"មិនមែនកត់ត្រាទេសចរណ៍"ដោយបញ្ចូលរឿងរ៉ាវជីវិតកម្មករជាមួយបទចម្រៀងប្រជាប្រិយ និងសិល្បៈសហសម័យ
ណែនាំសង្ខបពីស្ថាប័ន៖សារមន្ទីរសិល្បៈសហសម័យតៃប៉ិ
សារមន្ទីរសិល្បៈសហសម័យតៃប៉ិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2001។ វាជាសារមន្ទីរសិល្បៈដំបូងគេនៅតៃវ៉ាន់ដើម្បីផ្សព្វផ្សាយសិល្បៈសហសម័យជាចម្បង តាមរយៈការតាំងពិព័រណ៍ចម្រុះ និងសកម្មភាពផ្សេងៗ ស្វែងយល់យ៉ាងស៊ីជម្រៅអំពីចក្ខុវប្បធម៌សហសម័យ និងសង្គម។
ណែនាំអំពីអ្នកនិពន្ធ៖
ចាន់ហ្វ័រជឹ៖បណ្ឌិតនៃសាកលវិទ្យាល័យសិល្បៈជាតិតៃវ៉ាន់ វិទ្យាស្ថានគ្រប់គ្រងសិល្បៈ និងគោលនយោបាយវប្បធម៌ ។ គាត់ជាអតីតអគ្គលេខាធិការនៃសមាគមន៍សិល្បៈទស្សនីយភាពតៃវ៉ាន់ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិល្បៈឌីជីថលតៃប៉ិ។បច្ចុប្បន្នគាត់ជាអនុប្រធានក្រុមស្រាវជ្រាវនៅសារមន្ទីរសិល្បៈសហសម័យ តៃប៉ិ។
លួលីជឹន៖ មានជំនាញខាងសិល្បៈសហសម័យ ការស្រាវជ្រាវសិល្បៈប្រព័ន្ធផ្សព្វ
ផ្សាយថ្មី និងការឆ្នៃប្រឌិត ការឆ្នៃប្រឌិតសិល្បៈនិងការបញ្ចេញមតិ សិល្បៈអប់រំ ទីផ្សារឌីជីថល និងការស្រាវជ្រាវនិន្នាការ។ បច្ចុប្បន្នត្រូវបានសាកលវិទ្យាល័យស៊ឹស៊ីនផ្នែកទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយខ្ចីមកធ្វើការបណ្ដោះអាសន្ន ឯការងារពេញម៉ោងគឺជានាយកសារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។
ថ្ងៃនេះ ការពិភាក្សាអំពីសិល្បៈសហសម័យមិនអាចផ្ដាច់ខ្លួនពីសង្គមដោយនៅតែឯកឯងបានទេ។ តាមរយៈអារម្មណ៍នៃការផ្ទេរគំនិតដែលបង្ហាញដោយការឆ្នៃប្រឌិតសិល្បៈ និងការអានសារដែលបានបញ្ជូននោះ សាធារណជនមានសេរីភាពក្នុងការពង្រីកការសន្ទនា និងផ្លាស់ប្តូរដោយសេរី។សារមន្ទីរសិល្បៈធ្វើជាចំណែកមួយនៃកម្លាំងសម្រាប់ការចូលរួមក្នុងការអនុវត្តសកម្មភាពសង្គម សង្ឃឹមថាទស្សនិកជននឹងមានការចាប់អារម្មណ៍ និងពិចារណានៅពេលទស្សនាការតាំងពិពណ៌ និងនាំយកការគិតឡើងវិញត្រឡប់ទៅជីវិតប្រចាំថ្ងៃរបស់ពួកគេ ដើម្បីធ្វើសកម្មភាពនិងការផ្លាស់ប្តូរនាពេលអនាគត។វាជាថាមពលដ៏មានសក្ដានុពលមួយដែលមិនអាចមើលរំលងក្នុងសិល្បៈសហសម័យ។
