:::

សិទ្ធិមនុស្ស គុណតម្លៃរបស់មនុស្ស

រូបភាពទី 1៖សារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ

រូបភាពទី 1៖សារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ

ណែនាំអ្នកនិពន្ធ៖

ត្រាស៊ី ( Tracy Puklowski )បច្ចុប្បន្នរស់នៅអេលីស​ ស្ព្រីង( Alice Springs) ក្នុងប្រទេសអូស្ត្រាលី ហើយទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍វិចិត្រសាលសិល្បៈជនជាតិដើមដំបូងបង្អស់របស់ប្រទេស។ជាអតីតនាយកសិល្បៈច្នៃប្រឌិត និងសេវាវប្បធម៌នៅទីក្រុងឡោនសេស្តូន (Launceston) រដ្ឋតាស្មានីយ៉ា(Tasmania)កាតព្វកិច្ចរួមមានទាំងបម្រើការជានាយកសារមន្ទីរ ម្ចាស់ក្សត្រី​វិចតូរីយ៉ា (Queen Victoria) ដែលជាស្ថាប័នវប្បធម៌ក្នុងតំបន់ដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីនិងជានាយកវិចិត្រសាលសិល្បៈផងដែរ។

មុនពេលផ្លាស់ទៅអូស្ត្រាលី ត្រាស៊ីបានកាន់មុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើននៅក្នុងឧស្សាហកម្ម GLAM របស់ប្រទេសនូវែលសេឡង់ (វិចិត្រសាលសិល្បៈ 

បណ្ណាល័យ បណ្ណសារ បណ្ណាល័យ)។នាងគឺជានិស្សិតបញ្ចប់ការសិក្សានៅហ្គេតធី Gettyវិទ្យាស្ថានភាពជាអ្នកដឹកនាំសារមន្ទីរ(Getty’s Museum Leadership Institute)。

អង្គភាព៖

វិចិត្រសាលជាតិនៃជនជាតិដើមអូស្ត្រាលីនៅ (Alice Springs) (ជនជាតិដើមភាគតិចនៅទីនោះហៅថា "អឹមប៉ានទូអា"Mparntwe) នឹងក្លាយជាកន្លែងទាក់ទាញ។កន្លែងថ្មីនេះនៅចំកណ្តាលប្រទេសអូស្ត្រាលីបានបង្ហាញនូវវប្បធម៌ដ៏ចំណាស់ជាងគេបំផុតក្នុងពិភពលោក និងផ្តល់កន្លែងតាំងពិពណ៌ជនជាតិដើមអូស្ត្រាលី  និងអបអរសាទរសមិទ្ធផលរបស់ពួកគេតាមរយៈសិល្បៈ។

វិចិត្រសាលសិល្បៈនឹងដើរតួយ៉ាងសំខាន់ក្នុងដំណើរប្រាប់ការពិតរបស់ប្រទេសអូស្ត្រាលី ហើយធានាថាអភិបាលកិច្ច ការគ្រប់គ្រង និងកម្លាំងពលកម្មភាគច្រើនគឺនឹងត្រូវបានទៅលើជនជាតិដើម។ដោយវិធីនេះ វិចិត្រសាលសិល្បៈក្លាយជាយានជំនិះសម្រាប់ជនជាតិដើមភាគតិចនៃប្រទេសអូស្ត្រាលី  ដែលអនុញ្ញាតឱ្យពួកគេនិយាយរឿងរ៉ាវរបស់ពួកគេទៅកាន់ពិភពលោក  បញ្ចូលគំនិតផ្តួចផ្តើមទៅលើពួកគេ និងសម្រេចចិត្តពីរបៀបនិយាយរឿងទាំងនេះ។


ការពិភាក្សានិងការអនុវត្តន៍មាន​សារៈ​សំខាន់​សម្រាប់សារមន្ទីរ នៅពេលដែលទូទាំងពិភពលោកមានការយល់ដឹងជាសាកលអំពីសិទ្ធិ​មនុស្ស​ ការបង្កើតសាខាអាស៊ីប៉ាស៊ីហ្វិកនៃសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិនៅឆ្នាំ២០១៩ គឺជាពេលវេលាគន្លឹះមួយ។សារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិយកចិត្តទុកដាក់នៅតាមតំបន់ ក៏បានបង្កើតសាខានៅតាមតំបន់ឡើង អាចនឹងពង្រីកសំឡេងដែលតែងតែមើលរំលង ផ្តល់នូវវេទិកាដ៏សំខាន់មួយ នៅពេលសម្គាល់ឬដោះស្រាយលើប្រធានបទសិទ្ធិមនុស្សយថាប្រភេទនៅតាមតំបន់។ហើយក្នុងអត្ថបទនេះ នឹងឃើញការគិតសារឡើងវិញរបស់ខ្ញុំនៅពេលដោះស្រាយបញ្ហាសិទ្ធិមនុស្ស  ដើម្បីមនុស្សទាំងអស់គ្នា ត្រូវតែផ្លាស់ប្ដូរពីគែមៗ ងាកទៅជាចំណុចស្នូលនៃមូលហេតុវិញ។

