FIHRM-APកិច្ចប្រជុំប្រចាំឆ្នាំ 2023 " ការលើកឡើងអំពីសិទ្ធិមនុស្ស៖សារមន្ទីរអាស៊ីប៉ាស៊ីហ្វិកនិងកិច្ចសហការសហគមន៍"ចាប់ផ្ដើមបើកឱ្យចុះឈ្មោះហើយ!
FIHRM-APកិច្ចប្រជុំប្រចាំឆ្នាំ 2023 " ការលើកឡើង អំពីសិទ្ធិមនុស្ស៖សារមន្ទីរអាស៊ីប៉ាស៊ីហ្វិកនិងកិច្ចសហការសហគមន៍"
សម្ព័ន្ធសារមន្ទីរសិទ្ធិមនុស្សអន្តរជាតិ-សាខាអាស៊ីប៉ាស៊ីហ្វិក(FIHRM-AP)ត្រូវបានបង្កើតឡើងនៅសន្និសីទ ICOM Kyoto ក្នុងខែកញ្ញា ឆ្នាំ 2019។ជាវេទិកាមួយដែលភ្ជាប់សារមន្ទីអន្តរជាតិ និងអាស៊ីប៉ាស៊ីហ្វិក និងអង្គការពាក់ព័ន្ធសិទ្ធិមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការតភ្ជាប់ធនធានរបស់សមាជិកសាខាអាស៊ីប៉ាស៊ីហ្វិក កសាងតម្លៃសារមន្ទីរដោយមានសិទ្ធិមនុស្សជាស្នូល រួមគ្នាលើកកម្ពស់ការអប់រំសិទ្ធិមនុស្ស និងលើកកម្ពស់គោលគំនិតសិទ្ធិមនុស្សសហសម័យ។នៅឆ្នាំ 2023 FIHRM-AP នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅកោះតៃវ៉ាន់ជា
លើកដំបូង លើកនេះជាមួយប្រធានបទ "ការលើកឡើងអំពីសិទ្ធិមនុស្ស" ក្នុងព្រឹត្តិការណ៍នោះមានវត្តមាននិងការចូលរួមរបស់សារមន្ទីរ អង្គការពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងអ្នកជំនាញ និងអ្នកសិក្សាពីវិស័យពាក់ព័ន្ធមកពីគ្រប់មជ្ឈដ្ឋាន។តាមរយៈឱកាសផ្លាស់ប្តូរអន្តរវិស័យ និងឆ្លងអន្តរជាតិនេះ ចាប់ផ្ដើមធ្វើបទបង្ហាញករណីនិងចែករំលែកបទពិសោធន៍។ជំរុញការគិតថ្មីលើការលើកកម្ពស់ការអប់រំសិទ្ធិមនុស្ស កិច្ចសហប្រតិបត្តិការសហគមន៍ សិទ្ធិមនុស្សចល័ត បេតិកភណ្ឌអវិជ្ជមាន និងការឆ្លងដែន ដើម្បីនាំមកនូវភាពរស់រវើកដល់សារមន្ទីរ និងវិស័យផ្សេងៗ។
កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគ្របដណ្តប់លើប្រធានបទដូចខាងក្រោម៖
-
ការអនុវត្តន៍សិទ្ធិមនុស្សដោយប្រើតាមវិធីសាស្រ្តសារៈមន្ទីរ
-
លើកកម្ពស់ការចូលរួមរបស់សហគមន៍ និងបញ្ចេញសំឡេងដើម្បីសិទ្ធិមនុស្ស
-
បញ្ហាប្រឈមសិទ្ធិមនុស្សនៃចលនាឆ្លងកាត់ព្រំដែន
-
ការបំប្លែងបេតិកភណ្ឌអវិជ្ជមានទៅជាសារមន្ទីរនិងស្ថាប័នរំលឹកនិទានកថា
-
ការលើកឡើងនៃសិទ្ធិមនុស្សឆ្លងវិស័យនិងការបន្លឺឡើង
និន្នាការអភិវឌ្ឍន៍នៃការអនុវត្តសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រឹមតែដូចគ្នា មានប្រវត្តិស្មុគស្មាញខ្ពស់ និងមានប្រវត្តិនៃការធ្វើអាណានិគម ការគាបសង្កត់ និងរបបផ្តាច់ការ។សារមន្ទីរជាតិមួយចំនួនបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសមួយចំនួន គំនិតផ្តួចផ្តើមត្រូវបានដឹកនាំ
ដោយមូលដ្ឋាន ស្ថាប័នវប្បធម៌ក្នុងស្រុកតូចៗ និងអង្គការមិនស្វែងរកប្រាក់ចំណេញ។យើងគួរប្រើសារមន្ទីរធ្វើជាមធ្យោបាយ និងវិធី?កិច្ចប្រជុំប្រចាំឆ្នាំនេះនឹងផ្តោតលើការប្រមូលផ្តុំសារមន្ទីរ និងស្ថាប័នវប្បធម៌នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការអនុវត្តផ្សេងៗនៃការស្រាវជ្រាវ ការបង្ហាញ និងការអប់រំ របៀបអភិវឌ្ឍការចូលរួមរបស់សហគមន៍ បញ្ហានៃការរើសអើងពូជសាសន៍ និងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តើធ្វើដូចម្តេចដើម្បីប្រែក្លាយបេតិកភណ្ឌអវិជ្ជមាននៃសម័យផ្តាច់ការទៅជាសារមន្ទីរ និងស្ថាប័នរំលឹក និងពិភាក្សាពីកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងករណីផ្សេងៗទៀត នឹងណែនាំវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងការគិតបន្ថែមទៀតដល់សារមន្ទីរ។
សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះមានរៀបចំផែនការដ៏អស្ចារ្យដែលត្រូវទន្ទឹងរង់ចាំ នោះគឺ ការសម្ដែងសុន្ទរកថាសំខាន់ៗចំនួនបីវគ្គ និងមានការធ្វើបទបង្ហាញនិក្ខេបបទចំនួន១៦អត្ថបទ ដែលជាលទ្ធផលស្រាវជ្រាវពីប្រទេសជាច្រើន អ្នកធ្វើបទបង្ហាញទាំងនោះមានមកពី តៃវ៉ាន់ ជប៉ុន ឥណ្ឌូនេស៊ី នេប៉ាល់ ឥណ្ឌា ថៃ វៀតណាម អូស្ត្រាលី អាហ្សង់ទីន ។ល។ព្រឹកថ្ងៃទីបី បានអញ្ជើញអង្គការសម្ព័ន្ធអន្តរជាតិនៃគេហទំព័រមនសិការ (ICSC) ធ្វើសិក្ខាសាលាមួយក្រោមប្រធានបទ " ការលើកឡើងអំពីសិទ្ធិមនុស្ស៖សារមន្ទីរអាស៊ីប៉ាស៊ីហ្វិកនិងកិច្ចសហការសហគមន៍" ដើម្បីពិភាក្សាអំពីការចូលរួមជាសាធារណៈនៅក្នុងសារមន្ទីរ និងជំរុញគំនិត និងចែករំលែកបទពិសោធន៍។
1. អង្គភាពគ្រប់គ្រង៖
អង្គភាពរៀបចំ៖ សារមន្ទីរសិទ្ធិមនុស្សជាតិ
អង្គភាពអនុវត្ត៖ វិទ្យាស្ថានសិក្សាសារមន្ទីរ សាកលវិទ្យាល័យ Fu Jen ក្រុមហ៊ុនអាជីវកម្មពិព័រណ៍ Greenhill Exhibition Co., Ltd.
2. កាលបរិច្ឆេទ៖ ថ្ងៃទី 6 ដល់ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2023 ការសម្ដែងសុន្ទរកថាការធ្វើបទបង្ហាញនិក្ខេបបទ។នៅព្រឹកថ្ងៃទី 8 ខែវិច្ឆិកា នឹងមានសិក្ខាសាលាមួយ (មានកំណត់ចំនួនត្រឹម 30 នាក់)
។ចាប់ពីរសៀល ថ្ងៃទី 8 ខែវិច្ឆិកាដល់ថ្ងៃទី 10 ខែវិច្ឆិកា មានដំណើរទស្សនកិច្ចសម្រាប់តែសមាជិកប៉ុណ្ណោះ មិនបើកទទួលការចុះឈ្មោះទេ។
3. ទីកន្លែងកម្មវិធី៖
ថ្ងៃទី 6 ខែវិច្ឆិកាដល់ថ្ងៃទី 7 ខែវិច្ឆិកា ប្រារព្ធឡើងនៅ| សាលសន្និសីទអន្តរជាតិ Linze Hall សាកលវិទ្យាល័យតៃវ៉ាន់ (Google Map)
ព្រឹក ថ្ងៃទី 8 ខែវិច្ឆិកា ធ្វើសិក្ខាសាលាប្រារព្ធឡើងនៅ |សារមន្ទីរសិទ្ធិមនុស្សជាតិ(Google Map)
4. តំណភ្ជាប់សកម្មភាពពាក់ព័ន្ធ៖ ចុចទីនេះដើម្បីចុះឈ្មោះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ
ហើយរបៀបវារៈលម្អិតនៃកិច្ចប្រជុំប្រចាំឆ្នាំសូមទាញយកនៅទីនេះ។
* ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះគឺមិនគិតថ្លៃទេ សូមបង្ហាញសំបុត្រចូលឬផ្លាកសញ្ញាឈ្មោះការប្រជុំប្រចាំឆ្នាំនៅច្រកទ្វារដើម្បីចូលទៅកាន់ទីកន្លែង ហើយសូមគោរពតាមការណែនាំសម្រាប់ការទស្សនា។
* កិច្ចប្រជុំឆ្នាំនេះ ផ្តល់ជូននូវម៉ោងសិក្សាពេញមួយជីវិតដល់មន្ត្រីរាជការ ៦ម៉ោងក្នុងមួយថ្ងៃ ប្រសិនបើអ្នកចង់ដាក់ពាក្យ សូមចុះហត្ថលេខាទាំងពេលចូលនិងពេលចេញតាមពេលវេលាដែលបានកំណត់
* កិច្ចប្រជុំឆ្នាំនេះ នឹងត្រូវបានផ្តល់ជូននូវការបកស្រាយដំណាលគ្នាជាភាសាចិន និងភាសាអង់គ្លេស ប្រសិនបើអ្នកត្រូវការជួលម៉ាស៊ីនបកប្រែ សូមរៀបចំឯកសារដែលមានសុពលភាព (អត្តសញ្ញាណ ប័ណ្ណ ប័ណ្ណធានារ៉ាប់រងសុខភាព អត្តសញ្ញាណប័ណ្ណសិស្ស ឬលិខិតឆ្លងដែន) ធ្វើការដោះដូរប័ណ្ណ ដើម្បីជួលនៅកន្លែង(ចុះហត្ថលេខា)កត់ឈ្មោះចូល។
អ្នកទទួលធ្វើ៖ សារមន្ទីរសិទ្ធិមនុស្សជាតិ ពិព័រណ៍ក្រុមអប់រំ |02-2218-2438#605 | nhrm.fihrmap@gmail.com
ការប្រជុំប្រចាំឆ្នាំ 2023FIHRM-AP ប្រអប់សំបុត្រផ្ដាច់មុខ fihrmap2023@gmail.com


