ផែនការសុខភាពផ្លូវចិត្តគ្លីនិកអ៊ុង៖ក្រឡេកមើលរបួសដ៏រ៉ាំរ៉ៃរបស់មីយ៉ាន់ម៉ា
អ្នកនិពន្ធ៖ អ៊ុងមីង
អ៊ុងមីង(Aung Min) កើតនៅទីក្រុងយ៉ាំងហ្គោន( Yangon )ក្នុងឆ្នាំ 1964 ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈ (Yangon)។ ក្នុងឆ្នាំ 1990 បន្ទាប់ពីលោក អ៊ុងមីង បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ 1 Yangon(University of Medicine 1 Yangon)មក លោកបានចាប់ផ្តើមប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅតំបន់ដីសណ្ដនៃអៃយ៉ាវ៉ាឌី( Irrawaddy )ក្រោយមកលោកបានផ្លាស់ទៅទីក្រុង Yangon ជាទីដែលលោកបន្តអនុវត្តរហូតដល់ឆ្នាំ 2018។ គាត់បានបោះពុម្ភប្រលោមលោកដំបូងរបស់គាត់គឺ( Dreadful Night )នៅក្នុងឆ្នាំ 1999 ហើយ"ខ្ញុំបានមកទីក្រុងតូចមួយនេះដោយកាតព្វកិច្ច" ( I Come to this Small Town with a Duty)នៅក្នុងឆ្នាំ2004 និង"សិល្បៈសហសម័យនៅមីយ៉ាន់ម៉ា៖ ផ្នែកទី 1"(Myanmar Contemporary Art part 1)ក្នុងឆ្នាំ 2010 ។ ក្នុងឆ្នាំ 2007 មហាវិទ្យាល័យភាពយន្ត និងទូរទស្សន៍ នៃវិទ្យាស្ថានសិល្បៈសម្តែងប្រាកPrague(FAMU) បានរៀបចំសិក្ខាសាលាមួយនៅទីក្រុងយ៉ាំងហ្គោន។ អ៊ុងមីងចាប់ផ្តើមទាក់ទងភាពយន្ត និងសរសេរស្គ្រីបដោយចៃដន្យ ព្រមទាំងនៅក្នុងឆ្នាំ 2010 វាបានបើកដំណើរការភាពយន្តឯកសារដំបូងរបស់ខ្លួន "គ្លីនិករបស់ខ្ញុំ"(The Clinic) បានរៀបរាប់ អំពីជីវិតប្រចាំថ្ងៃរបស់គាត់នៅជាយក្រុងយ៉ាំងហ្គោន ដែលប្រកបរបរជាគ្រូពេទ្យ។ ក្នុងឆ្នាំ 2012 គាត់បានចាប់
ផ្តើមសរសេរស្គ្រីប ហើយរឿង"ព្រះសង្ឃ"(The Monk)គឺជាស្នាដៃនិពន្ធរបស់គាត់នៅឆ្នាំ2014ក្រោយពីបានបង្កើតគំនិតសម្រាប់ខ្សែភាពយន្ត ។ លោកវេជ្ជបណ្ឌិតអ៊ុងមីង និងភរិយាហើយក៏ជាមិត្តរួមការងារផង នោះគឺអ្នកស្រីសាន សានអូ(San San Oo)វេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រ សហស្ថាបនិកផែនការសុខភាពផ្លូវចិត្តគ្លីនិកអ៊ុងAung Mental Health Initiative (Aung MHI)។
ផែនការសុខភាពផ្លូវចិត្តគ្លីនិកអ៊ុង
របរាងមុនរបស់ផែនការនេះគឺជាគ្លីនិកអ៊ុង(Aung Clinic) ។ មានទីតាំងនៅទីក្រុង យ៉ាំងហ្គោន ឯកទេសព្យាបាលអ្នកជំងឺផ្លូវចិត្ត។ ក្រៅពីមានរៀបចំអាហារសមាជិករៀងរាល់សប្តាហ៍ ចាប់តាំងពីឆ្នាំ 2019 មកក៏មានរៀបចំការតាំងពិព័រណ៍ការព្យាបាលសិល្បៈជារៀងរាល់ឆ្នាំ អំពី"គ្មានរបួសគ្មានសិល្បៈ" (No Trauma No Art) ។