២០១០ពេលដែលបង្កើតឡើងសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានអញ្ជើញឱ្យធ្វើជាសមាជិកស្ថាបនិក។ការបង្កើតសហព័ន្ធទាន់ពេលវេលានិងបានធ្វើឱ្យមនុស្សមានភាពរំភើប ពិភពសារមន្ទីរកាន់តែមានការយកចិត្តទុកដាក់ច្រើនដល់ប្រធានបទយុត្តិធម៌​សង្គម  ប៉ុន្តែ​នេះ​ជា​លើក​ដំបូងហើយ​​ដែលជាការរួម​កម្លាំងនៃអន្តរជាតិបានឆ្លើយតបទៅនឹងបញ្ហាសិទ្ធិមនុស្ស។

ប៉ុន្តែមនសិការរបស់ខ្ញុំបានរួញធ្លាក់ចុះតិចតួចហើយ។ តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីតំណាងឱ្យសារមន្ទីរជាតិនូវែលសេឡង់ កាលពីពេលដែលខ្ញុំបម្រើការងារនៅទីនោះ(Museum of New Zealand Te Papa Tongarewa, ហៅកាត់ថាTe Papa) ដែលបាននិយាយប្រកាសថា ពួកយើងគឺជា"សារមន្ទីរ​សិទ្ធិ​មនុស្ស"ឬទេ? ហើយតើសារមន្ទីរសិទ្ធិមនុស្សជាអ្វី?​​ ខ្ញុំ​សង្ឃឹមថាខ្ញុំមិនធ្វេសប្រហែសបណ្ដាលឱ្យសារមន្ទីរផ្ទាល់ខ្លួនក្លាយទៅជាក្លែងក្លាយទេ។ បន្ទាប់ពីការពិនិត្យមើលប្រវត្តិសាស្រ្តនិងគុណតម្លៃនៃសារមន្ទីររបស់យើង   ការសន្និដ្ឋានរបស់ខ្ញុំគឺ ​ថា  ការក្លាយជាសារមន្ទីរសិទ្ធិមនុស្សមិនតម្រូវឱ្យមានបេសកកម្មសិទ្ធិមនុស្សច្បាស់លាស់នោះទេ។ សារមន្ទីរ Te Papa ប្រឹងប្រែងលើកកម្ពស់ភាពចម្រុះ ការអភ័យ ហើយនិងមានឆន្ទៈក្នុងការដោះស្រាយប្រធានបទលំបាកៗ ទាំងនេះបានតំណាងឱ្យពួកយើងថាមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់នៅលើ​មុខតំណែងនេះ។

នៅក្នុងឆ្នាំ2015ពេលដែលខ្ញុំធ្វើជាប្រធានសន្និសិទសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ ខ្ញុំបានសរសេរថា៖

"សម្រាប់សារមន្ទីរ Te Papa យុត្តិធម៌សង្គម  សិទ្ធិមនុស្ស និងការចូលទៅកាន់សារមន្ទីរក្នុងន័យទូលំទូលាយបំផុត មិនមែនជារឿងចៃដន្យ ឬជាជម្រើសថា ត្រូវការឬមិនត្រូវការនោះទេ។ទាំងនេះគឺជាមូលដ្ឋានគ្រិះនៃបេតិកភណ្ឌនៃសារមន្ទីរនេះ ដែលនៅក្នុងភាសាម៉ៅរីបាននិយាយ whakapapa។ ច្បាប់សារមន្ទីរជាតិនៃប្រទេសនូវែលសេឡង់ត្រូវបានអនុម័តក្នុងឆ្នាំ 1992  ដើម្បីធ្វើជា​មូលដ្ឋានគ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​សារមន្ទីរ​នេះ បាន​បើក​ផ្លូវរកវិធី​ថ្មី...នៅពេលដែលក្រុមប្រឹក្សាសារមន្ទីបានអនុម័តទ្វេរគោលនយោបាយវប្បធម៌...ត្រូវបានសម្រេចថា ត្រូវតែបង្ហាញជាលក្ខណៈទ្វេរវប្បធម៌ ទោះបីជាសារមន្ទីរស្ថិតនៅក្នុងវិស័យអ្វីស្ថាប័នណាក៏ដោយ។ 

ក្រៅពីនេះ     ទស្សនវិស័យនៃសារមន្ទីរ Te Papa គឺ "ផ្លាស់ប្តូរដួងចិត្ត ផ្លាស់ប្តូរគំនិត ផ្លាស់ប្តូរជីវិត" ដូច្នេះ​សារមន្ទីរ​នេះ​មាន​គោលបំណង​ដោះស្រាយ​ប្រធានបទលំបាកហើយគួរឱ្យចាប់អារម្មណ៍និងមិនស្ងប់

ប្រសិនបើសារមន្ទីរសង្ឃឹមដោយស្មោះត្រង់ នោះត្រូវតែមានជំហរនិងត្រៀមខ្លួនជាស្រេច បង្កើតបទពិសោធន៍ច្នៃប្រឌិត សម្រាប់ផ្តល់ជូន អ្នកទស្សនា      ក្រុមជនជាតិនិងសូម្បីតែបុគ្គលិករបស់ពួកគេ។

ដូចជាសេចក្តី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​របស់​សារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិបាននិយាយថា សារមន្ទីរសិទ្ធិមនុស្សត្រូវតែរៀបចំជាស្រេច ដើម្បីប្រឈមនឹងការគិតនិងការធ្វើរបស់សារមន្ទីរបុរាណ ដូច្នេះ​ខ្ញុំ​គិត​ថា  Te Papa ជា​សារមន្ទីរ​សិទ្ធិ​មនុស្សមួយ ហើយខ្ញុំ​ក៏​ទន្ទឹង​រង់ចាំ​ស្វាគមន៍​តំណាង​របស់​យើង​ដែល​មក​ទស្សនកិច្ច​នៅ​ខែ​កញ្ញា។" 

