កម្លាំងនៃការនិទានរឿងតាមចក្ខុវិស័យនៃយុគសម័យវិបត្តិអាកាសធាតុ
អំពីមូលនិធិណូអែល Noel
មូលនិធិណូអែលNoel គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ តាមរយៈការប្រឹងប្រែងដោយចក្ខុវិស័យព័ត៌មាននិងការអភិវឌ្ឍន៍ច្នៃប្រឌិតនៃសិល្បៈឯកសា លើកកំពស់គោលការណ៍ប្រជាធិបតេយ្យ និងការផ្លាស់ប្តូរសង្គមជាវិជ្ជមាន។ មូលនិធិណូអែលNoel សហការជាមួយសារមន្ទីរ ទិវាបុណ្យសិល្បៈ សាកលវិទ្យាល័យ និងអង្គការនានា បានបង្កើតការថតរូបដែលមានឥទ្ធិពល និងផែនការចក្ខុវិស័យ ចំពោះការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក សិទ្ធិស៊ីវិល យុត្តិធម៌ និងបញ្ហាសំខាន់ៗច្រើនទៀត។ លើសពីនេះ មូលនិធិ ណូអែលNoel ក៏រៀបចំសិក្ខាសាលា និងថ្នាក់មេ ដើម្បីបណ្តុះបណ្តាលអ្នកថតរូប និងអ្នកផលិតភាពយន្តវ័យក្មេងរាប់រយនាក់ជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើទំនួលខុសត្រូវរបស់ពួកគេក្នុងក្រមសីលធម៌ និងការអនុវត្តប្រកបដោយការច្នៃប្រឌិត ហើយរំពឹងថាពួកគេនឹងក្លាយជាអ្នកស៊ើបអង្កេតដែលមានទំនួលខុសត្រូវជាមួយនឹងជំនាញការគិត និងក្តីមេត្តា។
កម្លាំងនៃការនិទានរឿងតាមចក្ខុវិស័យនៃយុគសម័យវិបត្តិអាកាសធាតុ
រូបថតដោយ Daudey《鏽蝕》(2023) - វៀតណាម
តាំងពីយូរលង់មកហើយ មនុស្សយើងចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកតាមរយៈការនិទានរឿង និងជាឧបករណ៍សម្រាប់ស្វែងយល់ពីអ្វីដែលមិនស្គាល់ និងរក្សាទុកនូវប្រាជ្ញារួម។សព្វថ្ងៃនេះ តាមរយៈថាមពលនៃរូបភាព ការនិទានរឿងតាមចក្ខុវិស័យផ្តល់នូវឱកាសពិសេសមួយ អាចមានឥទ្ធិពលដែលមិនអាចរកពាក្យផ្គូផ្គងបាន។ ស្របពេលដែលវិបត្តិអាកាសធាតុកាន់តែខ្លាំង តើការនិទានរឿងតាមចក្ខុវិស័យអាចជួយយើងប្រឈមមុខនឹងបញ្ហាសកលនេះយ៉ាងដូចម្តេច? តើរូបភាពអាចភ្ជាប់គម្លាតរវាងទិន្នន័យវិទ្យាសាស្ត្រស្មុគស្មាញ និងសាធារណជនបានទេ?
វិបត្តិអាកាសធាតុគឺពិតជាបញ្ហាប្រឈមដ៏ធំបំផុតដែលមនុស្សជាតិធ្លាប់ជួបប្រទះ។ នៅពេលដែលតុល្យភាពផុយស្រួយត្រូវបានខូច យើងឃើញពីផលប៉ះពាល់ជាបន្តបន្ទាប់ ប៉ុន្តែយើងមិនអាចឃើញរូបភាពពេញលេញបានទេ។ នៅពេលដែលវិបត្តិកាន់តែកើនឡើង ភាពស្មុគស្មាញនៃបញ្ហាបានគូសបញ្ជាក់ពីការពិតដ៏សាមញ្ញមួយ៖ ការផ្លាស់ប្តូរគឺជាផ្លូវតែមួយគត់ឆ្ពោះទៅមុខ។ ការទទួលយក ការសម្របខ្លួន និងការបន្ធូរបន្ថយ គឺជាឱកាសតែមួយគត់របស់យើងសម្រាប់ការរស់រានមានជីវិត។ ប៉ុន្តែតើយើងអាចយល់យ៉ាងពិតប្រាកដពីផលប៉ះពាល់ដ៏ទូលំទូលាយនៃការផ្លាស់ប្តូរទាំងនេះ ទទួលស្គាល់បញ្ហាប្រឈមដែលយើងជួបប្រទះ និងទំនួលខុសត្រូវនៅពីក្រោយជម្រើសរបស់យើងដោយរបៀបណា?
