ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ

ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ
ណែនាំអ្នកនិពន្ធ【ជូជីងជុងជឹKomai Tadashi】
កើតក្នុងឆ្នាំ 1972នៅ ទីក្រុងហ្គូសូខេត្តណារ៉ា ប្រទេសជប៉ុន ។ចាប់ពីឆ្នាំ 1998 គាត់បានបម្រើការជាបុគ្គលិកវិចិត្រកម្មនៅពេលដែលសារមន្ទីរ សួយភីងសឹបើកដំណើរការ
ហើយនៅឆ្នាំ 2015គាត់បានក្លាយជានាយកសារមន្ទីរ។តាមរយៈសកម្មភាពនានាដូចជា អង្គការសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស និង"គម្រោងនៃការចងចាំពិភពលោក"។នឹងផ្សព្វផ្សាយគំនិតបង្កើតរបស់សួយភីងសឹទៅកាន់ពិភពលោក។បានបម្រើការជាវគ្គសិក្សាទ្រឹស្តីសិទ្ធិមនុស្សនៅសាកលវិទ្យាល័យនារីកូបេ និពន្ធរួម៖ ការបោះពុម្ពថ្មីនៃ "ប្រភពដើមនៃសមាគមន៍សួយភីងសឹ"(ជៀហ្វាងគ្រឹះស្ថានបោះពុម្ពផ្សាយ ឆ្នាំ2002)"កំដៅ និងពន្លឺនៃសេចក្តីប្រកាសរបស់សមាគមន៍"(ជៀហ្វាងគ្រឹះស្ថានបោះពុម្ពផ្សាយ ឆ្នាំ2012)"បញ្ហាកុលសម្ព័ន្ធទំនើប" ("ការបង្រៀន៖ បញ្ហាកុលសម្ព័ន្ធនៅក្នុងប្រទេសជប៉ុនសម័យទំនើប 1 (កំណត់ចំណាំ 2)" ជៀហ្វាងគ្រឹះស្ថានបោះពុម្ពផ្សាយ ឆ្នាំ2002)។
ការណែនាំពីអង្គភាព៖
សារមន្ទីរសួយភីងសឹ បានបើកនៅខែឧសភាឆ្នាំ1998 នៅទីតាំងដើមកាលបង្កើតសមាគមន៍សួយភីងសឹថ្នាក់ជាតិ កាស៊ីវ៉ាបារ៉ា ទីក្រុងហ្គូសូខេត្តណារ៉ា។ការប្តេជ្ញាចិត្តចំពោះការរស់ឡើងវិញនៃវប្បធម៌សិទ្ធិមនុស្ស និងគំនិតនៃសិទ្ធិមនុស្សជាទូទៅ បញ្ជូនព័ត៌មានគ្រប់ប្រភេទស្តីពីបញ្ហារើសអើង និងសិទ្ធិមនុស្ស។
នៅខែកញ្ញា ឆ្នាំ 2015សមាគមន៍សួយភីងសឹ បានចូលរួមជាលើកដំបូងនៅក្នុងអង្គប្រជុំ FIHRM (សម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស) នៅទីក្រុងវែលលីងតុនប្រទេសនូ វែលសេឡង់ ហើយក្នុងខែធ្នូឆ្នាំដដែលបានក្លាយជាសមាជិកដំបូងគេរបស់ FIHRM នៃអង្គការជប៉ុន ។ ចាប់តាំងពីពេលនោះមកសមាគមន៍សួយភីងសឹបានផ្សព្វផ្សាយសកម្មភាពកម្មវិធីផ្សេងៗ និងចែករំលែកទូទាំងពិភពលោក "ស្វែងរកសេចក្តីថ្លៃថ្នូររបស់មនុស្ស និងសន្តិភាព" ជាគំនិតនៃការបង្កើតសមាគមន៍នេះ។
នៅខែឧសភាឆ្នាំ 2016 សមាគមន៍សួយភីងសឹនៅលើ ICOM (សន្និសីទសារមន្ទីរអន្តរជាតិ) និងសន្និសីទ FIHRM រ៉ូសារីអូ(អាហ្សង់ទីន)ណែនាំ"សមាគមន៍សួយភីងសឹ និងសមាគមន៍ហ៊ឹងភីង បានធ្វើកំណត់ត្រាប្រជាជនដែលត្រូវបានរើសអើងហួសព្រំដែន"(5 ចំណុចនៃសម្ភារៈប្រវត្តិសាស្ត្រដែលប្រមូលបានដោយសារមន្ទីរ សួយភីងសឹ) ត្រូវបានចុះបញ្ជីនៅក្នុងអង្គការសហប្រជាជាតិរៀបចំសៀវភៅសិក្សាUNESCOនៃតំបន់អាស៊ីប៉ាស៊ីហ្វិចក្នុង"ការចងចាំពិភពលោក" ។ហើយខិតខំបំពេញការចុះឈ្មោះអន្តរជាតិតាមគោលដៅ។នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2022 ក្នុងឱកាសគម្រប់ខួប 100 ឆ្នាំនៃការបង្កើតសួយភីងសឹ សារមន្ទីរក៏បានបើកដំណើរការឡើងវិញបន្ទាប់ពីជួសជុលរួច។
បុព្វកថា
នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 1922 នៅសាលវិហារសាធារណៈនាទីក្រុងក្យូតូ គោលបំណងគឺដើម្បីស្វែងរកសេចក្តីថ្លៃថ្នូរ និងសន្តិភាពរបស់មនុស្ស សមាជិកស្ថាបនិកនាំមុខគេ គឺជាក្រុមយុវជនដែលកើត និងធំធាត់នៅក្នុងទីតាំងកាស៊ីវ៉ាបារ៉ា ទីក្រុងហ្គូសូខេត្តណារ៉ាការបង្កើសមាគមន៍សួយភីងសឹថ្នាក់ជាតិបានចាប់ផ្តើមជាមួយនឹងការលុបបំបាត់ការរើសអើងកុលសម្ព័ន្ធ ចលនារំដោះកុលសម្ព័ន្ធដែលមានគោលបំណងលើកកម្ពស់សេរីភាព និងសមភាព ការបង្កើតសិទ្ធិមនុស្ស។ល។អ្នកជំនាន់មុនជាច្រើនដែលបានចូលរួមក្នុងចលនាសួយភីងសឹ បានបញ្ជូនបន្ត បន្សល់ទុកស្មារតីបែបនេះ។ដើម្បីបន្តដំណើរការតស៊ូរបស់ពួកគេទៅកាន់កូនចៅជំនាន់ក្រោយ នៅខែឧសភា ឆ្នាំ1998 ជាមួយនឹងការបរិច្ចាគពីទូទាំងប្រទេស សារមន្ទីរប្រវត្តិសាស្ត្រ សួយភីងសឹ ត្រូវបានបង្កើតឡើងនៅកាស៊ីវ៉ាបារ៉ា ដែលជាទីកន្លែងដើមកំណើតរបស់ សួយភីងសឹ(ក្នុងឆ្នាំ 1999ប្តូរឈ្មោះជាសារមន្ទីរសួយភីងសឹ ) ។
គំនិតបង្កើតដែលអាចធ្វើឱ្យភ្ញាក់រឭក
សេចក្តីប្រកាសនៃការបង្កើតសមាគមន៍ថ្នាក់ជាតិសួយភីងសឹគឺ"រំដោះខ្លួនអ្នកតាម
រយៈការគោរពអ្នកដទៃ"ផ្សព្វផ្សាយ"សូមឱ្យពិភពលោកមានភាពកក់ក្តៅនិងភាពត្រចះត្រចង់" វាគឺជាសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សដំបូងដែលបញ្ចេញដោយបុគ្គលដែលត្រូវបានរើសអើងផ្ទាល់ក្នុងប្រវត្តិសាស្ត្រជប៉ុន និងក្នុងប្រវត្តិសាស្ត្រពិភពលោក។ទស្សននៃការបង្កើតសួយភីងសឺកគឺបង្កើតការកំណត់អត្តសញ្ញាណ(identity)ផ្សេងៗគឺសុទ្ធតែត្រូវបានសង្គមអាចទទួលយកបាន ទន្ទឹមនឹងនេះដែរ បង្កើតសង្គមមួយដែលមិនអនុញ្ញាតឱ្យមានការរើសអើង។លើកលែងតែកុលសម្ព័ន្ធ(Burakumin)
គំនិតនេះក៏បានទាក់ទាញសម្លេងរំពងរបស់មនុស្សជាច្រើនផងដែរ សម្រាប់ការផ្សព្វផ្សាយជនជាតិកូរ៉េនៅប្រទេសជប៉ុន និង "Uchinanchu" (ជនជាតិអូគីណាវ៉ា)ជនជាតិអៃនូ Ainuនិងអ្នកបានជាសះស្បើយពីជំងឺ Hanឃ្លង់ជាដើម ហើយចលនាតស៊ូដើម្បីសិទ្ធិមនុស្សក៏នាំមកនូវភាពរំភើប និងភាពក្លាហានផងដែរ។ថែមទាំងប៉ះពាល់ដល់ "បៃឌីង" (Pekuchon) ដែលត្រូវបានរើសអើងនៅក្នុងប្រទេសកូរ៉េខាងជើងផង
ដែរ។ នៅខែមេសាឆ្នាំ 1923 ភាគច្រើនជាជនជាតិ"បៃឌីង" បានបង្កើតសមាគមន៍ហឹងភីងសឹ (Hyonpyonsa) ។ប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរសម្ព័ន្ធភាពរវាង សួយភីងសឹ
និងហឹងភីងសឹគឺជាកំណត់ត្រាមួយដែលផ្អែកលើសិទ្ធិមនុស្ស សេរីភាព សមភាពភាតរភាព លទ្ធិប្រជាធិបតេយ្យ និងតម្លៃមនុស្សជាសកលផ្សេងទៀត ហើយកត់ត្រាទិន្នន័យប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរនេះ"សមាគមន៍សួយភីង និងសមាគមន៍ហ៊ឹងភីង បានធ្វើកំណត់ត្រាប្រជាជនដែលត្រូវបានរើសអើងហួសព្រំដែន"នៅឆ្នាំ 2016ត្រូវបានចុះបញ្ជីនៅក្នុងអង្គការសហប្រជាជាតិរៀបចំសៀវភៅសិក្សាUNESCOនៃតំបន់អាស៊ីប៉ាស៊ីហ្វិចក្នុង"ការចងចាំពិភពលោក" ។ហើយ ការបង្កើតសមាគមន៍សួយភីងសឹ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសផងដែរ។ទស្សនាវដ្ដីអាមេរិច "The Nation" នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ1923ក៏បានបោះពុម្ពផ្សាយអត្ថបទមួយដែលមានការបកប្រែជាភាសាអង់គ្លេសពីសេចក្តីប្រកាសសមាគមន៍សួយភីងសឹ ។
តើអ្វីទៅជាការប៉ុនប៉ងលុបបំបាត់ការរើសអើងកុលសម្ព័ន្ធរបស់សួយភីងសឹ?
ជាមួយនឹងទស្សនៈនៃសេចក្តីប្រកាសពីការបង្កើតសួយភីងសឹថ្នាក់ជាតិ គោលដៅនៃសកម្មភាពគឺដើម្បីលុបបំបាត់ជនជាតិភាគតិចក្នុងសង្គម"ប្រជាជនកុលសម្ព័ន្ធ"ដែលទទួលរងដោយការរើសអើងកុលសម្ព័ន្ធ។ឫសគល់នៃការរើសអើងកុលសម្ព័ន្ធ
បានមកពីការរើសអើងអត្តសញ្ញាណរបស់ប្រទេសជប៉ុនចំពោះប្រព័ន្ធអត្តសញ្ញាណបុរេទំនើប (pre-modern era) ត្រូវបានគេហៅថា ការរើសអើងអត្តសញ្ញាណដោយមនុស្ស "កខ្វក់"កំពុងបន្តអនុវត្តន៍ ការរើសអើងអត្តសញ្ញាណ។
ទោះបីជាការលុបចោលប្រព័ន្ធអត្តសញ្ញាណស្របច្បាប់ក្រោយពេលដែលប្រទេសជប៉ុនក្លាយជាប្រទេសទំនើបក៏ដោយ ហើយស្ថានភាពនៃ "កខ្វក់" ត្រូវបានលុបចោលនៅឆ្នាំ1871ផងដែរ ប៉ុន្តែការរើសអើងប្រឆាំងនឹងជនជាតិភាគតិចបានរៀបចំឡើងវិញនៅក្នុងសង្គមស៊ីវិលសម័យទំនើប បានបង្កើតជាបញ្ហាសង្គមនៅក្នុងសង្គមជប៉ុនម្តងទៀត។ការរើសអើងកុលសម្ព័ន្ធនេះត្រូវបានគេស្គាល់ថាជាប្រព័ន្ធវណ្ណៈ ដូចជាប្រទេសឥណ្ឌា "មិនអាចប៉ះពាល់បាន(Untouchables)" " មនុស្សដែលគេបោះបង់ចោល(outcasts)" ហើយនិងអ្នកដែលត្រូវបានរើសអើងថាជា "ដាលីត(Dalit)"
(មិនអាចប៉ះពាល់បាន មនុស្សដែលគេបោះបង់ចោល ជនជាតិដាលីត)ទាំងនេះគឺសំដៅទៅលើឈ្មោះផ្សេងគ្នានៃមនុស្សដែលត្រូវបានរើសអើងមិនមែនជាជាតិសាសន៍ផ្សេងគ្នា)ដែលមានភាពស្រដៀងគ្នា។
ម៉្យាងទៀតក្នុងខែវិច្ឆិកា ឆ្នាំ1946 ការរើសអើងកុលសម្ព័ន្ធត្រូវបានប្រកាសឱ្យប្រើក្នុងមាត្រាទី14 នៃរដ្ឋធម្មនុញ្ញជប៉ុន ការរើសអើងកុលសម្ព័ន្ធត្រូវបានចាត់ទុកថាជាការរើសអើងទាក់ទងនឹង "ស្ថានភាពសង្គមនិងគ្រួសារ" ដូចនៅក្នុង ខែធ្នូ ឆ្នាំ1965 ដែលបានអនុម័តដោយមហាសន្និបាតលើកទី 20 នៃអង្គការសហប្រជាជាតិ នូវ"អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(ICERD)" កំណត់ថាជាការរើសអើង"ពូជអំបូរ" នេះបង្ហាញថា ការលុបបំបាត់ការរើសអើងបានក្លាយជាបញ្ហាសិទ្ធិមនុស្សដ៏សំខាន់ទាំងក្នុងនិងក្រៅប្រទេស។
ចាប់តាំងពីឆ្នាំ1868 ប្រទេសជប៉ុនបានលើកកម្ពស់ "ការស្ដារឡើងវិញនូវមេជី" ជាចំណុចចាប់ផ្តើមនៃប្រទេសទំនើបរបស់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយ ការរើស
អើងអត្តសញ្ញាណមុនសម័យទំនើប បានបង្កើតការរើសអើងលំដាប់ថ្មីនៅក្នុងសង្គមថ្មី (*ប្រធានបទនេះងាយយល់ច្រឡំ។ ការរើសអើងមិនមានចេតនា"រៀបចំ" ទេ ប៉ុន្តែត្រូវបានបង្កើតឡើងតាមធម្មជាតិនៅក្នុងសណ្តាប់ធ្នាប់សង្គមថ្មី) និងការរើសអើងប្រឆាំងនឹងប្រជាជនកុលសម្ព័ន្ធនៅតែមាននៅក្នុងសង្គមស៊ីវិលសម័យទំនើប។ជាពិសេសចាប់ផ្តើមនៅប្រហែលឆ្នាំ 1900 ការរើសអើងកុលសម្ព័ន្ធកាន់តែធ្ងន់ធ្ងរឡើងៗ ដូច្នេះហើយរដ្ឋាភិបាល និងអង្គភាពផ្សេងទៀតបានចាប់ផ្តើមព្យាយាមជំរុញចលនាកែលម្អកុលសម្ព័ន្ធតាមរយៈគោលនយោបាយពីលើចុះក្រោម និងលើកកម្ពស់ការរួមបញ្ចូលកុលសម្ព័ន្ធ និងប្រជាជនមិនមែនកុលសម្ព័ន្ធ។
ទោះយ៉ាងណាក៏ដោយ ប្រជាជនកុលសម្ព័ន្ធនៅតែមិនពេញចិត្តនឹងរឿងនេះដដែល បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ ពួកគេបានចាប់ផ្ដើមចលនារំដោះឯករាជ្យដោយឯកឯង ដើម្បីស្វែងរកសេរីភាព សមភាព និងភាតរភាព សង្ឃឹមថានឹងសម្រេចបានការរំដោះការរើសអើងកុលសម្ព័ន្ធ។ សមាគមន៍សួយភីងសឹថ្នាក់ជាតិបានជំរុញចលនារំដោះប្រជាជនកុលសម្ព័ន្ធឯករាជ្យយ៉ាងពិតប្រាកដ។
គោលដៅសំដៅលើសេចក្តីថ្លៃថ្នូររបស់មនុស្ស
នៅឆ្នាំ1942 ទោះបីជាសមាគមន៍សួយភីងសឹថ្នាក់ជាតិត្រូវបានរំលាយដោយស្របច្បាប់ក៏ដោយ នៅប៉ុន្តែទស្សនបង្កើតរបស់សួយភីងសឹនៃការស្វែងរកសេចក្តីថ្លៃថ្នូរ និងសមភាពរបស់មនុស្ស ក្រោយមកនៅតែត្រូវបានទទួលមរតកបន្តហើយចលនាដើម្បីរំដោះកុលសម្ព័ន្ធក៏នៅតែបន្តដំណើរការ។
នៅឆ្នាំ 1948 អង្គការសហប្រជាជាតិបានអនុម័តគោលការណ៍គោរពសិទ្ធិមនុស្ស"សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស" នៅឆ្នាំ 1995 "ទសវត្សរ៍អង្គការសហប្រជាជាតិសម្រាប់ការអប់រំសិទ្ធិមនុស្ស" បានចាប់ផ្តើមផ្សព្វផ្សាយ។ចាប់តាំងពីឆ្នាំ 2005 មក អង្គការសហប្រជាជាតិបានតស៊ូមតិលើ "ការពេញនិយមសិទ្ធិមនុស្ស"
ទាំងអស់នេះមានឥទិ្ធពលយ៉ាងខ្លាំង ហើយនិន្នាការនៃការបង្កើតសិទ្ធិមនុស្សបានក្លាយទៅជាការឯកភាពពិភពលោកបន្តិចម្តងៗ។ លើសពីនេះទៀត នៅឆ្នាំ 2015ក្នុងកិច្ចប្រជុំកំពូលនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ
ប្រទេសជាសមាជិកទាំងអស់បានអនុម័តជាឯកច្ឆ័ន្ទនូវគោលដៅអភិវឌ្ឍន៍ប្រកប
ដោយនិរន្តរភាព (SDGs) គោលដៅគឺដើម្បីបង្កើតអនាគតមួយដែលគ្មាននរណាម្នាក់ត្រូវបានទុកចោល ហើយមនុស្សគ្រប់រូបនៅលើភពផែនដីអាចរស់នៅក្នុងជីវិតដ៏រុង
រឿងនិងសប្បាយរីករាយ។ដើម្បីបង្កើតសង្គមប្រកបដោយនិរន្តរភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយយកសិទ្ធិមនុស្សជាពាក្យគន្លឹះ បានកំណត់គោលដៅស្នូលចំនួន 17 និងគោលដៅលម្អិតចំនួន 169 នេះក៏ស្របតាម "លំនាំ" គំនិតរបស់សួយភីងសឹ ដូចគ្នា "យល់ពីគោលការណ៍នៃធម្មជាតិរបស់មនុស្ស និងឆ្ពោះទៅមុខជាមួយនឹងគោលដៅនៃកម្រិតខ្ពស់បំផុតរបស់មនុស្ស"។ ក្នុងនាមជាសារមន្ទីរដំបូងបង្អស់របស់ប្រទេសជប៉ុនដែលបានក្លាយជាសមាជិកនៃសហព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស (FIHRM) តាមរយៈ "ការចងចាំពិភពលោក"និងសកម្មភាព FIHRM នឹងបានផ្សព្វផ្សាយគំនិតរបស់សួយភីងសឹ ទៅទូទាំងពិភពលោក។
តាមរយៈការបង្ហាញ និងការបញ្ជូនព័ត៌មានទាក់ទងនឹងសិទ្ធិមនុស្ស សារមន្ទីរសួយភីងសឹព្យាយាមស្វែងរកសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយការផ្សព្វផ្សាយសកម្មភាពទាំងនេះទទួលបានការជួយជ្រោមជ្រែងពីអង្គការរៀបចំផ្សេងៗ។សារមន្ទីរស្ថិតនៅទីតាំងកាស៊ីវ៉ាបារ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999 សារមន្ទីរសួយភីងសឹផ្គុំឡើងដោយក្រុមផ្សេងៗដែលសហប្រតិបត្តិការជាមួយសមាគមន៍ក្នុងតំបន់។ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងកក់ក្តៅចំពោះប្រជាពលរដ្ឋដែលមកទស្សនា កិច្ចសហប្រតិបត្តិការក្នុងស្រុកបានជួសជុលសួនច្បារដែលនៅជាប់នឹងសារមន្ទី និងពង្រឹងការដាំដុះ និងដាំដំណាំបៃតង។
ម៉្យាងទៀត ដើម្បីពន្លឿន និងគាំទ្រដល់គម្រោងផ្សេងៗរបស់សារមន្ទីរ ការថែរក្សាសារមន្ទីរ ពលិកម្មដល់ការអភិវឌ្ឍ ការអប់រំនៅខេត្តណារ៉ា កីឡា សាសនា សហគ្រាស សហជីពនិងក្រុមផ្សេងទៀតបានរួមគ្នាបង្កើតសមាគមន៍សារមន្ទីរសួយភីងសឹ។ ក្រុមមួយក្នុងចំនោមក្រុមដែលបានចូលរួមជាមួយសមាគម "សហព័ន្ធសម្ព័ន្ធភាពរំដោះកុលសម្ព័ន្ខេត្តណារ៉ា" ជាមួយនឹងស្មារតីនៃសួយភីងសឹធ្វើជាមូលដ្ឋាន និងទទួលមរតកពីចលនារំដោះកុលសម្ព័ន្ធ ជារៀងរាល់ឆ្នាំចំនួនជាក់លាក់នៃការទិញសំបុត្រចូលទស្សនាសារមន្ទីរសួយភីងសឹបានបង្កើនចំនួនមនុស្សចូលសារមន្ទីរ។ទន្ទឹមនឹងនេះជាផ្នែកមួយនៃសកម្មភាពរំលឹកខួបលើកទី 100 នៃការបង្កើតសួយភីងសឹ ក្នុងឱកាសនៃការ កែលម្អសារមន្ទីរជាថ្មីតាំងពិព័រណ៍នេះ ក៏បានសហការជាមួយសមាគមដើម្បីពិនិត្យមើលមាតិកាបង្ហាញ ដើម្បីទទួលយកមតិរបស់ភាគីទាំងអស់ដែលមាន
ទស្សនៈខុសៗគ្នា ធ្វើឱ្យខ្លឹមសារនៃការតាំងពិពណ៌កាន់តែសម្បូរបែប។ ជាលទ្ធផល អ្នកទស្សនាជាច្រើនបានបន្សល់ទុកនូវចំណាប់អារម្មណ៍ "រំជួលចិត្តយ៉ាងជ្រាលជ្រៅ " របស់ពួកគេ។
នៅក្នុង "ផ្នែក epilogue" នៃការតាំងពិព័រណ៍ដែលបានធ្វើបច្ចុប្បន្នភាព បានដាក់តាំងបង្ហាញនូវពាក្យដ៏គួរឱ្យចាប់អារម្មណ៍ដែលបន្សល់ទុកដោយជនល្បីៗ និង "ពាក្យគួរឱ្យចាប់អារម្មណ៍" ដែលរួមចំណែកដោយប្រជាពលរដ្ឋសាមញ្ញ។ នៅលើជញ្ជាំងបន្ទប់ពណ៌ស បានតាំងបង្ហាញជាផ្ទាំងអក្សរក្នុងទម្រង់អក្សរថេរនូវគំនិតផ្ដើមរបស់សួយភីងសឹ"បង្កើតពិភពលោកដ៏កក់ក្តៅ" និងសម្រង់ផ្សេងទៀត (សូមមើលរូបភាពខាងក្រោម) នៅលើជញ្ជាំងបានតំឡើងម៉ូនីទ័រធំចំនួនប្រាំ ដើម្បីផ្លាស់ប្ដូរបង្ហាញពីអត្ថបទដែលអ្នកទស្សនាមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ តំបន់នេះត្រូវបានគេដាក់ឈ្មោះថា "សារមន្ទីរភាសា" ផងដែរ។នៅពេលអនាគត យើងនឹងបន្តផ្សព្វផ្សាយជាសាធារណៈនូវ "ពាក្យដែលរំជើបរំជួលយ៉ាងជ្រាលជ្រៅ" បែបនេះ។ សង្ឃឹមយ៉ាងមុតមាំថា នរណាម្នាក់ក៏អាចចូលរួមក្នុងតំបន់តាំងពិព័រណ៍នេះ ហើយនឹងអាចក្លាយជាលំហមួយ ដែលអ្នករាល់គ្នាអាចចែករំលែកគំនិតនៃ "ការសម្រេចសេចក្តីថ្លៃថ្នូររបស់មនុស្ស"។
"បង្កើតពិភពលោកដ៏កក់ក្តៅ"
ពីការបង្កើត សួយភីងសឹក្នុងឆ្នាំ 1992 គឺជាយុទ្ធនាការដើម្បីលុបបំបាត់ការរើសអើងកុលសម្ព័ន្ធនិងការបង្កើតសិទ្ធិមនុស្សក្នុងប្រទេស និងក្រៅប្រទេសត្រូវបានអនុវត្តនិងរីកចម្រើនអស់រយៈពេល 100 ឆ្នាំ។ ប៉ុន្តែក្រឡេកទៅមើលប្រទេសជប៉ុនសព្វថ្ងៃ ជនជាតិភាគតិចក្នុងសង្គមដែលរើសអើង ដែលបានបង្កើតសមាគមន៍សួយភីងសឹកាលពីដំបូង ការរើសអើងដែលពួកគេទទួលរងនឹងនៅតែបង្ហាញនៅក្នុងកិច្ចសន្យាអាពាហ៍
ពិពាហ៍ ឬអចលនទ្រព្យជាដើម។ វាពិបាកក្នុងការនិយាយថាការរើសអើងត្រូវបានលុបចោលទាំងស្រុង។
ក្រៅពីនេះ ឥឡូវនេះក៏នៅតែមានអាកប្បកិរិយាអាក្រក់ជាច្រើន ប្រើការយល់ខុសទាញយកប្រយោជន៍ពីបម្រាមរបស់មនុស្សទូទៅ និង ទំនាក់ទំនងកុលសម្ព័ន្ធ ដូចជាមូលហេតុដែលមនុស្សគ្រប់គ្នាមានការយល់ដឹងមិនគ្រប់គ្រាន់អំពីបញ្ហាកុលសម្ព័ន្ធ ការលក់សៀវភៅតម្លៃខ្ពស់ជាដើម សុទ្ធតែប្រើបញ្ហាកុលសម្ព័ន្ធជាលេស ដើម្បីស្វែងរកផលប្រយោជន៍មិនសមរម្យពីមនុស្ស ឬសុំឱ្យពួកគេធ្វើអ្វីៗដោយគ្មានកាតព្វកិច្ច។អាកប្បកិរិយាទាំងនេះក៏ក្លាយជាបុព្វហេតុនៃការរើសអើង និងការយល់ខុសផងដែរ
នៅលើអ៊ីនធឺណិតក៏នៅតែបន្តលេចឡើង នូវសារបង្កាច់បង្ខូច និងបង្ខូចឈ្មោះកុលសម្ព័ន្ធ ទាំងនេះបានក្លាយជាមូលហេតុនៃការរើសអើង។
ដោយបានឃើញទិដ្ឋភាពដូចនេះ នៅឆ្នាំ 2016 ប្រទេសជប៉ុនបានកែទម្រង់ឡើងវិញនូវ "ច្បាប់នៃសិទ្ធិមនុស្សចំនួនបី" គឺ "ច្បាប់សម្រាប់ការលើកកម្ពស់ការលុបបំបាត់ការរើសអើងកុលសម្ព័ន្ធ" "ច្បាប់លុបបំបាត់ការរើសអើងជនពិការ" និង "ច្បាប់លុបបំបាត់ការនិយាយគុំគួន" ។ នៅឆ្នាំ 2019 ច្បាប់ "ការលើកកម្ពស់វិធានការប្រឆាំង អៃនូAinu" ក៏ត្រូវបានអនុវត្តផងដែរ។
នៅក្រោមការរៀបរាប់ពីស្ថានភាពពាក់ព័ន្ធនៃការរើសអើងកុលសម្ព័ន្ធនិងសិទ្ធិមនុស្ស ទំនាក់ទំនងរវាងចលនារំដោះកុលសម្ព័ន្ធ និងចលនាសិទ្ធិមនុស្ស តាមរយៈការបង្កើតឡើងដោយតំបន់ក៏បានបង្កើតបណ្តាញទំនាក់ទំនងអន្តរបុគ្គល ក៏មានការផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះការរើសអើង។ល។ ជាថ្មីម្តងទៀតយើងនឹងផ្តល់ព័ត៌មានពាក់ព័ន្ធទៅកាន់ពិភពខាងក្រៅពីមូលដ្ឋានណារ៉ា។ សារមន្ទីរសួយភីងសឹក៏សហការជាមួយចលនានេះផងដែរ ដោយ ទទួលបន្ទុកជាមូលដ្ឋានសម្រាប់ការបញ្ជូនព័ត៌មានសិទ្ធិមនុស្ស ទទួលមរតករបស់ សួយភីងសឹថ្នាក់ជាតិនូវគោលគំនិត ក្នុងការស្វែងរកសេចក្តីថ្លៃថ្នូរ និងសមភាពរបស់មនុស្ស និងស្មារតីតស៊ូមិនអនុញ្ញាតឱ្យមានការរើសអើង ហើយបញ្ជូនទស្សនៈនេះទៅអនាគត។
រំពឹងថាយើងអាចចែករំលែករួមគ្នានូវការបួងសួង"បង្កើតពិភពលោកដ៏កក់ក្តៅ" របស់សួយភីងសឹ ហើយខិតខំទាមទារដើម្បីសម្រេចបាននូវគំនិតបង្កើត។ រួមគ្នាបង្កើតសង្គមមួយរួមបញ្ចូលការអធ្យាស្រ័យ អនុញ្ញាតឱ្យមនុស្សគ្រប់រូបអាចរក្សាភាពដើមរបស់ពួកគេ និងរស់នៅដោយសេរី។យើងជឿជាក់ថា ចំពោះគំនិតនេះនឹងអាចបង្កើតនូវភាពកងរំពង និងអារម្មណ៍យល់ព្រម ពីអ្នកគ្រប់គ្នាដែលមកសារមន្ទីរសួយភីងសឹ
គឺ"សូមឱ្យមានភាពកក់ក្តៅនិងសិរីរុងរឿងនៅក្នុងពិភពលោក"

ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ
【ឯកសារបន្ថែម】
នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 1922 "លំនាំ" និង "សេចក្តីប្រកាស" ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំស្ថាបនិកនៃសមាគមន៍សួយភីងសឹ។
លំនាំ
ប្រជាជន កុលសម្ព័ន្ធពិសេស សង្ឃឹមនឹងទទួលបានសេរីភាពពេញលេញពីសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ
ពួកយើងជា ពិសេស រំពឹងទាមទារ និងទទួលបានសេរីភាពសេដ្ឋកិច្ច និងសេរីភាពការងារពីសង្គមទាំងស្រុង
ពួកយើងបានភ្ញាក់ដឹងខ្លួនតាមគោលការណ៍នៃធម្មជាតិរបស់មនុស្ស ហើយនឹងឈានចូលដល់ការបញ្ចប់នូវស្ថានភាពដ៏ខ្ពង់ខ្ពស់បំផុតនៃមនុស្ស
សេចក្តីប្រកាស
ពួកយើងប្រជាជនកុលសម្ព័ន្ធពិសេសដែល នៅពាសពេញប្រទេស រួបរួមគ្នាឡើង!
បងប្អូនដែលទទួលរងការរំលោភបំពានជាយូរមកហើយ ពាក់កណ្តាលសតវត្សកន្លងមកនេះ គ្រប់វិធីសាស្រ្តនិងចលនាដែលមនុស្សភាគច្រើនធ្វើសម្រាប់យើង តាមពិតទៅ វាមិនបានផ្តល់ផលដ៏មានតម្លៃដល់យើងទេ ការពិតនេះជាទណ្ឌកម្មសម្រាប់យើង ព្រោះយើងអនុញ្ញាតឱ្យខ្លួនយើងនិងអ្នកដទៃប្រមាថនូវធម្មជាតិរបស់មនុស្ស។កាលពីមុន ចលនាទាំងនេះហាក់ដូចជាអាណិតដល់មនុស្ស ផ្ទុយទៅវិញ បងប្អូនជាច្រើនបានដួល ដោយគិតពីរឿងនេះ នៅពេលនេះយើងផ្អែកលើការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ចលនាសមូហភាពដែលរៀបចំដោយខ្លួនឯងដើម្បីរំដោះខ្លួន
វាអាចនិយាយបានថា ជានិន្នាការដែលជៀសមិនរួច។ បងប្អូន! បុព្វបុរសរបស់យើងគឺជាអ្នកកោតសរសើរនិងអ្នកអនុវត្តន៍សិទ្ធិសេរីភាព និងសមភាព ហើយក៏ជាអ្នកលះបង់ក្រោមគោលនយោបាយថ្នាក់អាក្រក់ ទម្លាប់អាក្រក់ និងទុក្ករបុគ្គលនៃឧស្សាហកម្មបុរសផងដែរ ។ពួកយើងបកស្បែករបស់សត្វនេះចេញ ជាថ្នូរនឹងការបកស្បែកមនុស្សរស់រវើក យើងដកបេះដូងរបស់សត្វគឺមានតម្លៃស្មើនឹងការហែកបេះដូងដ៏កក់ក្ដៅ។ទោះបីជាត្រូវបានគេចំអកមើលងាយក៏ដោយ ក្នុងសុបិន្តអាក្រក់នៃរាត្រីដែលត្រូវបណ្តាសា ឈាមដែលពោរពេញដោយសិរីរុងរឿងនឹងមិនរីងស្ងួតឡើយ ។
ទទួលមរតកឈាមនេះនៃពួកយើង បាននាំមកនូវសម័យកាលដែលមនុស្ស និងព្រះត្រូវបានថ្វាយបង្គំជាមួយគ្នា។
ឥឡូវនេះជាយុគសម័យដែលអ្នកលះបង់ត្រូវបោះបង់ចោលម៉ាក គឺជាយុគសម័យដែលមកុដបន្លានៃទុក្ករបុគ្គលត្រូវបានប្រទានពរ។
យើងបានមកដល់សម័យមួយដែលយើងមានមោទនភាពចំពោះការ"កខ្វក់"។
ចូរយើងកុំបង្អាប់ដូនតាយើងដោយពាក្យថោកទាប និងអំពើកំសាកប្រមាថមនុស្សជាតិ។ខ្ញុំដឹងថាពិភពលោកត្រជាក់ប៉ុណ្ណា តើអ្វីទៅជាសេចក្ដីមេត្តាករុណារបស់យើងចំពោះមនុស្សជាតិ ខ្ញុំបួងសួងដោយស្មោះដើម្បីសរសើរពន្លឺនិងកំដៅនៃជីវិត។
កំណើតសួយភីងសឹត្រូវបានប្រកាសនៅទីនេះ។
"សូមឱ្យមានភាពកក់ក្តៅនិងសិរីរុងរឿងនៅក្នុងពិភពលោក"
ថ្ងៃទី 3 ខែមីនាឆ្នាំ 1922
សួយភីងសឹ