សារមន្ទីរសិល្បៈសហសម័យតៃប៉ិ បង្កើតកន្លែងយ៉ាងសកម្មសម្រាប់ពិភាក្សាលើបញ្ហាសង្គមសហសម័យម
ដោយសារតែជំនឿនេះ សារមន្ទីរសិល្បៈសហសម័យ តៃប៉ិ (ហៅកាត់ថា សារមន្ទីរសហសម័យ) ក្នុងងប៉ុន្មានឆ្នាំថ្មីៗនេះនៅពេលរៀបចំការតាំងពិព័រណ៍បានផ្ដោតលើបញ្ហាសិទ្ធិមនុស្សចម្រុះជាច្រើន ៖នៅឆ្នាំ ២០១៧ តុលាការយ័នមានសេចក្តីប្រកាសរដ្ឋធម្មនុញ្ញជាធរមាន"ច្បាប់រដ្ឋប្បវេណី" មិនមានការធានាសេរីភាពអាពាហ៍ពិពាហ៍ភេទដូចគ្នានិងសិទ្ធិស្មើគ្នាដែលបំពានច្បាប់រដ្ឋធម្មនុញ្ញ ទាមទារឱ្យស្ថាប័ននីតិប្បញ្ញត្តិក្នុងរយៈពេលពីរឆ្នាំត្រូវបញ្ចប់ការកែសម្រួលច្បាប់ពាក់ព័ន្ធ ឬការបង្កើតច្បាប់ពិសេស ដើម្បីការពារសិទ្ធិរៀបការភេទដូចគ្នា និងធ្វើឱ្យតៃវ៉ាន់ក្លាយជាអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ដំបូងគេនៅប្រទេសអាស៊ី ។ ក្នុងពេលជាមួយគ្នានោះ សារមន្ទីរសិល្បៈសហសម័យបានបើកសម្ពោធដែលរៀបចំគម្រោងដោយលោកហ៊ូឆៅសឹង អ្នកគោលការណ៍ពិព័រណ៍"ពន្លឺ កិច្ចសហប្រតិបត្តិការនា - ពិព័រណ៌សិល្បៈសហសម័យអាស៊ីអំពីមនុស្សភេទដូចគ្នា"នេះគឺជាការតាំងពិពណ៌អំពីស្រលាញ់ភេទដូចគ្នាទ្រង់ទ្រាយធំលើកដំបូងនៅក្នុងសារមន្ទីរសិល្បៈផ្លូវការនៅតៃវ៉ាន់ សារៈសំខាន់របស់វា គឺគ្មានអ្វីប្រៀបបាន។ ផ្នែកមួយនៅទីលានទល់មុខសារមន្ទីរសហសម័យត្រូវបានបង្កើតឡើងដោយវិចិត្រករ ជ័ង ជឹ វ័យ"ឥន្ទធនូនៅក្នុងភាពងងឹត"តាមរយៈការបង្ហាញពីអាកប្បកិរិយាបានសរសេរពីអាថ៌កំបាំងដែលខ្លួនឯងលាក់ខ្លួននៅជ្រុងងងឹត ស្រែកយំដោយគ្មានសម្លេង និងភាពអយុត្តិធម៌ហើយរួមជាមួយនឹងពរជ័យ និងការសរសើរជាច្រើន សំឡេងរបស់អ្នកត្រូវបានបង្ហាញជាសាធារណៈ។ ពិព័រណ៍នេះបានបោះជំហានទៅមុខមួយកម្រិតទៀត ដោយឆ្ពោះដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ហុងកុង និងកន្លែងផ្សេងៗទៀត ដែលជាកម្លាំងសកម្មភាពនៃការបន្តបង្ហាញការប្រើប្រាស់សិល្បៈសហសម័យដើម្បីពិភាក្សាបញ្ហាសង្គម។

រូបថតឯកសារនៃផលិតផលពិព័រណ៍"ឥន្ទធនូនៅក្នុងភាពងងឹត" ។ ផ្តល់រូបថត ៖ សារមន្ទីរសិល្បៈសហសម័យតៃប៉ិ។
ងប៉ុន្មានឆ្នាំចុងក្រោយនេះ សារមន្ទីរសិល្បៈសហសម័យបានបន្តផ្តោតលើបញ្ហាស្នូលទាក់ទងនឹងជនជាតិដើមភាគតិច ពលករចំណាកស្រុក និងប្រជាជនថ្មី ។ល។