តើការនិទានរឿងតាមចក្ខុវិស័យអាចជួយយើងឱ្យឃើញរូបភាពទាំងមូលបានទេ?
ការនិទានរឿងតាមចក្ខុវិស័យមានថាមពលពិសេសម៉្យាង សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងគ្នាតាមរបៀបដែលសង្ខេប និងអាចយល់បាន ប៉ុន្តែមានភាពរំជួលចិត្ត អាចបង្ហាញពីបញ្ហាស្មុគស្មាញ ដូចជាការប្រែប្រួលអាកាសធាតុ។ រូបភាពមួយសន្លឹកអាចចាប់យកខ្លឹមសារនៃរឿង បង្កើតគំនិតអរូបីជាក់ស្តែង និងបង្ហាញពីការពិតជាមូលដ្ឋាន។ ថាមពលនេះមានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទនៃវិបត្តិអាកាសធាតុ ដោយសារទិន្នន័យវិទ្យាសាស្ត្រ និងការពិភាក្សាអំពីគោលនយោបាយ ជារឿយៗហាក់ដូចជានៅឆ្ងាយ ហើយខ្វះភាពកក់ក្តៅ។ ការនិទានរឿងតាមចក្ខុវិស័យអាចនឹងធ្វើឱ្យមនុស្សមានវិបត្តិម្ខាង ធ្វើឱ្យមនុស្សមានអារម្មណ៍ថាមានផលប៉ះពាល់ពិតប្រាកក្នុងជីវិតប្រចាំថ្ងៃ និងសហគមន៍ នេះបង្កើតឱ្យមានសន្ទុះ និងជំរុញឱ្យមានសកម្មភាព នេះបើគ្រាន់តែពឹងលើការប្រើអក្សរពិតជាពិបាកនឹងសម្រេចបាន។ ការថតរូប និងរូបភាពច្រើនតែមានថាមពលរំជួលចិត្ត ថាមពលអារម្មណ៍ និងផលប៉ះពាល់ចក្ខុវិញ្ញាណ អាចណែនាំមនុស្សឱ្យយល់កាន់តែស៊ីជម្រៅអំពីបញ្ហាស្មុគស្មាញទាំងនេះ។
ណែនាំអ្នកនិទានរឿងតាមចក្ខុវិស័យជំនាន់ក្រោយ
មូលនិធិណូអែលNoel គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ប្រឹងប្រែងប្រើប្រាស់ថាមពលនៃការនិទានរឿងដែលមើលឃើញ ដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន។តាមរយៈកម្មវិធីអប់រំ និងគម្រោងសហការ ដូចជាកម្មវិធីណែនាំតាមប្រធានបទ ការបណ្តុះបណ្តាលរយៈពេលវែង និងអាហារូបករណ៍ដែលផ្តោតលើបញ្ហាបច្ចុប្បន្នសំខាន់ៗ។ ទាំងនេះរួមមាន អំពើហឹង្សាអយ្យកោ បញ្ហាសង្គមក្រោយជម្លោះ ការរំលោភសិទ្ធិមនុស្ស និងវិបត្តិអាកាសធាតុដែលគេដឹងលឺ។ មូលនិធិណូអែលNoel ផ្តល់អំណាចដល់អ្នកថតរូប និងសហគមន៍ អនុញ្ញាតឱ្យពួកគេចែករំលែករឿងរ៉ាវរបស់ពួកគេជាមួយពិភពលោក។
នៅឆ្នាំ 2023 អង្គការបានចាប់ផ្តើមគម្រោង "មើលឃើញវិបត្តិអាកាសធាតុ" រយៈពេលប្រាំបីខែ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយប្រទេសហូឡង់ និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) សហការជាមួយស្ទូឌីយ៉ូថតរូប Matca នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់នេះជ្រើសរើសដោយបើកចំហតាមរយៈក្រុមគណៈវិនិច្ឆ័យអន្តរជាតិណូអែលNoel (Noel International Jury) ជ្រើសរើសអ្នកនិទានរឿងចក្ខុវិស័យចំនួនដប់ពីរនាក់មកពីអាស៊ីអាគ្នេយ៍ ចងក្រងឯកសារ និងពិភាក្សាបញ្ហាអាកាសធាតុក្នុងតំបន់រៀងៗខ្លួន ខណៈពេលដែលសហការ ចែករំលែក និងសិក្សាពីគ្នាទៅវិញទៅមក។
