របៀបវារៈនៃសន្និសីទប្រចាំឆ្នាំនៅទីក្រុងអូស្លូឆ្នាំ 2022 នៃសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស
រំលឹក៖នេះជារបៀបវារៈបឋម ហើយអាចនឹងមានការផ្លាស់ប្តូរ។ របៀបវារៈលម្អិតនឹងត្រូវប្រកាសនៅខែសីហា។
ថ្ងៃទី 1ត្រូវនឹង ថ្ងៃច័ន្ទទី19ខែកញ្ញា
ទីកន្លែង៖អ៊ីសវ៉ូសារមន្ទីររដ្ឋធម្មនុញ្ញឆ្នាំ1814
• ពិធីបើកសម័យប្រជុំ ការសម្តែងវប្បធម៌ និងសុន្ទរកថាស្វាគមន៍
• កិច្ចប្រជុំសំខាន់ វគ្គទី១៖ "សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ ការឆ្លើយតបទៅនឹងបញ្ហាប្រឈម"
• ពិធីជប់លៀងស្វាគមន៍នៅសាលាក្រុង Oslo នៅពេលល្ងាច
ថ្ងៃទី 2 ត្រូនឹងថ្ងៃអង្គារទី 20 ខែកញ្ញា
ទីកន្លែង៖មជ្ឈមណ្ឌលសន្តិភាពណូបែលអូស្លូ
• កិច្ចប្រជុំសំខាន់ វគ្គទី២៖ "សង្រ្គាមនិងសន្តិភាព៖សារមន្ទីរនៅក្រោមភ្លើង
សង្គ្រាម"
• ស្វែងរកផលិតកម្មពិព័រណ៍ នៅមជ្ឈមណ្ឌលណូបែលសន្តិភាព
•កិច្ចប្រជុំសំខាន់ វគ្គទី 3៖ "ភ្នាក់ងារនៃនយោបាយចងចាំ៖ សារមន្ទីរមួយរវាងរដ្ឋាភិបាល សហគមន៍ បេសកកម្មរបស់ពួកគេ និងសុចរិតភាព"
• សិក្ខាសាលា
•កិច្ចប្រជុំសំខាន់វគ្គទី ៤៖ "ការងារសិទ្ធិមនុស្សរបស់សារមន្ទីរ៖ ការចែករំលែកការអនុវត្តល្អ"
•ពេលល្ងាចសកម្មភាពទំនាក់ទំនងសង្គម ៖ ពិធីជប់លៀងពេលល្ងាចរបស់សមាជធំត្រូវបានធ្វើឡើងនៅមហោស្រព Opera House
ថ្ងៃទី 3 ត្រូនឹងថ្ងៃពុធទី 21 ខែកញ្ញា
ទីកន្លែង៖មជ្ឈមណ្ឌលន័រវេសសម្រាប់ការសិក្សាអំពីការសម្លាប់រង្គាល និងសាសនាភាគតិចនៅទីក្រុងអូស្លូ(មជ្ឈមណ្ឌល HL)
•កិច្ចប្រជុំសំខាន់វគ្គទី ៥៖"តើមានកន្លែងសម្រាប់ជនជាតិភាគតិចទេ? ចំនុចប្រសព្វនៃរដ្ឋាភិបាល និងសារមន្ទីរ និងនិយមន័យអំណាច"
•មគ្គុទ្ទេសក៍ពិព័រណ៍មជ្ឈមណ្ឌល HL
•កិច្ចប្រជុំសំខាន់វគ្គទី ៦៖"ស្វែងយល់អំពីសិទ្ធិមនុស្សជនជាតិភាគតិចតាមរយៈសិល្បៈ៖ ការបង្ហាញភាពចម្រុះ ឬការបង្ហាញខុសនៅក្នុងសារមន្ទីរ?"
• សិក្ខាសាលា
•កិច្ចប្រជុំសំខាន់វគ្គទី ៧៖"រឿងរបស់អ្នកណា? អំពើឃោរឃៅដ៏ធំនៅក្នុងសារមន្ទីរ - បញ្ហារំលោភសិទ្ធិមនុស្សដោះស្រាយដោយពិព័រណ៍"
ពេលល្ងាចអាហារបែបទំនាក់ទំនងសង្គម( ចូលរួមដោយសេរី)។
ថ្ងៃទី 4 ដំណើរទេសចរណ៍ក្រោយសន្និសីទ (ចូលរួមដោយសេរី)
• ជម្រើសដំណើរកម្សាន្តទី១៖ដំណើរកម្សាន្តដោយមគ្គុទ្ទេសក៍នៅកោះអ៊ូថូយ៉ា ដែលជាកោះមួយនៅបឹងទីលលីTilly វាក៏ជាទីតាំងនៃការវាយប្រហារភេរវកម្មលើជំរំគណបក្សការងារយុវជននៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១១ ឥឡូវនេះបានសាងសង់វិមានអនុស្សាវរីយ៍និងមជ្ឈមណ្ឌលអប់រំនៅលើកោះ។
• ជម្រើសដំណើរកម្សាន្តទី២៖ដំណើរកំសាន្តនៅសារមន្ទីរអូស្លូ Oslo ។
សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ 2022 FIHRMឥឡូវនេះកំពុងបានបើកឱ្យចុះឈ្មោះលក្ខណៈបុគ្គល ។ ទម្រង់ចុះឈ្មោះ https://reurl.cc/OA97Oy
សូមប្រាប់យើងឱ្យដឹងថា តើអ្នកនឹងចូលរួមក្នុងដំណើរការទាំងមូល ឬ
គ្រាន់តែចូលរួមតែក្នុងសកម្មភាពនៅថ្ងៃជាក់លាក់ណាមួយប៉ុណ្ណោះ។
សូមរំឭកអ្នកថា ការចូលរួមក្នុងកិច្ចប្រជុំជាក់ស្តែងនៃសន្និសីទ FIHRM ឆ្នាំនេះ គឺត្រូវគិតថ្លៃចុះឈ្មោះ។
តម្លៃសេវាគឺសរុបលើសកម្មភាពសន្និសីទរយៈពេលបីថ្ងៃពេញ រួមមានទាំងអាហារថ្ងៃត្រង់ អាហារសម្រន់ប្រចាំថ្ងៃ និងអាហារពេលល្ងាចសម្រាប់ជប់លៀងសំខាន់ ក្នុងមនុស្សម្នាក់បង់តម្លៃ180 អឺរ៉ូ។តម្លៃនេះមិនរាប់បញ្ចូលថ្លៃស្នាក់នៅទេ អ្នកចូលរួមត្រូវតែរៀបចំផ្សេងដោយខ្លួនឯង។
សម្រាប់អ្នកចូលរួមជាក់លាក់ទទួលបានការបញ្ចុះតម្លៃ។រួមបញ្ចូលអ្នកចូលរួមមកពីបណ្តាប្រទេសនានាជាសមាជិកនៃសមាគមអន្តរជាតិនៃសារមន្ទីរ ICOM សមាជិកសាខាអាស៊ីប៉ាស៊ីហ្វិក FIHRM និងសិស្សនិស្សិត។
ក៏មានការបញ្ចុះតម្លៃសម្រាប់ការចូលរួមសន្និសីទតែមួយថ្ងៃផងដែរ។សូមសរសេរបញ្ជាក់នៅក្នុងតារាងសំណួរទី 13 នៃទម្រង់ចុះឈ្មោះ។សូមបំពេញការចុះឈ្មោះឱ្យបានឆាប់ ដើម្បីធានាថាអ្នកអាចចូលរួមកិច្ចប្រជុំបានយ៉ាងពិតប្រាកដ។សូមបំពេញការចុះឈ្មោះឲ្យបានមុនថ្ងៃទី ១០ ខែសីហា។

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព