:::

ពីអកម្មទៅនិទានកថាសកម្ម៖ នៅថ្ងៃទី 20-21 ខែតុលា ឆ្នាំ 2021សិក្ខាសាលាស្តីពីវេទិកាសង្កេត និងការពិចារណាលើការអប់រំសិទ្ធិមនុស្សចល័តអន្តរជាតិ តាមអ៊ីនធឺ ណិត

ណែនាំសង្ខបពីអ្នកនិពន្ធ៖យន់ស៊ុយវឹន

ស៊ុយវឹន(Emily)គឺជាជំនួយការស្រាវជ្រាវក្នុងការលើកកម្ពស់ការអប់រំរបស់សារមន្ទីរជាតិតៃវ៉ាន់។ការស្រាវជ្រាវចម្បងផ្តោតលើភាពអភ័យទោសនៃសង្គមតៃវ៉ាន់ចំពោះអន្តោប្រវេសន៍អន្តរជាតិ និងភាពដែលអាចធ្វើបានក្នុងពេលថ្មីៗនៃសារមន្ទីរ។ ក្នុងឆ្នាំ 2015 គាត់ត្រូវបានចាត់តាំងឱ្យអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អន្តោប្រវេសន៍នៅក្នុងសារមន្ទី   ដែលរួមបញ្ចូលមគ្គុទ្ទេស ទេសចរណ៍ពហុភាសា ភាគច្រើនជាភាសាអាស៊ីអាគ្នេយ៍ ភាសាអង់គ្លេស និងចិន ព្រមទាំងជួយក្នុងការបង្កើតទំនាក់ទំនងរវាងសារមន្ទីរ និងសហគមន៍ជនអន្តោប្រវេសន៍។ ចាប់តាំងពីឆ្នាំ 2016 មក សារមន្ទីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍ជនអន្តោប្រវេសន៍អាស៊ីអាគ្នេយ៍។ភាគីទាំងពីររហូតមកទល់ពេលនេះ បានប្រារព្ធធ្វើមហោស្រពសិល្បៈមួយចំនួន ដែលទាក់ទងនឹងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍ ដូចជាការតាំងពិពណ៌ សកម្មភាពអប់រំជាដើម  ព្រមទាំងការបកស្រាយអំពីការតំកល់ទុកផលិតផលប្រមូលបានពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ។

ណែនាំសង្ខបពីអង្គភាព៖

សារមន្ទីរជាតិតៃវ៉ាន់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1908  គឺជាសារមន្ទីរចំណាស់ជាងគេនៅតៃវ៉ាន់។ នៅឆ្នាំ 1915 អគារសារមន្ទីរត្រូវបានសាងសង់ជាស្ថពរនៅលើទីតាំងបច្ចុប្បន្ន។ រយៈពេលជាងមួយសតវត្សមកហើយ   សារមន្ទីរឈរនៅមុខស្ថានីយ៍រថភ្លើងតៃប៉ិ   ការតំកល់ទុកផលិតផលដ៏សម្បូរបែប និងទីតាំងភូមិសាស្រ្តពិសេសតែមួយគត់ដែលមិនអាចខ្វះបាន។   ស្ថាបត្យកម្មបានធ្វើឱ្យសារមន្ទីរជាតិតៃវ៉ាន់ក្លាយជាកន្លែង​សម្គាល់សំខាន់ដែលមិនអាចខ្វះបាននៅក្នុងទីក្រុងតៃប៉ិ។ ការតំកល់ទុកផលិតផលនៅក្នុងសារមន្ទីបន្តផ្តោតទៅលើ ការសិក្សាពីមនុស្សជាតិ វិទ្យាសាស្ត្រផែនដី សត្វវិទ្យា រុក្ខសាស្ត្រ ភាពចម្រុះនៃវប្បធម៌។ ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ សារមន្ទីរតៃវ៉ាន់បានបន្ថែមនូវសមភាពវប្បធម៌ និងប្រធានបទចូលរួមចម្រុះ  ឆ្លើយតបទៅនឹងនិន្នាការសង្គមចុងក្រោយបង្អស់ក្នុងការធ្វើចំណាកស្រុកឆ្លងដែន។ តាមរយៈការតាំងពិព័រណ៍ប្រធានបទ សកម្មភាពអប់រំ ការបោះពុម្ពផ្សាយ និងគម្រោងវប្បធម៌ឆ្លងជាតិផ្សេងៗ សារមន្ទីរសម្រេចបាននូវគោលដៅអប់រំរបស់ខ្លួនក្នុងការបម្រើសាធារណៈជននៃមជ្ឈដ្ឋានវប្បធម៌ផ្សេងៗគ្នា ។


បុព្វកថា

សារមន្ទីរសិទ្ធិមនុស្សជាតិ(NHRM) នៅតៃវ៉ាន់គឺជាកន្លែងចងចាំដ៏សំខាន់មួយ ដើម្បីរំលឹកដល់ប្រជាជនតៃវ៉ាន់ឱ្យចងចាំអំពីការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់

និងសម័យភេរវកម្មពណ៌សដ៏សំខាន់នៅរយៈពេលដែលវឌ្ឍនភាព។ សារមន្ទីរនេះក៏ជាមជ្ឈមណ្ឌលអប់រំអំពីប្រវត្តិសាស្រ្តនៃការរំលោភសិទ្ធិមនុស្ស  គាំទ្របញ្ហាសិទ្ធិមនុស្ស  លើកកម្ពស់គោលគំនិតសិទ្ធិមនុស្ស និងការតស៊ូមតិលើតម្លៃសិទ្ធិមនុស្សជាសកល ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់តៃវ៉ាន់ផងដែរ។

ក្រោមការទទួលស្គាល់ដោយអង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញនៅសមាគមន៍ក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរ (ICOM)   អង្គការសំខាន់ៗនៅក្រោមសហព័ន្ធអន្តរជាតិនៃសារមន្ទីរសិទ្ធិមនុស្ស (FIHRM) និងអង្គភាពពាក់ព័ន្ធ សារមន្ទីរសិទ្ធិមនុស្សជាតិតៃវ៉ាន់បានបង្កើតសាខាអាស៊ីប៉ាស៊ីហ្វិកនៃសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ(FIHRM-AP)។