ក្រោមការណែនាំរបស់អ្នកនិទានរឿងដែលទទួលពានរង្វាន់ដូចជាកាឌៀវ៉ានរឺហ្សឹននៅប្រទេសហូឡង់និងហ្វាន់លីន នៅវៀតណាម អ្នកចូលរួមរួមមាន Tran Thai Cuong ,Nguyen Thanh Hue, Nguyen Ngai, និង Dao Doy មកពីប្រទេសវៀតណាម។ Chitraporn Kaikan, Sirachai Arunrustichai, Wan Chanthawirasong និង Satita Taratis មកពីប្រទេសថៃ។ Sothida Manisay មកពីប្រទេសឡាវ និង Sobola Narin Saffron Ray និង Bonita Cho មកពីកម្ពុជា។ ពួកគេបានធ្វើការសិក្សាលម្អិតនៅនឹងកន្លែង ហើយបានរកឃើញថា ការពិតនៃវិបត្តិអាកាសធាតុគឺធ្ងន់ធ្ងរជាងការរំពឹងទុក៖ វិបត្តិជិតមកដល់ហើយ ប្រព័ន្ធបរិស្ថានវិទ្យាកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការផ្លាស់ប្តូរ ការធ្វើចំណាកស្រុក និងសូម្បីតែការផុតពូជ។ ខ្សែសង្វាក់នៃជីវិតក៏បានឆ្លងកាត់ការផ្លាស់ប្តូរដែលមិនអាចត្រឡប់វិញបាន ឬអាចប្រឈមនឹងវិបត្តិនៃការដួលរលំនៅពេលណាក៏បាន។
ក្នុងកំឡុងពេលមហោស្រពថតរូបអង្គរវត្តនៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅឆ្នាំ 2024 មានប្រារព្ធពិធីតាំងពិព័រណ៍មួយឡើង ដោយបង្ហាញស្នាដៃផ្សេងៗពីគម្រោងនេះដើម្បីជូនទស្សនិកជន។ ព្រឹត្តិការណ៍នេះបានរៀបចំឱ្យមានការណែនាំដោយអ្នកថតរូប និងផ្ដល់ឱកាសសម្រាប់អន្តរកម្មទស្សនិកជន។
រូបថតដោយSobora Narin មហោស្រពរូបថតអង្គរឆ្នាំ ២០២៤ - កម្ពុជា
រូបថតដោយ ROUN_RY មហោស្រពរូបថតអង្គរឆ្នាំ ២០២៤ - កម្ពុជា
ណូអែលNoel ប្រើរូបថតដើម្បីជាការមើលឃើញនៃវិបត្តិអាកាសធាតុ
រឿងរ៉ាវរបស់អ្នកបង្កើតទាំងនេះនាំយើងទៅកាន់ដំណើរនៃការរុករក និងបានបង្ហាញនូវលទ្ធផលដ៏មានអត្ថន័យ។ អត្ថបទនេះជ្រើសរើសរឿងចំនួនបួន ដែលបង្ហាញពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុលើអាស៊ីអាគ្នេយ៍ពីទស្សនៈផ្សេងៗគ្នា រួមទាំងស្នាដៃពីប្រទេសថៃ កម្ពុជា វៀតណាម និងឡាវ។ រឿងនីមួយៗតំណាងឱ្យទស្សនៈផ្ទាល់ខ្លួនរបស់អ្នកចូលរួមដែលមកពីប្រទេសផ្សេងៗ សម្ដែងចេញនូវរូបភាពដ៏រស់រវើកពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុមកលើផ្ទះរបស់យើង។ រឿងនិទានពេញគឺ នៅទីនេះ។
pH 7.8: អនាគតនៃការបន្សុទ្ធអាស៊ីតនៃមហាសមុទ្រ
រូបថតដោយ Sirachai Arunrustichai - ប្រទេសថៃ
