:::

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ -រដ្ឋាភិបាល សហគមន៍ តស៊ូពុះពារដើម្បីស្វ័យភាព កំណត់ត្រាចំណុចសំខាន់នៃកិច្ចប្រជុំប្រចាំឆ្នាំ FIHRM 2022

បុព្វកថា

FIHRM ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសិទ្ធិមនុស្ស និងជំរុញសារមន្ទីរឱ្យចូលរួមយ៉ាងសកម្មក្នុងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការអភ័យទោស។ កិច្ចប្រជុំប្រចាំឆ្នាំ2022 របស់ FIHRM ត្រូវបានប្រារព្ធឡើងនៅទីក្រុងអូស្លូក្នុងខែកញ្ញា ដែលរៀបចំឡើងដោយបណ្តាញប្រជាធិបតេយ្យនិងសារ

មន្ទីរសិទ្ធិមនុស្សន័រវេស (Demokratinetverket) កិច្ចប្រជុំរយៈពេលបីថ្ងៃ  ត្រូវបានជ្រើសរើសជាពិសេសដើម្បីតំណាងឱ្យនិមិត្តសញ្ញានៅទីក្រុងអូស្លូ  គឺជាកន្លែងសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស—សារមន្ទីររដ្ឋធម្មនុញ្ញ អ៊ីហ្សូ ឆ្នាំ1814 (Eidsvoll 1814)   មជ្ឈមណ្ឌលណូបែលសន្តិភាព និងមជ្ឈមណ្ឌល

ន័រវេសសម្រាប់ការសិក្សាអំពីការសម្លាប់រង្គាល និងសាសនាភាគតិច(HL-center)  គ្មាន​ន័យឡើយ។

កិច្ចប្រជុំដំបូងបានពិភាក្សាអំពីគំនិតស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលទទួលរងការគៀបសង្កត់ តើគួរទាញយកប្រយោជន៍នៃការគិតបែបរិះគន់ដោយពិភាក្សាអំពីស្វ័យភាព និងភាពបត់បែននៃសារមន្ទីរសិទ្ធិមនុស្សរបៀបណា តើរវាងសារមន្ទីរ រដ្ឋាភិបាល និងសហគមន៍មានទំនាក់ទំនងបែបណា និងតើអ្វីជាសម្ពាធសម្រាប់ការអភិវឌ្ឍន៍? ហើយ​តើ​សារមន្ទីរ​សិទ្ធិ​មនុស្ស​គួរ​កំណត់​តួនាទី​របស់​ខ្លួន​ដោយ​របៀប​ណា ​និង​ធ្វើ​អន្តរកម្ម​ជាមួយ​ប្រធានបទ​ចម្រូងចម្រាស​យ៉ាងដូច

ម្តេច​។ ផ្នែកទីពីរពណ៌នាអំពីស្ថានភាពបច្ចុប្បន្ននៃសារមន្ទីសិទ្ធិមនុស្សជុំវិញពិភពលោក តាមរយៈផ្សេងគ្នាដោះស្រាយបញ្ហាសង្គម វប្បធម៌ និងនយោបាយរួបរួមឬរើសអើង និងផ្តល់នូវវិធីសាស្រ្ត ឬយុទ្ធសាស្ត្ររួបរួមដែលអាចធ្វើទៅបានសម្រាប់សារមន្ទីរសិទ្ធិមនុស្ស។ អ្នកចូលរួមមកពីអឺរ៉ុប អាស៊ី និងអាមេរិក ប្រធាន FIHRM-AP និងជានាយកសារមន្ទីរសិទ្ធិមនុស្សជាតិតៃវ៉ាន់ លោកហុងស៊ឺហ្វាង( Hong Shifan) ជាមួយនឹងនាយកសារមន្ទីរទីបេលោក Tenzin Topdhen  សមាជិកនៃសាខាអាស៊ីប៉ាស៊ីហ្វិក ទាំងអស់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។  តាមរយៈ​ការចែករំលែក​បទពិសោធន៍ និង​វិធីសាស្ត្រ​នៃ​ការ​ចូលរួម​ក្នុង​ការអនុវត្តជាក់ស្តែង  រំពឹងថានឹងអាចដោះស្រាយ និងចរចាបញ្ហារួមនៅក្នុងសារមន្ទីរ និងក្នុងសង្គមទាំងមូល ដោយយកសារមន្ទីរជាចំណុចចាប់ផ្តើម យើងប្តេជ្ញាលើកកម្ពស់ និងបង្កើតសង្គមដែលមានសិទ្ធិស្មើភាព។

