:::

ប្រធានបទនៃសន្និសីទប្រចាំឆ្នាំនៅទីក្រុងអូស្លូឆ្នាំ 2022 នៃសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស

គោលបំណងនៃសន្និសីទនេះគឺពិភាក្សារិះគន់ដើម្បីស្វែងយល់អំពីស្វ័យភាពដែលទាក់ទង និងកន្លែងសម្រាប់ធ្វើសកម្មភាពរបស់សារមន្ទីសិទ្ធិមនុស្សនិងអង្គការពាក់ព័ន្ធ គឺជាបញ្ហាបន្ទាន់នាពេលបច្ចុប្បន្ននេះដែលសារមន្ទីរនៅក្នុងប្រទេសជាច្រើនកំពុងប្រឈមមុខ។តើទំនាក់ទំនងបែបណារវាងវត្តមានសារមន្ទីរ រដ្ឋាភិបាល និងអ្នកកាន់អំណាចផ្សេងទៀត?ភាពពឹងផ្អែកបែបនេះ តើត្រូវកំណត់តួនាទីរបស់សារមន្ទីរដោយរបៀបណានិងតើធ្វើដូចម្តេចដើម្បីដោះស្រាយអំពីប្រធានបទដែលឆាប់មានប្រតិកម្ម ឬបញ្ហាចម្រូងចម្រាស?

ដើម្បីទូទាំងពិភពលោកត្រូវប្រកាន់យកសិទ្ធិមនុស្សជាទំនួលខុសត្រូវផ្ទាល់ខ្លួន និងតាមទស្សនៈផ្សេងៗក្នុងការដោះស្រាយសង្គម វប្បធម៌  នយោបាយអភ័យអត់ធ្មត់/សារមន្ទីរដែលមិនរាប់បញ្ចូលប្រធានបទ នៅឆ្នាំនេះនឹងផ្តោតបន្ថែមទៀត និងគូសបញ្ជាក់អំពីស្ថានភាពបច្ចុប្បន្ន។ទាក់ទងនឹងការស្នើរឱ្យមានការបញ្ជូនអត្ថបទនៅឆ្នាំនេះ កិច្ចប្រជុំប្រចាំឆ្នាំបានស្វាគមន៍យ៉ាងពិសេសចំពោះការអនុវត្តជាក់ស្តែង   ចែករំលែកពីរបៀបដែលសារមន្ទីកំពុងដោះស្រាយ ឬចរចាបញ្ហានៃទីកន្លែងនិង ការរួមបញ្ចូលនៃបញ្ហាសង្គមទាំងមូល។

សម្រាប់សារមន្ទីរសិទ្ធិមនុស្ស  តើ​មានវិធីសាស្រ្ត ឬវិធានការណ៍ណា​ខ្លះ​ដែល​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ពិត​ប្រាកដ នូវចំណុចសំខាន់និងលើកកម្ពស់ការរួបរួម?កន្លងមក  គោលបំណងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ FIRHM ដើមឡើយគឺដើម្បីចែករំលែកបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងនៃអន្តរកម្មសារមន្ទីរ  និងរបៀបអភិវឌ្ឍសមត្ថភាព បង្កើតវិធីសាស្រ្ត   និងការគ្រប់គ្រងទំនាក់ទំនងលើមូលដ្ឋានសហគមន៍។

ស្ថាប័នរៀបចំ

 

សន្និសីទប្រចាំឆ្នាំ 2022 នៃសម្ព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្សនឹងត្រូវបានរៀបចំក្មមវិធីដោយប្រជាធិបតេយ្យន័រវេសនិងបណ្តាញសារមន្ទីរសិទ្ធិមនុស្ស

(Demokratinettverket)។សារមន្ទីរម្ចាស់ផ្ទះ គឺជាមជ្ឈមណ្ឌលណូបែលសន្តិភាព

 មជ្ឈមណ្ឌលន័រវេសសម្រាប់ការសិក្សាអំពីការសម្លាប់រង្គាល និងសាសនាភាគតិច និងសារមន្ទីររដ្ឋធម្មនុញ្ញ នៅឆ្នាំ1814 ។

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព

សារមន្ទីរស្ថិតនៅក្រោមសម្ពាធ៖ រដ្ឋាភិបាល សហគមន៍ ស្វ័យភាព