សាផ្តោតជាក្រុម
[3]ថ្ងៃទី 13ខែកក្កដា ឆ្នាំ 2021 ការពិភាក្សាផ្តោតជាក្រុម
[4]ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2021 បទសម្ភាសន៍ផ្ទាល់ខ្លួន។
[5]ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2021 ការពិភាក្សាផ្តោតជាក្រុម
[6]ថ្ងៃទី27 ខែកក្កដា ឆ្នាំ 2021 ការពិភាក្សាផ្តោតជាក្រុមនិងថ្ងៃទី 9ខែកញ្ញា ឆ្នាំ 2021 បទសម្ភាសន៍ផ្ទាល់ខ្លួន។
[7]ថ្ងៃទី28ខែកញ្ញា ឆ្នាំ 2021 បទសម្ភាសន៍ផ្ទាល់ខ្លួន។
[8]ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2021 ការពិភាក្សាផ្តោតជាក្រុម។
[9]ថ្ងៃទី3ខែសីហា ឆ្នាំ 2021 បទសម្ភាសន៍ផ្ទាល់ខ្លួន។
[10]ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021 ការពិភាក្សាផ្តោតជាក្រុម។
[11]ដូចខាងលើ។
[12]ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 ការពិភាក្សាផ្តោតជាក្រុម។