ចំពោះបញ្ហាសិទ្ធិមនុស្សសារមន្ទីរប្រឈមមុខនឹងសម្ពាធខាងក្នុង និងខាងក្រៅ

​​​       មនុស្សគ្រប់រូបមានសិទ្ធស្មើគ្នាគឺជាស្មារតីដែលមិនអាចខ្វះបាននៅក្នុងសង្គមដ៏ល្អមួយ ប៉ុន្តែផ្លូវទៅកាន់យូតូភីយ៉ាutopiaនៅតែរដិបរដុប។ ថ្ងៃទីមួយអង្គប្រជុំដំបូងដឹកនាំដោយ ICOMប្រធាន​គណៈកម្មាធិការ​បញ្ហា​សីលធម៌​អន្តរជាតិ(IC Ethics)និងសារមន្ទីរអាកដឺខាងលិច (Vest-Agder)  អ្នកថែរក្សាជាន់ខ្ពស់ខាថរីន​ ផាបស្ត ( Kathrin Pabst )ចាប់ផ្តើមដោយចង្អុលបង្ហាញពីបញ្ហាប្រឈមដែលសារមន្ទីរសិទ្ធិមនុស្សអាចប្រឈមមុខ។សារមន្ទីរប្រឈមមុខនឹងសម្ពាធជាញឹកញាប់ទាំងប្រាំគឺជម្លោះរវាងសហសេវិក ការព្យាយាមលុបបំបាត់អតីតកាល អន្តរាគមន៍នយោបាយភ្លាមៗ សង្គ្រាម និងការប៉ុនប៉ងបំផ្លាញ និងអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសមួយ។ ប្រភពនៃសម្ពាធទាំងនេះត្រូវបានបែងចែកទៅជាខាងក្នុង ឬខាងក្រៅ ផ្ទៃក្នុងមកពីបុគ្គលិកនៅក្នុងអង្គការសារមន្ទីរ  ចំណែកផ្ទៃខាងក្រៅមកពីសង្គមមូលដ្ឋាននិងរដ្ឋាភិបាល។

ម៉្យាងទៀត វិបត្តិគឺជាចំណុចរបត់មួយ ការអភិវឌ្ឍន៍សារមន្ទីរសិទ្ធិមនុស្សប្រ

ឈមមុខនឹងបញ្ហាជាច្រើនយ៉ាង  ប៉ុន្តែសម្ពាធក៏អាចជាកត្តាជំរុញល្បឿនដំណើរការឲ្យ​មាន​ការ​រីកចម្រើនផងដែរ   លោកស្រីជេត សានដាល(Jette Sandahl )ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសារមន្ទីរអឺរ៉ុប (European Museum Forum)ផ្តល់ការ

ណែនាំអំពីរបៀបដែលសារមន្ទីរគួរឆ្លើយតបទៅនឹងបញ្ហាប្រឈម  លោកស្រីបានចង្អុលបង្ហាញថា វាច្បាស់ណាស់ ដោយសារតែសារមន្ទីរកំពុងប្រឈមមុខនឹងសម្ពាធ និងវិបត្តិជាច្រើនដែលពួកគេគួរតែរួបរួមគ្នាជាធ្លុងមួយ និងខិតខំដើម្បីកម្ចាត់គោលលទ្ធិលើកលែង ដែលមានជាច្រើនសតវត្សន៍កន្លងមក ឈប់ត្អូញត្អែរ ត្រូវមានភាពក្លាហានក្នុងការ ឈាន​ចេញ​ពី​តំបន់​ផាសុកភាព​  ដើម្បី​ស្វែង​រក​ដៃ​គូ​ដែល​អាច​ឈាន​ទៅ​មុខ​ជា​មួយ​គ្នា​  គ្មាន​នរណា​ម្នាក់​ជា​ករណី​លើកលែង​ លើ​វិថី​នៃ​សិទ្ធិ​មនុស្ស​ឡើយ។បុគ្គលិកសារមន្ទីរគួរបង្កើនភាពក្លាហានដើម្បីប្រឆាំងនឹងរចនាបថ

អសកម្មនៅក្នុងនាយកដ្ឋានសារមន្ទីរនីមួយៗ  ឬភាពស្មុគស្មាញនៃអំណាច  ដោះស្រាយភាពលំបាក និងជម្លោះហើយតស៊ូដោយមានជំនឿយ៉ាងមុតមាំ និងប្រើប្រាស់កម្លាំងរួម។តើត្រូវបង្ហាញស្មារតីនៃសាមគ្គីភាពបែបនេះនៅក្នុងសារមន្ទីរ របៀបណា  បន្ទាប់មក  អ្នកសិក្សាមកពីសារមន្ទីរជាតិ លីវឺភូល( Liverpool )និងសាកលវិទ្យាល័យឡាយសេស្ទើ( Leicester )បានផ្តល់ឱ្យយើងនូវឧទាហរណ៍ជាក់ស្តែង។