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ  អត្ថបទនេះបានសន្មត់ជាមុនថា សារមន្ទីរមួយចំនួនអាចនឹងមានអារម្មណ៍ថា សិទ្ធិមនុស្សមិនមែនជាស្ថាប័នចាំបាច់  ដូច្នេះត្រូវការបញ្ចុះបញ្ចូលថាសារមន្ទីរទាំងនេះពិនិត្យខ្លួនឯងតាមទស្សនៈនេះ។ ប្រហែលជាពួកគេត្រូវការរកឱ្យឃើញនូវហេតុផលសមរម្យដើម្បីប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្ស  ដូច​ខ្ញុំ​កាល​ពី​ឆ្នាំ​២០១០ក៏ដូចនេះដែរ។

ក្នុង​អត្ថបទ​ដដែល  ខ្ញុំក៏បានចង្អុលបង្ហាញថាបរិបទដែលសារមន្ទីរដំណើរការកំពុងផ្លាស់ប្តូរ "យ៉ាងរហ័សនិងយ៉ាងខ្លាំង"។ ពេលនោះខ្ញុំ​ចង់​សំដៅ​ទៅ​លើ​ទិដ្ឋភាព​វប្បធម៌ និង​នយោបាយ​នៃ​ប្រទេស​នូវែលសេឡង់  ពេលនោះមិនអាចទៅរួចទេក្នុងការទាយដឹងមុនសម្រាប់មនុស្សគ្រប់គ្នា   ប៉ុន្មានឆ្នាំក្រោយមក  វត្ថុគ្រប់យ៉ាងនឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងយ៉ាងខ្លាំង។

"វត្ថុនិងរឿង" ទាំងនេះកំពុងវាយលុកពិភពលោក   បង្វិលការផ្លាស់ប្តូរគំរូក្នុងជីវិត  ​លទ្ធិ​ផលត្រូវរ៉ាប់រងដោយសមូហភាពមនុស្ស        ហើយក៏ត្រូវកាឱ្យពួកយើងរឆ្លើយតបដោយធ្វើការការសម្រេចចិត្តនិងមិនគិតពីអ្វីទាំងអស់ផងដែរ។

មានអារម្មណ៍ថានិយមន័យសារមន្ទីរបច្ចុប្បន្នមិនអាច"ឆ្លុះបញ្ចាំង និងបង្ហាញមុខមាត់ដ៏ស្មុគស្មាញនៃសតវត្សទី២១ក្នុងកម្រិតមធ្យម   នា​ពេល​បច្ចុប្បន្នទំនួលខុសត្រូវនិងការប្តេជ្ញាចិត្តរបស់សារមន្ទីរនិងបញ្ហាប្រឈមនាពេលអនាគត និងទស្សនៈវិស័យរបស់វា "ឆ្នាំ2019សមាគមន៍សារមន្ទីរអន្តរជាតិ(International Council of Museumsហៅកាត់ថាICOM)បានចេញផែនការបង្កើតនិយមន័យថ្មីសម្រាប់សារមន្ទីរ។ ពួកយើងជាច្រើនបានមើលសង្រ្គាមពាក្យសម្ដីដែលកើតឡើងជាបន្តបន្ទាប់ជាមួយនឹងភាពភ័ន្តច្រឡំ  ហើយចុងក្រោយដោយសារតែពាក្យសំដីនិងការយល់ឃើញខុសគ្នា   ក៏ធ្លាក់ចូលក្នុងការបែងចែកមនោគមវិជ្ជា  ក៏មាន​អារម្មណ៍ថាខឹង។ មហាសន្និបាតក្រុងប្រាកនឹងពិភាក្សាប្រធានបទនេះម្តងទៀតនៅឆ្នាំ

២០២០    យើងអាចសង្ឃឹមបានថា ពីរឆ្នាំកន្លងមកអាចផ្តល់កំណើតដល់សារមន្ទីរនូវបេះដូងនៃឯកភាពសិក្សា។

សន្មតថាដូច្នេះដែរ។ កិច្ចការ​ពិភពលោក​បច្ចុប្បន្ន ទស្សនិកជនសារមន្ទីរនិងសហគមន៍ពាក់ព័ន្ធដែលចាប់អារម្មណ៍នឹងមិនរង់ចាំឱ្យពិភពសារមន្ទីរសម្រេចចិត្តថានិយមន័យត្រឹមត្រូវឬអត់ដោយខ្លួនឯងនោះទេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរ និងបញ្ហាប្រឈមមិនត្រឹមតែមាននៅមាត់ទ្វារប៉ុណ្ណោះទេ ប៉ុន្តែបានដើរឆ្លងកាត់បន្ទប់តាំងពិពណ៌ ពិនិត្យមើលសៀវភៅ និងបំភិតបំភ័យយើងទៀតផង ។

សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី 27-1

មនុស្សគ្រប់រូបមានសិទ្ធិចូលរួមដោយសេរីនៅក្នុងជីវិតវប្បធម៌នៃសង្គម រីករាយជាមួយនឹងសិល្បៈ និងចែករំលែកអត្ថប្រយោជន៍នៅក្នុងវឌ្ឍនភាពវិទ្យាសាស្ត្រដែលវាបង្កើត ។