សកម្មភាពជាក់លាក់រួមមាន៖ ការរៀបចំផែនការប្រធានបទពិព័រណ៍ សកម្មភាពផ្សព្វផ្សាយអប់រំ "ទម្លុះដើម្បីរកម្តាយ" ដោយសហការជាមួយស្ថានីវិទ្យុជាតិតៃវ៉ាន់(ហៅកាត់ថាជុងយ៉ាង)ដើម្បីផ្សព្វផ្សាយកម្មវិធីមគ្គុទ្ទេសក៍ពហុភាសា ក៏ប្រើPodcasដើម្បីបើកការសន្ទនាលើប្រធានបទពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក ព្រំដែន កម្លាំងពលកម្ម និងអ្វីៗជាច្រើនទៀត។ល។ហើយនឹងប្រព្រឹត្តទៅឆាប់ៗនៅចុងខែសីហាឆ្នាំនេះដែរគឺ កម្មវិធីពិព័រណ៍អន្តរជាតិ "BLEEDទិដ្ឋភាពឌីជីថលពិព័រណ៍ពីរឆ្នាំ "ដោយសហការជាមួយទ្វេភាគីអូស្ត្រាលី និងលើកយកការពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ដែលមានសារៈសំខាន់ខ្លាំងសម្រាប់តៃវ៉ាន់ ហើយមិនអាចមើលរំលងបានឡើយ។

ប៉ុន្មានឆ្នាំថ្មីៗនេះសារមន្ទីរសហសម័យបានផ្សព្វផ្សាយយ៉ាងសកម្មនូវសេវាកម្មមគ្គុទ្ទេសក៍ពហុភាសា។ ផ្តល់រូបថត ៖ សារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។
"មិនមែនកត់ត្រាទេសចរណ៍"ឆ្លុះបញ្ចាំងពីគន្លងអភិវឌ្ឍន៍ពលកម្ម
ចំណាកស្រុករបស់តៃវ៉ាន់-ថៃ
មូលដ្ឋានគ្រឹះនៃខ្លឹមសារពិព័រណ៍នេះផ្អែកលើការសិក្សាស្រាវជ្រាវនិងការសម្ភាសន៍រយៈពេលជាងពីរឆ្នាំរបស់ក្រុមចម្រុះជាតិសាសន៍ប្រភពដើមនៅឆ្នាំ2015 នៅមជ្ឈមណ្ឌលសិល្បៈគីមថំសាន់ក្នុងទីក្រុងបាងកក ប្រទេសថៃ(Jim Thompson Art Center) រៀបចំ កម្មវិធី"ស្វាគមន៍ច្រៀង រាំសប្បាយ"(Joyful Kaen, Joyful Dance)នៅពីក្រោយការប្រមូលផ្តុំមនុស្សមួយក្រុមដែលបានលះបង់ជាយូរមកហើយចំពោះសិទ្ធិនិងផលប្រយោជន៍របស់ជនជាតិភាគតិច និងក្រុមពហុជាតិ ដើម្បីធ្វើការរួមគ្នា។ក្នុងនោះមាន៖ លោកគ្រីដធីយ៉ា ហ្គាវីវ៉ង្ស(Gridthiya Gaweewong)នាយកផ្នែកសិល្បៈនៃមជ្ឈមណ្ឌលសិល្បៈគីមថំសាន់ លោកថានុម ចាភក្តី(Thanom Chapakdee)អ្នករិះគន់សិល្បៈជាន់ខ្ពស់និង អាធីត មូលសាន(Arthit Mulsarn)អ្នកស្រាវជ្រាវតន្ត្រីម៉ូឡាម(Molam) ឯអ្នកអ្នកគោលការណ៍ពិព័រណ៍ជាតិតៃវ៉ាន់ ជុងសឹហ្វាង ចាងជឹង លែវអ៊ុនចាំង។ល។ទិសដៅស្រាវជ្រាវរបស់អ្នកគោលការណ៍ពិព័រណ៍ជុងសឹហ្វាងតាំងពីដើមមកផ្តោតលើការបង្កើតសិល្បៈ និងការសម្តែងរបស់ក្រុមចម្រុះជាតិសាសន៍ជានិច្ច ក្នុងនោះបានបង្កើតស្លាកតន្ត្រី"រូបភាពតន្ត្រី Dashu" បានផ្សព្វផ្សាយ"មហោស្រពតន្ត្រីអនាថា Wandering Songs Music Festival" អស់រយៈពេលជាង 20 ឆ្នាំមកហើយ។ផ្តោតលើបទចម្រៀងប្រជាប្រិយពិភពលោក តន្ត្រីមូលដ្ឋាននិងមហោស្រពតន្ត្រីឯករាជ្យល្បីល្បាញសម្រាប់បញ្ហាសហសម័យតាមរយៈការស្តាប់ចម្រៀងនិងតន្ត្រីប្រជាប្រិយគ្រប់ប្រភេទ ហើយអ្នកអាចមានអារម្មណ៍ថាពហុវប្បធម៌មានភាពពិសេសនិងគួរឱ្យរំភើប។ ចាងជឹងនិងលែវអ៊ុនចាំងពួកគាត់ទាំងពីរមានការយកចិត្តទុកដាក់ជាយូរណាស់មកហើយផ្ដោតទៅលើស្ថានភាពរបស់ពលករចំណាកស្រុកអាស៊ីអាគ្នេយ៍នៅតៃវ៉ាន់ កន្លងមកលោកបានចូលរួមក្នុងការបោះពុម្ពផ្សាយ«កាសែតបួនទិស»ដែលជាការបោះពុម្ពជាលក្ខណៈ៦ភាសារួមមាន វៀតណាម ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា និងមីយ៉ាន់ម៉ា បានបើក"ពេលវេលាដ៏ភ្លឺចិញ្ចាច៖បណ្ណាគារសៀវភៅប្រធានបទអាស៊ីអាគ្នេយ៍"អនុវត្តគម្រោងដូចជា "គម្រោងស្ពានឆ្ពោះទៅកាន់ផ្ទះលោកយាយ" និងការបង្កើត "ពានរង្វាន់អក្សរសិល្ប៍ពលករអន្តោប្រវេសន៍"... និងគម្រោងផ្សេងៗទៀត តាមទស្សនៈវប្បធម៌បានអញ្ជើញសាធារណជនឱ្យចូលរួមក្នុងសកម្មភាពសង្គម និងនាំយកបញ្ហាសិទ្ធិមនុស្សចូលទៅក្នុងជីវិតប្រចាំថ្ងៃប្រកបដោយភាពជាក់ស្តែង ។
ការតាំងពិព័រណ៍"មិនមែនកត់ត្រាទេសចរណ៍"នេះត្រូវបានរៀបចំដែលមានលក្ខណៈជាប្រព័ន្ធតាម
រយៈការរួមបញ្ចូលគ្នានូវអត្ថន័យ និងការបង្ហាញវប្បធម៌ពិសេសនៃតំបន់(Isan)ក្នុងប្រទេសថៃ។ ដោយផ្អែកលើបទចម្រៀងប្រជាប្រិយប្រពៃណី "ម៉ូឡាម"(Molam)និងសំខាន់ជាគោល នៅតំបន់ឥសាន ។ការបង្ហាញការនិទានរឿងក្រៅផ្លូវការទាក់ទងនឹងវប្បធម៌ទូទៅរបស់ប្រទេសថៃ "ម៉ូឡាម" ត្រូវបានគេចាត់ទុកថាជាព្រលឹងនៃជនជាតិឥសាន
ការកែប្រែនៅក្នុងតន្ត្រីវាក៏ឆ្លុះបញ្ចាំងពីបទពិសោធន៍នៃទីកន្លែងនៃការផ្លាស់ប្តូររបប
ផ្សេងៗគ្នាមុន និងក្រោយសង្គ្រាមត្រជាក់។ចៃដន្យ "ចម្រៀងលីនប៉ាន(Lin Ban) " មានប្រភពចេញពីបទចម្រៀងការងាររបស់ជនជាតិដើមក្នុងសម័យជប៉ុនកាន់កាប់តៃវ៉ាន់។ធ្វើសម្រាប់កុលសម្ព័ន្ធ ក្នុងកំឡុងពេលធ្វើដំណើរចំណាកស្រុក ដោយសារកុលសម្ព័ន្ធពេញចិត្តនូវលក្ខខណ្ឌនៃជីវភាពរស់នៅ ការឃ្លាតឆ្ងាយពីផ្ទះផ្លាស់ទីពីតំបន់ភ្នំទៅទីក្រុងតាមរយៈសម្លេងច្រៀងនៃបទចម្រៀង បង្ហាញពីការនឹករឭកផ្ទះ ការចង់បានរបស់គូស្នេហ៍និងការលំបាកជាក់ស្តែង វាក៏បានកត់ត្រានូវតំណក់ឈាម និងទឹកភ្នែកនៃចលនាទាមទារសិទ្ធិនិងការតស៊ូដីធ្លីផងដែរ។អ្នកគោលការណ៍ពិព័រណ៍ ជុងសឹហ្វាង តាមរយៈឯកទេសដ៏ប៉ិនប្រសប់របស់គាត់អំពីតន្ត្រីប្រជាប្រិយ នៅក្នុងការតាំងពិព័រណ៍ "មិនមែនកត់ត្រាទេសចរណ៍"បានស្នើឡើងគន្លងវប្បធម៌ពីរគឺ "ម៉ូឡាម" និង "ចម្រៀងលីនប៉ាន" ធ្វើជាការឆ្លុះបញ្ចាំងគ្នាទៅវិញទៅមកនៃការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គមតៃវ៉ាន់ និងប្រទេសថៃ។
ម៉្យាងវិញទៀត អ្នកគោលការណ៍ពិព័រណ៍ ចាងជឹង និងលែវអ៊ុនចាំង នៅតំបន់តាំងពិព័រណ៍
"ពួកយើងមិនមែនមកលេងទេ" បានរៀបចំដោយចាងជឹង និង លែវអ៊ុនចាំង ដែលចាប់ផ្តើមពីការអភិវឌ្ឍន៍ជិត 30 ឆ្នាំនៅតៃវ៉ាន់នៃរឿងរ៉ាវជីវិតរបស់ពលករចំណាកស្រុកអាស៊ីអាគ្នេយ៍ និងបង្ហាញអត្ថបទនិទានរឿងរបស់ កាសែតបួនទិស និងកម្មវិធីច្រៀង "ច្រៀងបួនទិស" (ឆាំងសឹហ្វាង)រួមទាំងពលករចំណាកស្រុករត់គេចខ្លួនដែលរៀបរាប់ដោយមាត់អំពីជោគវាសនាពិតប្រាកដរបស់ខ្លួននិងថតវីដេអូ។បន្ទប់តាំងពិព័រណ៍ធ្វើឡើងវិញនូវ"បណ្ណាល័យកម្រាលឥដ្ឋ" នៅស្ថានីយ៍ធំតៃប៉ិ ដោយប្រមូលផ្តុំស្នាដៃ "ពានរង្វាន់អក្សរសិល្ប៍ពលករអន្តោប្រវេសន៍" ដែលទទួលបានពានរង្វាន់ ហើយបានបើកដំណើរការវិញនៅថ្ងៃចុងសប្តាហ៍ តែដោយសារជំងឺរាតត្បាតសេវាកម្មបណ្ណាល័យកម្រាលឥដ្ឋត្រូវបានផ្អាកការខ្ចីសៀវភៅអាន។ ដោយសារទីតាំងភូមិសាស្ត្រសារមន្ទីរសហសម័យទៅស្ថានីយ៍ធំក្រុងតៃប៉ិជិតគ្នា ចាប់តាំងពីនាយក លួលីជឹនចូលកាន់តំណែងមកគាត់បានគិតជារឿយៗថា តាមរយៈវឌ្ឍនភាពនៃការគិតសមភាពវប្បធម៌ សារមន្ទីរគួរអញ្ជើញពលករចំណាកស្រុកដែលទៅស្ថានីយ៍ធំក្រុងតៃប៉ិក្នុងថ្ងៃឈប់សម្រាករបៀបណា ដើម្បីឱ្យពួកគេមានឱកាសចូលមកសារមន្ទីរសហសម័យដើម្បីរីករាយជាមួយការតាំងពិព័រណ៍។ចាប់ពីឆ្នាំ 2021 តទៅ សារមន្ទីរនឹងសហការជាមួយសាជីវកម្មផ្សព្វផ្សាយមជ្ឈិមជុងយ៉ាង ហើយនៅក្នុងការតាំងពិព័រណ៍នីមួយៗអញ្ជើញអ្នកផ្សាយព័ត៌មានមកណែនាំទស្សនិកជននៃក្រុមជនជាតិផ្សេងៗគ្នា។រហូតមកដល់ពេលនេះ បានរៀបចំសកម្មភាពមគ្គុទ្ទេសក៍ជាភាសាផ្សេងៗគ្នាដូចជា ឥណ្ឌូនេស៊ី ថៃ ជប៉ុន និងកូរ៉េ។ ល។ ពង្រីកបន្តិចម្តងៗនូវភាពចម្រុះ អន្តរកម្មរវាងទស្សនិកជនសារមន្ទីរសម័យ។នៅកន្លែងតាំងពិព័រណ៍លើកនេះ បានអញ្ជើញពលករចំណាកស្រុកឱ្យបំពេញកាតសកម្មភាពនៅតុខាងមុខជាភាសាកំណើតរបស់ពួកគេ ហើយពួកគេអាច
ទស្សនាតាំងពិព័រណ៍នេះដោយឥតគិតថ្លៃ។ តាមរយៈការតភ្ជាប់យុទ្ធសាស្ត្រផ្សេងៗគ្នា ដូចជាថាមពលប្រព័ន្ធផ្សព្វផ្សាយ សេវាពហុភាសា សម្ព័ន្ធភាពឧស្សាហកម្មឆ្លងដែន និងការទស្សនាដោយឥតគិតថ្លៃ សារមន្ទីរសហសម័យព្យាយាមអនុវត្តន៍គោលគំនិតនៃសមភាពវប្បធម៌នៅក្នុងការអនុវត្តសារមន្ទីរ។

"មិនមែនកត់ត្រាទេសចរណ៍"ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍បានប្រារព្ធសកម្មភាពមគ្គុទ្ទេសក៍ពិសេសជាភាសាឥណ្ឌូនេស៊ី។ផ្ដល់រូបថត៖ សារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។
ក្រៅពីនេះ ជុងសឹហ្វាងនិងអ្នកគោលការណ៍ពិព័រណ៍ជនជាតិថៃបីនាក់រួមគ្នារៀបចំកន្លែងតាំងពិព័រណ៍"រង់ចាំខ្ញុំបីឆ្នាំទៀត"។ បីឆ្នាំគឺជាពេលវេលាកំណត់សម្រាប់ពលករចំណាកស្រុកចុះហត្ថលេខាលើកិច្ចសន្យាការងារ របស់ពលករចំណាកស្រុកមកតៃវ៉ាន់ម្ដង វាគឺជាបំណងប្រាថ្នាពលករចំណាកស្រុកដើម្បីកែលម្អជោគវាសនានិងបរិស្ថានរស់នៅ។ ក្រុមសិល្បករ ១១ ក្រុមមកពីតៃវ៉ាន់និងថៃ បានបង្កើតសិល្បៈក្នុងទម្រង់ ផ្សេងៗដូចជា ការបង្កើតវីដេអូ វីដេអូ និងការដំឡើង soundscape ឆ្លើយតបទៅនឹងប្រធានបទអ្នកថែរក្សា ដោយផ្អែកលើការច្រៀង និងរាំបទចម្រៀងរបស់ ម៉ូឡាម និង លីនប៉ាន ប្រាប់ទស្សនិកជនអំពីស្ថានភាពរស់រានមានជីវិតរបស់ក្រុមពលករដែលងាយរងគ្រោះនៅពីក្រោយការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចរបស់តៃវ៉ាន់ និងថៃ និងការតស៊ូដែលមិនស្គាល់ជាមួយនឹងការបាត់បង់នៅក្រោមជាតិនិយម។

"មិនមែនកត់ត្រាទេសចរណ៍"បន្ទប់តាំងពិពណ៌មានបង្ហាញវីដេអូ "ម៉ូឡាម"និងឯកសារប្រវត្តិសាស្ត្រផ្សេងៗ។ផ្ដល់រូបថត៖សារមន្ទីរសិល្បៈសហសម័យទីក្រុងតៃប៉ិ។ថតដោយ៖ ANPIS FOTO វ៉ាងសឹប៉ាំង。
ស្មារតីតស៊ូមិនចេះចប់
ប្រវត្តិសាស្ត្រប្រាប់យើងថា ការតស៊ូដើម្បីសិទ្ធិស្មើគ្នា ជាផ្លូវមានបន្លាដែលពោរពេញ
ដោយការលំបាក និងបញ្ហាប្រឈម។ ពិព័រណ៍នេះចាប់ផ្ដើមតាំងពីដើមដំបូងនៃការប្រជុំរបស់អ្នកថែរក្សា ក្រុមការងារវាយតម្លៃ និងពិចារណាពីទស្សនៈជាច្រើន ថាតើត្រូវបញ្ចូលស្នាដៃក្នុងMolam Bank(ឈ្មោះក្រៅរបស់សិល្បករ)ដែរឬទេ។ Molam Bank តែងតែពូកែច្រៀងសំលេងបាតុករប្រឆាំងរដ្ឋាភិបាល និងរិះគន់រាជវង្សជាមួយនឹងការបង្កើតរបស់ម៉ូឡាម តាំងពីឆ្នាំ ២០១៥ បានជាប់គុកជាច្រើនដង ដោយសារក្នុងបរិយាកាសដ៏អាក្រក់នៃការជាប់ពន្ធនាគាររយៈពេលយូរ គួបផ្សំនឹងការព្យាបាទដ៏ឃោរឃៅជាច្រើនពីជនដែលមិនស្គាល់មុខនោះ ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់សិល្បករមិនស្ថិតស្ថេរឡើយ យ៉ាងណាមិញ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមអភិរក្ស ទើបមានការឯកភាពគ្នាជាមួយសិល្បករ។ទីបំផុត សំឡេងនៃការតស៊ូទាំងនេះ ដែលឥឡូវនេះត្រូវបានហាមប្រាមមិនឱ្យផ្សាយជាសាធារណៈដោយរដ្ឋាភិបាលថៃ តាមរយៈឱកាសនៃការសម្តែងនេះ បានឆ្លងសមុទ្រមកដល់តៃវ៉ាន់ដែលធ្វើឱ្យទស្សនិកជនកាន់តែច្រើនយកចិត្តទុកដាក់ចំពោះស្ថានភាពជាក់ស្តែងរបស់ក្រុមជនជាតិភាគតិចនេះ។
ការតាំងពិព័រណ៍ដែលបានគ្រោងផែនការដោយសារមន្ទីរសហសម័យបញ្ហាដែលរំខានជាញឹកញាប់ដែលបង្កឱ្យមានពាក្យចរចាមអារាមពីភាគីទាំងអស់។ នៅឆ្នាំ 2020 សារមន្ទីរសហសម័យបានអញ្ជើញអ្នកថែរក្សាជនជាតិជប៉ុន ហ៊ីរ៉ូយូគី អារ៉ាយ Hiroyuki Arai និង យូកាអូកាម៉ូតូYuka Okamotoឱ្យមកតាំងពិព័រណ៍នៅតៃវ៉ាន់"ពិព័រណ៍គ្មានសេរីភាពបញ្ចេញមតិ"។ ការតាំងពិព័រណ៍នេះផងដែរបានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅពេលដែលត្រូវបានដាក់តាំងបង្ហាញរយៈពេលបីឆ្នៅទីក្រុង អៃជឹAichi ប្រទេសជប៉ុនក្នុងឆ្នាំ 2019 ។បន្ទាប់ពីបើកបានបីថ្ងៃ ត្រូវបានបិទវិញជាបន្ទាន់ មួយសប្តាហ៍បន្ទាប់ពីខ្យល់ព្យុះ។ល។ពិព័រណ៍នេះបានធ្វើដំណើរឆ្ពោះទៅកាន់សួនសន្តិភាពនៅកោះJeju ប្រទេសកូរ៉េខាងត្បូងនិងតៃវ៉ាន់ដើម្បីតាំងបង្ហាញ។ ក្រោយពីដំណឹងពិព័រណ៍បានប្រកាសរួច សារមន្ទីរសិល្បៈសហសម័យបានទទួលការព្រមានពីអ្នកប្រឆាំងមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗ។ សារបញ្ចេញមតិយល់ថា ទង្វើនេះកំពុងប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងតៃវ៉ាន់ និងជប៉ុន ហើយបានអំពាវនាវឲ្យផ្អាកជាបន្ទាន់។សារមន្ទីរក៏ទទួលបានការព្រួយបារម្ភពីគ្រប់ទិសទី ហើយបានស្នើឱ្យសារមន្ទីរពិចារណាដោយប្រុងប្រយ័ត្នថាតើត្រូវរៀបចំពិព័រណ៍នេះឬយ៉ាងណា។នៅទីបញ្ចប់ពិព័រណ៍នេះអាចដាក់តាំងបង្ហាញដោយជោគជ័យ បន្ទាប់ពីមានការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយគ្រប់ភាគី ក្រោមជំហរ ការពារសេរីភាពនៃការបញ្ចេញមតិរបស់សារមន្ទីសហសម័យ និងនៅក្រោមទស្សនៈនៃការបញ្ចេញមតិចម្រុះរបស់សិល្បៈសហសម័យ។
នៅក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការអភិវឌ្ឍន៍លើកនេះ"មិនមែនកត់ត្រាទេសចរណ៍" សារមន្ទីរនិងក្រុមអ្នកថែរក្សាបានវាយតម្លៃ និងពិភាក្សាម្តងហើយម្តងទៀតនូវស្នាដៃមួយចំនួនដែលអាចបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីពិភពខាងក្រៅ។តាមរយៈបទពិសោធន៍ទាំងនេះអាចដើម្បីឆ្លុះបញ្ចាំងពីវិចិត្រសាលសិល្បៈទី
ក្រុងធ្វើជាឧបករណ៍សម្រាប់ការតាំងពិព័រណ៍។ តើអាចរក្សាស្ថានភាពចម្រុះបែប
ណាដែលអាចបន្តនិយាយដោយសេរីបាន នោះជាការសាកល្បងប្រាជ្ញារបស់អ្នក
ចូលរួមគ្រប់រូប។
សង្គមដែលរីកចម្រើនត្រូវការសំឡេងចម្រុះ ជឿថាការសន្ទនា និងការឯកភាពគ្នានឹងបន្តជំទាស់ ក្នុងការទំនាក់ទំនង និងការផ្សះផ្សាក៏បានលេចចេញជារូបរាងបណ្តើរៗ។ ក្នុងអំឡុងពេលពិព័រណ៍នេះ ជាអកុសលបានទទួលដំណឹងពីការលាចាកលោករបស់ទស្សនវិទូ(អ្នកថែរក្សា)ថៃ Thanon ។ កាល Thanon នៅរស់គាត់បានប្រកាន់ខ្ជាប់ជានិច្ចថាកម្ដរជាមួយអ្នកគ្មានអំណាច ជាមួយនឹងភាពក្លាហាននិងជំនឿដ៏ធំសម្បើម ភាពអត់ធ្មត់និងមិនភ័យខ្លាចទប់ទល់មិនរុញរានឹងការគាបសង្កត់ ពីអ្នកជិះជាន់ ជឿថាជំនឿដ៏មានអានុភាព និងមានតម្លៃនេះនឹងចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្សគ្រប់រូបជាមួយនឹងការចាកចេញរបស់គាត់។តាមរយៈការសម្តែង"មិនមែនកត់ត្រាទេសចរណ៍"នៅសារមន្ទីរសហសម័យលើកនេះ ការរួមចំណែករបស់សារមន្ទីរសិល្បៈជាឥទ្ធិពលចំពោះការចូលរួមលើសកម្មភាពសង្គម ហើយស្នែងផ្លុំនៃបដិវត្តន៍កំពុងបន្លឺឡើងឥតឈប់ឈរ អំពាវនាវឱ្យមនុស្សកាន់តែច្រើនដែលមានឧត្តមគតិខ្ពង់ខ្ពស់ បន្តមរតកនាពេលអនាគត។