សារមន្ទីរ និងឆ្លងបច្ចេកទេសសហការ​គម្រោង​ជួសជុល​មាត់​សមុទ្រ

អ្នកសិក្សាមកពីសារមន្ទីរជាតិ លីវឺភូល( Liverpool )និងសាកលវិទ្យាល័យឡាយសេស្ទើ ពិភាក្សាអំពីផែនការជួសជុលមាត់សមុទ្ររួមគ្នារបស់ពួកគេ(Waterfront Transformation)។គម្រោងនេះគឺជាគំរូដ៏ល្អអស្ចារ្យនៃការប្រើប្រាស់ថាមពលរួម  តាមរយៈកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងលើគ្រប់វិស័យ យើងនឹងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងឆ្ពោះទៅរកសង្គមស្មើភាព។

គម្រោង​ជួសជុល​មាត់សមុទ្រ​ខិតខំ​រក្សា​សារមន្ទីរ​ភ្ជាប់​ជាមួយ​សង្គម​សហសម័យ ដោយចេញដំណើរពីមាត់សមុទ្រ​ដ៏ល្បីរបស់លីវឺភូល(Liverpool)នាំយករឿងដែលតំណាងឱ្យ លីវឺភូល( Liverpool)បេតិកភណ្ឌ សហគមន៍ និងទេសចរណ៍ បន្ថែមលើការបង្កើតបទពិសោធន៍អ្នកទស្សនាដ៏សម្បូរបែប ក៏នឹងក្លាយជាកត្តាជំរុញដល់ការកែលម្អសហគមន៍ និងបរិស្ថានផងដែរ។នេះមិនមែនគ្រាន់តែជាគម្រោងកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពរឹងមាំនៃប្រជាជនក្នុងតំបន់ដើម្បីបង្កើតទីក្រុងមាត់សមុទ្រលីវឺភូល( Liverpoolដែលជាកន្លែងបញ្ចូលគ្នារវាងចាស់ និងថ្មី។

       បន្ទាប់ពីការពិភាក្សាខាងលើពួកយើងយល់យ៉ាងច្បាស់ថាកិច្ចសហប្រតិបត្តិការទៅវិញទៅមកគឺជាកម្លាំងដ៏សំខាន់ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនានារបស់សារមន្ទីរសិទ្ធិមនុស្ស។ឯការបង្កើតសាខាអាស៊ីប៉ាស៊ីហ្វិកនៃសារមន្ទីរសិទ្ធិមនុស្សអន្តរជាតិ (FIHRM-AP) បានសង្កត់ធ្ងន់លើការផ្សារភ្ជាប់ភាពជាដៃគូក្នុងតំបន់រវាង

សារមន្ទីរនិងអង្គការក្រៅរដ្ឋាភិបាល  សហការ​​គ្នារកយុទ្ធសាស្ត្រ​យ៉ាងពិតប្រាកដដើម្បី​បំបែក​នយោបាយ និង​ស្ថាប័នគៀបសង្កត់។

រូបភាពទី 1. ផែនការជួសជុលមាត់សមុទ្រភ្ជាប់សារមន្ទី និងអគារប្រវត្តិសាស្ត្រនៅតាមដងផ្លូវ រួមទាំងសារមន្ទីរអន្តរជាតិនៃទាសភាព (ISM) កំពង់ផែកំប៉ុង (The Canning Dock) សារមន្ទីរជាតិ Liverpool  និងអគារផែប្រវត្តិសាស្ត្រផ្សេងៗ។

រូបភាពទី 1. ផែនការជួសជុលមាត់សមុទ្រភ្ជាប់សារមន្ទី និងអគារប្រវត្តិសាស្ត្រនៅតាមដងផ្លូវ រួមទាំងសារមន្ទីរអន្តរជាតិនៃទាសភាព (ISM) កំពង់ផែកំប៉ុង (The Canning Dock) សារមន្ទីរជាតិ Liverpool និងអគារផែប្រវត្តិសាស្ត្រផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ  ប្រធាន FIHRM-AP និងជានាយកសារមន្ទីរសិទ្ធិមនុស្សជនជាតិតៃវ៉ាន់ លោកហុងស៊ឺហ្វាង( Hong Shifan)បានលើកឡើងពីប្រវត្តិ និងគោលបំណងរបស់ FIHRM-AP ។ និមិត្តសញ្ញារបស់ FIHRM-AP តំណាងឱ្យ "មនុស្សគ្រប់រូបមានសេរីភាព និងស្មើភាព ហើយស្មារតីនៃលទ្ធិប្រជាធិបតេយ្យរីកដុះដាលគ្រប់ទីកន្លែង"  ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2019 មក អង្គការនេះមានសមាជិកជាង 80 នាក់ហើយគេហទំព័រផ្លូវការមានដប់ភាសា  អង្គការប្រកាន់ខ្ជាប់នូវស្មារតីស្នូល   តាមរយៈទំនាក់ទំនងជិតស្និទ្ធរបស់ដៃគូ FIHRM-APបានលើកកម្ពស់ទំនាក់ទំនងរវាងសារមន្ទីរ និងសង្គមស៊ីវិលជាមួយនឹងសិទ្ធិមនុស្សជាស្នូល។តៃវ៉ាន់ និងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតបានប្រយុទ្ធនឹងសង្រ្គាមជាច្រើន និងឆ្លងកាត់ការគ្រប់គ្រងផ្តាច់ការយូរមកហើយ  យកតៃវ៉ាន់ជាឧទាហរណ៍ បន្ទាប់ពីច្បាប់អាជ្ញាសឹកជិត 40 ឆ្នាំ បើប្រៀបធៀបជាមួយតំបន់ផ្សេងទៀត ល្បឿននៃលទ្ធិប្រជាធិបតេយ្យក្នុងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកគឺមានភាពយឺតយ៉ាវ   

FIHRM-AP ដើរតួជាអ្នកដឹកនាំ ដោយប្រមូលផ្តុំកម្លាំងគ្រប់ភាគី ទាំងអស់  ដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រូបភាពទី 2៖ នៅឆ្នាំ 2022 សារមន្ទីរសិទ្ធិមនុស្សជាតិនឹងរៀបចំ "Ayo-Ayo!ថ្ងៃស្អែកគួរតែប្រសើរជាងនេះ" ពិព័រណ៍ពិសេសស្តីពីសិទ្ធិមនុស្សចល័ត ដោយផ្តោតលើបញ្ហាសិទ្ធិពលករចំណាកស្រុកជាស្នូល និងតស៊ូមតិនូវគោលគំនិតនៃសមភាពសម្រាប់ទាំងអស់គ្នា។

រូបភាពទី 2៖ នៅឆ្នាំ 2022 សារមន្ទីរសិទ្ធិមនុស្សជាតិនឹងរៀបចំ "Ayo-Ayo!ថ្ងៃស្អែកគួរតែប្រសើរជាងនេះ" ពិព័រណ៍ពិសេសស្តីពីសិទ្ធិមនុស្សចល័ត ដោយផ្តោតលើបញ្ហាសិទ្ធិពលករចំណាកស្រុកជាស្នូល និងតស៊ូមតិនូវគោលគំនិតនៃសមភាពសម្រាប់ទាំងអស់គ្នា។

បទពិសោធន៍​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បញ្ជាក់​ថា​ ការ​គ្រប់គ្រង​បែប​ផ្តាច់ការ​  រារាំង​យ៉ាងធ្ងន់ធ្ងរដល់​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស ដូច្នេះ​ហើយ​មាន​ប្រទេស​ជា​ច្រើន​ដែល​បាន​ឆ្លងកាត់​ការ​គ្រប់គ្រង​ដោយ​គាបសង្កត់នឹងរៀនពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ  ម៉្យាងទៀតសារមន្ទីរសិទ្ធិមនុស្សដែលបង្កើតឡើងក្នុងបរិបទនៃរបបផ្តាច់ការប្រឈមមុខនឹងបញ្ហាជាច្រើន  ក្នុងអំឡុងអង្គប្រជុំ  តាមរយៈបទពិសោធន៍ជាក់

ស្តែង អ្នកធ្វើបទបង្ហាញជាច្រើនបានចែករំលែកជាមួយពួកយើងអំពីវិធីដោះស្រាយវិបត្តិ ដែលសារមន្ទីរប្រភេទនេះ ប្រឈមមុខ។

ប្រកាន់ជាប់បទបញ្ជានៅក្នុងបរិបទនៃលទ្ធិផ្តាច់ការ

លទ្ធិផ្តាច់ការ គឺជាមនោគមវិជ្ជាដែលស្ទាក់ស្ទើរ ក្នុងការលើកឡើងនិងគ្រោថ្នាក់

ទាំងចំពោះរដ្ឋាភិបាលទាំងប្រជាជន ដូច្នេះ សារមន្ទីរដែលបានបង្កើតឡើងក្នុងបរិ

បទនេះ ត្រូវតែខិតខំបន្ថែមទៀត ដើម្បីសម្រេចបាននូវការទទួលស្គាល់ពីសង្គមទាំងមូល។ Doi-Codi គឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងនយោបាយរបស់ប្រទេសប្រេស៊ីល ក្នុងអំឡុងរបបផ្តាច់ការយោធា លោកវេជ្ជបណ្ឌិត Deborah Neves បានចង្អុលបង្ហាញថា គោលបំណងនៃការសាងសង់សារមន្ទីរ អនុស្សាវរីយ៍Doi-Codi គឺដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់ ឬធ្វើទារុណកម្មនៅក្នុងឆ្នាំទាំងនោះ។ ក្នុងពេលជាមួយគ្នាជាភស្តុតាងដែលថារដ្ឋាភិបាលប្រេស៊ីលបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ។សម្រាប់ប្រជាជន​ដែល​មិន​ធ្លាប់​ជួប​ប្រវត្ដិ​សាស្ដ្រ​ដ៏​ខ្មៅ​ងងឹត​នេះ  ក្នុងគោលបំណងផ្តល់ឱ្យពួកគេនូវការយល់ដឹងអំពីប្រតិបត្តិការ និងរចនាសម្ព័ន្ធនៃការគាបសង្កត់ដោយរបបផ្តាច់ការយោធាប្រេស៊ីល។

កាលពីកំឡុងពេលបង្កើតសារមន្ទីរដំបូងបានជួបប្រទះបញ្ហាប្រឈមជាច្រើន

 នៅក្នុងការប្រមូលទិន្នន័យឯកសារបានចំណាយពេលជាច្រើនក្នុងការដោះស្រាយជាមួយនាយកដ្ឋានរដ្ឋាភិបាល ដើម្បីទទួលបានឯកសារដែលត្រូវគ្នា រហូតដល់បាត់

បង់ឯកសារខ្លះក៏មាន។ម៉្យាងវិញទៀត វាក៏ចាំបាច់ផងដែរក្នុងការស្វែងរកមនុស្សដែលបានទទួលរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ឬសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ តាមរយៈឯកសារបណ្ណសារ និងការនិយាយប្រវត្តិផ្ទាល់មាត់ យុគសម័យនៃរបបផ្តាច់ការយោធាត្រូវបានត្រឡប់មកដូចដើមវិញ។សារមន្ទីរអនុស្សាវ

រីយ៍បើកជាលើកដំបូង បានសហការជាមួយភ្នាក់ងារអភិរក្សបេតិកភណ្ឌនិងអតីតអ្នកទោសនយោបាយ  ទទួលស្គាល់និងការពារអគារដែលពាក់ព័ន្ធជាមួយកងកម្លាំងគាបសង្កត់របស់រដ្ឋាភិបាល បំប្លែងលំហរទៅជាកន្លែងនៃការចងចាំនិងមនសិការ  ផ្សព្វផ្សាយអំពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។

នាយកសារមន្ទីរការងារហ្វាំងឡង់(The Finnish Labour museum) -លោកខាលី ខាលីអូ( Kalle Kallio)ក៏បានប្រាប់ផងដែរអំពីរបៀបដោះស្រាយវិបត្តិដែលសារមន្ទីរប្រឈមមុខបន្ទាប់ពីការផ្ទុះឡើងនៃសង្រ្គាមសូវៀត និងរុស្ស៊ី ។ នៅឆ្នាំ 2014 សារមន្ទីរលេនីនបានរួមបញ្ចូលគ្នាជាមួយសារមន្ទីរការងារហ្វាំងឡង់ ថ្វីបើសារមន្ទីរផ្ដើមគំនិតតំណាង​សិទ្ធិ​មនុស្ស  សង្គមនិរន្តរភាព  សាមគ្គីនិងសមភាព ជាមួយនឹងបេសកកម្មនៃប្រវត្តិសាស្ត្រយុត្តិធម៌ គោលដៅរបស់សារមន្ទីរលេនីនមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។នៅក្នុងខែកុម្ភៈឆ្នាំ 2022ពេលដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន  បានធ្វើឱ្យប្រជាជនមានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះលេនីននិយមជាថ្មីម្តងទៀត ហើយប្រឈមមុខនឹងវិបត្តិភ្លាមៗ។ម៉្យាងវិញទៀត សារមន្ទីរតស៊ូមតិសន្តិភាព និងប្រឆាំងសង្គ្រាម និងគាំទ្រអ៊ុយក្រែន ហើយម្យ៉ាងវិញទៀត សារមន្ទីរនេះក៏ផ្អាកកិច្ចសហប្រតិបត្តិការជាមួយសារមន្ទីររុស្ស៊ីផងដែរ។ហើយផ្អាកវិធីសាស្រ្តទីផ្សារលេងសើច  ដោយអាកប្បកិរិយាហ្មត់ចត់ជាងដើម្បីបង្ហាញពីការប្រឆាំងយ៉ាងខ្លាំងចំពោះលទ្ធិផ្តាច់ការ  ជៀសវាងមានសំឡេង​ប្រតិកម្ម​​ប្រឆាំង​នឹង​សារមន្ទីរម្តង​ទៀត​។

សារមន្ទីរ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​បរិបទ​នៃ​របប​ផ្តាច់ការនៅក្នុងដំ

ណាក់កាលដំបូងនៃការបង្កើតអាចប្រឈមមុខនឹងបញ្ហានៃការរារាំងរបស់រដ្ឋាភិ

បាល ឬការបំផ្លិចបំផ្លាញភស្តុតាង សូម្បីតែក្រោយការបង្កើតសារមន្ទីរក៏ដោយ

នៅពេលដែលព្រឹត្តិការណ៍សង្គមមួយចំនួនបានកើតឡើង ដែលធ្វើឲ្យមហាជន

ចាប់អារម្មណ៍អំពីលទ្ធិផ្តាច់ការ  វាក៏មានឱកាសមួយសម្រាប់សារមន្ទីរដើម្បីប្រឈមមុខនឹងសំឡេងប្រតិកម្មតបវិញ ដែលហាក់ដូចជាសម្ពាធដែលសារមន្ទីរសិទ្ធិមនុស្សត្រូវទទួលរង  ម៉្យាងទៀត  ក្រៅ​ពី​កាន់​ប្រវត្តិ​ដ៏​សោកសៅ សារមន្ទីរ​ទាំងនេះ​ក៏​ជា​មេរៀន​មិន​អាច​បំភ្លេច​បាន​ដើម្បី​ព្រមាន​ពិភពលោក​កុំ​ឲ្យ​ដើរ​លើ​វិថី​ផ្តាច់ការ​ម្តងទៀត 

ដូច្នេះ ដើម្បី​បង្កើត​សង្គម​មួយ​ដោយ​សេរី និង​ស្មើភាព សារមន្ទីរ​សិទ្ធិ​មនុស្ស​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​បេសកកម្ម​របស់​ខ្លួន។

ដូចទស្សនកសាងរបស់ Doi-Codi សារមន្ទីរដែលសាងសង់ឡើងក្នុងបរិបទនៃរបបអំណាចផ្តាច់ការ ជា​ផ្នែក​មួយ​ដើម្បី​រំលឹក​ដល់​ជន​រង​គ្រោះ​នៅ​ពេល​នោះ​  គ្មាននរណាម្នាក់ត្រូវបំភ្លេចចោលនៅលើផ្លូវសិទ្ធិមនុស្សនោះទេ   យើងអាចត្រឹមតែកាន់ទុក្ខអ្នកដែលបានទទួលមរណភាព ប៉ុន្តែឥឡូវនេះយើងនៅតែអាចឆ្លៀតឱកាសដើម្បីថែរក្សាមនុស្សជាតិសាសន៍ផ្សេងៗជុំវិញខ្លួន និងជួយលើកកម្ពស់ការអភិវឌ្ឍសិទ្ធិមនុស្សរបស់ជនជាតិភាគតិច។

កន្លែងជនជាតិភាគតិច៖ ការណាត់ជួបរបស់រដ្ឋាភិបាល និងសារមន្ទីរ និងនិយមន័យនៃអំណាច

ចុងក្រោយនៃកិច្ចប្រជុំបានផ្តោតទៅលើបញ្ហាជនជាតិភាគតិច ផ្តោតទៅលើជនជាតិសាមី(Sámi)ជាចំបង ដើម្បីពិភាក្សាអំពីគំនិតនៃការធ្វើអាណានិគម។ ជនជាតិសាមី គឺជាជនជាតិដើមភាគតិចស្ថិតនៅប៉ែកខាងជើងបំផុតនៅអឺរ៉ុប និងជាក្រុមក្នុងស្រុកតែមួយគត់ដែលត្រូវបានទទួលស្គាល់ និងការពារដោយអនុសញ្ញាអន្តរជាតិស្តីពីជនជាតិដើមភាគតិច ប៉ុន្តែទោះយ៉ាងណាក៏ដោយពួកគេត្រូវបានរើសអើង និងទទួលរងនូវអំពើអយុត្តិធម៌ក្នុងកម្រិតជាក់លាក់មួយអស់រយៈពេលជាយូរមកហើយ  ហើយនៅតែជាកម្មវត្ថុនៃជម្លោះផ្លូវច្បាប់នៅក្នុងតុលាការជាតិ និងអន្តរជាតិ។