ផែនការសុខភាពផ្លូវចិត្តគ្លីនិកអ៊ុង៖ក្រឡេកមើលរបួសដ៏រ៉ាំរ៉ៃរបស់មីយ៉ាន់ម៉ា
គ្លីនិក អ៊ុង និងបញ្ហាសុខភាពទូទៅក្នុងតំបន់
គ្លីនិកអ៊ុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2000 នៅជាយក្រុង Yangon ស្រុក North Dagon កាលពីឆ្នាំនោះរដ្ឋាភិបាលបានបង្កើតសង្កាត់នេះឡើង ដើម្បីទទួលមន្ត្រីរាជការក្រោមការគ្រប់គ្រងរបស់យោធា ហើយបានចាប់ផ្តើមសាងសង់ដោយផ្ទាល់នៅលើដីស្រែចម្ការ
នៅក្នុងតំបន់នោះជាច្រើនកន្លែងត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ ផ្លូវងងឹត ព្រមទាំងឧក្រិដ្ឋកម្មបានកើតឡើងយ៉ាងពេញបន្ទុក អ្នកស្រុកក្នុងតំបន់ក្រីក្រទាំងនេះភាគច្រើនកម្មករនិងប្រជាជនក្រីក្រ។ អ្នកស្រុកជាទូទៅដោយសារតែភាពក្រីក្រទើបមានបញ្ហាសុខភាព ហើយមនុស្សជាច្រើនមានជំងឺផ្លូវចិត្តឬការញៀនថ្នាំ កាលនោះអាចនិយាយបានថាជាសម័យដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា។
នាំ2023 ផែនការសុខភាពផ្លូវចិត្តគ្លីនិកអ៊ុង ការព្យាបាលដោយគំនូរជាក្រុមនៅបន្ទប់គំនូរ។ សមាជិក៖ បណ្ឌិតអ៊ុង មីង អេលីហ្សា(Eliza) បាប៊ូ ដួង(Baboo Daung) សឿ វីន ល្វីន(Soe Win Lwin)អារ៉ុន(Aaron)នីយ៉ូ មីន វីន(Nyo Min Win) នី នីម៉ា(Ni Ni Mar) យ៉ាន លីនភីយ៉ូ(Yan Lin Phyo) មីយ៉ូ ធួរ៉ា អុង(Myo Thura Aung)។
គ្លីនិកអ៊ុង អភិវឌ្ឍវិធីសាស្រ្តព្យាបាលជម្មើសជំនួសនិងរួមបញ្ចូល
ស្ថាបនិកនៃគ្លីនិកអ៊ុងចែកជាវេជ្ជបណ្ឌិតShanshan Wu ផ្នែកសុខភាពផ្លូវចិត្ត និងលោកវេជ្ជបណ្ឌិត អ៊ុងមីងជាគ្រូពេទ្យទូទៅ ។ វេជ្ជបណ្ឌិត Sanshan Wu ធ្លាប់ធ្វើការនៅមន្ទីរពេទ្យសុខភាពផ្លូវចិត្ត Yangon Psychiatric (Mental) ទីក្រុងយ៉ាំងហ្គោនវាដូចជាជីវិតពិតនៃរឿង "Ward Number Six" ស្នាដៃរបស់ Chekhov ដោយមានច្រវ៉ាក់ វិន័យបុគ្គល ការរំលោភបំពាន និងការព្យាបាលដោយប្រើអគ្គិសនីដ៏ច្របូកច្របល់ជាដើម។ បន្ទាប់ពីវេជ្ជបណ្ឌិត Shanshan Wu បានចាកចេញពីមន្ទីរពេទ្យក្នុងឆ្នាំ 2010 នាងបានចាប់ផ្តើមសាកល្បងជាមួយនឹងវិធីសាស្រ្តព្យាបាលជម្មើសជំនួស និងរួមបញ្ចូល។
បន្ទាប់មក អ្នកជំងឺដែលមានជំងឺផ្លូវចិត្តកាន់តែច្រើនឡើងៗបានចាប់ផ្តើមទៅព្យាបាលនៅគ្លីនិកអ៊ុង ក្នុងចំនោមនោះមានករណីធ្ងន់ធ្ងរដែលត្រូវការការព្យាបាលពេញមួយជីវិត។ដល់ឆ្នាំ2012បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដោះលែង ច្រកទ្វារជាតិរបស់មីយ៉ាន់ម៉ាបើកបន្តិច។ លោកស្រីវេជ្ជបណ្ឌិត Shanshan Wu បានចាប់ផ្តើមចូលរួមសិក្ខាសាលាសុខភាពផ្លូវចិត្តអន្តរជាតិ ព្រមទាំងបានបញ្ចូលទ្រឹស្តីអនុវត្តថ្មី - សុខភាពផ្លូវចិត្ត និងការគាំទ្រសង្គមផ្លូវចិត្តនៅគ្លីនិកអ៊ុង(Mental Health and Psychosocial Support,MHPSS ) ។ ដល់ឆ្នាំ2015គ្លីនិកអ៊ុង បានផ្លាស់ប្តូរបន្តិចម្តងៗទៅជាផែនការសុខភាពផ្លូវចិត្ត ដោយ ផ្តោតលើករណីជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយបានបង្កើតបន្ទប់គំនូរ(the Room)ដើម្បីផ្តល់ឱ្យសមាជិកនូវបរិយាកាសប្រកបដោយភាពច្នៃប្រឌិត ខណៈពេលដែលគ្មានការរើសអើងនិងភាពលំអៀង។
ផែនការសុខភាពផ្លូវចិត្ត គ្លីនិកអ៊ុង ទើបតែចាប់ផ្តើមនៅឆ្នាំ 2016 ព្យាបាលដោយគូរគំនូរ។ សមាជិក៖ បណ្ឌិតអ៊ុងមីង អេលីហ្សា(Eliza) ឃីយ៉ ខ្វាំង(Kyaw Khaing)។
ផ្ទះបាយសហគមន៍ បម្រើអាហាររៀងរាល់ថ្ងៃច័ន្ទ ពីម៉ោង 10 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់ បន្ទាប់ពីអាហារគឺជាវគ្គព្យាបាលដោយគំនូរ។ សមាជិក៖ អេលីហ្សា(Eliza)បាប៊ូដួង(Baboo Daung)សឿវីនល្វីន(Soe Win Lwin) អារ៉ុន(Aaron)នីយ៉ូមីនវីន(Nyo Min Win)
នុងឆ្នាំ 2024គ្លីនិកអ៊ុងសមាជិករបស់ផែនការសុខភាពផ្លូវចិត្តនិងក្រុមTEN MENបានថតរួមគ្នានូវរឿង&កណ្តាលអធ្រាត្រនៅទីក្រុងយ៉ាំងហ្គោន& (Yangon Midnight)នៅឯពិព័រណ៍ &គ្មានរបួស គ្មានសិល្បៈ& ដែលនេះគឺជាខ្សែភាពយន្តដែលបានគ្រោងដោយ Ten Men ។
លោកស្រីវេជ្ជបណ្ឌិត Shanshan Wu និងលោកវេជ្ជបណ្ឌិត អ៊ុងមីងបានចាប់ផ្តើមបន្ថែមធាតុសិល្បៈទៅក្នុងការព្យាបាលរបស់ពួកគេ រួមផ្សំជាមួយនឹងគោលគំនិតនៃ "មនុស្សគ្រប់គ្នាគឺជាសិល្បៈករ" លទ្ធផលនឹងមកដល់។ ពោលគឺទោះបីអ្នកជំងឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរក៏គាត់នៅតែអាចជាអ្នកសិល្បៈ និងធ្វើការដោយឯករាជ្យ។ ប្រសិនបើអ្នកមានបញ្ហាដែលមិនដឹងថាបរិយាយយ៉ាងម៉េច នោះអ្នកអាចបង្ហាញវាតាមរយៈការគូរគំនូរ។ ក្រុមគ្រូពេទ្យ និងសមាជិកជាមួយគ្នាបង្កើត ចម្អិន និងញ៉ាំ ។ ក្រោយមកចាប់ផ្ដើមមានការពិភាក្សាជាក្រុមតូច ក្នុងឆ្នាំ 2019ស្នាដៃនេះក៏ត្រូវបានដាក់តាំងបង្ហាញលើកដំបូងនៅក្នុងការតាំងពិព័រណ៍ "គ្មានរបួស គ្មានសិល្បៈ"(No Trauma, No Art) ។
"គ្មានរបួស គ្មានសិល្បៈ"ជាសកម្មភាពសិល្បៈជាបន្តបន្ទាប់ ដែលគ្រោងនឹងចាប់
ផ្តើម បង្ហាញពីដំណើរការនៃការថែទាំរបួសខាងក្រៅបន្ទាប់ពីព្រឹត្តិការណ៍ដំបូងក្នុង
ឆ្នាំ 2019 ត្រូវបានប្រារព្ធឡើងជាទៀងទាត់ជារៀងរាល់ឆ្នាំ។
នុងឆ្នាំ 2024គ្លីនិកអ៊ុងសមាជិករបស់ផែនការសុខភាពផ្លូវចិត្តនិងក្រុមTEN MENបានថតរួមគ្នានូវរឿង&កណ្តាលអធ្រាត្រនៅទីក្រុងយ៉ាំងហ្គោន& (Yangon Midnight)នៅឯពិព័រណ៍ &គ្មានរបួស គ្មានសិល្បៈ& ដែលនេះគឺជាខ្សែភាពយន្តដែលបានគ្រោងដោយ Ten Men ។
នុងឆ្នាំ 2024គ្លីនិកអ៊ុងសមាជិករបស់ផែនការសុខភាពផ្លូវចិត្តនិងក្រុមTEN MENបានថតរួមគ្នានូវរឿង&កណ្តាលអធ្រាត្រនៅទីក្រុងយ៉ាំងហ្គោន& (Yangon Midnight)នៅឯពិព័រណ៍ &គ្មានរបួស គ្មានសិល្បៈ& ដែលនេះគឺជាខ្សែភាពយន្តដែលបានគ្រោងដោយ Ten Men ។
លោកZhao Deyin អ្នកដឹកនាំរឿង សហការធ្វើបទបង្ហាញអំពីផែនការសុខភាពផ្លូវចិត្តគ្លីនិកអ៊ុង៖ មីក្រូនៃសុខភាពផ្លូវចិត្តនៅក្នុងសង្គមមីយ៉ាន់ម៉ា
លោកZhao Deyin អ្នកដឹកនាំរឿងបានត្រលប់មកប្រទេសមីយ៉ាន់ម៉ាវិញក្នុងឆ្នាំ 2016 ជាមួយនឹងក្តីសង្ឃឹមក្នុងការប្រែក្លាយស្ថានភាពរបស់គ្លីនិកអ៊ុង ថតទៅជាភាពយន្ត។ ផលិតផលដំបូងរបស់គាត់នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺរឿង "ការ៉េមពុល" (Ice Poison 2014) បានបង្ហាញពីរបួសផ្លូវចិត្ត និងបញ្ហាប្រចាំថ្ងៃរបស់អ្នកស្រុកនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។* បច្ចេកទេសថតរបស់អ្នកដឹកនាំរឿង Zhao គឺសាមញ្ញ ប៉ុន្តែឥទ្ធិពលរបស់គាត់គឺទូលំទូលាយខ្លាំងណាស់ គាត់ពូកែក្នុងការពិពណ៌នាអំពីការឈឺចាប់ផ្លូវចិត្តក្នុងស្ថានភាពជាក់លាក់។ គាត់បានទៅទស្សនាបន្ទប់គំនូរ ហើយបានចំណាយពេលជាមួយគ្រូពេទ្យនិងករណី បន្ទាប់មកគាត់ចាប់ផ្ដើមគិតថាគ្រូពេទ្យខ្លួនឯងក៏អាចធ្លាក់ខ្លួនឈឺ ជាស្រមោលឆ្លុះបញ្ចាំងពីភាពចលាចលនៃប្រទេស ដោយយកគ្លីនិកសាមញ្ញជាផ្ទៃខាងក្រោយ។ជាមួយនឹងការអត់ធ្មត់ ការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់នាយក Zhao និងក្រុមការងារ"គ្លីនិក" ត្រូវបានបញ្ចប់ក្នុងឆ្នាំ 2024 ដោយពណ៌នាអំពីបញ្ហាសុខភាពផ្លូវចិត្តដែលរីករាលដាលដល់សង្គមមីយ៉ាន់ម៉ា។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយរបបផ្តាច់ការយោធាចាប់តាំងពីឆ្នាំ1962 របួសបានក្លាយជាការពិតប្រចាំថ្ងៃសម្រាប់អ្នករស់នៅក្នុងប្រទេស ហើយពួកគេត្រូវទ្រាំទទួលរងនូវរបួស ការប៉ះទង្គិចផ្លូវចិត្តដ៏ស្មុគស្មាញនៃប្រទេសទាំងមូល។ គ្រួសារ សាលារៀន កន្លែងធ្វើការ មន្ទីរពេទ្យ ពន្ធនាគារ និងកន្លែងផ្សេងទៀតអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាជាទារុណកម្ម។ ផ្អែកលើការសង្កេតជិតដប់ឆ្នាំនៃគម្រោងនេះ បន្ថែមពីលើបញ្ហាផ្ទាល់ខ្លួន