:::

ព័ត៌មានមូលដ្ឋាននៃមហាសន្និបាតប្រចាំឆ្នាំ2022នៅអូស្លូOsloរបស់សហព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស(FIHRM)

កិច្ចប្រជុំប្រចាំឆ្នាំរបស់ FIHRM រយៈពេលបីថ្ងៃនឹងធ្វើឡើងនៅទីតាំងចំនួនបីកន្លែងក្នុងទីក្រុង អូស្លូOslo។ ខិត្តប័ណ្ណប្រកាសរបស់កិច្ចប្រជុំនឹងចេញផ្សាយក្នុងពេល

ឆាប់ៗនេះ។

វិធីនៃការចូលរួម

ការចុះឈ្មោះនឹងបើកនៅខែកក្កដាឆ្នាំ 2022  ទម្រង់ចុះឈ្មោះតាមអ៊ីនធឺណិត ដើម្បីចូលរួមក្នុងកិច្ចប្រជុំផ្ទាល់។សម្រាប់ព័ត៌មានលម្អិត សូមមើល៖https://museum24.no/demokratinettverket/programme2022

ប្រសិនបើអ្នកចង់បង្ហាញករណីសិក្សាស្រាវជ្រាវនៅក្នុងអង្គប្រជុំ  ឥឡូវនេះបាននិងកំពុងបើកទទួលសម្រាប់ការដាក់បញ្ជូនអត្ថបទ ហើយកាល​បរិច្ឆេទ​បាន​បន្តពន្យាដល់​ថ្ងៃ​ទី 1 ខែ​សីហា។សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រនេះ៖https://museum24.no/demokratinettverket/call-for-papers

នៅឆ្នាំនេះ  សកម្មភាពមួយចំនួននៅទីតាំងសំខាន់នៃសន្និសីទ ​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ទម្រង់​រួម​ពេលជាមួយគ្នាគឺតាម​អ៊ីនធឺណិតផង និងចូលរួមផ្ទាល់ផង

ដើម្បីអនុញ្ញាតឱ្យមនុស្សមកពីជុំវិញពិភពលោកអាចចូលរួមនៅតាមអ៊ីនធឺណិត។ ព័ត៌មានលម្អិតនឹងត្រូវបានប្រកាសនៅលើគេហទំព័រ www.fihrm2022.org ។

ផែនការសន្និសីទ

 

ចាប់ផ្តើមពីថ្ងៃត្រង់ ថ្ងៃចន្ទ ទី១៩ ខែកញ្ញា កិច្ចចាប់ផ្ដើមសុន្ទរកថាពីប្រធានបទដ៏

អស្ចារ្យនិងការពិភាក្សាពិសេសនឹងប្រារព្ធឡើងនៅសារមន្ទីររដ្ឋធម្មនុញ្ញឆ្នាំ1814

នៅថ្ងៃទី 20 ខែកញ្ញា ថ្ងៃទីមួយកិច្ចប្រជុំពេញមួយថ្ងៃ នឹង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ណូបែល​សន្តិភាព​នៅ​មាត់​ទឹក​កណ្តាល​ក្រុង​អូស្លូ Oslo។ព្រឹត្តិការណ៍ប្រចាំថ្ងៃរួមមាន កិច្ចប្រជុំពេញអង្គ  វគ្គនីមួយៗរួមមានសុន្ទរកថាសំខាន់ៗ និងការពិភាក្សា ព្រមទាំងមានរៀបចំសិក្ខាសាលាផងដែរ។ព្រឹត្តិការណ៍ពេលល្ងាចរួមមានពិធីជប់លៀងស្វាគមន៍ជាផ្លូវការនៅសាលាក្រុងអូស្លូ Oslo  ដែលជាកន្លែងសម្រាប់ធ្វើពិធីប្រគល់រង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ បន្ទាប់មកមានអាហារពេលល្ងាចបែបទំនាក់ទំនងសង្គមនៅភោជនីយដ្ឋានកណ្តាលទីក្រុង។

នៅថ្ងៃទី 21 ខែកញ្ញា អង្គប្រជុំបានអញ្ជើញអ្នកចូលរួមឆ្ពោះទៅកាន់សារមន្ទីរដែលមានទីតាំងស្ថិតនៅឧបទ្វីបប៊ីកឌី(Bygdøy)ដែលមានទេសភាពដ៏ស្រស់ស្អាតដូចគំនូរ ដោយគ្រាន់តែជិះទូកពីសាលាក្រុងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។នៅលើកោះ ថ្ងៃទីពីរកិច្ចប្រជុំពេញមួយថ្ងៃ នឹងបើកដំណើរការ​នៅមជ្ឈមណ្ឌលន័រវេសសម្រាប់ការសិក្សាអំពីការសម្លាប់រង្គាល និងសាសនាភាគតិច (ហៅកាត់ថាមជ្ឈមណ្ឌល HL)ហើយនៅថ្ងៃនោះនឹងមានឱកាសសមស្របមួយដើម្បីផ្លាស់ប្តូរទស្សនៈលើស្ថានភាពបច្ចុប្បន្ននៃ សារមន្ទីរសិទ្ធិមនុស្សសកល និងស្គាល់អំពីគំនិតផ្តួចផ្តើមផែនការច្នៃប្រឌិតរបស់សារមន្ទីរទាំងនេះ។ព្រឹត្តិការណ៍ពេញមួយថ្ងៃរួមមានវគ្គប៉ារ៉ាឡែល វេទិកាសំខាន់ៗ និងបិទសិក្ខាសាលា។

អ្នកចូលរួមបើចង់យល់ដឹងស៊ីជម្រៅអំពីទីក្រុងអូស្លូ Osloនិងន័រវេស Norwayអាចចូលរួមក្នុងដំណើរទស្សនកិច្ចក្រោយចប់សន្និសីទនៅថ្ងៃទី 22 ខែកញ្ញា។ដំណើរកម្សាន្តរួមមានការទៅទស្សនាសារមន្ទីរសំខាន់ៗជាច្រើននៅទីក្រុង Oslo ដូចជាវិចិត្រសាលមូច Munch ដែលទើបនឹងបើកថ្មី និងវិចិត្រសាលជាតិនៃប្រទេសន័រ

វេស។ការធ្វើដំណើរមួយទៀតគឺឆ្ពោះទៅកោះអ៊ូថូយ៉ា Utøya ដែលជាកោះគោលដៅដោយការវាយប្រហារភេរវកម្មនៅអូស្លូឆ្នាំ Oslo 2011 នៅទីនេះបានបង្កើតមជ្ឈមណ្ឌលអប់រំយុវជន Avant-garde។

សូមរក្សាទុក​ពេល​វេលាចាប់ពី​ថ្ងៃ​ទី ១៩-២២ ខែ​កញ្ញា។សេចក្តីប្រកាសព័ត៌មាននៃសន្និសីទពេញលេញនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានថ្មីបំផុតអំពីសកម្មភាព សូមចូលទៅមើលសកម្មភាពសង្ខេបសន្និសីទប្រចាំឆ្នាំ FIHRM ឆ្នាំ 2022៖https://museum24.no/demokratinettverket/programme2022

គេហទំព័រសេចក្តីប្រកាសដើម៖https://museum24.no/demokratinettverket/fihrm-oslo-2022

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព