:::

"មិនមែនកត់ត្រាទេសចរណ៍"ដោយបញ្ចូលរឿងរ៉ាវជីវិតកម្មករជាមួយបទចម្រៀងប្រជាប្រិយ និងសិល្បៈសហសម័យ

ណែនាំសង្ខបពីស្ថាប័ន៖សារមន្ទីរសិល្បៈសហសម័យតៃប៉ិ

សារមន្ទីរសិល្បៈសហសម័យតៃប៉ិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2001។ វាជាសារមន្ទីរសិល្បៈដំបូងគេនៅតៃវ៉ាន់ដើម្បីផ្សព្វផ្សាយសិល្បៈសហសម័យជាចម្បង  តាមរយៈការតាំងពិព័រណ៍ចម្រុះ និងសកម្មភាពផ្សេងៗ  ស្វែងយល់យ៉ាងស៊ីជម្រៅអំពីចក្ខុវប្បធម៌សហសម័យ និងសង្គម។

ណែនាំអំពីអ្នកនិពន្ធ៖

ចាន់ហ្វ័រជឹ៖បណ្ឌិតនៃសាកលវិទ្យាល័យសិល្បៈជាតិតៃវ៉ាន់ វិទ្យាស្ថានគ្រប់គ្រងសិល្បៈ និងគោលនយោបាយវប្បធម៌ ។ គាត់ជាអតីតអគ្គលេខាធិការនៃសមាគមន៍សិល្បៈទស្សនីយភាពតៃវ៉ាន់ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិល្បៈឌីជីថលតៃប៉ិ។បច្ចុប្បន្ន​គាត់​ជា​អនុប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​សារមន្ទីរ​សិល្បៈ​សហសម័យ ​តៃប៉ិ។

លួ​លី​ជឹន៖ មានជំនាញខាងសិល្បៈសហសម័យ ការស្រាវជ្រាវសិល្បៈប្រព័ន្ធផ្សព្វ

ផ្សាយថ្មី និងការឆ្នៃប្រឌិត ការឆ្នៃប្រឌិតសិល្បៈនិងការបញ្ចេញមតិ សិល្បៈអប់រំ ទីផ្សារឌីជីថល និងការស្រាវជ្រាវនិន្នាការ។ បច្ចុប្បន្នត្រូវបានសាកលវិទ្យាល័យស៊ឹស៊ីនផ្នែកទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយខ្ចីមកធ្វើការបណ្ដោះអាសន្ន ឯការងារពេញម៉ោងគឺជានាយកសារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។


ថ្ងៃនេះ  ការពិភាក្សាអំពីសិល្បៈសហសម័យមិនអាចផ្ដាច់ខ្លួនពីសង្គមដោយនៅតែឯកឯងបានទេ។ តាមរយៈអារម្មណ៍នៃការផ្ទេរគំនិតដែលបង្ហាញដោយការឆ្នៃប្រឌិតសិល្បៈ និងការអានសារដែលបានបញ្ជូននោះ សាធារណជនមានសេរីភាពក្នុងការពង្រីកការសន្ទនា និងផ្លាស់ប្តូរដោយសេរី។សារមន្ទីរសិល្បៈធ្វើជាចំណែកមួយនៃកម្លាំងសម្រាប់ការចូលរួមក្នុងការអនុវត្តសកម្មភាពសង្គម  សង្ឃឹមថាទស្សនិកជននឹងមានការចាប់អារម្មណ៍ និងពិចារណានៅពេលទស្សនាការតាំងពិពណ៌ និងនាំយកការគិតឡើងវិញត្រឡប់ទៅជីវិតប្រចាំថ្ងៃរបស់ពួកគេ  ដើម្បីធ្វើសកម្មភាពនិងការផ្លាស់ប្តូរនាពេលអនាគត។វា​ជា​ថាមពល​ដ៏​មាន​សក្ដានុពល​មួយ​ដែល​មិន​អាច​មើល​រំលង​ក្នុង​សិល្បៈ​សហសម័យ។

សារមន្ទីរសិល្បៈសហសម័យតៃប៉ិ បង្កើតកន្លែងយ៉ាងសកម្មសម្រាប់ពិភាក្សាលើបញ្ហាសង្គមសហសម័យម

ដោយសារតែជំនឿនេះ សារមន្ទីរសិល្បៈសហសម័យ តៃប៉ិ (ហៅកាត់ថា សារមន្ទីរសហសម័យ) ក្នុងងប៉ុន្មានឆ្នាំថ្មីៗនេះនៅពេលរៀបចំការតាំងពិព័រណ៍បានផ្ដោតលើបញ្ហាសិទ្ធិមនុស្សចម្រុះជាច្រើន ៖នៅឆ្នាំ ២០១៧ តុលាការយ័នមានសេចក្តីប្រកាសរដ្ឋធម្មនុញ្ញជាធរមាន"ច្បាប់រដ្ឋប្បវេណី"  មិនមានការធានាសេរីភាពអាពាហ៍ពិពាហ៍ភេទដូចគ្នានិងសិទ្ធិស្មើគ្នាដែលបំពានច្បាប់រដ្ឋធម្មនុញ្ញ ទាមទារឱ្យស្ថាប័ននីតិប្បញ្ញត្តិក្នុងរយៈពេលពីរឆ្នាំត្រូវបញ្ចប់ការកែសម្រួលច្បាប់ពាក់ព័ន្ធ ឬការបង្កើតច្បាប់ពិសេស ដើម្បីការពារសិទ្ធិរៀបការភេទដូចគ្នា និងធ្វើឱ្យតៃវ៉ាន់ក្លាយជាអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ដំបូងគេនៅប្រទេសអាស៊ី ។ ក្នុងពេលជាមួយគ្នានោះ សារមន្ទីរសិល្បៈសហសម័យបានបើកសម្ពោធដែលរៀបចំគម្រោងដោយលោកហ៊ូឆៅសឹង អ្នកគោលការណ៍ពិព័រណ៍"ពន្លឺ   កិច្ចសហប្រតិបត្តិការនា -  ពិព័រណ៌សិល្បៈសហសម័យអាស៊ីអំពីមនុស្សភេទដូចគ្នា"នេះគឺជាការតាំងពិពណ៌អំពីស្រលាញ់ភេទដូចគ្នាទ្រង់ទ្រាយធំលើកដំបូងនៅក្នុងសារមន្ទីរសិល្បៈផ្លូវការនៅតៃវ៉ាន់ សារៈសំខាន់របស់វា គឺគ្មាន​អ្វីប្រៀបបាន។ ផ្នែកមួយនៅទីលានទល់មុខសារមន្ទីរសហសម័យត្រូវបានបង្កើតឡើងដោយវិចិត្រករ ជ័ង ជឹ វ័យ"ឥន្ទធនូនៅក្នុងភាពងងឹត"តាមរយៈការបង្ហាញពីអាកប្បកិរិយាបានសរសេរពីអាថ៌កំបាំងដែលខ្លួនឯងលាក់ខ្លួននៅជ្រុងងងឹត ស្រែកយំដោយគ្មានសម្លេង និងភាពអយុត្តិធម៌ហើយរួមជាមួយនឹងពរជ័យ និងការសរសើរជាច្រើន សំឡេងរបស់អ្នកត្រូវបានបង្ហាញជាសាធារណៈ។ ពិព័រណ៍នេះបានបោះជំហានទៅមុខមួយកម្រិតទៀត ដោយឆ្ពោះដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ហុងកុង និងកន្លែងផ្សេងៗទៀត ដែលជាកម្លាំងសកម្មភាពនៃការបន្ត​បង្ហាញ​ការ​ប្រើប្រាស់​សិល្បៈ​សហសម័យ​ដើម្បី​ពិភាក្សា​បញ្ហា​សង្គម។

រូបថតឯកសារនៃផលិតផលពិព័រណ៍"ឥន្ទធនូនៅក្នុងភាពងងឹត" ។ ផ្តល់រូបថត ៖ សារមន្ទីរសិល្បៈសហសម័យតៃប៉ិ។

រូបថតឯកសារនៃផលិតផលពិព័រណ៍"ឥន្ទធនូនៅក្នុងភាពងងឹត" ។ ផ្តល់រូបថត ៖ សារមន្ទីរសិល្បៈសហសម័យតៃប៉ិ។

ងប៉ុន្មានឆ្នាំចុងក្រោយនេះ សារមន្ទីរសិល្បៈសហសម័យបានបន្តផ្តោតលើបញ្ហាស្នូលទាក់ទងនឹងជនជាតិដើមភាគតិច ពលករចំណាកស្រុក និងប្រជាជនថ្មី ។ល។

សកម្មភាពជាក់លាក់រួមមាន៖ ការរៀបចំផែនការប្រធានបទពិព័រណ៍ សកម្មភាពផ្សព្វផ្សាយអប់រំ "ទម្លុះដើម្បីរកម្តាយ" ដោយសហការជាមួយស្ថានីវិទ្យុជាតិតៃវ៉ាន់(ហៅកាត់ថាជុងយ៉ាង)ដើម្បីផ្សព្វផ្សាយកម្មវិធីមគ្គុទ្ទេសក៍ពហុភាសា   ក៏ប្រើPodcasដើម្បីបើកការសន្ទនាលើប្រធានបទពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក ព្រំដែន កម្លាំងពលកម្ម និងអ្វីៗជាច្រើនទៀត។ល។ហើយនឹងប្រព្រឹត្តទៅឆាប់ៗនៅចុងខែសីហាឆ្នាំនេះដែរគឺ កម្មវិធីពិព័រណ៍អន្តរជាតិ "BLEEDទិដ្ឋភាពឌីជីថលពិព័រណ៍ពីរឆ្នាំ "ដោយសហការជាមួយទ្វេភាគីអូស្ត្រាលី  និងលើក​យក​ការ​ពិភាក្សាអំពី​បញ្ហា​សិទ្ធិ​មនុស្ស ដែល​មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​តៃវ៉ាន់ ហើយ​មិន​អាច​មើល​រំលង​បាន​ឡើយ។

ប៉ុន្មានឆ្នាំថ្មីៗនេះសារមន្ទីរសហសម័យបានផ្សព្វផ្សាយយ៉ាងសកម្មនូវសេវាកម្មមគ្គុទ្ទេសក៍ពហុភាសា។ ផ្តល់រូបថត ៖ សារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។

ប៉ុន្មានឆ្នាំថ្មីៗនេះសារមន្ទីរសហសម័យបានផ្សព្វផ្សាយយ៉ាងសកម្មនូវសេវាកម្មមគ្គុទ្ទេសក៍ពហុភាសា។ ផ្តល់រូបថត ៖ សារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។

"មិនមែនកត់ត្រាទេសចរណ៍"

"មិនមែនកត់ត្រាទេសចរណ៍"

"មិនមែនកត់ត្រាទេសចរណ៍"ឆ្លុះ​បញ្ចាំង​ពី​គន្លងអភិវឌ្ឍន៍ពលកម្ម

ចំណាកស្រុករបស់តៃវ៉ាន់-ថៃ

មូលដ្ឋានគ្រឹះនៃខ្លឹមសារពិព័រណ៍នេះផ្អែកលើការសិក្សាស្រាវជ្រាវនិងការសម្ភាសន៍រយៈពេលជាងពីរឆ្នាំរបស់ក្រុមចម្រុះជាតិសាសន៍ប្រភពដើមនៅឆ្នាំ2015 នៅមជ្ឈមណ្ឌលសិល្បៈគីមថំសាន់ក្នុងទីក្រុងបាងកក ប្រទេសថៃ(Jim Thompson Art Center) រៀបចំ កម្មវិធី"ស្វាគមន៍ច្រៀង រាំសប្បាយ"(Joyful Kaen, Joyful Dance)នៅពីក្រោយការប្រមូលផ្តុំមនុស្សមួយក្រុមដែលបានលះបង់ជាយូរមកហើយចំពោះសិទ្ធិនិងផលប្រយោជន៍របស់ជនជាតិភាគតិច និងក្រុមពហុជាតិ ដើម្បីធ្វើការរួមគ្នា។ក្នុង​នោះ​មាន៖ លោកគ្រីដធីយ៉ា ហ្គាវីវ៉ង្ស​(Gridthiya Gaweewong)នាយក​ផ្នែកសិល្បៈ​នៃ​មជ្ឈមណ្ឌល​សិល្បៈគីមថំសាន់  លោកថានុម ចាភក្តី(Thanom Chapakdee)អ្នករិះគន់សិល្បៈជាន់ខ្ពស់និង អាធីត មូលសាន(Arthit Mulsarn)អ្នកស្រាវជ្រាវតន្ត្រីម៉ូឡាម(Molam) ឯអ្នកអ្នកគោលការណ៍ពិព័រណ៍ជាតិតៃវ៉ាន់ ជុងសឹហ្វាង ចាងជឹង លែវអ៊ុនចាំង។ល។ទិសដៅស្រាវជ្រាវរបស់អ្នកគោលការណ៍ពិព័រណ៍ជុងសឹហ្វាងតាំងពីដើមមកផ្តោតលើការបង្កើតសិល្បៈ និងការសម្តែងរបស់ក្រុមចម្រុះជាតិសាសន៍ជានិច្ច   ក្នុងនោះបានបង្កើតស្លាកតន្ត្រី"រូបភាពតន្ត្រី Dashu"  បានផ្សព្វផ្សាយ"មហោស្រពតន្ត្រីអនាថា Wandering Songs Music Festival" អស់រយៈពេលជាង 20 ឆ្នាំមកហើយ។ផ្តោតលើបទចម្រៀងប្រជាប្រិយពិភពលោក   តន្ត្រីមូលដ្ឋាននិងមហោស្រពតន្ត្រីឯករាជ្យល្បីល្បាញសម្រាប់បញ្ហាសហសម័យតាមរយៈការស្តាប់ចម្រៀងនិងតន្ត្រីប្រជាប្រិយគ្រប់ប្រភេទ ហើយអ្នកអាចមានអារម្មណ៍ថាពហុវប្បធម៌មានភាពពិសេសនិងគួរឱ្យរំភើប។ ចាងជឹងនិងលែវអ៊ុនចាំងពួកគាត់ទាំងពីរមានការយកចិត្តទុកដាក់ជាយូរណាស់មកហើយផ្ដោត​ទៅលើស្ថានភាពរបស់ពលករចំណាកស្រុកអាស៊ីអាគ្នេយ៍នៅតៃវ៉ាន់  កន្លង​មក​លោក​បាន​ចូល​រួម​ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​«កាសែតបួនទិស»ដែល​ជា​ការ​បោះពុម្ព​ជាលក្ខណៈ​៦​ភាសា​រួម​មាន វៀតណាម ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា និង​មីយ៉ាន់ម៉ា  បានបើក"ពេលវេលាដ៏ភ្លឺចិញ្ចាច៖បណ្ណាគារសៀវភៅប្រធានបទអាស៊ីអាគ្នេយ៍"អនុវត្តគម្រោងដូចជា "គម្រោងស្ពានឆ្ពោះទៅកាន់ផ្ទះលោកយាយ" និងការបង្កើត "ពានរង្វាន់អក្សរសិល្ប៍ពលករអន្តោប្រវេសន៍"... និងគម្រោងផ្សេងៗទៀត   តាមទស្សនៈវប្បធម៌បានអញ្ជើញសាធារណជនឱ្យចូលរួមក្នុងសកម្មភាពសង្គម និងនាំយកបញ្ហាសិទ្ធិមនុស្សចូលទៅក្នុងជីវិតប្រចាំថ្ងៃប្រកបដោយភាពជាក់ស្តែង ។

 

ការតាំងពិព័រណ៍"មិនមែនកត់ត្រាទេសចរណ៍"នេះត្រូវបានរៀបចំដែលមានលក្ខណៈជាប្រព័ន្ធតាម

រយៈការរួមបញ្ចូលគ្នានូវអត្ថន័យ និងការបង្ហាញវប្បធម៌ពិសេសនៃតំបន់(Isan)ក្នុងប្រទេសថៃ។ ដោយ​ផ្អែក​លើ​បទ​ចម្រៀង​ប្រជាប្រិយ​ប្រពៃណី "ម៉ូឡាម"(Molam)និង​សំខាន់ជាគោល  នៅតំបន់ឥសាន ។ការបង្ហាញការនិទានរឿងក្រៅផ្លូវការទាក់ទងនឹងវប្បធម៌ទូទៅរបស់ប្រទេសថៃ  "ម៉ូឡាម" ត្រូវបានគេចាត់ទុកថាជាព្រលឹងនៃជនជាតិឥសាន  