ភារកិច្ចថ្មីរបស់សារមន្ទីរសិទ្ធិមនុស្សជាតិតៃវ៉ាន់ និងសាខាអាស៊ីប៉ាស៊ីហ្វិកនៃសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិនាពេលបច្ចុប្បន្នគឺ បានបញ្ចូលប្រធានបទសិទ្ធិមនុស្សក្នុងស្រុក ជនឆ្លងប្រទេសចល័តទូទាំងពិភពលោក និងប្រធានបទសិទ្ធិ

មនុស្សចូលទៅក្នុងបរិបទ។ កន្លងមកអង្គភាពទាំងពីរតែងតែឆ្លើយតបទៅនឹងបញ្ហាសិទ្ធិមនុស្សអន្តរជាតិតាមរយៈវិធីបង្កើតបណ្តាញអនឡាញ និងដើរតួជាវេទិកា/ស្ពានដើម្បីជំរុញការលើកកម្ពស់រការសន្ទនាវាងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល

សារមន្ទីរ និងសហគមន៍ជនអន្តោប្រវេសន៍ឆ្លងដែននៅតៃវ៉ាន់។ វេទិកានេះក៏ជាលើកទីមួយដែរដែលអ្នកអនុវត្តន៍សារមន្ទីរ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមានឱកាសពិភាក្សាទល់មុខគ្នា ពិនិត្យប្រធានបទ និងរួមដៃគ្នាធ្វើការដោះស្រាយប្រធានបទជនអន្តោប្រវេសន៍ដែលរស់នៅតៃវ៉ាន់ និងប្រធានបទសិទ្ធិមនុស្ស។

ប្រធានបទជាច្រើនដែលនាំមកដោយជំនោរចល័តអន្តរជាតិក្នុងគោលបំណងលំហូរចូលទីក្រុង  បានក្លាយជាបញ្ហាប្រឈមចំពោះសារមន្ទីរសហសម័យ។ ការផ្តោតសំខាន់នៃវេទិកានេះគឺ តាមរយៈការសន្ទនាឆ្លងវប្បធម៌សារមន្ទីរគួរស្វាគមន៍ជនអន្តោប្រវេសន៍    វាយបំបែកនូវការយល់ច្រឡំ   ការរើសអើង និងអារម្មណ៍នៃការមិនរាប់បញ្ចូលពូជសាសន៍ដោយរបៀបណា ។ម៉្យាងទៀតក៏បានពិភាក្សាផងដែរអំពីសារមន្ទីគួរបង្កើតឃ្លាំងបណ្ណសាររបៀបណាសម្រាប់ប្រធានបទសិទ្ធិមនុស្សចល័ត រក្សាទីតាំងប្រវត្តិសាស្ត្រនិងបុរាណវត្ថុ ប្រមូលវត្ថុផ្ទាល់ខ្លួន  រឿងនិទាន  និងការចងចាំរួម។តាមរយៈការពិភាក្សាស៊ីជម្រៅនៅក្នុងវេទិកានៃសិក្ខាសាលារយៈពេលបីថ្ងៃពេញ   វាគ្មិនមកពីតៃវ៉ាន់ អូស្ត្រាលី ឥណ្ឌា សហរដ្ឋអាមេរិក បង់ក្លាដែស ទូបូ (ទីបេ) និងស៊ូដង់ខាងត្បូង បានចែករំលែកទស្សនៈ និងបទពិសោធន៍របស់ពួកគេ ដើម្បីឆ្លើយតបទៅកាន់ពិភពលោកពីជំនោរកើនឡើងនៃនិន្នាការចល័ត និង ប្រធានបទសិទ្ធិមនុស្សដែលពាក់ព័ន្ធ  ផ្អែកលើសារមន្ទីរវិទ្យា ទ្រឹស្តី និងបទពិសោធន៍ជាមូលដ្ឋានពង្រឹងដល់ការងារជាក់ស្តែងផ្សេងៗ។

ប្រធានបទនៃវេទិកាថ្ងៃទី 20 ខែតុលា៖ បណ្តាញសារមន្ទីអន្តោប្រវេសន៍ និងយុត្តិធម៌សង្គម

វគ្គទី 1៖ ការរចនាគំរោងអំពីការសន្ទនានិងពិភាក្សារវាងសារមន្ទីរ និងសហគមន៍ជនអន្តោប្រវេសន៍ (កម្មករ) និងសាធារណៈជន

លោករ៉ូហ៊ីនី កាប៉ាដា(Rohini Kappadath)នាយកសារមន្ទីរអន្តោប្រវេសន៍ភ្ជាប់នៅក្នុងក្រុមសារមន្ទីរវិចតូរីយ៉ា Victoria ប្រទេសអូស្ត្រាលី  បានលើកឡើងនូវវិធីខាងក្រោមជាមូលដ្ឋានសម្រាប់សារមន្ទីរក្នុងការអនុវត្តន៍សិទ្ធិមនុស្ស៖

  • ប្រឈមមុខនឹងតួនាទីថ្មីរបស់សារមន្ទីរ
  • ពិនិត្យមើលគោលនយោបាយសារមន្ទីរហួសសម័យ
  • តែងបន្តសួរខ្លួនឯងថា  តើយើងបានស្តាប់យោបល់របស់សហគមន៍ជនអន្តោប្រវេសន៍ដោយយកចិត្តទុកដាក់ឬនៅ  ដែលយើងនឹងសហការជាមួយពួកគេនាពេលអនាគត។

លោករ៉ូហ៊ីនីគាត់ក៏បានចែករំលែកវិធីសាស្រ្តការងារដ៏សម្បូរបែបរបស់គាត់  ពីបទពិសោធន៍បម្រើការងារជាច្រើនឆ្នាំក្នុងសារមន្ទីរអន្តោប្រវេសន៍អូស្ត្រាលី។

វាគ្មិនពីររូបបន្ទាប់គឺយន់ស៊ុយវឹននិងលីអ៊ីងស៊ាន់មកពីតៃវ៉ាន់។អ្នកទាំងពីរបានចែករំលែកពីគោលការណ៍សារមន្ទីរថ្មីរបស់សារមន្ទីរជាតិតៃវ៉ាន់ និងសារមន្ទីរការងារនៃក្រុងកៅស្យុង។

