តើជាការបិទទីក្រុងឬជាការគាបសង្កត់?

បាតុកម្មប្រឆាំងច្បាប់អាជ្ញាសឹក(ប្រភពរូបថត៖ Michael Beltran)
ណែនាំអ្នកនិពន្ធ៖
លោកម៉ៃឆែល ប៊ែលត្រានធ្វើជាអ្នកកាសែតមកដល់ថ្ងៃនេះមានរយៈពេលប្រាំមួយឆ្នាំ គាត់ក៏បានលះបង់ជីវិតរបស់គាត់ចំពោះចលនានយោបាយ។ ដោយសារតែការងារជាអ្នកកាសែត គាត់បានរាយការណ៍អំពីបញ្ហាទាក់ទងនឹងក្រុមជនជាតិតំបន់ដាច់ស្រយ៉ាលផ្សេងៗក្នុងប្រទេសរបស់គាត់។ រួមទាំងលើសិទ្ធិមនុស្ស រឹតបន្តឹងលំហប្រជាធិបតេយ្យរឿងរ៉ាវនៃការធ្វើអន្តរាគមន៍ នៅក្នុងប្រទេសចិន និងប្រទេសមហាអំណាចពិភពលោកផ្សេងទៀតដូចជាបង្ខំឱ្យផ្លាស់ទី
ការបណ្តេញចេញដោយបង្ខំ និងបាត់បង់ទីលំនៅ។
ប្រទេសទាំងមូលមិនទាន់បានធូរស្បើយពីរបួសរួមនៃជំងឺរាតត្បាតនេះនៅឡើយផង ខណៈដែលប្រទេសហ្វីលីពីនឆ្ពោះទៅរកការបើកចំហរជាបណ្ដើរៗ អ្វីដែលប្រជាជនហ្វីលីពីនបារម្ភ
បំផុតគឺមិនមែនមេរោគ ក៏មិនមែនជាវ៉ាក់សាំងដែលមិនអាចក្ដោបក្ដាប់បានឬអនាគតទេ។
មានក្រុមសង្គមស៊ីវិលជាច្រើនក្នុងប្រទេសហ្វីលីពីន ដោយដើរផ្លូវរៀងៗខ្លួនដើម្បីសម្រេចបាននូវឧត្តមគតិរបស់ខ្លួន។ ដូចគ្នានេះដែរ អង្គការមិនមែនរដ្ឋាភិបាល អង្គការមហាជន ឧស្សាហកម្មផ្សេងៗ និងក្រុមវប្បធម៌មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតទទួលបានអាហារ និងស្លៀកពាក់ផងដែរ។
ក្នុងអំឡុងពេលនៃការរាតត្បាតបិទប្រទេស ក្រុមសង្គមស៊ីវិលបានចេញមុខបំពេញចន្លោះខ្វះខាតមួយចំនួន។ក្នុងអំឡុងពេលនេះបញ្ហាស្បៀងនិងសន្តិសុខស្បៀង ពុងបន្តជាបន្ទាន់ ដើម្បីឱ្យក្រុមដែលមានចំណូលទាបអាចបន្តទទួលបាន និងស្តុកស្បៀង ហើយវាជាបញ្ហាដែលអង្គការសុខុមាលភាពសាធារណៈជាច្រើនត្រូវតែដោះស្រាយ។
អង្គការ និងមូលនិធិធំៗបានបង្កើតសួនបន្លែសហគមន៍ និងផ្ទះបាយនៅទូទាំងប្រទេស ជាពិសេសធនធានស្បៀង និងសន្តិសុខស្បៀងដែលសហគមន៍ក្រីក្រមានកង្វះខាតច្រើនជាងគេ។លើដំបូលព្យួរដបប្លាស្ទិកកែច្នៃអ្វើជាផើងយ៉ាងកំសត់ដាំដំណាំនៅក្នុងនោះ ក្រុមសហគមន៍ប្រមូលផលដំណាំរួមគ្នា ជាចុងក្រោយធ្វើការចម្អិនអាហារជាមួយគ្នា ដើម្បីផ្គត់ផ្គង់ជនស្រេកឃ្លាន និងប្រជាជនក្រីក្រទាំងអស់។
សកម្មភាពមួយទៀត សកម្មភាពសំអាតសង្គមគឺបាតុភូតនៃការជួយទៅវិញទៅមកដែលគេហៅថាជាទូម្ហូបសហគមន៍។ផាទ្រីស្យានុង(Patricia Non)គឺជាអ្នកចលនាសង្គមផងនិងជាសិល្បករផង តាមពិតគំនិតដំបូងរបស់គាត់គឺសាមញ្ញបំផុត ដោយគ្រាន់តែការដាក់តុ ឬធ្នើរនៅកន្លែងសាធារណៈ ហើយរៀបម្ហូបចំណីពេញ ព្រមទាំងសរសេរពាក្យថា"យកអ្វីដែលអ្នកត្រូវការ ផ្តល់អ្វីដែលអ្នកអាច"ក្នុងមួយរំពេចនោះក៏បានបញ្ឆេះចលនាជំនួយទៅវិញទៅមកដល់មហាជនទូទាំងប្រទេស។
ផែនការទាំងនេះក្រៅពីដោះស្រាយតម្រូវការដែលមានស្រាប់យ៉ាងច្បាស់ ក្រៅពីនេះក៏បានលាតត្រដាងពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលនិងវិធានការមិនសមរម្យក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលរដ្ឋាភិបាលបានព្យាយាមដាក់សម្ពាធលើសកម្មភាពទាំងនេះដោយចាត់ទុកថាជា "ភេរវករ" ក៏បានក្លាយជាប្រធានបទនយោបាយជំងឺរាតត្បាតដែលសម្ដែងម្ដងហើយម្ដងទៀត។
ពីរឆ្នាំកន្លងមកនេះ មតិសាធារណៈមានការសង្ស័យខ្ពស់អំពីការដោះស្រាយវិបត្តិរបស់រដ្ឋាភិបាល។បើមិនដូច្នេះទេ ក្នុងស្ថានភាពដូចរលាយពិភពលោកបែបនេះ សាធារណជនទូទៅជឿថា រដ្ឋាភិបាលលោកឌឺតថើត Duterteគ្មានអំណាចធ្វើអ្វីបានទេ។ រដ្ឋាភិបាលនេះមិនដោះស្រាយបញ្ហាវេជ្ជសាស្រ្តបន្ទាន់ទេផ្ទុយទៅវិញ ពួកគេបានប្រើការបិទក្រុងដើម្បីបន្ថែមអំពើហឹង្សារដ្ឋដ៏មានឥទ្ធិពលនិងសកម្មភាពដ៏ភ័យរន្ធត់បៀតបៀនជនរងគ្រោះ។
ចាប់ផ្តើមពីចុងឆ្នាំ 2018 រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គូ រ៉ូឌី រ៉ូអា ឌីតថើតRodrigo
"Rody" Roa Duterteប្រកាសសង្គ្រាមលើគូប្រជែងនយោបាយរបស់ខ្លួន។ក្នុងក្រសែភ្នែករដ្ឋាភិ
បាល មានតែពួកកុម្មុយនិស្ត ឬភេរវករទេ (គេប្រើពាក្យពីរនេះជំនួសគ្នា) ទើបចោទសួររបបរបស់ពួកគេ។អ្វីដែលសំខាន់ជាងនេះគឺមានអ្វីកើតឡើងបន្ទាប់ពីត្រូវបានគេបិទស្លាកសញ្ញាបែបនេះ អ្នករិះគន់នយោបាយរបស់រដ្ឋាភិបាលកំពុងត្រូវបានលាបពណ៌ នោះគឺនៅក្នុងសកម្មជនទាំងនេះ និងនៅលើខ្លួនអ្នកប្រឆាំងបិទសម្គាល់អ្នកគាំទ្របះបោរកុម្មុយនិស្តឬអ្នកជ្រើសរើសស្លាកសញ្ញាផ្ទាល់តំណាងឱ្យភេរវករណាម្នាក់ក៏អាចត្រូវបានរំលាយ។
និយាយឱ្យជាក់លាក់ទៅ លោកឌឺតថើDuterte បានបង្កើត"ក្រុមការងារជាតិដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធកុម្មុយនិស្តក្នុងតំបន់"(National Task Force to End the Local Communist Armed Conflict)ហៅកាត់ថាNTF-ELCAC。នេះបានសបញ្ជាក់ថាស្ថិតនៅក្រោមទិដ្ឋភាពសម្រាប់បរិបទ សង្រ្គាមស៊ីវិលហ្វីលីពីនបាននិងកំពុងបន្តអស់រយៈពេលជាង 50 ឆ្នាំមកហើយ ដែលធ្វើដោយទ័ពព្រៃប្រដាប់អាវុធនៃបក្សកុម្មុយនិស្តហ្វីលីពីន (the Communist Party of the Philippines ហៅកាត់ថាCPP) និងកងទ័ពប្រជាជនថ្មី (the New People’s Army ហៅកាត់ថាNPA)។ទោះបីពួកគេជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់រដ្ឋាភិបាលហ្វីលីពីនអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ត្រូវបានគេចាត់ទុកអ្នករិះគន់ស៊ីវិលរបស់របបនេះជាពួកឧទ្ទាមដែរ និងស្ថិតនៅក្រោមការត្រួតពិនិត្យដូចគ្នា។យុទ្ធសាស្ត្ររបស់របបនេះគឺខ្លាំងហួសហេតុ ឱ្យតែរាល់ការលើកឡើងប្រឆាំងនឹងរដ្ឋាភិបាល គែសុទ្ធតែត្រូវបានគេមើលឃើញថាជាការឃោសនាកុម្មុយនិស្តដែលព្យាយាមទាក់ទាញយុវជនឲ្យចូលរួមបដិវត្តន៍ប្រដាប់អាវុធ ទាំងអស់។
បញ្ហាជម្លោះប្រដាប់អាវុធខ្លួនឯងនេះគូសបញ្ជាក់អំពីរដ្ឋាភិបាលមិនបានឆ្លើយតបនូវសំណួររាប់មិនអស់។ ហេតុអ្វីបានជាប្រជាជនហ្វីលីពីនជាច្រើនធ្វើការបះបោរប្រដាប់អាវុធ? ហេតុអ្វីបានជាការបះបោររបស់ពួកគេប្រើពេលយូរម្ល៉េះ? ផែនទីបង្ហាញផ្លូវនៃកិច្ចព្រមព្រៀងសន្តិភាព មានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែជម្រើសពិសេសនៃការឆ្លើយតបរបស់លោក ឌឺតថើ
Duterte គឺត្រូវប្រមូលសផ្ដុំសត្រូវទាំងអស់ដាក់រួមគ្នា បន្ថែមអារក្ស ដើម្បីបង្កើននូវសកម្មភាពហឹង្សាជាលំដាប់យ៉ាងសមហេតុសមផល។
យុទ្ធនាការនេះគឺការប្រមាញ់មេធ្មប់កុម្មុយនិស្ត រំលឹកមនុស្សឱ្យចងចាំពីសម័យកាលសង្គ្រាមត្រជាក់ដែល McCarthyismបានធ្វើនិងស្របពេលគ្នានឹងសង្គ្រាមបង្ហូរឈាមដ៏ល្បីល្បាញរបស់ឌឺតថើ Duterte។នៅក្នុងដំណាក់កាលចូលកាន់តំណែងដំបូងរបស់លោក Duterte បានផ្សព្វផ្សាយគម្រោង "គោះទ្វារដើម្បីបញ្ចុះបញ្ចូល"(Oplan Tokhang)នេះជាប្រតិបត្តិការប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយនាយកដ្ឋានអនុវត្តច្បាប់។ នៅក្នុងសង្គ្រាមគ្រឿងញៀនលើកនេះ ជនដែលត្រូវបានគេដាក់ស្លាកថាជាអ្នកញៀន ឬអ្នកជួញដូរគ្រឿងញៀនត្រូវបានបញ្ជាឱ្យបំផ្លាញដោយស្វ័យប្រវត្តិ ហើយដូចគ្នានឹងសង្គ្រាមគ្រឿងញៀនខ្លាំងណាស់ គូប្រជែងនយោបាយរបស់
រដ្ឋាភិបាលក៏កំពុងជួបនឹងបញ្ហាប្រឈមមុខដូចគ្នាផងដែរ។
នៅឆ្នាំ ២០២០ ក្នុងអំឡុងពេលដ៏តានតឹងបំផុតនៃការរាតត្បាតវាក៏ជាពេលដែលសកម្មជនសង្គមមានគ្រោះថ្នាក់បំផុតដែរ។ស្នាក់នៅផ្ទះមានន័យថាស្នាក់នៅលើបណ្តាញខ្សែភ្លើង។ជាមួយនឹងភាពលេចធ្លោរបស់អ្នកដឹកនាំ ត្រូវបានគេធ្វើឃាតយ៉ាងសាហាវព្រៃផ្សៃនៅផ្ទះ ឃាតកម្មក៏មានការកើនឡើងគួរឱ្យកត់សម្គាល់លើសកម្មជនសង្គមដែលត្រូវគេលាបពណ៌។
ព័រឃីយ៉ា(Jory Porquia) អ៊ីឆានីស(Randall Echanis) អាវ៉ារេ(Zara Alvarez)និងបាឌីអ៊ុង(Carlito Badion)គឺជាជនរងគ្រោះល្បីៗមួយចំនួនក្រោមអំពើហិង្សារបស់រដ្ឋ។មុនពេលត្រូវបានសម្លាប់ ពួកគេទាំងអស់ត្រូវបានចោទប្រកាន់ថាជា "ភេរវករកុម្មុយនិស្ត" ។ នៅក្រោមការផ្សព្វផ្សាយដោយយោធាវាបានក្លាយទៅជាវាក្យសព្ទដ៏ពេញនិយម បានពង្រឹងទស្សនៈថាប្រសិនបើវាជាគណបក្សកុម្មុយនិស្ត វាពិតជាភេរវករ។វាមិនខុសច្បាប់ទេដែលជឿលើមនោគមវិជ្ជាណាមួយនៅប្រទេសហ្វីលីពីន ប៉ុន្តែសម្រាប់កងកម្លាំងប្រដាប់អាវុធវិញ ប្រជាជនឆ្វេងនិយម ច្បាស់ជាបក្សកុម្មុយនិស្តដោយមិនសង្ស័យ ដូច្នេះហើយ បានជាពួកភេរវករ ត្រូវតែកម្ចាត់ចោល។
ក្បាច់លាបពណ៌ដ៏គួរឱ្យរន្ធត់នេះគឺស្មើនឹងការសម្លាប់លោក ហ័ងឈួន(Huangquan ) ហើយថែមទាំងបានធ្វើភ្ញាក់ផ្អើលដល់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ហើយវាមិនមែនលាបពណ៌តែសកម្មជនសង្គមប៉ុណ្ណោះទេ សមាជិកគ្រប់ប្រភេទនៃសង្គមស៊ីវិលក៏ត្រូវបានចាត់ទុកជាភេរវករ តាំងពីសមាជិកសភា សមាជិកព្រះវិហារ អ្នកកាសែត និងថែមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ រហូតដល់តារាល្បីៗដែលធ្វើការងារសប្បុរសធម៌ផងដែរ។