នេះ​បើ​តាម​លោក ជេរេមី​ ម៉ៃហ្គូវ៉ាន់(Jérémie McGowan )អតីត​នាយក​សារមន្ទីរសិល្បៈសាមី( Sámi Dáiddamusea)បានចង្អុលបង្ហាញថា  ភាពល្ងង់ខ្លៅដ៏ពេញនិយមរបស់ជនជាតិ សាមី ជារឿយៗត្រូវបានអមដោយការអាណិតអាសូរចំពោះពួកគេ និងការយល់ឃើញថាពួកគេត្រូវបានគេរំលោភបំពានដោយអំណាចអាណានិគម  ព្រមទាំងត្រូវបានគេជឿថាបញ្ហានៃការរំលោភបំពាននិងបញ្ហាអយុត្តិធម៌វាបានកន្លងផុតទៅហើយ  ប៉ុន្តែតាមការពិត វាមិនមែនដូច្នោះទេ ដូច្នេះ សារមន្ទីរត្រូវសហការជាបន្ទាន់ជាមួយសហគមន៍សាមី ដើម្បីឱ្យប្រជាជនបានយល់ដឹងបន្ថែមអំពីជនជាតិដើមភាគតិច និងបណ្ដុះបណ្ដាលជីវិតចម្រុះវប្បធម៌។

អែមម៉ា អេលៀន អូស្ការ(Emma Eliane Oskal Valkeapää)ជាជនជាតិសាមី បាន​ចែករំលែក​គម្រោងស្វែងរកផ្លូវ(Sami Pathfinders programme)តាម

រយៈមហាវិទ្យាល័យសាមី( Sami University)សហការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងក្រសួងអភិវឌ្ឍន៍តំបន់ ដើម្បីផ្សព្វផ្សាយវប្បធម៌ជនជាតិភាគតិច។ទន្ទឹមនឹងនោះ វាត្រូវបានស្នើឡើងថា សារមន្ទីរអាចកំណត់គោលដៅនៃភាពចម្រុះ និងការអភិវឌ្ឍ របស់ជនជាតិដើមភាគតិច ពីទស្សនៈផ្សេងៗគ្នា​ លើកកម្ពស់ការយល់ដឹងអំពីជនជាតិភាគតិច។

រូបភាពទី 3៖យុវជន សាមីដើរតួជាអ្នកស្វែងរកផ្លូវ ដោយចែករំលែកវប្បធម៌ សាមី នៅក្នុងវិទ្យាល័យ សាលាបឋមសិក្សា អនុវិទ្យាល័យ និងសាកលវិទ្យាល័យនានាទូទាំងប្រទេសន័រវេស។

រូបភាពទី 3៖យុវជន សាមីដើរតួជាអ្នកស្វែងរកផ្លូវ ដោយចែករំលែកវប្បធម៌ សាមី នៅក្នុងវិទ្យាល័យ សាលាបឋមសិក្សា អនុវិទ្យាល័យ និងសាកលវិទ្យាល័យនានាទូទាំងប្រទេសន័រវេស។

ថ្វីត្បិតតែសុន្ទរកថានេះផ្តោតសំខាន់ទៅលើជនជាតិសាមីក៏ដោយ ក៏ប៉ុន្តែបញ្ហានៃការរើសអើងពូជសាសន៍កើតមាននៅគ្រប់ជ្រុងនៃពិភពលោក ហើយភាពខុសគ្នានៃវប្បធម៌គឺជាស្នូលចម្បងនៃការឃ្លាតឆ្ងាយពីគ្នា។ប្រជាជនដោយសារតែពួកគេមិនយល់ពីវប្បធម៌របស់ជនជាតិភាគតិច បង្កើតឱ្យមានការស្អប់ខ្ពើម ការភ័យខ្លាច ការអាណិតអាសូរនិងអារម្មណ៍ផ្សេងទៀត។វាជាការលំបាកសម្រាប់ជនជាតិភាគតិចក្នុងការធ្វើសមាហរណកម្ម ដោយសារពួកគេមិនយល់អំពីវប្បធម៌សង្គមរបស់