រលកទីមួយនៃពលករចំណាកស្រុកមកពីអាស៊ីអាគ្នេយ៍បានចូលតៃវ៉ាន់ក្នុងទសវត្សរ៍ឆ្នាំ 1990 ។  គិតត្រឹមឆ្នាំ ២០២១  តៃវ៉ាន់មាន​ពលករ​ចំណាក​ស្រុក​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ជាង ៧០​ម៉ឺន​នាក់ និង​ជនអន្តោប្រវេសន៍ជាង ៣០​ម៉ឺន​នាក់។ ពលករចំណាកស្រុកចូលមកតៃវ៉ាន់ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ  ការនេសាទត្រី ឧស្សាហកម្ម

ផលិត និងការមើលថែទាំមនុស្សតាមផ្ទះ។ ជនមករស់នៅថ្មីលើកោះតៃវ៉ាន់ភាគច្រើនមកពីអាស៊ីអាគ្នេយ៍និងជាអន្តោប្រវេសន៍អាពាហ៍ពិពាហ៍  ហើយពួកគេក៏បានក្លាយជាមូលដ្ឋាននៃប្រភពកម្លាំងពលកម្ម និងសមាសភាពគ្រួសាររបស់តៃវ៉ាន់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ សង្គមតៃវ៉ាន់មានទស្សនៈមើលងាយជនអន្តោប្រវេសន៍មកពីអាស៊ីអាគ្នេយ៍យ៉ាងចាក់ឬសចាក់គល់។ ឧបសគ្គខាងវប្បធម៌ និងភាសា  ការយល់ច្រឡំ  ការរើសអើងធ្វើឱ្យពលករចំណាកស្រុក និងអ្នកចំណូលថ្មី (ប្តីប្រពន្ធបរទេស) នៅក្នុងតៃវ៉ាន់នៅតែបន្តរងនូវការព្យាបាទនិងយល់ច្រឡំឥតឈប់ឈរ។

សារមន្ទីរដែលបានបង្កើតឡើងដំបូងបំផុតនៅតៃវ៉ាន់ នោះគឺសារមន្ទីរជាតិតៃវ៉ាន់ (តៃព័រ) ទីតាំងនៅក្នុងទីក្រុងតៃប៉ិ នៅក្នុងឆ្នាំ 2015បានបើកដំណើរការ "សេវាមគ្គុទ្ទេសក៍ពហុភាសា" ។ បានជ្រើសរើសអ្នករស់នៅថ្មីអាស៊ីអាគ្នេយ៍ឱ្យធ្វើជាមគ្គុទ្ទេសក៍សារមន្ទី រដើម្បីផ្តល់ជូនដល់បងប្អូនជនរួមជាតិអន្តោរប្រវេសន៍ក្នុងប្រទេសនូវការពិសោធន៍របស់សារមន្ទីរដែលគ្មានឧបសគ្គភាសា (រូបភាពទី 1)។ ក្រៅ​ពី​នេះ សារមន្ទីរតៃវ៉ាន់ក៏​បាន​ទាក់ទង​យ៉ាង​សកម្ម​ជាមួយ​សហគមន៍​ពលករ​ចំណាក​ស្រុក  ហើយ​បាន​រួម​គ្នា​រៀបចំ​ពិធី​បុណ្យ​ពហុវប្បធម៌  ​ ឯការរៀបចំ​ខ្លឹមសារ​កម្មវិធី​បាន​រៀបចំដោយសមាជិក​សហគមន៍ផ្ទាល់ (រូបភាពទី 2)។ដូច្នេះ  អ្នករស់នៅថ្មី និងពលករចំណាកស្រុកអាចបញ្ចេញមតិដោយសេរី  និងបង្ហាញភាពស្រស់ស្អាតនៃវប្បធម៌របស់ខ្លួននៅសារមន្ទីរតៃវ៉ាន់។

រូបទី1៖ អ្នករស់នៅថ្មីមកពីប្រទេសវៀតណាមសេវាមគ្គុទេសក៍ទេសចរណ៍ជូនឯកអគ្គរដ្ឋទូត ណែនាំអំពីស្ថាបត្យកម្មសារមន្ទីរ និងប្រវត្តិសាស្ត្រដល់និស្សិតវៀត ណាម។

រូបទី1៖ អ្នករស់នៅថ្មីមកពីប្រទេសវៀតណាមសេវាមគ្គុទេសក៍ទេសចរណ៍ជូនឯកអគ្គរដ្ឋទូត ណែនាំអំពីស្ថាបត្យកម្មសារមន្ទីរ និងប្រវត្តិសាស្ត្រដល់និស្សិតវៀត ណាម។

រូបទី2៖ ពលករចំណាកស្រុកឥណ្ឌូណេស៊ីសំដែងរបាំ Kecak ជារបាំប្រពៃណីរបស់ជនជាតិកោះបាលីនៅសារមន្ទីរតៃវ៉ាន់។ លោកចាងឈុនឡាំង ប្រធាននាយកដ្ឋានផ្នែកវប្បធម៌សង្គម និងការការពារប្រជាជន នៃការិយាល័យតំណាងសេដ្ឋកិច្ច និងពាណិជ្ជកម្មឥណ្ឌូនេស៊ីប្រចាំទីក្រុងតៃប៉ិ (Fajar Nuradi, ជួរមុខកណ្តាល) មិនដែលអវត្តមានក្នុងកម្មវិធិនានាឡើយ។

រូបទី2៖ ពលករចំណាកស្រុកឥណ្ឌូណេស៊ីសំដែងរបាំ Kecak ជារបាំប្រពៃណីរបស់ជនជាតិកោះបាលីនៅសារមន្ទីរតៃវ៉ាន់។ លោកចាងឈុនឡាំង ប្រធាននាយកដ្ឋានផ្នែកវប្បធម៌សង្គម និងការការពារប្រជាជន នៃការិយាល័យតំណាងសេដ្ឋកិច្ច និងពាណិជ្ជកម្មឥណ្ឌូនេស៊ីប្រចាំទីក្រុងតៃប៉ិ (Fajar Nuradi, ជួរមុខកណ្តាល) មិនដែលអវត្តមានក្នុងកម្មវិធិនានាឡើយ។

ដំបូងឡើយ សារមន្ទីរការងារទីក្រុងកៅស្យុង(សារមន្ទីរការងារ)ត្រូវបានបង្កើតឡើងជាមួយនឹងប្រធានបទនៃពលកម្មតៃវ៉ាន់។ ប៉ុន្តែឥឡូវនេះ  ត្រូវបានពង្រីកនិងផ្តោតការ​យក​ចិត្ត​ទុក​ដាក់របស់ខ្លួនចំពោះពលករចំណាកស្រុក។សារមន្ទីរការងារបានរៀបចំការតាំងពិព័រណ៍ពលករចំណាកស្រុក  ដែលរួមបញ្ចូលនូវទស្សនៈផ្សេងៗគ្នា។ ដើម្បីធានាថា ពលករចំណាកស្រុកអាចបញ្ចេញសំឡេងសម្រាប់សិទ្ធិខ្លួនឯងបាន    ​ពលករចំណាកស្រុកក្នុងស្រុកក៏បានចូលរួមក្នុងគោលការណ៍នៃដំណើរការពិព័រណ៍។ តាមរយៈការសហការគ្នាបែបនេះ  ពលករចំណាកស្រុកអាចដើរតួជាអ្នកនិទានរឿង បង្ហាញពីវប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងសារមន្ទីសាធារណៈ  ដោយមិនទទួលរងការវែកញែករារាំងជាផ្លូវការឡើយ។ សារមន្ទីរជាស្ថាប័នសាធារណៈ និងអប់រំ គួរតែថែរក្សាមនសិការរិះគន់ជានិច្ច   និងជំរុញសង្គមឱ្យប្រឈមមុខនឹងបញ្ហាដែលមិនគួរត្រូវបានព្រងើយកន្តើយឡើយ។

វគ្គទី 2៖ ជនឆ្លងប្រទេសចល័ត៖ ការអភ័យអត់អោននិងការច្រានចោលក្នុងប្រវត្តិសាស្ត្រជនអន្តោប្រវេសន៍

អង្គប្រជុំលើកនេះត្រូវបានរៀបចំឡើងដោយសាស្រ្តាចារ្យឈិនជៀលីបុគ្គលិកសមភាពវប្បធម៌នៅសារមន្ទីរ ធ្វើជាអធិបតី ដែលបានបើកឆាកពីចំនុចទស្សនៈសំ

ខាន់ៗ។លោក​សាស្ត្រាចារ្យ ឈិន បានមានប្រសាសន៍ថា​៖ «​ប្រវត្តិ​នៃ​ការធ្វើ​អន្តោប្រវេសន៍​គឺ​ពោរពេញ​ទៅដោយ​អត្ថន័យ​នយោបាយ​»​។ខ្លឹមសារសំខាន់នៃសំណើ និងពិភាក្សានៃអង្គប្រជុំនេះគឺ  តើសារមន្ទីរគួរបណ្តុះបណ្តាលអ្នករស់នៅថ្មីដោយរបៀបណា? ទន្ទឹមនោះត្រូវដោះស្រាយការយល់ច្រឡំនិងការលំអៀងពីសង្គម ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​សង្ខេប​នៃ​ទស្សនៈ​សំខាន់ៗ​ទាំង​បី​ដែល​អ្នក​ធ្វើ​បទ​បង្ហាញ​បាន​លើក​ឡើង៖

ក្នុង​អតីតកាល   អ្នក​កត់​ត្រា​ប្រវត្តិសាស្ត្រ​នៃ​ជន​ភៀស​ខ្លួន​ឆ្លង​ដែន​(ជនឆ្លងប្រទេសចល័ត)មិន​មែន​ជាជនដែលមក​តាំង​លំនៅ​ធ្វើដោយ​ខ្លួន​ឯង​នោះ​ទេ។ប៉ុន្តែបច្ចុប្បន្នពួកគេអាចមានសិទ្ធបញ្ចេញសំឡេងដោយខ្លួនឯងបាន។

វាគ្មិនទីមួយនៃអង្គប្រជុំនេះគឺ អាហ្គនីស អារកេហ្ស រ៉ត Agnès Arquez Roth មកពីទីក្រុងប៉ារីស ដែលបានចែករំលែកពីរបៀបដែលនាងបានរកឃើញ "កន្លែងសមរម្យ" សម្រាប់គម្រោងនេះ។ ក្រោយមកតាមរយៈគម្រោងនេះ រ៉តRoth បានចាប់ផ្តើមខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងបញ្ហាអន្តោប្រវេសន៍សហសម័យនៅក្នុងប្រទេសបារាំង។ប្រសិនបើមើលទៅអឺរ៉ុបថាដូចជាទ្វីបមួយដែលគ្មានព្រំដែន នោះនៅសម័យប្រវត្តិសាស្ត្រផ្សេងៗគ្នា។ មានជនអន្តោប្រវេសន៍មួយចំនួនធំបានមកទីនេះ  ដែលនីមួយៗមានបរិបទស្មុគស្មាញរៀងៗខ្លួន។ និងគោលនយោបាយចម្បងក្នុងការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​របស់​បារាំង  ហើយនៅមិនទាន់ចាត់ទុកជនអន្តោប្រ

វេសន៍ថាជាពហុវចនៈនិងបែងចែកជាសហគមន៍ផ្សេងៗគ្នា។គោលនយោបាយអន្តោប្រវេសន៍ជាតិរបស់បារាំងជា​យូរ​មក​ហើយ អត្តសញ្ញាណវប្បធម៌គឺមានតែមួយគត់ ហើយខ្វះគោលគំនិតនៃអត្តសញ្ញាណវប្បធម៌ចម្រុះ។នៅក្រោមការខិតខំប្រឹងប្រែងរបស់ រ៉តRoth និងសហការី  ពួកគេអញ្ជើញជនចំណាកស្រុកឱ្យសហការជាមួយសារមន្ទីរ ដោយប្រើវិធីផ្សេងគ្នាដើម្បីរួមបញ្ចូលសហគមន៍ជនអន្តោប្រ

វេសន៍    ហើយនឹងបញ្ចូលប្រវត្តិសាស្រ្តរបស់ខ្លួនទៅក្នុងប្រវត្តិសាស្ត្របារាំង។ទោះបីជាមានបញ្ហាប្រឈមគ្រប់បែបយ៉ាងក៏ដោយ នេះគឺជាតម្រូវការចាំបាច់មួយ និងកាន់តែប្រសើរដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ជនអន្តោប្រវេសន៍។ មិនត្រឹមតែឱ្យជនអន្តោប្រវេសន៍ចូលរួមជាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យអ្នកអនុវត្តសារមន្ទីរអាចធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរបៀបថ្មីទាំងស្រុងដែលមិនធ្លាប់សាកពីមុនមក។

ទ្រព្យសម្បត្តិវប្បធម៌របស់ជនអន្តោរប្រវេសន៍ គួរតែត្រូវបានរក្សាទុកយ៉ាងល្អនិងប្រុងប្រយ័ត្ន ដូច្នេះយជនអន្តោប្រវេសន៍មាន "កន្លែង" ដើម្បីប្រាប់ពីប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ។

ការងារដោះស្រាយទ្រព្យសម្បត្តិវប្បធម៌ជនអន្តោប្រវេសន៍គួរតែអាចជាបញ្ហាប្រឈម ពិភាក្សា និងផ្លាស់ប្តូរការយល់ច្រឡំ និងរើសអើងចំពោះអន្តោប្រវេសន៍អំពីសម័យកាលប្រវត្តិសាស្ត្រផ្សេងៗ  បង្កើនភាពមើលឃើញ និងការពិភាក្សា។ លោក អេដ ទេពផន(Ed Tepporn )នាយកសារមន្ទីរអន្តោប្រវេសន៍កោះ ទេពអប្សរAngel បានណែនាំពីប្រវត្តិនៃការបំបែកជនអន្តោប្រវេសន៍ចិន និងអាស៊ីនៅក្នុងសហរដ្ឋអាមេរិក។ចាប់តាំងពីសតវត្សទី 18 មក ទាំងសង្គមក្នុងស្រុក ឬគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេ

រិក    គឺមិន​បាន​ផ្តល់​ភាពស្មើគ្នាឱ្យ​សហគមន៍​ជន​អន្តោប្រវេសន៍​អាស៊ី​អា​មេ​រិ​ក​ទាំង

អស់។ ឆ្នាំ 2020 នៅពេលដែលការរីករាលដាលនៃជំងឺរលាកសួតថ្មី បានផ្ទុះឡើងនៅក្នុងសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍អាស៊ីបានក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមជាបន្តបន្ទាប់។ លោកទេពផនបានលាតត្រដាងផងដែរថា  ជនអន្តោប្រវេសន៍អាស៊ីកាលដើមឡើយត្រូវបានឃុំខ្លួននៅស្ថានីយ៍អន្តោប្រ

វេសន៍កោះទេពអប្សរAngel ។ពោរពេញដោយភាពសាទរ និងសង្ឃឹម នៅពេលដែលជនអន្តោរប្រវេសន៍អឺរ៉ុប នឹងចុះចតនៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក ឯជនអន្តោប្រវេសន៍មកពីអាស៊ី និងប៉ាស៊ីហ្វិក ភាគច្រើនបានមកដល់ឆ្នេរ

សមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក  តាមរយៈស្ថានីយ៍អន្តោប្រវេសន៍កោះទេពអប្សរ Angel  ប៉ុន្តែពួកគេត្រូវបានរងការធ្វើបាប  គឺខុសពីជនអន្តោប្រវេសន៍អឺរ៉ុប។សារមន្ទីរនោះរក្សាសណ្ឋានដី និងអគារនៃទីតាំង បង្ហាញដល់សាធារណជនពីទុក្ខលំបាក និងទុក្ខវេទនារបស់ជនអន្តោប្រវេសន៍អាស៊ី   ធ្វើឱ្យវាក្លាយជាផ្នែកមួយនៃការនិទានរឿងសារមន្ទីរសហសម័យ។ អ្នកអនុវត្តសារមន្ទីរ និងអ្នកបង្កើតគោលនយោបាយ គួរតែលើកទឹកចិត្តជនអន្តោប្រវេសន៍បន្ថែមទៀត ឱ្យចាប់ផ្ដើមចូលរួមក្នុងដំណើរការនិទានរឿងរបស់សារមន្ទីរ។

ដូចប្រសាសន៍របស់អ្នកស្រី អ៊ូជៀនី ប្រធានក្រុមសេវាសាធារណៈ និងអប់រំនៃសារមន្ទីរប្រវត្តិសាស្ត្រជាតិតៃវ៉ាន់ថា ពួកគេក៏គួរតែបង្កើតបណ្តាញទំនាក់ទំនង និងភាពជាដៃគូជាមួយសហគមន៍ជនអន្តោប្រវេសន៍  ព្រោះនេះគឺជាប្រធានបទសំខាន់នៃសារមន្ទីរសហសម័យរួចទៅហើយ។ រលក​អន្តោប្រវេសន៍​ខុសៗ​គ្នា​ជាច្រើន​ក្នុង​ប្រ

វត្តិសាស្ត្រ​តៃវ៉ាន់​បង្ហាញ​ពី​ទិដ្ឋភាព​ជាច្រើន​នៃ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ជនអន្តោប្រវេសន៍ បានរងប្រទះ។ ការតាំងពិព័រណ៍ និងខ្លឹមសារនៃសារមន្ទីប្រវត្តិសាស្ត្រជាតិតៃវ៉ាន់ដំបូងគឺផ្តោតទៅលើក្រុមជនជាតិផ្សេងៗ  មិនមែនជាជនអន្តោប្រវេសន៍បុគ្គល។ ប៉ុន្មានឆ្នាំក្រោយមក ការផ្តោតអារម្មណ៍នៃការតាំងពិពណ៌ក៏បានផ្លាស់ប្តូរ

ទៅជារឿងផ្ទាល់ខ្លួន។ លោកស្រីប្រធានក្រុមអ៊ូក៏បានចង្អុលបង្ហាញថា ភារកិច្ចបង្កើតទំនាក់ទំនងរវាងសារមន្ទីរ និងសហគមន៍ជនអន្តោប្រវេសន៍គឺត្រូវចំណាយពេលវេលាច្រើន   ប៉ុន្តែមិនថាការងារអ្វីក៏ដោយ  ប្រសិនបើអ្នកចង់ក្លាយជាផ្នែកមួយនៃសហគមន៍ជនអន្តោប្រវេសន៍ និងធ្វើការជាមួយគ្នា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក  គឺជាតម្រូវការជាមុនសម្រាប់ការងារ។

បន្ទាប់ពីការចែករំលែកបទពិសោធន៍របស់តៃវ៉ាន់រួចមក ការចែករំលែកបទពិសោធន៍របស់ជនភៀសខ្លួនពីទីបេ (ទីបេ) នៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យបរិយាកាសមានសភាពធ្ងន់។ លោក តាស៊ី ​ ផុនសុខTashi Phuntsok នាយកសារមន្ទីរទីបេនៅទីក្រុង ថ្រាន់សារ៉ា ប្រទេសឥណ្ឌាបានចែករំលែកប្រវត្តិ មូលហេតុ និងបញ្ហាប្រឈមនៃការបំបែកខ្លួនរបស់ប្រជាជនទីបេ ដែលជារឿងគួរឲ្យឈឺចាប់។ ការធ្វើបទបង្ហាញ នេះបានរៀបរាប់ពីដប់ឆ្នាំបន្ទាប់ពីសង្រ្គាមស៊ីវិលចិន ដែលចាប់ផ្តើមនៅឆ្នាំ 1959 នៅពេលនោះប្រជាជនទីបេ (ទីបេ) បានពង្រីកការនិរទេសខ្លួនទៅតាមសម្តេចសង្ឃដាឡៃឡាម៉ាទី១៤  ហើយរលកនៃការនិរទេសនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។

លោកនាយក តាស៊ី​  ផុនសុខ   បានប្រើវិធីសាស្រ្តប្រៀបធៀបដើម្បីបង្ហាញពីគោលនយោបាយ  ដែលបានអនុម័តដោយផ្លូវនិរទេសចំនួនបី៖ ឥណ្ឌា ប៊ូតាន និងនេប៉ាល់។រដ្ឋាភិបាលឥណ្ឌាបានបង្កើត "គោលនយោបាយស្តារនីតិសម្បទាសម្រាប់ជនជាតិទីបេដែលកំពុងនិរទេសខ្លួន" ដែលស្មើនឹងផ្តល់ឱ្យរដ្ឋាភិបាលរដ្ឋឥណ្ឌានូវមគ្គុទ្ទេសក៍ស្តង់ដារដើម្បីផ្តល់ជម្រកដល់ប្រជាជនទីបេ និងការពារសិទ្ធិមនុស្សរបស់ប្រជាជនទីបេ។

ផ្ទុយទៅវិញ ក្នុងឆ្នាំ 2019 ប្រទេសនេប៉ាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន បានបង្កើនហានិភ័យយ៉ាងខ្លាំងក្នុងការចាប់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ជនជាតិទីបេនៅក្នុងប្រទេសនេប៉ាល់។ សារមន្ទីរទីបេ (ទីបេ)បាន រក្សាប្រវត្តិសាស្រ្ត និងការរងទុក្ខវេទនារបស់ប្រជាជនទីបេដែលកំពុងនិរទេសខ្លួន ខណៈនោះក៏បានបង្ហាញពីគោលនយោបាយដ៏ចម្រូងចម្រាសទាំងនេះផងដែរ។

ប្រធានបទនៃវេទិកាថ្ងៃទី21ខែតុលា៖ GITJR (សេចក្ដីស្នើជាសកលសម្រាប់យុត្តិធម៌ ការពិត និងការផ្សះផ្សា) និងសិទ្ធិមនុស្សចល័ត

វគ្គទី 1៖ការពិត ការចងចាំ និងយុត្តិធម៌

អង្គប្រជុំនេះធ្វើជាអធិបតីដោយលោក ប្រេដិន ផេធឺ(Braden Paynter)នាយកវិធីសាស្រ្តនៃសម្ព័ន្ធអន្តរជាតិនៃគេហទំព័រមនសិការ​ វាគ្មិនមកពីសហរដ្ឋអាមេរិក អាហ្រ្វិកខាងកើត និងតៃវ៉ាន់។ពួកគេម្នាក់ៗបានចែករំលែកការកត់ត្រាការពិតអំពីការរំលោភសិទ្ធិមនុស្សនិងវិធីអនុវត្តជាក់ស្តែងរៀងៗខ្លួន។

ការលំបាកមួយគឺនៅក្នុងដំណើរការប្រមូលភស្តុតាងនៃការរំលោភសិទ្ធិមនុស្ស    ជនរងគ្រោះត្រូវពិនិត្យមើលឡើងវិញនូវបទពិសោធន៍ដ៏ឈឺចាប់របស់ពួកគេ។ ដូច្នេះ ជាដំបូងគឺចាំបាច់ត្រូវផ្តល់បរិស្ថានដែលមានភាពឯកជន  ប្រកបដោយសុវត្ថិភាព និងកសាងទំនុកចិត្ត ដើម្បីឱ្យជនរងគ្រោះអាចរៀបរាប់ប្រាប់ពីបទពិសោធន៍ពិតរបស់ពួកគេដោយសេរី  ដោយមិនមានអារម្មណ៍ខ្មាស់អៀន និងគ្រោះថ្នាក់។ផ្តល់នូវប្រព័ន្ធគាំទ្រ  ក្រោយពេលដែលជនរងគ្រោះត្រូវបានធានាសុវត្ថិភាព អ្នកអាចលើកទឹកចិត្តពួកគេឱ្យបញ្ចេញមតិសម្រាប់ខ្លួនឯង។ បុគ្គលិកទីជម្រក ឬបុគ្គលិកសង្គមកិច្ចត្រូវតែបន្ត

ផ្តល់ការគាំទ្រយ៉ាងខ្លាំងនិងរឹងមាំដល់ជនរងគ្រោះនៅក្នុងដំណើរការទាំងមូល។

វគ្គទី2៖ទីជម្រក ការព្យាបាល និងប្រព័ន្ធគាំទ្រសម្រាប់អ្នកចល័តទី

បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងប្រហែលទសវត្សរ៍ឆ្នាំ90   ដើម្បីឆ្លើយតបទៅនឹងសង្រ្គាម និងជម្លោះជុំវិញពិភពលោក  ដូចជាការបោសសម្អាតជនជាតិភាគតិច សង្រ្គាមស៊ីវិល     ការបម្រើជនជាតិភាគតិចជាដើម  អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងប្រព័ន្ធគាំទ្រជនភៀសខ្លួន និងក្រុមងាយរងគ្រោះ  បានលេចឡើងយ៉ាងឆាប់រហ័ស។ លោក ម៉ូហ្វីឌុល ហូក(Mofidul Hoque) នាយកមជ្ឈមណ្ឌលស្រាវជ្រាវអំពើប្រល័យពូជសាសន៍ និងយុត្តិធម៌នៃសារមន្ទីរឯករាជ្យបង់ក្លាដែស  

បានចង្អុលបង្ហាញនៅក្នុងការចែករំលែករបស់គាត់ថា    ការសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងវិបត្តិជនភៀសខ្លួន បន្ទាប់ពីរបាយការណ៍ និងការតាំងពិព័រណ៍បានទទួលការចាប់អារម្មណ៍ពីអន្តរជាតិ។ លោក​បាន​ជំរុញ​ឱ្យគ្រប់​មជ្ឈដ្ឋានដោះស្រាយ

​ពី វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ាដែលជា​បញ្ហា​សកល ហើយ​បញ្ហា​សកល​ទាមទារ​ឲ្យ​មាន​វិធានការ​ជាសកល​ដើម្បី​ដោះស្រាយ។ប្រសិនបើសហគមន៍អន្តរជាតិមិនអាចធ្វើអន្តរាគមន៍លើជនជាតិរ៉ូហ៊ីងយ៉ាជម្លោះក្នុងតំបន់បែបនេះទេ នោះប្រទេសជុំវិញយ៉ាងហោចគួរតែហុចដៃដើម្បីជួយ ហើយឆ្លើយតបឱ្យបានឆាប់រហ័ស ជៀសវាងស្ថានការណ៍កាន់តែអាក្រក់ទៅៗ។អ្នកប្រាជ្ញ និងអ្នកធ្វើកំណែទម្រង់គួរតែធ្វើការស្រាវជ្រាវ និងការប្រកាសផ្សាយបន្ថែមទៀត ដើម្បីឱ្យសហគមន៍អន្តរជាតិបានដឹងស្ថានភាព។ បន្ទាប់មកគួរតែសហការដើម្បីស្វែងរកដំណោះជាបន្ទាន់ និងអចិន្ត្រៃយ៍ ដើម្បីបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់​ពី​នាយកហូក    វាគ្មិន​ពីរ​នាក់​គឺសុទ្ធ​តែ​មក​ពី​តៃវ៉ាន់   ទាំងពីរគឺ លោក លីខៃលី ​នាយក​មជ្ឈមណ្ឌល​សេវា​ជន​ចំណាក​ស្រុក​នៃមូលនិធិលីស៊ីន និងលោកស្រី ឈឹនសៀវលានអ្នកស្រាវជ្រាវសមាគមន៍ការងារអន្តរជាតិតៃវ៉ាន់ (TIWA) ។ អង្គការទាំងពីរបានផ្តល់ទីជំរក និងប្រព័ន្ធគាំទ្រសម្រាប់ពលករចំណាកស្រុកនៅតៃវ៉ាន់ ក៏ដូចជាការប្រឹក្សាផ្នែកច្បាប់សម្រាប់ពលករចំណាកស្រុកដែលទទួលរងការរំលោភបំពាន ការរំលោភផ្លូវភេទ និងស្លាប់ក្នុងការងារ។  TIWA គឺជាអង្គការមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាល ដែលបានបើកធ្វើ​ឲ្យ​សង្គម​តៃវ៉ាន់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សិទ្ធិ​ពលករ​ចំណាក​ស្រុកដំបូងគេបង្អស់     ពួកគេ​តាមរយៈ (រូបភាពទី 3 ដល់ទី 5) ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំងក្លា និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់ ធានាឱ្យពលករចំ

ណាកស្រុកទទួលបានសិទ្ធការពារកាន់តែប្រសើរជាងមុន។

រូបភាពទី 3. ក្បួនដង្ហែរបស់កម្មករចំណាកស្រុកពីរឆ្នាំម្ដងថតនៅថ្ងៃទី 16 ខែមករា ឆ្នាំ 2022 ក្នុងឆ្នាំ 2022 ក្រោមប្រធានបទ "សេរីភាពក្នុងការផ្លាស់ប្តូរនិយោជក"។

រូបភាពទី 3. ក្បួនដង្ហែរបស់កម្មករចំណាកស្រុកពីរឆ្នាំម្ដងថតនៅថ្ងៃទី 16 ខែមករា ឆ្នាំ 2022 ក្នុងឆ្នាំ 2022 ក្រោមប្រធានបទ "សេរីភាពក្នុងការផ្លាស់ប្តូរនិយោជក"។

រូបភាពទី 4. របងតំណាងឱ្យច្បាប់មិនត្រឹមត្រូវដែលរារាំងកម្មករចំណាកស្រុកពីការប្តូរនិយោជកដោយសេរី។

រូបភាពទី 4. របងតំណាងឱ្យច្បាប់មិនត្រឹមត្រូវដែលរារាំងកម្មករចំណាកស្រុកពីការប្តូរនិយោជកដោយសេរី។

រូបភាពទី 5. ក្រោមសំឡេងបញ្ជាមួយ មហាជនបានផ្ដួលរបងឬស្សី (ទ្រុងពន្ធនាគារ) ប្រឆាំងនឹងច្បាប់អយុត្តិធម៌។

រូបភាពទី 5. ក្រោមសំឡេងបញ្ជាមួយ មហាជនបានផ្ដួលរបងឬស្សី (ទ្រុងពន្ធនាគារ) ប្រឆាំងនឹងច្បាប់អយុត្តិធម៌។

ថ្ងៃទី 22 ខែតុលា សិក្ខាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសិទ្ធិមនុស្សចល័ត