រិះគន់អាជ្ញាធរ ធានាថានឹងត្រូវបានរាយបញ្ជី! ប្រទេសហ្វីលីពីនបានទទួលការបរិច្ចាគ និងប្រាក់កម្ចីដ៏ធំបំផុតសម្រាប់ជំងឺរាតត្បាតរលាកសួតថ្មី covid-19 ប៉ុន្តែប្រាក់សង្គ្រោះដែលបានយកចេញមានចំនួនតិចតួចណាស់។ថវិការភាគច្រើនហូរទៅយោធា ប៉ូលីស ដើម្បីបង្កើនការដាក់ពង្រាយរបស់ពួកគេនៅក្នុងប្រទេស។ សូម្បីតែរឿងខុសច្បាប់តូចតាចក៏លំអៀងក្នុងការអនុវត្តច្បាប់ អត់មានម៉ាស់ បម្រាមគោចរខុសច្បាប់ ឬសូម្បីតែដើរចេញពីទ្វារផ្ទះ នឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារទាំងអស់។
យើងតែងតែឮថា បើប្រៀបធៀបទៅនឹងមេរោគផ្ទាល់ ប្រជាពលរដ្ឋនៅតំបន់អនាធិបតេយ្យ រឹតតែខ្លាចបាត់បង់ជីវភាពរស់នៅដោយសារតែគ្មានការងារធ្វើ ដូច្នេះធ្វើឲ្យអត់ឃ្លាន និងមិនអាចចិញ្ចឹមខ្លួនឯងបាន។នៅខែមេសាឆ្នាំ 2020 បញ្ហានេះបានលេចចេញមក អ្នករស់នៅអនាធិបតេយ្យរាប់រយនាក់នៅទីក្រុងម៉ានីឡាបានផ្តួចផ្តើមទាមទារដោយខ្លួនឯង ដោយតវ៉ាចំពោះការខ្វះខាតជំនួយ និងការខ្វះខាតស្បៀងអាហារ ទន្ទឹមនឹងនេះសម្ព័ន្ធមិត្តរបស់លោកឌឺតថើ Duterteកំពុងបង្ហាញពីទ្រព្យសម្បត្តិនិងឯកសិទ្ធិរបស់វា។ក្រុមអ្នកតវ៉ាបានត្រឹមតែការស្វាគមន៍ដោយគ្រវីដំបង និងខ្នោះដៃប៉ុណ្ណោះ។ 21នាក់ ក្នុងចំណោមប្រជាជនដែលស្រេកឃ្លានបំផុតរបស់ប្រទេសនេះគឺត្រូវបានគេចាប់ដាក់គុក បន្ទាប់ពីមានការតវ៉ាពេញប្រទេសពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
នៅខែកក្កដាឆ្នាំ 2020 រដ្ឋាភិបាលថែមទាំងបានសម្រួលដល់ដំណើរការកម្ទេចគោលដៅ និងបានអនុម័ត"ច្បាប់ប្រឆាំងអំពើភេរវកម្ម"ដ៏ចម្រូងចម្រាស នេះគឺប្រទេសហ្វីលីពីនចាប់តាំងពីសម័យច្បាប់អាជ្ញាសឹកនៃរបបផ្តាច់ការពេញលេញនៅក្នុងទសវត្សរ៍ឆ្នាំ 1970 និង 1980 ជាគោលនយោបាយជាតិដ៏ឃោរឃៅបំផុត និងបៀតបៀនប្រជាពលរដ្ឋ។
"ច្បាប់ប្រឆាំងអំពើភេរវកម្ម"គឺជាគ្រីស្តាល់ប្រធានបទដែលឌឺតថើDuterte និងបក្ខពួករបស់គាត់ចូលចិត្តបំផុត អនុញ្ញាតឱ្យមានច្បាប់រឹតត្បិតសេរីភាពស៊ីវិលឥឡូវនេះអាចផ្អែកលើយ៉ាងសាមញ្ញសង្ស័យអ្នកដទៃថាជា «ភេរវករ»ក្នុងករណីគ្មានដីកាចាប់ខ្លួនមនុស្ស ។និយមន័យនៃ
ភេរវករបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីគ្របដណ្តប់មនុស្សគ្រប់គ្នា។
