:::

របៀបវារៈនៃសន្និសីទប្រចាំឆ្នាំនៅទីក្រុងអូស្លូឆ្នាំ 2022 នៃសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស

រំលឹក៖នេះជារបៀបវារៈបឋម ហើយអាចនឹងមានការផ្លាស់ប្តូរ។ របៀបវារៈលម្អិតនឹងត្រូវប្រកាសនៅខែសីហា។


ថ្ងៃទី 1ត្រូវនឹង ថ្ងៃច័ន្ទទី19ខែកញ្ញា

ទីកន្លែង៖អ៊ីសវ៉ូសារមន្ទីររដ្ឋធម្មនុញ្ញឆ្នាំ1814

• ពិធីបើកសម័យប្រជុំ ការសម្តែងវប្បធម៌ និងសុន្ទរកថាស្វាគមន៍

•  កិច្ចប្រជុំសំខាន់ វគ្គទី១៖ "សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ ការឆ្លើយតបទៅនឹងបញ្ហាប្រឈម"

•  ពិធីជប់លៀងស្វាគមន៍នៅសាលាក្រុង Oslo នៅពេលល្ងាច


ថ្ងៃទី 2 ត្រូនឹងថ្ងៃអង្គារទី 20 ខែកញ្ញា

ទីកន្លែង៖មជ្ឈមណ្ឌលសន្តិភាពណូបែលអូស្លូ

•  កិច្ចប្រជុំសំខាន់ វគ្គទី២៖ "ស​ង្រ្គា​ម​និង​សន្តិភាព៖សារមន្ទីរនៅក្រោមភ្លើង

សង្គ្រាម"

•  ស្វែងរកផលិតកម្មពិព័រណ៍ នៅមជ្ឈមណ្ឌលណូបែលសន្តិភាព

•កិច្ចប្រជុំសំខាន់ វគ្គទី 3៖ "ភ្នាក់ងារនៃនយោបាយចងចាំ៖ សារមន្ទីរមួយរវាងរដ្ឋាភិបាល សហគមន៍ បេសកកម្មរបស់ពួកគេ និងសុចរិតភាព"

• សិក្ខាសាលា

•កិច្ចប្រជុំសំខាន់វគ្គទី ៤៖ "ការងារសិទ្ធិមនុស្សរបស់សារមន្ទីរ៖ ការចែករំលែកការអនុវត្តល្អ"

•ពេលល្ងាចសកម្មភាពទំនាក់ទំនងសង្គម ៖ ពិធីជប់លៀងពេលល្ងាចរបស់សមាជធំត្រូវបានធ្វើឡើងនៅមហោស្រព Opera House


ថ្ងៃទី 3 ត្រូនឹងថ្ងៃពុធទី 21 ខែកញ្ញា

ទីកន្លែង៖មជ្ឈមណ្ឌលន័រវេសសម្រាប់ការសិក្សាអំពីការសម្លាប់រង្គាល និងសាសនាភាគតិចនៅទីក្រុងអូស្លូ(មជ្ឈមណ្ឌល HL)

•កិច្ចប្រជុំសំខាន់វគ្គទី ៥៖"តើមានកន្លែងសម្រាប់ជនជាតិភាគតិចទេ? ចំនុចប្រសព្វនៃរដ្ឋាភិបាល និងសារមន្ទីរ និងនិយមន័យអំណាច"

•មគ្គុទ្ទេសក៍ពិព័រណ៍មជ្ឈមណ្ឌល HL

•កិច្ចប្រជុំសំខាន់វគ្គទី ៦៖"ស្វែងយល់អំពីសិទ្ធិមនុស្សជនជាតិភាគតិចតាមរយៈសិល្បៈ៖ ការបង្ហាញភាពចម្រុះ ឬការបង្ហាញខុសនៅក្នុងសារមន្ទីរ?"

• សិក្ខាសាលា

•កិច្ចប្រជុំសំខាន់វគ្គទី ៧៖"រឿងរបស់អ្នកណា? អំពើឃោរឃៅដ៏ធំនៅក្នុងសារមន្ទីរ - បញ្ហារំលោភសិទ្ធិមនុស្សដោះស្រាយដោយពិព័រណ៍"

ពេលល្ងាចអាហារបែបទំនាក់ទំនងសង្គម( ចូលរួមដោយសេរី)។


ថ្ងៃទី 4 ដំណើរទេសចរណ៍ក្រោយសន្និសីទ (ចូលរួមដោយសេរី)

         • ជម្រើសដំណើរកម្សាន្តទី១៖ដំណើរកម្សាន្តដោយមគ្គុទ្ទេសក៍នៅកោះអ៊ូថូយ៉ា ដែលជាកោះមួយនៅបឹងទីលលីTilly  វា​ក៏​ជា​ទីតាំង​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​ជំរំគណបក្សការងារយុវជននៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១១  ឥឡូវនេះបានសាងសង់វិមានអនុស្សាវរីយ៍និង​មជ្ឈមណ្ឌល​អប់រំនៅលើកោះ។

         • ជម្រើសដំណើរកម្សាន្តទី២៖ដំណើរកំសាន្តនៅសារមន្ទីរអូស្លូ Oslo ។

សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ 2022 FIHRMឥឡូវនេះកំពុងបានបើកឱ្យចុះឈ្មោះលក្ខណៈបុគ្គល ។ ទម្រង់ចុះឈ្មោះ https://reurl.cc/OA97Oy

សូមប្រាប់យើងឱ្យដឹងថា តើអ្នកនឹងចូលរួមក្នុងដំណើរការទាំងមូល  ឬ

គ្រាន់តែចូលរួមតែក្នុងសកម្មភាពនៅថ្ងៃជាក់លាក់ណាមួយប៉ុណ្ណោះ។

សូមរំឭកអ្នកថា ការចូលរួមក្នុងកិច្ចប្រជុំជាក់ស្តែងនៃសន្និសីទ FIHRM ឆ្នាំនេះ គឺត្រូវគិតថ្លៃចុះឈ្មោះ។

 

តម្លៃសេវាគឺសរុបលើសកម្មភាពសន្និសីទរយៈពេលបីថ្ងៃពេញ  រួមមានទាំងអាហារថ្ងៃត្រង់ អាហារសម្រន់ប្រចាំថ្ងៃ និងអាហារពេលល្ងាចសម្រាប់ជប់លៀងសំខាន់ ក្នុងមនុស្សម្នាក់បង់តម្លៃ180 អឺរ៉ូ។តម្លៃនេះមិនរាប់បញ្ចូលថ្លៃស្នាក់នៅទេ អ្នកចូលរួមត្រូវតែរៀបចំផ្សេងដោយខ្លួនឯង។

សម្រាប់អ្នកចូលរួមជាក់លាក់ទទួលបានការបញ្ចុះតម្លៃ។រួមបញ្ចូលអ្នកចូលរួមមកពីបណ្តាប្រទេសនានាជាសមាជិកនៃសមាគមអន្តរជាតិនៃសារមន្ទីរ ICOM សមាជិកសាខាអាស៊ី​ប៉ាស៊ីហ្វិក FIHRM  និងសិស្សនិស្សិត។

ក៏មានការបញ្ចុះតម្លៃសម្រាប់ការចូលរួមសន្និសីទតែមួយថ្ងៃផងដែរ។សូមសរសេរបញ្ជាក់នៅក្នុងតារាងសំណួរទី 13 នៃទម្រង់ចុះឈ្មោះ។សូមបំពេញការចុះឈ្មោះឱ្យបានឆាប់ ដើម្បីធានាថាអ្នកអាចចូលរួមកិច្ចប្រជុំបានយ៉ាងពិតប្រាកដ។សូមបំពេញការចុះឈ្មោះឲ្យបានមុនថ្ងៃទី ១០ ខែសីហា។

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព