:::

ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ

ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក  រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ

ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ

ណែនាំអ្នកនិពន្ធ【ជូជីង​ជុងជឹKomai Tadashi】

កើតក្នុងឆ្នាំ 1972នៅ ទីក្រុងហ្គូសូខេត្តណារ៉ា ប្រទេសជប៉ុន ។ចាប់ពីឆ្នាំ 1998 គាត់បានបម្រើការជាបុគ្គលិកវិចិត្រកម្មនៅពេលដែលសារមន្ទីរ សួយភីងសឹបើកដំណើរការ  

ហើយនៅឆ្នាំ 2015គាត់បានក្លាយជានាយកសារមន្ទីរ។តាម​រយៈ​សកម្មភាព​នានា​ដូច​ជា អង្គការ​សម្ព័ន្ធ​អន្តរជាតិ​នៃ​សារ​មន្ទីរ​សិទ្ធិ​មនុស្ស និង"គម្រោងនៃការចងចាំពិភពលោក"។នឹងផ្សព្វផ្សាយគំនិតបង្កើតរបស់សួយភីងសឹទៅកាន់ពិភពលោក។បានបម្រើការជាវគ្គសិក្សាទ្រឹស្តីសិទ្ធិមនុស្សនៅសាកលវិទ្យាល័យនារីកូបេ  និពន្ធរួម៖ ការបោះពុម្ពថ្មីនៃ "ប្រភពដើមនៃសមាគមន៍សួយភីងសឹ"(ជៀហ្វាងគ្រឹះស្ថានបោះពុម្ពផ្សាយ​ ឆ្នាំ2002)"កំដៅ និងពន្លឺនៃសេចក្តីប្រកាសរបស់សមាគមន៍"(ជៀហ្វាងគ្រឹះស្ថានបោះពុម្ពផ្សាយ​ ឆ្នាំ2012)"បញ្ហាកុលសម្ព័ន្ធទំនើប" ("ការបង្រៀន៖ បញ្ហាកុលសម្ព័ន្ធនៅក្នុងប្រទេសជប៉ុនសម័យទំនើប 1 (កំណត់ចំណាំ 2)" ជៀហ្វាងគ្រឹះស្ថានបោះពុម្ពផ្សាយ​  ឆ្នាំ2002)។

ការណែនាំពីអង្គភាព៖

សារមន្ទីរសួយភីងសឹ បានបើកនៅខែឧសភាឆ្នាំ1998 នៅទីតាំងដើមកាលបង្កើតសមាគមន៍សួយភីងសឹថ្នាក់ជាតិ កាស៊ីវ៉ាបារ៉ា ទីក្រុងហ្គូសូខេត្តណារ៉ា។ការប្តេជ្ញាចិត្តចំពោះការរស់ឡើងវិញនៃវប្បធម៌សិទ្ធិមនុស្ស  និងគំនិតនៃសិទ្ធិមនុស្សជាទូទៅ  បញ្ជូនព័ត៌មានគ្រប់ប្រភេទស្តីពីបញ្ហារើសអើង និងសិទ្ធិមនុស្ស។

នៅខែកញ្ញា ឆ្នាំ 2015សមាគមន៍សួយភីងសឹ បានចូលរួមជាលើកដំបូងនៅក្នុងអង្គប្រជុំ FIHRM (សម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស) នៅទីក្រុងវែលលីងតុនប្រទេសនូ វែលសេឡង់ ហើយក្នុងខែធ្នូឆ្នាំដដែលបានក្លាយជាសមាជិកដំបូងគេរបស់ FIHRM នៃអង្គការជប៉ុន ។ ចាប់តាំងពីពេលនោះមកសមាគមន៍សួយភីងសឹបានផ្សព្វផ្សាយសកម្មភាពកម្មវិធីផ្សេងៗ និងចែករំលែកទូទាំងពិភពលោក "ស្វែងរកសេចក្តីថ្លៃថ្នូររបស់មនុស្ស និងសន្តិភាព" ជាគំនិតនៃការបង្កើតសមាគមន៍នេះ។

នៅខែឧសភាឆ្នាំ 2016 សមាគមន៍សួយភីងសឹនៅលើ ICOM (សន្និសីទសារមន្ទីរអន្តរជាតិ)  និងសន្និសីទ FIHRM រ៉ូសារីអូ(អាហ្សង់ទីន)ណែនាំ"សមាគមន៍សួយភីងសឹ និងសមាគមន៍ហ៊ឹងភីង បានធ្វើកំណត់ត្រាប្រជាជនដែលត្រូវបានរើសអើងហួសព្រំដែន"(5 ចំណុចនៃសម្ភារៈប្រវត្តិសាស្ត្រដែលប្រមូលបានដោយសារមន្ទីរ សួយភីងសឹ) ត្រូវបានចុះបញ្ជីនៅក្នុងអង្គការសហប្រជាជាតិរៀបចំសៀវភៅសិក្សាUNESCOនៃតំបន់អាស៊ី​ប៉ាស៊ី​ហ្វិ​ចក្នុង"ការចងចាំពិភពលោក" ។ហើយខិតខំបំពេញការចុះឈ្មោះអន្តរជាតិតាមគោលដៅ។នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2022 ក្នុងឱកាសគម្រប់ខួប 100 ឆ្នាំនៃការបង្កើតសួយភីងសឹ  សារមន្ទីរក៏បានបើកដំណើរការឡើងវិញបន្ទាប់ពីជួសជុលរួច។


បុព្វកថា

    នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 1922 នៅសាលវិហារសាធារណៈនាទីក្រុងក្យូតូ គោលបំណងគឺដើម្បីស្វែងរកសេចក្តីថ្លៃថ្នូរ និងសន្តិភាពរបស់មនុស្ស  សមាជិកស្ថាបនិកនាំមុខគេ គឺជាក្រុមយុវជនដែលកើត និងធំធាត់នៅក្នុងទីតាំងកាស៊ីវ៉ាបារ៉ា ទីក្រុងហ្គូសូខេត្តណារ៉ាការបង្កើសមាគមន៍សួយភីងសឹថ្នាក់ជាតិបានចាប់ផ្តើមជាមួយនឹងការលុបបំបាត់ការរើសអើងកុលសម្ព័ន្ធ  ចលនារំដោះកុលសម្ព័ន្ធដែលមានគោលបំណងលើកកម្ពស់សេរីភាព និងសមភាព ការបង្កើតសិទ្ធិមនុស្ស។ល។អ្នកជំនាន់មុនជាច្រើនដែលបានចូលរួមក្នុងចលនាសួយភីងសឹ បានបញ្ជូនបន្ត បន្សល់ទុកស្មារតីបែបនេះ។ដើម្បី​បន្ត​ដំណើរ​ការ​តស៊ូ​របស់​ពួក​គេ​ទៅ​កាន់​កូនចៅ​ជំនាន់​ក្រោយ  នៅខែឧសភា ឆ្នាំ1998 ជាមួយនឹងការបរិច្ចាគពីទូទាំងប្រទេស សារមន្ទីរប្រវត្តិសាស្ត្រ សួយភីងសឹ ត្រូវបានបង្កើតឡើងនៅកាស៊ីវ៉ាបារ៉ា   ដែលជាទីកន្លែងដើមកំណើតរបស់ សួយភីងសឹ(ក្នុងឆ្នាំ 1999ប្តូរឈ្មោះជាសារមន្ទីរសួយភីងសឹ ) ។

គំនិត​​បង្កើត​ដែលអាចធ្វើឱ្យភ្ញាក់រឭក

សេចក្តីប្រកាសនៃការបង្កើតសមាគមន៍ថ្នាក់ជាតិសួយភីងសឹគឺ"រំដោះខ្លួនអ្នកតាម

រយៈការគោរពអ្នកដទៃ"ផ្សព្វផ្សាយ"សូមឱ្យពិភពលោកមានភាពកក់ក្តៅនិងភាពត្រចះត្រចង់" វាគឺជាសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សដំបូងដែលបញ្ចេញដោយបុគ្គលដែលត្រូវបានរើសអើងផ្ទាល់ក្នុងប្រវត្តិសាស្ត្រជប៉ុន និងក្នុងប្រវត្តិសាស្ត្រពិភពលោក។ទស្សននៃការបង្កើតសួយភីងសឺកគឺបង្កើតការកំណត់អត្តសញ្ញាណ(identity)ផ្សេងៗគឺសុទ្ធតែត្រូវបានសង្គមអាចទទួលយកបាន  ទន្ទឹមនឹងនេះដែរ បង្កើតសង្គមមួយដែលមិនអនុញ្ញាតឱ្យមានការរើសអើង។លើកលែងតែកុលសម្ព័ន្ធ(Burakumin)  

គំនិតនេះក៏បានទាក់ទាញសម្លេងរំពងរបស់មនុស្សជាច្រើនផងដែរ  សម្រាប់ការផ្សព្វផ្សាយជនជាតិកូរ៉េនៅប្រទេសជប៉ុន និង "Uchinanchu" (ជនជាតិអូគីណាវ៉ា)ជនជាតិអៃនូ Ainuនិងអ្នកបានជាសះស្បើយពីជំងឺ Hanឃ្លង់ជាដើម  ហើយចលនាតស៊ូដើម្បីសិទ្ធិមនុស្សក៏នាំមកនូវភាពរំភើប និងភាពក្លាហានផងដែរ។ថែមទាំងប៉ះពាល់ដល់ "បៃឌីង" (Pekuchon) ដែលត្រូវបានរើសអើងនៅក្នុងប្រទេសកូរ៉េខាងជើងផង

ដែរ។ នៅខែមេសាឆ្នាំ 1923 ភាគច្រើនជាជនជាតិ"បៃឌីង" បានបង្កើតសមាគមន៍ហឹងភីងសឹ (Hyonpyonsa) ។ប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរសម្ព័ន្ធភាពរវាង សួយភីងសឹ 

និងហឹងភីងសឹគឺជាកំណត់ត្រាមួយដែលផ្អែកលើសិទ្ធិមនុស្ស សេរីភាព សមភាពភាតរភាព លទ្ធិប្រជាធិបតេយ្យ និងតម្លៃមនុស្សជាសកលផ្សេងទៀត  ហើយកត់ត្រាទិន្នន័យប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរនេះ"សមាគមន៍សួយភីង និងសមាគមន៍ហ៊ឹងភីង បានធ្វើកំណត់ត្រាប្រជាជនដែលត្រូវបានរើសអើងហួសព្រំដែន"នៅឆ្នាំ 2016ត្រូវបានចុះបញ្ជីនៅក្នុងអង្គការសហប្រជាជាតិរៀបចំសៀវភៅសិក្សាUNESCOនៃតំបន់អាស៊ីប៉ាស៊ីហ្វិចក្នុង"ការចងចាំពិភពលោក" ។ហើយ ការបង្កើតសមាគមន៍សួយភីងសឹ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសផងដែរ។ទស្សនាវដ្ដីអាមេរិច "The Nation" នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ1923ក៏បានបោះពុម្ពផ្សាយអត្ថបទមួយដែលមានការបកប្រែជាភាសាអង់គ្លេសពីសេចក្តីប្រកាសសមាគមន៍សួយភីងសឹ ។

តើអ្វីទៅជាការប៉ុនប៉ងលុបបំបាត់ការរើសអើងកុលសម្ព័ន្ធរបស់សួយភីងសឹ?

ជាមួយនឹងទស្សនៈនៃសេចក្តីប្រកាសពីការបង្កើតសួយភីងសឹថ្នាក់ជាតិ គោលដៅនៃសកម្មភាពគឺដើម្បីលុបបំបាត់ជនជាតិភាគតិចក្នុងសង្គម"ប្រជាជនកុលសម្ព័ន្ធ"ដែលទទួលរងដោយការរើសអើងកុលសម្ព័ន្ធ។ឫសគល់នៃការរើសអើងកុលសម្ព័ន្ធ  

បានមកពីការរើសអើងអត្តសញ្ញាណរបស់ប្រទេសជប៉ុនចំពោះប្រព័ន្ធអត្តសញ្ញាណបុរេទំនើប (pre-modern era) ត្រូវ​បាន​គេ​ហៅថា  ការរើសអើងអត្តសញ្ញាណដោយមនុស្ស "កខ្វក់"កំពុងបន្តអនុវត្តន៍ ការរើសអើងអត្តសញ្ញាណ។

ទោះបីជាការលុបចោលប្រព័ន្ធអត្តសញ្ញាណស្របច្បាប់ក្រោយពេលដែលប្រទេសជប៉ុនក្លាយជាប្រទេសទំនើបក៏ដោយ ហើយស្ថានភាពនៃ "កខ្វក់" ត្រូវបានលុបចោលនៅឆ្នាំ1871ផងដែរ ប៉ុន្តែ​ការរើសអើងប្រឆាំងនឹងជនជាតិភាគតិចបាន​រៀបចំ​ឡើង​វិញនៅក្នុងសង្គមស៊ីវិលសម័យទំនើប បានបង្កើតជាបញ្ហាសង្គមនៅក្នុងសង្គមជប៉ុនម្តងទៀត។ការរើសអើងកុលសម្ព័ន្ធនេះត្រូវបានគេស្គាល់ថាជាប្រព័ន្ធវណ្ណៈ ដូចជាប្រទេសឥណ្ឌា "មិនអាចប៉ះពាល់បាន(Untouchables)"  " មនុស្សដែលគេបោះបង់ចោល(outcasts)" ហើយនិងអ្នកដែលត្រូវបានរើសអើងថាជា "ដាលីត(Dalit)"

(មិនអាចប៉ះពាល់បាន   មនុស្សដែលគេបោះបង់ចោល  ជនជាតិដាលីត)ទាំងនេះគឺសំដៅ​ទៅ​លើ​ឈ្មោះ​ផ្សេង​គ្នា​នៃ​មនុស្ស​ដែល​ត្រូវ​បាន​រើស​អើង​មិន​មែន​ជា​ជាតិ​សាសន៍​ផ្សេង​គ្នា​)ដែលមានភាពស្រដៀងគ្នា។

ម៉្យាងទៀតក្នុងខែវិច្ឆិកា ឆ្នាំ1946  ការរើសអើងកុលសម្ព័ន្ធត្រូវបានប្រកាសឱ្យប្រើក្នុងមាត្រាទី14 នៃរដ្ឋធម្មនុញ្ញជប៉ុន ការរើសអើងកុលសម្ព័ន្ធត្រូវបានចាត់ទុកថាជាការរើសអើងទាក់ទងនឹង "ស្ថានភាពសង្គមនិងគ្រួសារ"  ដូចនៅក្នុង ខែធ្នូ ឆ្នាំ1965  ដែលបានអនុម័តដោយមហាសន្និបាតលើកទី 20 នៃអង្គការសហប្រជាជាតិ នូវ"អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(ICERD)"  កំណត់ថាជាការរើសអើង"ពូជអំបូរ" នេះ​បង្ហាញ​ថា ការ​លុប​បំបាត់​ការ​រើសអើង​បាន​ក្លាយ​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ដ៏​សំខាន់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

ចាប់តាំងពីឆ្នាំ1868  ប្រទេសជប៉ុនបានលើកកម្ពស់ "ការស្ដារឡើងវិញនូវមេជី"  ជាចំណុចចាប់ផ្តើមនៃប្រទេសទំនើបរបស់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយ ការរើស

អើងអត្តសញ្ញាណមុនសម័យទំនើប បានបង្កើតការរើសអើងលំដាប់ថ្មីនៅក្នុងសង្គមថ្មី (*ប្រធានបទនេះងាយយល់ច្រឡំ។ ការរើសអើងមិនមានចេតនា"រៀបចំ" ទេ ប៉ុន្តែត្រូវបានបង្កើតឡើងតាមធម្មជាតិនៅក្នុងសណ្តាប់ធ្នាប់សង្គមថ្មី) និងការរើសអើងប្រឆាំងនឹងប្រជាជនកុលសម្ព័ន្ធនៅតែមាននៅក្នុងសង្គមស៊ីវិលសម័យទំនើប។ជាពិសេសចាប់ផ្តើមនៅប្រហែលឆ្នាំ 1900 ការរើសអើងកុលសម្ព័ន្ធកាន់តែធ្ងន់ធ្ងរឡើងៗ  ដូច្នេះហើយរដ្ឋាភិបាល និងអង្គភាពផ្សេងទៀតបានចាប់ផ្តើមព្យាយាមជំរុញចលនាកែលម្អកុលសម្ព័ន្ធតាមរយៈគោលនយោបាយពីលើចុះក្រោម  និងលើកកម្ពស់ការរួមបញ្ចូលកុលសម្ព័ន្ធ និងប្រជាជនមិនមែនកុលសម្ព័ន្ធ។

ទោះយ៉ាងណាក៏ដោយ ប្រជាជនកុលសម្ព័ន្ធនៅតែមិនពេញចិត្តនឹងរឿងនេះដដែល   បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ ពួកគេបានចាប់ផ្ដើមចលនារំដោះឯករាជ្យដោយឯកឯង ដើម្បីស្វែងរកសេរីភាព សមភាព និងភាតរភាព   សង្ឃឹម​ថា​នឹង​សម្រេច​បាន​ការ​រំដោះ​ការ​រើសអើង​កុលសម្ព័ន្ធ។ សមាគមន៍សួយភីងសឹថ្នាក់ជាតិបានជំរុញចលនារំដោះប្រជាជនកុលសម្ព័ន្ធឯករាជ្យយ៉ាង​ពិតប្រាកដ។

គោលដៅសំដៅលើសេចក្តីថ្លៃថ្នូររបស់មនុស្ស

នៅឆ្នាំ1942  ទោះបីជាសមាគមន៍សួយភីងសឹថ្នាក់ជាតិត្រូវបានរំលាយដោយស្របច្បាប់ក៏ដោយ  នៅប៉ុន្តែទស្សនបង្កើតរបស់សួយភីងសឹនៃការស្វែងរកសេចក្តីថ្លៃថ្នូរ និងសមភាពរបស់មនុស្ស  ក្រោយមកនៅតែត្រូវបានទទួលមរតកបន្តហើយចលនាដើម្បីរំដោះកុលសម្ព័ន្ធក៏នៅតែបន្តដំណើរការ។

នៅឆ្នាំ 1948 អង្គការសហប្រជាជាតិបានអនុម័តគោលការណ៍គោរពសិទ្ធិមនុស្ស"សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស"  នៅឆ្នាំ 1995  "ទសវត្សរ៍អង្គការសហប្រជាជាតិសម្រាប់ការអប់រំសិទ្ធិមនុស្ស"  បានចាប់ផ្តើមផ្សព្វផ្សាយ។ចាប់តាំងពីឆ្នាំ 2005 មក  អង្គការសហប្រជាជាតិបានតស៊ូមតិលើ "ការពេញនិយមសិទ្ធិមនុស្ស"  

ទាំងអស់នេះមានឥទិ្ធពលយ៉ាងខ្លាំង ហើយនិន្នាការនៃការបង្កើតសិទ្ធិមនុស្សបានក្លាយទៅជាការឯកភាពពិភពលោកបន្តិចម្តងៗ។ លើស​ពី​នេះ​ទៀត នៅឆ្នាំ 2015​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​អង្គការ​សហ​ប្រជាជាតិ  

ប្រទេសជាសមាជិកទាំងអស់បានអនុម័តជាឯកច្ឆ័ន្ទនូវគោលដៅអភិវឌ្ឍន៍ប្រកប

ដោយនិរន្តរភាព (SDGs)  គោលដៅគឺដើម្បីបង្កើតអនាគតមួយដែលគ្មាននរណាម្នាក់ត្រូវបានទុកចោល ហើយមនុស្សគ្រប់រូបនៅលើភពផែនដីអាចរស់នៅក្នុងជីវិតដ៏រុង

រឿងនិងសប្បាយរីករាយ។ដើម្បីបង្កើតសង្គមប្រកបដោយនិរន្តរភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយយកសិទ្ធិមនុស្សជាពាក្យគន្លឹះ  បានកំណត់គោលដៅស្នូលចំនួន 17 និងគោលដៅលម្អិតចំនួន 169  នេះក៏ស្របតាម "លំនាំ" គំនិតរបស់សួយភីងសឹ ដូច​គ្នា ​"យល់ពីគោលការណ៍នៃធម្មជាតិរបស់មនុស្ស  និងឆ្ពោះទៅមុខជាមួយនឹងគោលដៅនៃកម្រិតខ្ពស់បំផុតរបស់មនុស្ស"។ ក្នុងនាមជាសារមន្ទីរដំបូងបង្អស់របស់ប្រទេសជប៉ុនដែលបានក្លាយជាសមាជិកនៃសហព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស (FIHRM) តាមរយៈ "ការចងចាំពិភពលោក"និងសកម្មភាព FIHRM នឹងបានផ្សព្វផ្សាយគំនិតរបស់សួយភីងសឹ ទៅទូទាំងពិភពលោក។

តាមរយៈការបង្ហាញ និងការបញ្ជូនព័ត៌មានទាក់ទងនឹងសិទ្ធិមនុស្ស សារមន្ទីរសួយភីងសឹព្យាយាមស្វែងរកសេចក្តីថ្លៃថ្នូររបស់មនុស្ស  ហើយការផ្សព្វផ្សាយសកម្មភាពទាំងនេះទទួលបានការជួយជ្រោមជ្រែងពីអង្គការរៀបចំផ្សេងៗ។សារមន្ទីរស្ថិតនៅទីតាំងកាស៊ីវ៉ាបារ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999  សារមន្ទីរសួយភីងសឹផ្គុំឡើងដោយក្រុមផ្សេងៗដែលសហប្រតិបត្តិការជាមួយសមាគមន៍ក្នុងតំបន់។ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងកក់ក្តៅចំពោះប្រជាពលរដ្ឋដែលមកទស្សនា   កិច្ចសហប្រតិបត្តិការក្នុងស្រុកបានជួសជុលសួនច្បារដែលនៅជាប់នឹងសារមន្ទី និងពង្រឹងការដាំដុះ និងដាំដំណាំបៃតង។

ម៉្យាងទៀត ដើម្បីពន្លឿន និងគាំទ្រដល់គម្រោងផ្សេងៗរបស់សារមន្ទីរ  ការថែរក្សាសារមន្ទីរ  ពលិកម្មដល់ការអភិវឌ្ឍ  ការអប់រំនៅខេត្តណារ៉ា  កីឡា សាសនា សហគ្រាស សហជីពនិងក្រុមផ្សេងទៀតបានរួមគ្នាបង្កើតសមាគមន៍សារមន្ទីរសួយភីងសឹ។  ក្រុមមួយក្នុងចំនោមក្រុមដែលបានចូលរួមជាមួយសមាគម "សហព័ន្ធសម្ព័ន្ធភាពរំដោះកុលសម្ព័ន្ខេត្តណារ៉ា" ជាមួយនឹងស្មារតីនៃសួយភីងសឹធ្វើជាមូលដ្ឋាន និងទទួល​មរតក​ពី​ចលនា​រំដោះ​កុលសម្ព័ន្ធ  ជារៀងរាល់ឆ្នាំចំនួនជាក់លាក់នៃការទិញសំបុត្រចូលទស្សនាសារមន្ទីរសួយភីងសឹបានបង្កើនចំនួនមនុស្សចូលសារមន្ទីរ។ទន្ទឹមនឹងនេះជាផ្នែកមួយនៃសកម្មភាពរំលឹកខួបលើកទី 100 នៃការបង្កើតសួយភីងសឹ  ក្នុងឱកាសនៃការ កែលម្អសារមន្ទីរជាថ្មីតាំងពិព័រណ៍នេះ  ក៏បានសហការជាមួយសមាគមដើម្បីពិនិត្យមើលមាតិកាបង្ហាញ  ដើម្បីទទួលយកមតិរបស់ភាគីទាំងអស់ដែលមាន

ទស្សនៈខុសៗគ្នា ធ្វើឱ្យខ្លឹមសារនៃការតាំងពិពណ៌កាន់តែសម្បូរបែប។ ជាលទ្ធផល អ្នកទស្សនាជាច្រើនបានបន្សល់ទុកនូវចំណាប់អារម្មណ៍ "រំជួលចិត្តយ៉ាងជ្រាលជ្រៅ " របស់ពួកគេ។

នៅក្នុង "ផ្នែក epilogue" នៃការតាំងពិព័រណ៍ដែលបានធ្វើបច្ចុប្បន្នភាព  បានដាក់តាំងបង្ហាញនូវពាក្យដ៏គួរឱ្យចាប់អារម្មណ៍ដែលបន្សល់ទុកដោយជនល្បីៗ និង "ពាក្យគួរឱ្យចាប់អារម្មណ៍" ដែលរួមចំណែកដោយប្រជាពលរដ្ឋសាមញ្ញ។ នៅលើជញ្ជាំងបន្ទប់ពណ៌ស  បានតាំងបង្ហាញជាផ្ទាំងអក្សរក្នុងទម្រង់អក្សរថេរនូវគំនិតផ្ដើមរបស់សួយភីងសឹ"បង្កើតពិភពលោកដ៏កក់ក្តៅ" និងសម្រង់ផ្សេងទៀត (សូមមើលរូបភាពខាងក្រោម)  នៅលើជញ្ជាំងបានតំឡើងម៉ូនីទ័រធំចំនួនប្រាំ  ដើម្បីផ្លាស់ប្ដូរបង្ហាញពីអត្ថបទដែលអ្នកទស្សនាមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ តំបន់នេះត្រូវបានគេដាក់ឈ្មោះថា "សារមន្ទីរភាសា" ផងដែរ។នៅពេលអនាគត យើងនឹងបន្តផ្សព្វផ្សាយជាសាធារណៈនូវ "ពាក្យដែលរំជើបរំជួលយ៉ាងជ្រាលជ្រៅ" បែបនេះ។ សង្ឃឹមយ៉ាងមុតមាំថា នរណាម្នាក់ក៏អាចចូលរួមក្នុងតំបន់តាំងពិព័រណ៍នេះ  ហើយនឹងអាច​ក្លាយ​ជា​លំហមួយ ដែល​អ្នក​រាល់​គ្នា​អាច​ចែក​រំលែក​គំនិត​នៃ  "ការ​សម្រេច​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស"។

"បង្កើតពិភពលោកដ៏កក់ក្តៅ"

ពីការបង្កើត សួយភីងសឹក្នុងឆ្នាំ 1992 គឺជាយុទ្ធនាការដើម្បីលុបបំបាត់ការរើសអើងកុលសម្ព័ន្ធនិងការបង្កើតសិទ្ធិមនុស្សក្នុងប្រទេស និងក្រៅប្រទេសត្រូវបានអនុវត្តនិងរីកចម្រើនអស់រយៈពេល 100 ឆ្នាំ។ ប៉ុន្តែក្រឡេកទៅមើលប្រទេសជប៉ុនសព្វថ្ងៃ  ជនជាតិភាគតិចក្នុងសង្គមដែលរើសអើង ដែលបានបង្កើតសមាគមន៍សួយភីងសឹកាលពីដំបូង  ការរើសអើងដែលពួកគេទទួលរងនឹងនៅតែបង្ហាញនៅក្នុងកិច្ចសន្យាអាពាហ៍

ពិពាហ៍ ឬអចលនទ្រព្យជាដើម។ វាពិបាកក្នុងការនិយាយថាការរើសអើងត្រូវបានលុបចោលទាំងស្រុង។

ក្រៅពីនេះ ឥឡូវនេះក៏នៅតែមានអាកប្បកិរិយាអាក្រក់ជា​ច្រើន  ប្រើការយល់ខុសទាញយកប្រយោជន៍ពីបម្រាមរបស់មនុស្សទូទៅ និង  ទំនាក់ទំនងកុលសម្ព័ន្ធ  ដូចជាមូលហេតុដែលមនុស្សគ្រប់គ្នាមានការយល់ដឹងមិនគ្រប់គ្រាន់អំពីបញ្ហាកុលសម្ព័ន្ធ  ការលក់សៀវភៅតម្លៃខ្ពស់ជាដើម  សុទ្ធតែប្រើបញ្ហាកុលសម្ព័ន្ធជាលេស ដើម្បីស្វែងរកផលប្រយោជន៍មិនសមរម្យពីមនុស្ស  ឬសុំឱ្យពួកគេធ្វើអ្វីៗដោយគ្មានកាតព្វកិច្ច។អាកប្បកិរិយាទាំងនេះក៏ក្លាយជាបុព្វហេតុនៃការរើសអើង និងការយល់ខុសផងដែរ 

 នៅលើអ៊ីនធឺណិតក៏នៅតែបន្តលេចឡើង នូវសារបង្កាច់បង្ខូច  និងបង្ខូចឈ្មោះកុលសម្ព័ន្ធ  ទាំងនេះបានក្លាយជាមូលហេតុនៃការរើសអើង។

ដោយបានឃើញទិដ្ឋភាពដូចនេះ    នៅឆ្នាំ 2016 ប្រទេសជប៉ុនបានកែទម្រង់ឡើងវិញនូវ "ច្បាប់នៃសិទ្ធិមនុស្សចំនួនបី" គឺ "ច្បាប់សម្រាប់ការលើកកម្ពស់ការលុបបំបាត់ការរើសអើងកុលសម្ព័ន្ធ"  "ច្បាប់លុបបំបាត់ការរើសអើងជនពិការ"  និង  "ច្បាប់លុបបំបាត់ការនិយាយគុំគួន" ។ នៅឆ្នាំ 2019 ច្បាប់  "ការលើកកម្ពស់វិធានការប្រឆាំង អៃនូAinu" ក៏ត្រូវបានអនុវត្តផងដែរ។

នៅក្រោមការរៀបរាប់ពីស្ថានភាពពាក់ព័ន្ធនៃការរើសអើងកុលសម្ព័ន្ធនិងសិទ្ធិមនុស្ស  ទំនាក់ទំនងរវាងចលនារំដោះកុលសម្ព័ន្ធ និងចលនាសិទ្ធិមនុស្ស  តាមរយៈការបង្កើតឡើងដោយតំបន់ក៏បានបង្កើតបណ្តាញទំនាក់ទំនងអន្តរបុគ្គល  ក៏មានការផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះការរើសអើង។ល។ ជាថ្មីម្តងទៀតយើងនឹងផ្តល់ព័ត៌មានពាក់ព័ន្ធទៅកាន់ពិភពខាងក្រៅពីមូលដ្ឋានណារ៉ា។ សារមន្ទីរសួយភីងសឹក៏សហការជាមួយចលនានេះផងដែរ  ដោយ ទទួលបន្ទុកជាមូលដ្ឋានសម្រាប់ការបញ្ជូនព័ត៌មានសិទ្ធិមនុស្ស  ទទួលមរតករបស់ សួយភីងសឹថ្នាក់ជាតិនូវគោលគំនិត ក្នុងការស្វែងរកសេចក្តីថ្លៃថ្នូរ និងសមភាពរបស់មនុស្ស  និងស្មារតីតស៊ូមិនអនុញ្ញាតឱ្យមានការរើសអើង ហើយបញ្ជូនទស្សនៈនេះទៅអនាគត។

រំពឹងថាយើងអាចចែករំលែករួមគ្នានូវការបួងសួង"បង្កើតពិភពលោកដ៏កក់ក្តៅ" របស់សួយភីងសឹ ហើយខិតខំទាមទារដើម្បីសម្រេចបាននូវគំនិតបង្កើត។ រួមគ្នាបង្កើតសង្គមមួយរួមបញ្ចូលការអធ្យាស្រ័យ   អនុញ្ញាតឱ្យមនុស្សគ្រប់រូបអាចរក្សាភាពដើមរបស់ពួកគេ និងរស់នៅដោយសេរី។យើងជឿជាក់ថា  ចំពោះគំនិតនេះនឹងអាចបង្កើតនូវភាពកងរំពង និងអារម្មណ៍យល់ព្រម ពីអ្នកគ្រប់គ្នាដែលមកសារមន្ទីរសួយភីងសឹ 

គឺ"សូមឱ្យមានភាពកក់ក្តៅនិងសិរីរុងរឿងនៅក្នុងពិភពលោក"

ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក  រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ

ចែករំលែកគំនិតដែលបង្កើតឡើងនៃសមាគមន៍សួយភីងសឺក រួមគ្នាបង្កើតពិភពលោកដ៏កក់ក្តៅ

【ឯកសារបន្ថែម】

នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 1922 "លំនាំ" និង "សេចក្តីប្រកាស" ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំស្ថាបនិកនៃសមាគមន៍សួយភីងសឹ។

លំនាំ

 ប្រជាជន កុលសម្ព័ន្ធពិសេស  សង្ឃឹមនឹងទទួលបានសេរីភាពពេញលេញពីសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ

ពួកយើងជា ពិសេស រំពឹងទាមទារ និងទទួលបានសេរីភាពសេដ្ឋកិច្ច និងសេរីភាពការងារពីសង្គមទាំងស្រុង

ពួកយើង​បាន​ភ្ញាក់​ដឹង​ខ្លួន​តាម​គោលការណ៍​នៃ​ធម្មជាតិ​របស់​មនុស្ស​   ហើយ​នឹង​ឈាន​ចូល​ដល់​ការ​បញ្ចប់​នូវ​ស្ថានភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​មនុស្ស​

សេចក្តីប្រកាស

ពួកយើងប្រជាជនកុលសម្ព័ន្ធពិសេសដែល នៅពាសពេញប្រទេស  រួបរួមគ្នាឡើង!

បងប្អូនដែលទទួលរងការរំលោភបំពានជាយូរ​មក​ហើយ ពាក់កណ្តាលសតវត្សកន្លងមកនេះ  គ្រប់វិធីសាស្រ្តនិងចលនាដែលមនុស្សភាគច្រើនធ្វើសម្រាប់យើង តាមពិតទៅ វាមិនបានផ្តល់ផលដ៏មានតម្លៃដល់យើងទេ  ការពិតនេះជាទណ្ឌកម្មសម្រាប់យើង  ព្រោះ​យើង​អនុញ្ញាត​ឱ្យ​ខ្លួន​យើង​និង​អ្នក​ដទៃ​ប្រមាថនូវធម្មជាតិរបស់មនុស្ស។កាលពីមុន ចលនាទាំងនេះហាក់ដូចជាអាណិតដល់មនុស្ស  ផ្ទុយទៅវិញ បងប្អូនជាច្រើន​បាន​ដួល ដោយ​គិត​ពី​រឿង​នេះ  នៅពេលនេះយើងផ្អែកលើការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ចលនាសមូហភាពដែលរៀបចំដោយខ្លួនឯងដើម្បីរំដោះខ្លួន  

វាអាចនិយាយបានថា ជានិន្នាការដែលជៀសមិនរួច។ បងប្អូន! បុព្វបុរស​របស់​យើង​គឺ​ជាអ្នកកោតសរសើរនិងអ្នកអនុវត្តន៍​​សិទ្ធិ​សេរីភាព និង​សមភាព ហើយក៏ជាអ្នកលះបង់ក្រោមគោលនយោបាយថ្នាក់អាក្រក់ ទម្លាប់​អាក្រក់  និងទុក្ករបុគ្គលនៃឧស្សាហកម្មបុរសផងដែរ ។ពួកយើងបកស្បែករបស់សត្វនេះចេញ  ជាថ្នូរនឹងការបកស្បែកមនុស្សរស់រវើក យើងដកបេះដូងរបស់សត្វគឺមានតម្លៃស្មើនឹងការហែកបេះដូងដ៏កក់ក្ដៅ។ទោះ​បី​ជា​ត្រូវ​បាន​គេ​ចំអក​មើល​ងាយ​ក៏​ដោយ  ក្នុង​សុបិន្ត​អាក្រក់​នៃ​រាត្រី​ដែល​ត្រូវ​បណ្តាសា  ឈាម​ដែលពោរពេញ​ដោយ​សិរី​រុងរឿងនឹង​មិន​រីងស្ងួត​ឡើយ ។ 

ទទួល​មរតក​ឈាម​នេះនៃពួកយើង បាននាំមកនូវសម័យកាលដែលមនុស្ស និងព្រះត្រូវបានថ្វាយបង្គំជាមួយគ្នា។

ឥឡូវនេះជាយុគសម័យដែលអ្នកលះបង់ត្រូវបោះបង់ចោលម៉ាក  គឺជាយុគសម័យដែលមកុដបន្លានៃទុក្ករបុគ្គលត្រូវបានប្រទានពរ។

យើង​បាន​មក​ដល់​សម័យ​មួយ​ដែល​យើង​មាន​មោទនភាព​ចំពោះ​ការ​"កខ្វក់​"។

ចូរ​យើង​កុំ​បង្អាប់​ដូនតា​យើង​ដោយ​ពាក្យ​ថោកទាប និង​អំពើ​កំសាកប្រមាថមនុស្សជាតិ។ខ្ញុំដឹងថាពិភពលោកត្រជាក់ប៉ុណ្ណា  តើ​អ្វី​ទៅ​ជា​សេចក្ដី​មេត្តា​ករុណា​របស់​យើង​ចំពោះ​មនុស្ស​ជាតិ  ខ្ញុំបួងសួងដោយស្មោះដើម្បីសរសើរពន្លឺនិងកំដៅនៃជីវិត។

កំណើតសួយភីងសឹត្រូវបានប្រកាសនៅទីនេះ។

"សូមឱ្យមានភាពកក់ក្តៅនិងសិរីរុងរឿងនៅក្នុងពិភពលោក"

ថ្ងៃទី 3 ខែមីនាឆ្នាំ 1922

សួយភីងសឹ