ស្ថានការណ៍ដែលបានរៀបរាប់ខាងលើភាគច្រើនកើតឡើងនៅឆ្នាំ ២០២០។ជាអកុសល ដូចជាមេរោគឥចឹង ព្រឹត្តិការណ៍ទាំងនេះជាមូលដ្ឋានកំណត់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសហ្វីលីពីនរហូតមកដល់ពេលនេះ។ រោះមហន្តរាយសិទ្ធិមនុស្សដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ប្រទេសកំពុងលាតត្រដាងទន្ទឹមនឹងនេះ អំណាចសេដ្ឋកិច្ចនៃក្រុមដែលជួបការលំបាកបំផុតក៏ត្រូវបានដកហូតជាបន្តបន្ទាប់ផងដែរ។ភាពអាក្រក់របស់ហ្វីលីពីនមិន ត្រឹមតែកត់ត្រានៅក្នុងសោកនាដកម្មសិទ្ធិមនុស្សរបស់ខ្លួនប៉ុណ្ណោះទេ។វាក៏រួមបញ្ចូលក្នុងអំឡុងពេលបិទក្រុងផងដែរ ដែលត្រូវបានលាតត្រដាងដ៏ធំនូវវិសមភាពសង្គម។ទោះបីជាផលក្រោយនៃវិបត្តិកន្លងមកលែងមានទៀតហើយក៏ដោយ ក៏មិនអន់ដែរ ការបោះឆ្នោតសកលខែឧសភា ឆ្នាំ 2022 ដែលទើបនឹងបញ្ចប់គឺគ្រាន់តែធ្វើឱ្យទទួលនូវអារម្មណ៍បែបនោះកាន់តែខ្លាំង។
ការរំលោភសិទ្ធិមនុស្សទាំងស្រុងបានបង្កឱ្យមានការតស៊ូដែលមិនធ្លាប់មានពីមុនមក ប្រជាជនធ្វើបាតុកម្មតវ៉ា ការជួបប្រជុំគ្នាប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឈមមុខដាក់គ្នាគ្រប់ទម្រង់នៃ
សង្គ្រាម។
ដោយសារកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយក្រុមសង្គម ការស្ទុះងើបឡើងវិញនៃសង្គមស៊ីវិល ដើម្បីទទួលបានកន្លែងតូចមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធ្វើឱ្យហ្វីលីពីននឹងមិនដើរថយក្រោយទាំងស្រុងត្រលប់ទៅសម័យនៃច្បាប់អាជ្ញាសឹក ជាមួយនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងច្បាប់តឹងរ៉ឹងនោះទេ គឺលទ្ធផលនៅឆ្ងាយ។
យើងមានការឱបហេតុផលដើម្បីក្ដីសង្ឃឹម។សួនច្បារសហគមន៍ ផ្ទះបាយ និងទូដាក់ម្ហូប គឺគ្រាន់តែជាផ្នែកមួយនៃការតស៊ូប៉ុណ្ណោះ។ការតស៊ូមានទម្រង់ជាច្រើន ចរន្តនៃការមិនចុះសម្រុងបានកើនឡើងចំពោះមនុស្សកាន់តែច្រើនឡើង ជាមួយនឹងអត្រាកាន់តែខ្ពស់ជាងនេះ បន្តកើនឡើងលើដងផ្លូវជានិច្ច។ ស្ថានភាពមុនពេលដែលអ្វីៗកំពុងតែប្រសើរឡើង នោះ
គឺមានហេតុអាក្រក់ពីដំបូង(អាក្រក់មុនល្អក្រោយ)ដំបូងនិងប្រជាជនហ្វីលីពីនជាច្រើន អង្គការ ស្ថាប័នជាដើមបានត្រៀមខ្លួនរួចហើយសម្រាប់រឿងនេះ។

សួនបន្លែសហគមន៍ (ប្រភពរូបថត៖ Michael Beltran)