ករណីជំងឺផ្លូវចិត្តក៏ត្រូវប្រឈមមុខនឹងការឈឺចាប់ដែលប្រទេសទាំងមូលកំពុងជួបប្រទះជាហេតុធ្វើឱ្យមានឧប្បត្តិហេតុក្នុងសង្គមជាច្រើនកើតឡើង អំពើហិង្សាបានកើតឡើងជាញឹកញាប់ ស្ថានភាពសង្គមកាន់តែអាម៉ាស់។ ដល់ទីបញ្ចប់នេះ គម្រោងនេះប្រើប្រាស់សកម្មភាពសិល្បៈទាំងផ្លូវចិត្ត និងស្រទាប់សង្គមដើម្បីគាំទ្រដល់អ្នកចូលរួម។ ម្យ៉ាងវិញទៀត មាន "គ្លីនិក" ដឹកនាំដោយ Zhao Deyin ដែលពណ៌នាពីរបៀបដែលគ្លីនិកធម្មតាអាចក្លាយជាកន្លែងដែលមានសុវត្ថិភាព និងរួសរាយរាក់ទាក់ ហើយនាំមកនូវការផ្លាស់ប្តូរក្នុងតំបន់ទៅកាន់អេក្រង់ធំ។
លោកនាយក Zhaoបានបង្ហាញថា៖"កើតនៅតំបន់សាននៃប្រទេសមីយ៉ាន់ម៉ា មានវិធីពីរយ៉ាងធ្វើឱ្យក្លាយជាអ្នកមាន គឺការជួញដូរគ្រឿងញៀន ហើយបើមិនដូច្នេះទេគឺចូលរួមជាមួយក្រុមប្រដាប់អាវុធ។ "តាមរយៈស្នាដៃរបស់លោក លោកបានបង្ហាញយ៉ាងស្មោះត្រង់អំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ទោះបីជាប្រទេសមានភាពចលាចលក៏ដោយ ក៏លោកនៅតែតស៊ូក្នុងការឈានទៅមុខដោយមិនឈប់ឈរ នៅក្នុងប្រទេសកម្រត្រូវបានយកចិត្តទុកដាក់ណាស់ លើបញ្ហារយៈពេលវែងដ៏ស្មុគស្មាញនេះ។
ឆ្លុះបញ្ចាំងពីខ្លួនឯងតាមរយៈការថតរូប
លោក អ៊ុងមីងបានបង្កើតក្រុមភាពយន្តឯករាជ្យ "Ten Men" ក្នុងឆ្នាំ 2013 ដើម្បីជួយអ្នកដឹកនាំរឿងដែលកំពុងលេចធ្លោរបស់មីយ៉ាន់ម៉ាក្នុងការផលិតភាពយន្តខ្លី និងភាពយន្តឯកសារជាច្រើនរឿង។
ផែនការសុខភាពផ្លូវចិត្តគ្លីនិកអ៊ុងនិងក្រុម Ten Men មានទីតាំងនៅកន្លែងតែមួយ បន្ទប់គំនូរអ្នកជំងឺដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរត្រូវបានថែទាំដោយបន្ទប់គំនូរ ចំណែក Ten Men ទទួលបន្ទុកផលិតភាពយន្ត យើងសង្ឃឹមថានឹងបញ្ចូលគ្នានូវសិល្បៈ និងការព្យាបាល គាំទ្រអ្នកដទៃតាមទស្សនវិស័យផ្លូវចិត្ត និងសង្គម ព្រមទាំងណែនាំសមាជិកឱ្យគិតអំពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ។
ប្រទេសរបស់ខ្ញុំហាក់ដូចជាឈរនៅលើច្រាំងថ្ម ប្រជាជនគួរតែចេះនិយាយពាក្យក្នុងចិត្ត និងកត់ត្រាគន្លងនៃពេលវេលា ព្យាបាលខ្លួនឯង និងជួយគ្នាទៅវិញទៅមក។ ប៉ុន្តែនៅក្រោមរបបផ្តាច់ការ អ្នកត្រូវតែធ្វើការមួយជំហានម្តងៗ ដោយសារតែការគៀបសង្កត់ផ្តាច់ការ និងការរឹតបន្តឹងការបិទផ្លូវ វាពិតជាគ្រោះថ្នាក់ណាស់ក្នុងការបញ្ចេញមតិរបស់អ្នកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយការផលិតភាពយន្តគឺជាការសរសេររបស់ខ្ញុំ កញ្ចក់(អេក្រង់)គឺជាទឹកប៊ិករបស់ខ្ញុំ។