មហាសមុទ្រគ្របដណ្តប់ផ្ទៃផែនដីជាង 70% ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអាកាសធាតុ និងជាអាងកាបូនដ៏ធំបំផុត ដែលស្រូបយកប្រហែល 30% នៃការបញ្ចេញកាបូនបរិយាកាស។ ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការនេះកំពុងបណ្តាលឱ្យមានជាតិអាស៊ីតក្នុងមហាសមុទ្រ ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម pH នៃទឹកសមុទ្រធ្លាក់ចុះពី 8.2 ដល់ 8.1 ដោយទឹកអាស៊ីតកើនឡើង 30% ដែលជាអត្រាជាតិអាស៊ីតឡើងលឿនបំផុតក្នុងរយៈពេល 300 លានឆ្នាំមកនេះ។ ជាតិអាស៊ីតមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវិតសត្វសមុទ្រ ជាពិសេសការបំផ្លាញសារពាង្គកាយដូចជា សំបកខ្យង និងផ្កាថ្ម ដែលបំផ្លាញសែល និងសមត្ថភាពបង្កើតគ្រោងឆ្អឹងរបស់វា។ សូម្បីតែត្រីក៏ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ និងបញ្ហាធំលូតលាស់ផងដែរ។ លោក Sirachai Arunrustichai អ្នកកាសែតរូបថត និងជាអ្នកជីវវិទូសមុទ្រមកពីប្រទេសថៃ បានចងក្រងឯកសារអំពីផលប៉ះពាល់យ៉ាងខ្លាំងនៃការឡើងអាស៊ីតលើប្រព័ន្ធបរិស្ថានវិទ្យាសមុទ្រ។
រូបថតដោយ Sirachai Arunrusticha&អនាគតនៃការបន្សុទ្ធអាស៊ីតនៃមហាសមុទ្រ& (2023) - ប្រទេសថៃ
រូបថតដោយ Sirachai Arunrusticha&អនាគតនៃការបន្សុទ្ធអាស៊ីតនៃមហាសមុទ្រ& (2023) - ប្រទេសថៃ
រូបថតដោយ Saffron Ray &ព្រៃកោងកាងចុងក្រោយ៖ ការបាត់ខ្លួន និងការស្តារឡើងវិញនៃព្រៃកោងកាង& (2023) - កម្ពុជា
ព្រៃកោងកាងចុងក្រោយ៖ ការបាត់ខ្លួន និងការស្តារឡើងវិញនៃព្រៃកោងកាង
រូបថតដោយSaffron Ray – Cambodia
ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង 443 គីឡូម៉ែត្រ ប៉ុន្តែនៅចន្លោះឆ្នាំ1989និង2017 ដោយសារតែស្រែអំបិល ការផលិតធ្យូង និងការចិញ្ចឹមបង្គា ប្រទេសនេះបានបាត់បង់ព្រៃកោងកាងជិតពាក់កណ្តាល។ ព្រៃកោងកាងមានសារៈសំខាន់ចំពោះប្រព័ន្ធបរិស្ថានវិទ្យាតាមឆ្នេរសមុទ្រ ជួយការពារការហូរច្រោះឆ្នេរ ការពារគុណភាពទឹក និងកាត់បន្ថយគ្រោះទឹកជំនន់។ ទន្ទឹមនឹងនេះ ព្រៃកោងកាងក៏ផ្តល់ជម្រកដ៏សំខាន់សម្រាប់ប្រភេទសត្វសំខាន់ៗ រួមទាំងត្រីផងដែរ ត្រីទាំងនេះមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលរស់នៅតាមឆ្នេរសមុទ្រពឹងផ្អែកលើការនេសាទដើម្បីចិញ្ចឹមជីវិត ហើយការបាត់ដើមកោងកាងបានគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ពួកគេ។ លោក Saffron Ray អ្នកថតរូបឯករាជ្យមកពីទីក្រុងភ្នំពេញ តាមរយៈស្នាដៃរបស់គាត់ គាត់បានបង្ហាញពីទំនាក់ទំនង ដែលបែកបាក់រវាងសហគមន៍ឆ្នេរនិងដី និងដើម្បីបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវព្រៃកោងកាងក្នុងការប្រឈមមុខនឹងស្ថានភាពអាកាសធាតុកាន់តែអាក្រក់។
រូបថតដោយ Saffron Ray &ព្រៃកោងកាងចុងក្រោយ៖ ការបាត់ខ្លួន និងការស្តារឡើងវិញនៃព្រៃកោងកាង& (2023) - កម្ពុជា
រូបថតដោយ Saffron Ray &ព្រៃកោងកាងចុងក្រោយ៖ ការបាត់ខ្លួន និងការស្តារឡើងវិញនៃព្រៃកោងកាង& (2023) - កម្ពុជា
បង្គានិងស្រូវ
រូបថតរបស់ Nguyen Thanh Hue – វៀតណាម
តំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាមគឺជាតំបន់ផលិតស្រូវ និងអាហារសមុទ្រដ៏សំខាន់នៅក្នុងប្រទេស។ ប៉ុន្តែក្នុងរដូវប្រាំង ការជ្រាបចូលនៃទឹកសមុទ្រប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចិញ្ចឹមបង្គានិងដំណាំស្រូវ។ គំរូ "បង្គា និងស្រូវ" ផ្តល់នូវមធ្យោបាយដោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់បញ្ហានេះ។ វិធីសាស្រ្តនេះ គឺប្រើទឹកប្រៃដើម្បីចិញ្ចឹមបង្គានៅរដូវប្រាំង និងប្រើទឹកសាបសម្រាប់ធ្វើស្រែនៅរដូវវស្សា ទិន្នផលកើនឡើងបីដង និងផលិតបង្គាស្ទើរតែទ្វេដងបើធៀបនឹងដំណាំរួមផ្សំ។ តាមរយៈស្នាដៃរបស់នាងNguyen Thanh Hue ជាអ្នកថតរូបឯករាជ្យ កើតនៅទីក្រុងហាណូយ ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុងហូជីមិញ ផ្តោតលើទំនាក់ទំនងស៊ីសង្វាក់គ្នារវាងបង្គា និងស្រូវ បានបង្ហាញពីក្តីសង្ឃឹមថ្មីដែលគំរូនេះនាំមកជូនកសិករក្នុងស្រុក។
រូបថតដោយ Nguyen Thanh Hue &បង្គានិងអង្ករ&(2023) - វៀតណាម
រូបថតដោយ Nguyen Thanh Hue &បង្គានិងអង្ករ&(2023) - វៀតណាម
វិបត្តិកាកសំណល់ប្រទេសឡាវ
រូបថតដោយ Sotida Manisay – ឡាវ
នៅប្រទេសឡាវ ការបង្កើតកាកសំណល់បានកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងប្រព័ន្ធបរិស្ថានវិទ្យា។ ការសិក្សារបស់ធនាគារពិភពលោកបង្ហាញថា មានតែសំណល់រឹងពី 40 ទៅ 60% ប៉ុណ្ណោះដែលត្រូវបានកែច្នៃយ៉ាងមានប្រសិទ្ធភាពនៅក្នុងតំបន់ទីក្រុង។ កាកសំណល់ដែលនៅសេសសល់ភាគច្រើនត្រូវបានដុតចោល ឬបោះចោលដោយអចេតនា។ នៅក្នុងតំបន់ជាច្រើនកង្វះសម្ភារៈបរិក្ខារសំណល់ចាំបាច់ និងថវិកា បណ្តាលឱ្យមានការអនុវត្តការចោលសំរាមប្រកបដោយគ្រោះថ្នាក់។ ការចោលសំរាមមិនត្រឹមត្រូវនេះ បំផ្លាញប្រព័ន្ធបរិស្ថានវិទ្យា បំពុលផ្លូវទឹក និងធ្វើឱ្យវិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរ។ ការបំពុលមិនត្រឹមតែប៉ះពាល់ដល់ជីវិតសត្វក្នុងទឹកប៉ុណ្ណោះទេ ថែមទាំងបញ្ចេញសារធាតុពុល ដែលធ្វើអោយបញ្ហាប្រឈមបរិស្ថានក្នុងតំបន់ និងពិភពលោកកាន់តែធ្ងន់ធ្ងរឡើង។ អ្នកថតរូប Sothida Manisay មកពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានចងក្រងឯកសារអំពីបញ្ហាទាំងនេះតាមរយៈស្នាដៃរបស់នាង។
រូបថតដោយ Sothida Manise វិបត្តិសំរាម (2023) - ឡាវ
រូបថតដោយ Sothida Manise វិបត្តិសំរាម (2023) - ឡាវ
ពីសាច់រឿងដល់ដំណោះស្រាយ៖ ការប្រមូលផ្តុំកម្លាំងតាមរយៈការនិទានរឿងតាមចក្ខុវិស័យ
រាល់រឿងរ៉ាវនៅក្នុងសិក្ខាសាលារូបភាព NOOR គឺជាការអំពាវនាវឱ្យមានសកម្មភាព និងរំលឹកយើងអោយប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរនៃវិបត្តិអាកាសធាតុ និងតម្រូវការសម្រាប់សកម្មភាពរួមជាបន្ទាន់។ មិនថាតាមរយៈកម្មវិធីសហគមន៍ព្រៃឈើ ការអនុវត្តន៍កសិកម្មប្រកបដោយភាពច្នៃប្រឌិត ឬការដោះស្រាយបញ្ហាការគ្រប់គ្រងសំណល់ សាច់រឿងទាំងនេះមិនត្រឹមតែបង្ហាញពីបញ្ហាប្រឈមដែលយើងជួបប្រទះប៉ុណ្ណោះទេ វាក៏រំលឹកយើងដែរថា ការដោះស្រាយបញ្ហាមិនពិបាកទេ ប្រសិនបើយើងមានឆន្ទៈក្នុងការចាត់វិធានការ។
សិក្ខាសាលារូបភាព NOOR បង្ហាញពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការនិទានរឿងតាមចក្ខុវិស័យ។ តាមរយៈការប្រមូលផ្តុំអ្នកនិទានរឿងពីប្រវត្តិផ្សេងៗគ្នា សិក្ខាសាលាទាំងនេះជួយជំរុញឱ្យមានការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ចម្រុះ។ ភាពចម្រុះនេះគឺមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្ដិអាកាសធាតុជាសកល ការគូសបញ្ជាក់ថាតើយើងមានទំនាក់ទំនងយ៉ាងណា និងសារៈសំខាន់នៃសកម្មភាពរួម។
ការងារពីសិក្ខាសាលាទាំងនេះបញ្ជាក់យ៉ាងច្បាស់៖ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ យើងត្រូវរួបរួមគ្នា ហើយធ្វើសកម្មភាពឥឡូវនេះ។ សាច់រឿងដែលអ្នកនិទានរឿងបែបចក្ខុវិស័យបានមើលឃើញហើយបង្កើតឡើងមិនតែជាការនិទានរឿងទេ ពួកគេគឺជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ។ ពួកគេអញ្ជើញយើងឱ្យចូលរួម ចែករំលែក និងចិញ្ចឹមជីវិតរឿងទាំងនេះ ដែលអនុញ្ញាតឱ្យយើងរីកចម្រើនជាមួយគ្នាទៅជាកម្លាំងដ៏ធំលើកពីបុគ្គល។
តើរឿងទាំងនេះបានបំផុសគំនិត ឬប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែម និងគាំទ្រមូលនិធិណូអែលNoel ឬចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសជាដៃគូសហការ?
សូមទាក់ទងមកយើងខ្ញុំតាមរយៈគេហទំព័ររបស់ NOOR រូបភាព ឬប្រព័ន្ធផ្សព្វផ្សាយសង្គម (Instagram、Facebook、LinkedIn、X)។