ពីតិចទៅច្រើន ៖ ពីអកម្មទៅការនិទានរឿងសកម្ម

នៅថ្ងៃចុងក្រោយនៃសិក្ខាសាលានេះ បានស្វែងយល់ពីគោលបំណងនៃអតីតកាលនៅក្នុងប្រទេសពីការមិនយកចិត្តទុកដាក់លើសិទ្ធិមនុស្សរបស់ជនភៀសខ្លួនឆ្លងដែន  ហើយថាតើអ្នកណាមានសិទ្ធិសម្រេចចិត្តលើខ្លឹមសារនៃការតាំងពិព័រណ៌ និងអ្នកណាមានសិទ្ធិបកស្រាយ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកបន្តជំរុញចល័តអន្តរជាតិ បញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធកំពុងកើនឡើង  វិសាលភាពឆ្លងទ្វីប និងព្រំដែន។

នៅពីក្រោយបាតុភូតសកលនេះ បញ្ហានយោបាយ និងជម្លោះក៏បានរួមចំណែកបញ្ឆេះភ្លើងធ្វើឱ្យបញ្ហាអន្តោប្រវេសន៍នៅក្នុងប្រទេសនានាកាន់តែធ្ងន់ធ្ងរ។ គ្មាន​សង្គម​ណា​អាច​ជៀស​ផុតបាននោះ​ទេ​​ ​ ពួកយើងបាន​ឈាន​ចូលយុគសម័យ​ថ្មី​ ហើយជនអន្ដោប្រវេសន៍បានបង្កើតសង្គមរបស់យើងលើកម្រិតផ្សេងៗគ្នា ឯភាពខុសគ្នាតែមួយគត់គឺថា«មកមុនមកក្រោយ»។ នៅក្នុងទិដ្ឋភាពននេះ  "ជនចំណាកស្រុក" តាមពិតជា "ភាគច្រើន" នៃសង្គម ហើយគ្រប់សង្គមទាំងអស់គួរតែបើកដៃរបស់អ្នក ទទួលយកសហគមន៍ជនអន្តោប្រវេសន៍ជាមូលធនសង្គមថ្មី។ ពេលដែលជួយសង្គមឱ្យបើកចិត្តទូលាយ អភ័យទោសដល់អ្នកដទៃ ហើយឥទ្ធិពលការយល់ដឹងអន្តរវប្បធម៌គឺទូលំទូលាយណាស់។ លុះត្រាតែសារមន្ទីរនាំមុខក្នុងការកសាងទំនាក់ទំនងជាមួយ

សហគមន៍ជនអន្តោប្រវេសន៍ចម្រុះ  ភ្ញាក់គំនិត គិតឡើងវិញ និងទទួលយកបញ្ហាប្រឈមទាំងនេះ សារមន្ទីរទើបអាចជាវេទិកាបញ្ចេញសំឡេងសម្រាប់ជនអន្តោ

ប្រវេសន៍ និងជំរុញទំនាក់ទំនងសង្គម។ សារមន្ទីរ ស្ថាប័នវប្បធម៌ អ្នកអនុវត្តសារមន្ទីរ និងអ្នកប្រាជ្ញ គួរតែបន្តសហការគ្នា ដើម្បីអប់រំសាធារណៈជន។ដោយសាររដ្ឋាភិបាលអាចព្រងើយកន្តើយនឹងបញ្ហាទាក់ទងនឹងសិទ្ធិមនុស្សចល័ត  ឬរឹតតែដើរ

តួជាអ្នកបៀតបៀន ប៉ុន្តែការរួបរួមសហការគ្នាកាន់តែមានសារៈសំខាន់រវាងសារមន្ទីរ ស្ថាប័នវប្បធម៌ អង្គការក្រៅរដ្ឋាភិបាល  និងអ្នកជំនាញមកពីវិស័យផ្សេងៗ។ហើយ

តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធនេះ   ទើបអាចជួយស្រោចស្រង់ប៉ះប៉ូវប្រធានបទដែលបានពិភាក្សានៅក្នុងវេទិកានេះ។

ការសន្និដ្ឋាន

បីថ្ងៃនៃវេទិកាពិភាក្សា បានលើកឡើងពីអ្នកកាន់តំណែងនៅសារមន្ទីជុំវិញពិភពលោក គួរតែស្វែងរកឃើញចំណុចសំខាន់ផ្សេងៗពីវិធីក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងទំនួលខុសត្រូវ។ សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយសហគមន៍ជនអន្តោប្រវេសន៍គឺមិនអាចខ្វះបាន ប៉ុន្តែក៏ត្រូវការមានជំនាញអន្តរកម្មវប្បធម៌ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អផងដែរ។ ក្រៅពីនេះ សារមន្ទីរមានភារកិច្ចក្នុងការកសាងបណ្ណសារដែលត្រូវបានរក្សាទុកយ៉ាងល្អ និងរៀបចំផែនការតាំងពិពណ៌ដែលមានទស្សនៈរិះគន់ ដែលជំរុញឱ្យសង្គមមានការយល់ដឹងអំពីការធ្វើចំណាកស្រុកឆ្លងដែន និងបញ្ហាសិទ្ធិមនុស្ស។ជាចុងក្រោយ   ប៉ុន្តែអ្វីដែលសំខាន់ដូចគ្នានោះគឺ សារមន្ទីរគួរតែភ្ជាប់បណ្តាញជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងៗគ្នា និងសាលារៀន ដើម្បីស្វែងយល់ពីភាពខុសគ្នានៃទិដ្ឋភាពសង្គម និងតាមរយៈជាចង្កោមលើកកម្ពស់បញ្ហា។

ពីអកម្មទៅនិទានកថាសកម្ម៖ នៅថ្ងៃទី 20-21 ខែតុលា ឆ្នាំ 2021សិក្ខាសាលាស្តីពីវេទិកាសង្កេត និងការពិចារណាលើការអប់រំសិទ្ធិមនុស្សចល័តអន្តរជាតិ តាមអ៊ីនធឺ ណិត

ពីអកម្មទៅនិទានកថាសកម្ម៖ នៅថ្ងៃទី 20-21 ខែតុលា ឆ្នាំ 2021សិក្ខាសាលាស្តីពីវេទិកាសង្កេត និងការពិចារណាលើការអប់រំសិទ្ធិមនុស្សចល័តអន្តរជាតិ តាមអ៊ីនធឺ ណិត