ជនជាតិដទៃទៀត ដូច្នេះការយល់ដឹងពេញលេញអំពីវប្បធម៌នៃភាគីទាំងពីរ

បានក្លាយជាផ្នែកសំខាន់មួយក្នុងការសម្រេចបានសមភាពជាតិសាសន៍។

ក្រៅពីនេះ  ជនជាតិភាគតិចក្រៅពីមានឱកាសទទួលរងការរើសអើង និងពិបាកក្នុងការធ្វើសមាហរណកម្មក្នុងសង្គម អាចនឹងត្រូវបានគាបសង្កត់យ៉ាងធ្ងន់

ធ្ងរនៅក្នុងករណីដ៏អាក្រក់បំផុត ដូចដែល ឡូរ៉ា​ ប៉េរ៉េ ឌីយ៉ា(Laura Pérez Díaz )

និង តង់ជីង តូដិន(Tenzing Toden) នៅក្នុងសិក្ខាសាលាបាននិយាយថា បាន

ចែករំលែកអំពីចលនាតស៊ូដូមីនីការបស់សារមន្ទីរអនុស្សាវរីយ៍និងការបង្កើតសារមន្ទីរទីបេត(The Tibet Museum) ដែលសារមន្ទីរទាំងពីរនេះគឺ  ជាសារមន្ទីរដែលសាងសង់ឡើងធ្វើជាស្នូលសម្រាប់ជនជាតិភាគតិចដែលបានទទួលរងការសង្កត់

សង្កិន។

យកសារមន្ទីរទីបេតជាឧទាហរណ៍ សារមន្ទីរនេះត្រូវបានបង្កើតឡើងដោយជនជាតិទីបេតក្នុងឆ្នាំ 1998 ប្តេជ្ញាលើកកម្ពស់ការយល់ដឹងអំពីទីបេត  នៅក្នុងសារមន្ទីរបានបង្ហាញនូវវប្បធម៌ទីបេ ប្រវត្តិសាស្រ្តនិរទេសខ្លួននាពេលថ្មីៗនេះ និងការបង្រៀន និងកេរ្តិ៍ដំណែលរបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា(Dalai Lama)ដើម្បីបង្ហាញពីសារៈសំខាន់នៃប្រវត្តិសាស្ត្រ នយោបាយ ក្នុងស្រុកនិងអន្តរជាតិ។គោលបំណងរបស់សារមន្ទីរប្រភេទនេះគឺដើម្បីកត់ត្រា អភិរក្ស សិក្សាបង្ហាញ និងអប់រំអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រជាជនខ្លួន។ ទន្ទឹមនឹងនោះ វាលាតត្រដាងនូវវិបត្តិដែលជនជាតិភាគតិចជួបប្រទះ ដូចជាការរំលោភសិទ្ធិមនុស្ស បរិយាកាសអភិវឌ្ឍន៍ និងការរឹតត្បិត

វប្បធម៌ ហើយសង្ឃឹមថានឹងប្រើប្រាស់សារមន្ទីរដើម្បីបញ្ចេញនូវស្មារតីតស៊ូ និងលើកកម្ពស់តម្លៃនៃជីវិត សេរីភាព សកម្មភាព និងការបញ្ចេញគំនិតរបស់សិទ្ធិមនុស្សជាមូលដ្ឋាន។ 

 

សេចក្ដីបញ្ចប់

​​         កិច្ចប្រជុំរយៈពេលបីថ្ងៃបានបង្ហាញថា សារមន្ទីរសិទ្ធិមនុស្សជុំវិញពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធពីប្រភពជាច្រើន ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលរបបផ្តាច់ការជ្រុលនិយមបានលេចឡើង ហើយតួនាទីរបស់សារមន្ទីរសិទ្ធិមនុស្សកាន់តែមានសារៈសំខាន់។ក្រៅពីបញ្ហាប្រជាធិបតេយ្យ

សេរី  សិទ្ធិ​មនុស្ស​របស់​ជនជាតិ​ភាគតិច​ក៏​គួរ​ឲ្យ​យកចិត្តទុកដាក់ផងដែរខិតខំលុបបំបាត់ការរើសអើង និងកសាងសង្គមស្មើភាពគ្នា។ថ្វីបើសារមន្ទីរ​សិទ្ធិ​មនុស្សនៅ​មាន​បញ្ហា​លំបាកក្នុងទិសដៅអភិវឌ្ឍន៍  ប៉ុន្តែដរាបណាសារមន្ទីរត្រូវបានរួបរួមគ្នា និងឆ្ពោះទៅមុខយ៉ាងរឹងមាំ គ្រាប់ពូជនៃតម្លៃជាសកលនឹងដុះពន្លក និងរីកដុះដាលនៅគ្រប់ជ្រុងនៃពិភពលោកក្រោមកម្លាំងរុញច្រាននៃពេលវេលា។