ការកែប្រែនៅក្នុងតន្ត្រីវាក៏ឆ្លុះបញ្ចាំងពីបទពិសោធន៍នៃទីកន្លែងនៃការផ្លាស់ប្តូររបប

ផ្សេងៗគ្នាមុន និងក្រោយសង្គ្រាមត្រជាក់។ចៃដន្យ "ចម្រៀងលីនប៉ាន(Lin Ban) " មានប្រភពចេញពីបទចម្រៀងការងាររបស់ជនជាតិដើមក្នុងសម័យជប៉ុនកាន់កាប់តៃវ៉ាន់។ធ្វើសម្រាប់កុលសម្ព័ន្ធ ក្នុងកំឡុងពេលធ្វើដំណើរចំណាកស្រុក ដោយសារកុលសម្ព័ន្ធពេញចិត្តនូវលក្ខខណ្ឌនៃជីវភាពរស់នៅ  ការឃ្លាតឆ្ងាយ​ពី​ផ្ទះផ្លាស់ទីពីតំបន់ភ្នំទៅទីក្រុងតាមរយៈសម្លេងច្រៀងនៃបទចម្រៀង បង្ហាញពីការនឹករឭកផ្ទះ  ការចង់បានរបស់គូស្នេហ៍និងការលំបាកជាក់ស្តែង  វាក៏បានកត់ត្រានូវតំណក់ឈាម និងទឹកភ្នែកនៃចលនាទាមទារសិទ្ធិនិងការតស៊ូដីធ្លីផងដែរ។អ្នកគោលការណ៍ពិព័រណ៍ ជុងសឹហ្វាង តាមរយៈឯកទេសដ៏ប៉ិនប្រសប់របស់គាត់អំពីតន្ត្រីប្រជាប្រិយ  នៅក្នុងការតាំងពិព័រណ៍ "មិនមែនកត់ត្រាទេសចរណ៍"បានស្នើឡើងគន្លងវប្បធម៌ពីរគឺ "ម៉ូឡាម" និង "ចម្រៀងលីនប៉ាន" ធ្វើជាការឆ្លុះបញ្ចាំងគ្នាទៅវិញទៅមកនៃការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គមតៃវ៉ាន់ និងប្រទេសថៃ។

ម៉្យាងវិញទៀត អ្នកគោលការណ៍ពិព័រណ៍ ចាងជឹង និងលែវអ៊ុនចាំង នៅតំបន់តាំងពិព័រណ៍

"ពួកយើងមិនមែនមកលេងទេ" បានរៀបចំដោយចាងជឹង និង លែវអ៊ុនចាំង ដែលចាប់ផ្តើមពីការអភិវឌ្ឍន៍ជិត 30 ឆ្នាំនៅតៃវ៉ាន់នៃរឿងរ៉ាវជីវិតរបស់ពលករចំណាកស្រុកអាស៊ីអាគ្នេយ៍  និងបង្ហាញអត្ថបទនិទានរឿងរបស់ កាសែតបួនទិស និងកម្មវិធីច្រៀង "ច្រៀងបួនទិស" (ឆាំងសឹហ្វាង)រួមទាំងពលករចំណាកស្រុករត់គេចខ្លួនដែលរៀបរាប់ដោយមាត់អំពីជោគវាសនាពិតប្រាកដរបស់ខ្លួននិងថតវីដេអូ។បន្ទប់តាំងពិព័រណ៍ធ្វើឡើងវិញនូវ"បណ្ណាល័យកម្រាលឥដ្ឋ" នៅស្ថានីយ៍ធំតៃប៉ិ  ដោយប្រមូលផ្តុំស្នាដៃ "ពានរង្វាន់អក្សរសិល្ប៍ពលករអន្តោប្រវេសន៍" ដែលទទួលបានពានរង្វាន់ ហើយបានបើកដំណើរការវិញនៅថ្ងៃចុងសប្តាហ៍ តែដោយសារជំងឺរាតត្បាតសេវាកម្មបណ្ណាល័យកម្រាលឥដ្ឋត្រូវបានផ្អាកការខ្ចីសៀវភៅអាន។ ដោយសារទីតាំងភូមិសាស្ត្រសារមន្ទីរសហសម័យទៅស្ថានីយ៍ធំក្រុងតៃប៉ិជិតគ្នា  ចាប់តាំងពីនាយក លួលីជឹនចូលកាន់តំណែងមកគាត់បានគិតជារឿយៗថា  តាមរយៈវឌ្ឍនភាពនៃការគិតសមភាពវប្បធម៌ សារមន្ទីរគួរអញ្ជើញពលករចំណាកស្រុកដែលទៅស្ថានីយ៍ធំក្រុងតៃប៉ិក្នុងថ្ងៃឈប់សម្រាករបៀបណា ដើម្បីឱ្យពួកគេមានឱកាសចូលមកសារមន្ទីរសហសម័យដើម្បីរីករាយជាមួយការតាំងពិព័រណ៍។ចាប់ពីឆ្នាំ 2021 តទៅ សារមន្ទីរនឹងសហការជាមួយសាជីវកម្មផ្សព្វផ្សាយមជ្ឈិមជុងយ៉ាង ហើយនៅក្នុងការតាំងពិព័រណ៍នីមួយៗអញ្ជើញអ្នកផ្សាយព័ត៌មានមកណែនាំទស្សនិកជននៃក្រុមជនជាតិផ្សេងៗគ្នា។រហូតមកដល់ពេលនេះ បានរៀបចំសកម្មភាពមគ្គុទ្ទេសក៍ជាភាសាផ្សេងៗគ្នាដូចជា ឥណ្ឌូនេស៊ី ថៃ ជប៉ុន និងកូរ៉េ។ ល។ ពង្រីកបន្តិចម្តងៗនូវភាពចម្រុះ អន្តរកម្មរវាងទស្សនិកជនសារមន្ទីរសម័យ។នៅកន្លែងតាំងពិព័រណ៍លើកនេះ បានអញ្ជើញពលករចំណាកស្រុកឱ្យបំពេញកាតសកម្មភាពនៅតុខាងមុខជាភាសាកំណើតរបស់ពួកគេ ហើយពួកគេអាច