យើងនៅតែលិចយ៉ាងជ្រៅនៅក្នុងការ​រាតត្បាតទូទាំងពិភពលោក  ហើយជំងឺរាតត្បាតនេះបានផ្លាស់ប្តូរយើងជារៀងរហូត នូវអ្វីដែលជីវិតយើងធ្លាប់ដឹងស្រាប់។ សារមន្ទីរនិងវិចិត្រសាលមិនត្រឹមតែឆ្លើយតបដោយ "បង្វែរទៅរក" ប៉ុណ្ណោះទេ   ប៉ុន្តែអាចបត់បែនឱ្យរស់រវើក ជំនះការលំបាកនៃការបិទទីក្រុង  នឹងដាក់ថាមពលថ្មីផ្តោតលើការរៀនតាមអ៊ីនធឺណិត   សាកល្បងនិងការចូលរួម  ព្រមទាំងគ្រប់គ្រងទីកន្លែង និងមហាជន។   គួរឱ្យសោកស្ដាយ មានសារមន្ទីរមួយចំនួនត្រូវប្រឈមមុខនឹងការពិតនៃការបិទជាអចិន្ត្រៃយ៍។ ជំងឺរាតត្បាតគឺមិនរើសមុខទេចំពោះមនុស្ស​គ្រប់រូបគ្មាននរណាម្នាក់អាចគេចមិនទទួលផលប៉ះពាល់ពីវានោះទេ   ប៉ុន្តែជំងឺរាតត្បាតក៏ជាសហការីជិតស្និទ្ធមិនស្មើគ្នាដែរ   គឺវាធ្វើឱ្យភាពក្រីក្រនិងភាពទន់ខ្សោយកាន់តែធ្ងន់ធ្ងរឡើង ។

ដូច្នេះសារមន្ទីរដែលបិទជាអចិន្ត្រៃយ៍ភាគច្រើនទំនងជាសារមន្ទីរតូចៗដែលតែងតែតស៊ូដើម្បីទទួលបានធនធាន  សារមន្ទីរទាំងនេះបានធ្វើដើម្បីសហគមន៍តូចៗដែលជិតស្និទ្ធនូវមរតកនិយាយរឿងនិទាន ហើយក៏រក្សាប្រវត្តិសាស្ត្រ និងប្រពៃណីសម្រាប់ប្រជាជន និងសហគមន៍របស់ពួកគេផងដែរ។

នេះជាការរំលឹកដល់យើង ថាការទទួលខុសត្រូវរបស់យើងគឺបណ្តុះសហគមន៍   បម្រើសហគមន៍  រក្សាការចងចាំរបស់វា ចែករំលែករឿងរ៉ាវរបស់វា។យើងត្រូវបន្តបោសសម្អាតឧបសគ្គនៃសិទ្ធិចូលប្រើប្រាស់សារមន្ទីរ   ត្រូវរួមគ្នាបង្កើតជាជាងត្រួតត្រា។ សហការជាមួយសហគមន៍ និងបុគ្គល  ដើម្បីកត់ត្រានូវសម័យកាលដ៏វិសេសវិសាលនេះ សម្រាប់កូនចៅជំនាន់ក្រោយ

  បន្ទាប់ពីការចែករំលែកបទពិសោធន៍របស់មនុស្សយ៉ាងជ្រាលជ្រៅនេះ   ជួយក្នុងការកសាងឡើងវិញនិងព្យាបាល  គឺ​ជាបញ្ហា​ប្រឈមនិងការទទួលខុសត្រូវរបស់សារមន្ទីរ  តែវាក៏ជាកិត្តិយសផងដែរ។

ទាំងនេះក៏មិនមែនជាគំនិតថ្មីដូចគ្នាដែរ  បន្ទាប់ពីរងរបួស  សិល្បៈមានថាមពលព្យាបាលនេះមិនមែនជាគំនិតថ្មីទេ   សារមន្ទីរគឺជាកន្លែងសុវត្ថិភាព (និងចាំបាច់) ដើម្បី​នាំ​មនុស្ស​មក​ជុំ​គ្នាឬការសាកសួរព្រឹត្តិការណ៍សង្ស័យនិងរំលឹកពីការរងរបួសដ៏ឈឺចាប់។  ប៉ុន្តែផ្ទុយ​មក​វិញ    

លើកនេះវាកាន់តែស៊ីជម្រៅ ចាប់ពីក្នុងស្រុកប្រែទៅជាសកល។

សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី3

មនុស្សគ្រប់រូបមានសិទ្ធិរស់រានមានជីវិត  សេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។

 សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី 25-1

មនុស្សគ្រប់រូបមានសិទ្ធិទទួលបានស្តង់ដារនៃការរស់នៅដែលចាំបាច់សម្រាប់សុខុមាលភាពខ្លួនឯង និងក្រុមគ្រួសារ  រួមទាំងសម្លៀកបំពាក់ អាហារ ផ្ទះសម្បែង ឱសថ និងសេវាសង្គមចាំបាច់នានា។ ហើយ ពួកគេមានសិទ្ធិទទួលបានការការពារ  នៅក្នុងករណីអត់ការងារធ្វើ ជំងឺ ពិការភាព ស្ត្រីមេម៉ាយ ចាស់ជរា ឬក្នុងស្ថានភាពគ្រោះ​ថ្នាក់​ដោយ​សារ​គ្រោះ​មហន្ត​រាយណាមួយ  បណ្តាលឱ្យអសមត្ថភាពក្នុងការរស់នៅជីវិតប្រចាំថ្ងៃ។

វិបត្តិ​អាកាសធាតុ​ពិភពលោក​ក៏​ជា​ការ​គំរាម​កំហែងដ៏ធំមួយផងដែរ​ដល់​របៀប​រស់​នៅ​របស់​យើង ហើយក៏ជា​វិបត្តិ​សិទ្ធិ​មនុស្ស​ដ៏​ធំផងដែរ។ បម្រែបម្រួលអាកាសធាតុបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពស្បៀងអាហារ ទីជម្រក និងអាយុជីវិតទៀតផង ។ នេះ​ជាការគំរាមកំហែងដ៏ជាក់លាក់មួយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក តាមពិតគឺងាយរងគ្រោះបំផុតដែលប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ថ្វីត្បិតតែប្រទេសកោះតូចៗរួមចំណែកដល់ការប្រែប្រួលអាកាសធាតុតិចជាងប្រទេសដទៃទៀតក៏ដោយ។

សារមន្ទីរទាំងអស់ទទួលខុសត្រូវក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងចាត់វិធានការ ហើយនៅក្នុងពិភព "ក្រោយការពិត" ដែលអ្នកវិទ្យាសាស្ត្រត្រូវតែការពារការពិតតាមបែបវិទ្យាសាស្ត្រ  សារមន្ទីរក៏គួរតែដើរតួជាអ្នកការពារភស្តុតាងផងដែរ។ នៅពេលដែលខ្ញុំជានាយកសារមន្ទីរ និងវិចិត្រសាលម្ចាស់ក្សត្រី Victoria នៃ ទីក្រុង Tasmania ប្រទេសអូស្ត្រាលី(Queen Victoria Museum and Gallery ហៅកាត់ថាQVMAG)  អ្នកវិទ្យាសាស្ត្ររបស់យើងបានរកឃើញថា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសក្តៅ សត្វ(សត្វល្អិត) កំពុងធ្វើចំណាកស្រុកបន្តិចម្តងៗទៅភាគខាងត្បូង ។ ជាមួយ​នឹង​ភស្តុតាង

នេះ និង​អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​ពី​វិបត្តិ​អាកាសធាតុ​ដែល​ជិត​ឈាន​មក​ដល់ សារមន្ទីរបានសម្រេចចិត្តធ្វើ

ការផ្លាស់ប្តូរអាកាសធាតុជាអាទិភាពស្នូលយ៉ាងរលូន។

គន្លឹះមិនមែនគ្រាន់តែអាស្រ័យ​លើការប្រមូលគំរូចំណេះដឹង និងភស្តុតាងប៉ុណ្ណោះទេ រឹតតែពាក់ព័ន្ធនឹងអាកប្បកិរិយាផងដែរ។ នៅដើមឆ្នាំ2020 សារមន្ទីរ និងសួនច្បារ Horniman ក្នុងទីក្រុងឡុងដ៍(Horniman Museum and Gardens)បានអនុម័តធ្វើសេចក្តីប្រកាសអំពីការប្រែប្រួលអាកាសធាតុមួយដែលរងផលប៉ះពាល់យ៉ាងខ្លាំង មិនត្រឹមតែផ្តោតលើការធ្វើការជាមួយអ្នកទស្សនាសារមន្ទីរប៉ុណ្ណោះទេ  សារមន្ទីក៏ប្រឈមនឹងការពិនិត្យឡើងវិញនូវទម្លាប់ និងសកម្មភាពរបស់ពួកគេផងដែរដើម្បីបង្កើនការយល់ដឹង ការផ្លាស់ប្តូរឥរិយាបថ។ ពិភពសារមន្ទីរត្រូវតែគិតដោយខ្លួនឯងចំពោះអ្វីដែលត្រូវធ្វើជាមួយបញ្ហាបម្រែបម្រួលអាកាសធាតុ -តើយើងអាចប្រើប្រាស់ធនធានរបស់យើងដោយរបៀបណា? តើយើងចាប់

ផ្តើមរៀបចំផែនការសាងសង់ប្រកបដោយនិរន្តរភាពមែនទេ? តើអ្នកផ្តល់មូលនិធិរបស់យើងយល់ស្របនឹងការយល់ឃើញរបស់យើងទេ?

មិនមែននៅលើក្រុមប្រឹក្សាភិបាលទេគឺនៅលើវិស័យសាធារណៈនាពេលថ្មីៗនេះ មានការពិភាក្សាវែកញែកលើការផ្តល់មូលនិធិរបស់ក្រុមហ៊ុនប្រេងសម្រាប់សារមន្ទីរ ។

តើត្រូវធ្វើដូចម្ដេចចំពោះតម្រូវការរបស់ជនភៀសខ្លួនដោយសារអាកាសធាតុ? ប្រសិនបើអ្នកគិតថាវាជាបញ្ហានាពេលអនាគត នោះអ្នកគិតខុសហើយ។ បញ្ហាឥឡូវនេះវាបានកើតឡើងរួចទៅហើយ ក្នុងឆ្នាំ 2020 នៅទូទាំងពិភពលោកមនុស្សប្រម៉ាណ 30.7 លាននាក់ត្រូវបានផ្លាស់ទីលំនៅដែលច្រើនជាង 98% បណ្តាលមកពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។ ប្រជាជនរាប់ពាន់នាក់នៃកោះ ម៉ារសាលMarshallត្រូវបានទទួលបានតាំងទីលំនៅថ្មីនៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិក ហើយនៅទីនោះបញ្ហាប្រឈមថ្មីដែលពួកគេប្រឈមមុខគឺរបៀបរក្សាវប្បធម៌ និងប្រពៃណី។

សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី7

នៅចំពោះមុខច្បាប់មនុស្សគ្រប់រូបមានភាពស្មើគ្នា  និងមានសិទ្ធិទទួលបានច្បាប់ការការពារស្មើគ្នា ដោយគ្មានការរើសអើងណាមួយឡើយ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាន ការការពារស្មើគ្នា ដើម្បីរួចផុតពីការអនុវត្តការរើសអើងណាមួយដែលបំពានលើសេចក្តីប្រកាសនេះ និងអំពើណាមួយដែលញុះញង់ឱ្យមានការរើសអើងបែបនេះ។ 

 

ការ​ប្រើ​កម្លាំងអាវុធ​ចំពោះ​មនុស្ស​ពណ៌​សម្បុរ​ខុសគ្នាបាន​បង្ក​ឱ្យ​មាន​ចលនាក្នុងការ​តវ៉ា​ទូទាំង​ពិភពលោក  "ជីវិតរបស់ជនជាតិខ្មៅក៏ជាជីវិតដែរ" បានត្រលប់មកវិញហើយ។ ចលនា​ដំបូង​ផ្តោត​លើ​អំពើ ហឹង្សា​ឃោរឃៅ​របស់​ប៉ូលិសក្រោយពីទទួលបានការឆ្លើយតបជាសកលនិងពង្រីកវិសាលភាពម្តងទៀត  គ្របដណ្តប់ជាមួយការប្រកាន់ជាតិសាសន៍តាម

ស្ថាប័ន  បន្ទាប់ពីឥទ្ធិពលនៃអាណានិគមនិយមនិងបញ្ហាផ្សេងៗទៀត។បញ្ហា​នេះត្រគប់មកវិញម្ដងទៀត វាផ្តល់នូវការពិនិត្យកាន់តែច្បាស់អំពីអតីតកាល និងសកម្មភាពរបស់សារ

មន្ទីរ។

ក្រុមទាំងនេះតាមរយៈការសម្តែងឆាកមកអន្តរាគមន៍ដើម្បីកាន់កាប់កន្លែងសារមន្ទីរ  ដូចជា"ឱ្យទីកន្លែងនេះក្លាយជាអាណានិគម"និង"ប្រេងចក្រភពអង់គ្លេសនៅ ឬអត់"

ការសង្ស័យគ្រប់ទិដ្ឋភាពនៃសកម្មភាពវាគ្មានអ្វីថ្មីឡើយ   មន្ត្រី​អំពាវនាវ​ជាផ្លូវការឱ្យ​សារមន្ទីរអង់គ្លេសប្រគល់ចម្លាក់ថ្ម Parthenonកាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ 1980មកវិញ

កាលពីឆ្នាំ 1990 ប្រវត្តិវិទូសិល្បៈជនជាតិអាមេរិកម៉ូរីសប៊ឺកឺ Maurice Berger ក៏បានសង្ស័យផងដែរថា"តើសារមន្ទីរសិល្បៈមានការរើសអើងជាតិសាសន៍មែនទេ?"។ប៉ុន្តែមិន​ធ្លាប់​មានព្រឹត្តិការណ៍​ទាំង​នេះ ដូចសម័យបោកបក់នាំមកនូវវិញ្ញាណដូចនេះទេ។ បង្កើនចំណាប់អារម្មណ៍លើទំនាក់ទំនងមូលនិធិសារមន្ទីរ  សងបុរាណវត្ថុត្រឡប់មកវិញ វិធីទទួលបាននិងតំកល់ទុកផលិតផល គំនិតផ្តួចផ្តើមនិងការព្រួយបារម្ភអំពីលក្ខខណ្ឌការងាររបស់និយោជិកនិងជនជាតិដើមភាគតិច។

ប្រព័ន្ធផ្សព្វផ្សាយViceផលិតកម្មវិធី《ដំណើរទេសចរណ៍ប្រវត្តិសាស្រ្តដែលមិនចម្រោះ》(The Unfiltered History Tour)បានពិភាក្សាស្វែងយល់ពីរឿងរ៉ាវនៃសារមន្ទីរអង់គ្លេស"ចម្រូងចម្រាសពីវត្ថុបុរាណ"ប៉ុន្មានឆ្នាំថ្មីៗនេះមានអតីតបុគ្គលិកនៃស្ថាប័នវប្បធម៌មួយចំនួនក៏បាននិយាយប្រឆាំងនឹងវិសមភាពនៅកន្លែងធ្វើការ និងការរើសអើងតាមរចនា

សម្ព័ន្ធ  ក្នុងនោះមានរួមទាំងសារមន្ទីរសិទ្ធិមនុស្សកាណាដា  ពិតជាដំនៀលដែលគួរឱ្យក្លាច។

ដោយសារ​វត្ថុបុរាណ​វប្បធម៌​មាន​ប្រភព​ចេញ​ពី​សហគមន៍​ សំឡេងទាមទារឱ្យ​មាន​ការ​ប្រគល់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​មកវិញដោយ​ស្របច្បាប់ កំពុងកាន់តែខ្លាំងឡើងៗ។

នៅក្នុងឆ្នាំ2018កូនចៅនៃកុលសម្ព័ន្ធរ៉ាប៉ានុយ( Rapa Nui)របស់កោះបុណ្យអ៊ីស្ទើរEasterបានធ្វើដំណើរឆ្ពោះទៅសារមន្ទីរអង់គ្លេស ដើម្បីទាមទារ​ត្រីឱ្យធូណាtupuna (ដូនតា)​ពួក​គេ​ត្រឡប់​មក​វិញ​ ត្រូវបានគេស្គាល់ផងដែរថាជារូបសំណាកម៉ូអៃ Moai ​មាន​ឈ្មោះ​ថាហោ ហាកាណាណៃ អា Hoa Hakanai'a ។ក្នុងកម្មវិធីពិសេស"មគ្គុទ្ទេសក៍គ្មានការចម្រោះនៃប្រវត្តិសាស្ត្រ"អំពីការប្លន់អាណានិគមរបស់ហោ ហាកាណាណៃ អាHoa Hakanai'a តាលីតា រ៉ាពូ (កូនចៅជំនា់ក្រោយនិងជាអភិបាលនៃកោះអ៊ីស្ទើរ ) បាននិយាយចំៗថា៖ "រ៉ាប៉ានុយRapa Nuiមានរូបកាយ ប៉ុន្តែព្រលឹងអ្នកស្ថិតនៅក្នុងដៃរបស់អ្នក។បើយើងគ្មានព្រលឹង  មិនខុសអ្វីពីមនុស្សស្លាប់ដើរកាត់ពិភពលោកឡើយ។  "អ្នកសិក្សាការប្រមូលពីជនជាតិដើមជាច្រើនសុទ្ធតែដឹងថា  វិញ្ញាណនៃវត្ថុបុរាណ ពិតជារស់នៅជាមួយក្រុមជនជាតិដើមភាគតិច គ្រួសារ និងកូនចៅរបស់វា។ តើនេះគឺមិនមែន គួរតែក្លាយជាធម្មតាហើយ ឬវាគ្មានអ្វីពិសេសទេ ?តើ​សារមន្ទីរ​មាន​ជំហរ​អ្វី​ដើម្បី​ប្រកែក​? 

ប្រសិនបើម្ចាស់ទំនៀមទំលាប់យល់ថាការបង្រួបបង្រួម "រាងកាយនិងព្រលឹង" គឺជាលទ្ធផលល្អបំផុតនោះ។ ប្រសិនបើយើងមិនមានឆន្ទៈក្នុងការផ្តាច់ខ្លួនយ៉ាងសកម្មពីអាណានិគមទេនោះ យើងពិតជាទទួលខុសត្រូវចំពោះផលវិបាកដែលកាន់តែអាក្រក់ទៅៗ។

សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចមាត្រាទី3

យើង​មាន​សិទ្ធិ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

ពួកយើងមានសេរីភាពក្នុងការកំណត់ស្ថានភាពនយោបាយដោយផ្ទាល់ខ្លួន និងបន្តស្វែងរកការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ផ្ទាល់ខ្លួន។

ទោះបីជារដ្ឋ (អូស្ត្រាលី) កំពុងចាត់វិធានការជាបណ្តើរៗលើការពារសិទ្ធិមនុស្សរបស់ពលរដ្ឋរបស់ពួកគេក៏ដោយ     ប៉ុន្តែ​នេះ​ជា​ប្រទេស​ដែល​គ្មាន​ច្បាប់​សិទ្ធិ​មនុស្ស​កម្រិត​សហព័ន្ធ  ការរស់នៅ​ទីនេះ  ពេលកំពុងសរសេរអត្ថបទនេះ ខ្ញុំយល់ឃើញថាខ្លួនខ្ញុំស្ថិតក្នុងទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយ។ទោះបីជាឧត្តមគតិអាចនឹងស្ថិតក្នុងស្ថានភាពគ្មានទីបញ្ចប់ក៏ដោយប៉ុន្តែ​ស្ថានភាព​នេះ​ធ្វើឱ្យមានការថែទាំនិងការទទួលខុសត្រូវក្នុងការផ្តល់អត្ថន័យដល់សិទ្ធិមនុស្សត្រឡប់ទៅក្នុងដៃរបស់បុគ្គល និងអង្គការនានា។ ក្នុង​ពេល​ដំណាលគ្នាខ្ញុំក៏​កំពុង​បង្កើត​អង្គភាព​វប្បធម៌​ថ្មី​មួយ​ដែរ ​គឺ​វិចិត្រសាល​ជាតិ​នៃ​ជនជាតិ​ដើម​អូស្ត្រាលី​ដែល​នឹង​មាន​ទីតាំងមូលដ្ឋាន​នៅ​ Alice Springs ក្នុង​ដែនដី​ភាគ​ខាងជើង។ វាជាកន្លែងដ៏ស្រស់ស្អាតហើយមានជម្លោះ ជាមួយនឹងវប្បធម៌ និងសិល្បៈប្លែកៗ ក្នុងពេលជាមួយគ្នានេះ មានភាពងាយរងគ្រោះ និងរបួសអន្តរជំនាន់។

ជនជាតិដើមអូស្ត្រាលីតំណាងឱ្យវប្បធម៌ចំណាស់បំផុតនៅលើផែនដីដែលបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ហើយជាការមើលឃើញវប្បធម៌យូរអង្វែងមិនធ្លាក់ចុះនិងរស់រវើករបស់ពួកគេ។នៅពេលដែលសិល្បៈជនជាតិដើមភាគតិចបានផ្លាស់ប្តូរពីខ្សាច់និងថ្មផ្ទេរទៅផ្ទាំងគំនូរ និងផ្ទាំងក្រណាត់ នោះគន្លងនៃប្រវត្តិសាស្រ្តសិល្បៈអូស្ត្រាលីត្រូវបានផ្លាស់ប្តូរដោយមិនអាចត្រឡប់វិញបាន ដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជុំវិញពិភពលោកឱ្យជក់ចិត្ត។វិចិត្រករ និងក្រុមជនជាតិ ពួកគេទទួលបានអត្ថប្រយោជន៍ទាំងអស់ពីក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និងស្មារតី ដោយណែនាំរឿងរ៉ាវ និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាគតិចដល់ទស្សនិកជនថ្មីៗ និងពង្រឹងទំនាក់ទំនងវប្បធម៌។សម្រាប់ខ្ញុំ ដែនដីភាគខាងជើង ដែលបច្ចុប្បន្នខ្ញុំហៅថាផ្ទះ គឺជាវិចិត្រសាលសិល្បៈដ៏ធំ និងរីកចំរើនហើយរស់រវើកបំផុតនៅក្នុងពិភពលោក។បើមិនចង់អើពើក៏ពិបាកដែរ ចំពោះភាពរឹងមាំនៃការបង្កើតសិល្បៈនៅទីនេះ។

ទន្ទឹមនោះដែនដីភាគខាងជើងក៏ជាកន្លែងដែលសមាមាត្រជនជាតិដើមអូស្ត្រាលី និងប្រជាជាតិដើមភាគតិចនៅកោះច្រកសមុទ្រធូរ៉េសខ្ពស់បំផុតដែរ មានជិត 45% នៃគ្រួសារជនជាតិដើមភាគតិចរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។អត្រា​ធ្វើ​អត្តឃាត​ក្នុង​ចំណោម​យុវជន​គឺ​បី​ដង​នៃ​មធ្យម​ភាគ​ជាតិ។ ចំនួនប្រជាជនជិត 85%នៅក្នុងពន្ធនាគារដែនដីភាគខាងជើងទាំងអស់សុទ្ធតែជាជនជាតិដើម។

ច្នេះសំណួរដែលខ្ញុំសួរក្នុងចិត្តខ្លួនឯងថា បញ្ហាវាគឺមិនមែនដូចជាវិចិត្រសាលសិល្បៈជាតិជនជាតិដើមអញ្ចឹងគឺគ្រាន់តែជាវិចិត្រសាលសិល្បៈមួយ(បើនិយាយអញ្ចឹ ងកន្លែងផ្សេងទៀតក៏អាចដែរ)តើ គួរតែទាមទារសិទ្ធិមនុស្ស ឬទេ? ហើយតើយើងគួរតែទាមទារដោយរបៀបណា។ បើយើងចង់ឱ្យមានអត្ថន័យ និងបង្កើតអត្ថន័យ យើងត្រូវគិតឡើងវិញ និងរចនាឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ចំពោះវិចិត្រសាលសិល្បៈជាតិជនជាតិដើមភាគតិច នេះតំណាងឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ជនជាតិដើមភាគតិច  ធានាអភិបាលកិច្ច ការគ្រប់គ្រង និងបុគ្គលិកភាគច្រើនជាជនជាតិដើម វាក៏មានន័យផងដែរថា វិចិត្រសាលសិល្បៈគួរតែប្តេជ្ញាចិត្តកម្ពស់ក្នុងការបញ្ចេញមតិ គំនិតផ្តួចផ្តើម ចែករំលែកការទទួលខុសត្រូវ និងប្រាប់ការពិត។ នេះជាការចាំបាច់ ប្រសិនបើអូស្ត្រាលីត្រូវព្យាបាលរបួសពីអតីតកាលរបស់ខ្លួន ហើយឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។វិចិត្រសាលសិល្បៈធម្មតា /គំរូសារមន្ទីរសរុបមកគឺនៅឆ្ងាយគ្មានសមត្ថភាពមិនអាចទៅរួចនោះទេវា។

យើងជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ពិភពលោក និងបញ្ហាប្រឈមសិទ្ធិមនុស្សដែលបានពិពណ៌នានៅក្នុងអត្ថបទនេះ    វាជៀសមិនរួច ដោយមិនគិតពីទំហំ ទីតាំង ឬគោលបំណងរបស់វាឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះស្ថាប័នវប្បធម៌ភាគច្រើនបានផ្តោតលើទស្សនិកជនជាសំខាន់ ហើយការគិតដែលផ្តោតលើទស្សនិកជនក៏បាននាំមកនូវអត្ថប្រយោជន៍ដ៏ធំផងដែរ — ទំនាក់ទំនងកាន់តែប្រសើរឡើង កាន់តែចំចំណុចសំខាន់និង រាប់មិនអស់ត។ ប៉ុន្តែ​ពេល​នេះ​ដល់​ពេល​ត្រូវ​បោះ​ជំហាន​ទៅ​មុខ​ទៀត។យើងត្រូវរៀនផ្អែកលើមនុស្សជាតិជាចំបង ដោយចាប់ផ្តើមដោយការទទួលយកសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបជាទំនួលខុសត្រូវរបស់យើង។ 

រូបភាពទី 2៖สิทธิมนุษยชน คุณค่าของมนุษย์

រូបភាពទី 2៖สิทธิมนุษยชน คุณค่าของมนุษย์