ទស្សនាតាំងពិព័រណ៍នេះដោយឥតគិតថ្លៃ។ តាមរយៈការតភ្ជាប់យុទ្ធសាស្ត្រផ្សេងៗគ្នា ដូចជាថាមពលប្រព័ន្ធផ្សព្វផ្សាយ សេវាពហុភាសា សម្ព័ន្ធភាពឧស្សាហកម្មឆ្លងដែន និងការទស្សនាដោយឥតគិតថ្លៃ សារមន្ទីរសហសម័យព្យាយាមអនុវត្តន៍គោលគំនិតនៃសមភាពវប្បធម៌នៅក្នុងការអនុវត្តសារមន្ទីរ។

"មិនមែនកត់ត្រាទេសចរណ៍"ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍បានប្រារព្ធសកម្មភាពមគ្គុទ្ទេសក៍ពិសេសជាភាសាឥណ្ឌូនេស៊ី។ផ្ដល់រូបថត៖ សារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។

"មិនមែនកត់ត្រាទេសចរណ៍"ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍បានប្រារព្ធសកម្មភាពមគ្គុទ្ទេសក៍ពិសេសជាភាសាឥណ្ឌូនេស៊ី។ផ្ដល់រូបថត៖ សារមន្ទីរសិល្បៈសហសម័យ ទីក្រុងតៃប៉ិ។

ក្រៅពីនេះ ជុងសឹហ្វាងនិង​​អ្នកគោលការណ៍ពិព័រណ៍ជនជាតិ​ថៃ​បី​នាក់​រួម​គ្នា​រៀបចំ​កន្លែង​តាំង​ពិព័រណ៍"រង់ចាំ​ខ្ញុំ​បី​ឆ្នាំ​ទៀត"។ បីឆ្នាំគឺជាពេលវេលាកំណត់សម្រាប់ពលករចំណាកស្រុកចុះហត្ថលេខាលើកិច្ចសន្យាការងារ របស់ពលករចំណាកស្រុកមកតៃវ៉ាន់ម្ដង វា​គឺ​ជាបំណងប្រាថ្នាពលករចំណាកស្រុកដើម្បីកែលម្អជោគវាសនានិងបរិស្ថានរស់នៅ។ ក្រុមសិល្បករ ១១ ក្រុមមកពីតៃវ៉ាន់និងថៃ បានបង្កើតសិល្បៈក្នុងទម្រង់  ​​​​  ផ្សេងៗដូចជា ការបង្កើតវីដេអូ វីដេអូ និងការដំឡើង soundscape ឆ្លើយតបទៅនឹងប្រធានបទអ្នកថែរក្សា ដោយ​ផ្អែក​លើ​ការ​ច្រៀង និង​រាំ​បទ​ចម្រៀង​របស់ ម៉ូឡាម និង លីនប៉ាន​​  ប្រាប់ទស្សនិកជនអំពីស្ថានភាពរស់រានមានជីវិតរបស់ក្រុមពលករដែលងាយរងគ្រោះនៅពីក្រោយការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចរបស់តៃវ៉ាន់ និងថៃ និងការតស៊ូដែលមិនស្គាល់ជាមួយនឹងការបាត់បង់នៅក្រោមជាតិនិយម។

"មិនមែនកត់ត្រាទេសចរណ៍"បន្ទប់តាំងពិពណ៌មានបង្ហាញវីដេអូ "ម៉ូឡាម"និងឯកសារប្រវត្តិសាស្ត្រផ្សេងៗ។ផ្ដល់រូបថត៖សារមន្ទីរសិល្បៈសហសម័យទីក្រុងតៃប៉ិ។ថតដោយ៖ ANPIS FOTO  វ៉ាងសឹប៉ាំង。

"មិនមែនកត់ត្រាទេសចរណ៍"បន្ទប់តាំងពិពណ៌មានបង្ហាញវីដេអូ "ម៉ូឡាម"និងឯកសារប្រវត្តិសាស្ត្រផ្សេងៗ។ផ្ដល់រូបថត៖សារមន្ទីរសិល្បៈសហសម័យទីក្រុងតៃប៉ិ។ថតដោយ៖ ANPIS FOTO វ៉ាងសឹប៉ាំង。

ស្មារតីតស៊ូមិនចេះចប់

 

ប្រវត្តិសាស្ត្រប្រាប់យើងថា ការតស៊ូដើម្បីសិទ្ធិស្មើគ្នា ជាផ្លូវ​​មានបន្លាដែលពោរពេញ

ដោយការលំបាក និងបញ្ហាប្រឈម។ ពិព័រណ៍​នេះ​ចាប់​ផ្ដើម​តាំង​ពី​ដើម​ដំបូង​នៃ​ការ​ប្រជុំ​របស់​អ្នក​ថែរក្សា  ក្រុមការងារវាយតម្លៃ និងពិចារណាពីទស្សនៈជាច្រើន ថាតើត្រូវបញ្ចូលស្នាដៃក្នុងMolam Bank(ឈ្មោះក្រៅរបស់សិល្បករ)ដែរឬទេ។ Molam Bank តែងតែពូកែច្រៀងសំលេងបាតុករប្រឆាំងរដ្ឋាភិបាល និងរិះគន់រាជវង្សជាមួយនឹងការបង្កើតរបស់ម៉ូឡាម  តាំងពីឆ្នាំ ២០១៥ បានជាប់គុកជាច្រើនដង ដោយសារក្នុង​បរិយាកាស​ដ៏​អាក្រក់នៃការ​ជាប់​ពន្ធនាគារ​រយៈពេល​យូរ​  គួបផ្សំនឹងការព្យាបាទដ៏ឃោរឃៅជាច្រើនពីជនដែលមិនស្គាល់មុខនោះ  ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់សិល្បករមិនស្ថិតស្ថេរឡើយ   យ៉ាង​ណា​មិញ ដោយសារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​ក្រុម​អភិរក្ស ទើប​មាន​ការ​ឯកភាព​គ្នា​ជាមួយ​សិល្បករ។ទីបំផុត សំឡេងនៃការតស៊ូទាំងនេះ ដែលឥឡូវនេះត្រូវបានហាមប្រាមមិនឱ្យផ្សាយជាសាធារណៈដោយរដ្ឋាភិបាលថៃ តាមរយៈឱកាសនៃការសម្តែងនេះ បានឆ្លងសមុទ្រមកដល់តៃវ៉ាន់ដែលធ្វើឱ្យទស្សនិកជនកាន់តែច្រើនយកចិត្តទុកដាក់ចំពោះស្ថានភាពជាក់ស្តែងរបស់ក្រុមជនជាតិភាគតិចនេះ។

ការតាំងពិព័រណ៍ដែលបានគ្រោងផែនការដោយសារមន្ទីរសហសម័យបញ្ហាដែលរំខានជាញឹកញាប់ដែលបង្កឱ្យមានពាក្យចរចាមអារាមពីភាគីទាំងអស់។ នៅឆ្នាំ 2020 សារមន្ទីរសហសម័យបានអញ្ជើញអ្នកថែរក្សាជនជាតិជប៉ុន ហ៊ីរ៉ូយូគី អារ៉ាយ Hiroyuki Arai និង យូកាអូកាម៉ូតូYuka Okamotoឱ្យមកតាំងពិព័រណ៍នៅតៃវ៉ាន់"ពិព័រណ៍​គ្មានសេរីភាព​បញ្ចេញ​មតិ"។ ការតាំងពិព័រណ៍នេះផងដែរបានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅពេលដែលត្រូវបានដាក់តាំងបង្ហាញរយៈពេលបីឆ្នៅទីក្រុង អៃជឹAichi ប្រទេសជប៉ុនក្នុងឆ្នាំ 2019 ។បន្ទាប់ពីបើកបានបីថ្ងៃ ត្រូវបានបិទវិញជាបន្ទាន់  មួយសប្តាហ៍បន្ទាប់ពីខ្យល់ព្យុះ។ល។ពិព័រណ៍នេះបានធ្វើដំណើរឆ្ពោះទៅកាន់សួនសន្តិភាពនៅកោះJeju ប្រទេសកូរ៉េខាងត្បូងនិងតៃវ៉ាន់ដើម្បីតាំងបង្ហាញ។ ក្រោយ​ពីដំណឹងពិព័រណ៍បានប្រកាសរួច  សារមន្ទីរសិល្បៈសហសម័យបានទទួលការព្រមានពីអ្នកប្រឆាំងមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗ។ សារ​បញ្ចេញមតិយល់​ថា​ ទង្វើ​នេះ​កំពុង​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​តៃវ៉ាន់ និង​ជប៉ុន ហើយ​បាន​អំពាវនាវ​ឲ្យ​ផ្អាក​ជា​បន្ទាន់។សារមន្ទីរក៏ទទួលបានការព្រួយបារម្ភពីគ្រប់ទិសទី  ហើយបានស្នើឱ្យសារមន្ទីរពិចារណាដោយប្រុងប្រយ័ត្នថាតើត្រូវរៀបចំពិព័រណ៍នេះឬយ៉ាងណា។នៅទីបញ្ចប់ពិព័រណ៍នេះអាចដាក់តាំងបង្ហាញដោយជោគជ័យ បន្ទាប់ពីមានការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយគ្រប់ភាគី ក្រោមជំហរ ការពារសេរីភាពនៃការបញ្ចេញមតិរបស់សារមន្ទីសហសម័យ និងនៅក្រោមទស្សនៈនៃការបញ្ចេញមតិចម្រុះរបស់សិល្បៈសហសម័យ។

នៅក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការអភិវឌ្ឍន៍លើកនេះ"មិនមែនកត់ត្រាទេសចរណ៍" សារមន្ទីរនិងក្រុមអ្នកថែរក្សាបានវាយតម្លៃ និងពិភាក្សាម្តងហើយម្តងទៀតនូវស្នាដៃមួយចំនួនដែលអាចបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីពិភពខាងក្រៅ។តាមរយៈបទពិសោធន៍ទាំងនេះអាចដើម្បីឆ្លុះបញ្ចាំងពីវិចិត្រសាលសិល្បៈទី

ក្រុងធ្វើជាឧបករណ៍សម្រាប់ការតាំងពិព័រណ៍។ តើអាចរក្សាស្ថានភាពចម្រុះបែប

ណាដែលអាចបន្តនិយាយដោយសេរីបាន នោះជាការសាកល្បងប្រាជ្ញារបស់អ្នក

ចូលរួមគ្រប់រូប។

សង្គមដែលរីកចម្រើនត្រូវការសំឡេងចម្រុះ   ជឿថាការសន្ទនា និងការឯកភាពគ្នានឹងបន្តជំទាស់  ក្នុងការទំនាក់ទំនង និងការផ្សះផ្សាក៏បានលេចចេញជារូបរាងបណ្តើរៗ។ ក្នុងអំឡុងពេលពិព័រណ៍នេះ ជា​អកុសលបានទទួលដំណឹងពីការលាចាកលោករបស់ទស្សនវិទូ(អ្នក​ថែរក្សា​)ថៃ Thanon ។ កាល Thanon នៅរស់គាត់បានប្រកាន់ខ្ជាប់ជានិច្ចថាកម្ដរជាមួយអ្នកគ្មានអំណាច  ជាមួយនឹងភាពក្លាហាននិងជំនឿដ៏ធំសម្បើម  ភាពអត់ធ្មត់និងមិនភ័យខ្លាចទប់ទល់មិនរុញរា​នឹង​ការ​គាបសង្កត់ ពីអ្នកជិះជាន់  ជឿថាជំនឿដ៏មានអានុភាព និងមានតម្លៃនេះនឹងចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្សគ្រប់រូបជាមួយនឹងការចាកចេញរបស់គាត់។តាមរយៈ​ការ​សម្តែង"មិនមែនកត់ត្រាទេសចរណ៍"នៅសារមន្ទីរសហសម័យលើកនេះ  ការរួមចំណែករបស់សារមន្ទីរសិល្បៈជាឥទ្ធិពលចំពោះការចូលរួមលើសកម្មភាពសង្គម  ហើយស្នែងផ្លុំនៃបដិវត្តន៍កំពុងបន្លឺឡើងឥតឈប់ឈរ អំពាវនាវឱ្យមនុស្សកាន់តែច្រើនដែលមានឧត្តមគតិខ្ពង់ខ្ពស់ បន្តមរតកនាពេលអនាគត។