សិទ្ធិមនុស្ស គុណតម្លៃរបស់មនុស្ស
រូបភាពទី 1៖សារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ
ណែនាំអ្នកនិពន្ធ៖
ត្រាស៊ី ( Tracy Puklowski )បច្ចុប្បន្នរស់នៅអេលីស ស្ព្រីង( Alice Springs) ក្នុងប្រទេសអូស្ត្រាលី ហើយទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍វិចិត្រសាលសិល្បៈជនជាតិដើមដំបូងបង្អស់របស់ប្រទេស។ជាអតីតនាយកសិល្បៈច្នៃប្រឌិត និងសេវាវប្បធម៌នៅទីក្រុងឡោនសេស្តូន (Launceston) រដ្ឋតាស្មានីយ៉ា(Tasmania)កាតព្វកិច្ចរួមមានទាំងបម្រើការជានាយកសារមន្ទីរ ម្ចាស់ក្សត្រីវិចតូរីយ៉ា (Queen Victoria) ដែលជាស្ថាប័នវប្បធម៌ក្នុងតំបន់ដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីនិងជានាយកវិចិត្រសាលសិល្បៈផងដែរ។
មុនពេលផ្លាស់ទៅអូស្ត្រាលី ត្រាស៊ីបានកាន់មុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើននៅក្នុងឧស្សាហកម្ម GLAM របស់ប្រទេសនូវែលសេឡង់ (វិចិត្រសាលសិល្បៈ
បណ្ណាល័យ បណ្ណសារ បណ្ណាល័យ)។នាងគឺជានិស្សិតបញ្ចប់ការសិក្សានៅហ្គេតធី Gettyវិទ្យាស្ថានភាពជាអ្នកដឹកនាំសារមន្ទីរ(Getty’s Museum Leadership Institute)。
អង្គភាព៖
វិចិត្រសាលជាតិនៃជនជាតិដើមអូស្ត្រាលីនៅ (Alice Springs) (ជនជាតិដើមភាគតិចនៅទីនោះហៅថា "អឹមប៉ានទូអា"Mparntwe) នឹងក្លាយជាកន្លែងទាក់ទាញ។កន្លែងថ្មីនេះនៅចំកណ្តាលប្រទេសអូស្ត្រាលីបានបង្ហាញនូវវប្បធម៌ដ៏ចំណាស់ជាងគេបំផុតក្នុងពិភពលោក និងផ្តល់កន្លែងតាំងពិពណ៌ជនជាតិដើមអូស្ត្រាលី និងអបអរសាទរសមិទ្ធផលរបស់ពួកគេតាមរយៈសិល្បៈ។
វិចិត្រសាលសិល្បៈនឹងដើរតួយ៉ាងសំខាន់ក្នុងដំណើរប្រាប់ការពិតរបស់ប្រទេសអូស្ត្រាលី ហើយធានាថាអភិបាលកិច្ច ការគ្រប់គ្រង និងកម្លាំងពលកម្មភាគច្រើនគឺនឹងត្រូវបានទៅលើជនជាតិដើម។ដោយវិធីនេះ វិចិត្រសាលសិល្បៈក្លាយជាយានជំនិះសម្រាប់ជនជាតិដើមភាគតិចនៃប្រទេសអូស្ត្រាលី ដែលអនុញ្ញាតឱ្យពួកគេនិយាយរឿងរ៉ាវរបស់ពួកគេទៅកាន់ពិភពលោក បញ្ចូលគំនិតផ្តួចផ្តើមទៅលើពួកគេ និងសម្រេចចិត្តពីរបៀបនិយាយរឿងទាំងនេះ។
ការពិភាក្សានិងការអនុវត្តន៍មានសារៈសំខាន់សម្រាប់សារមន្ទីរ នៅពេលដែលទូទាំងពិភពលោកមានការយល់ដឹងជាសាកលអំពីសិទ្ធិមនុស្ស ការបង្កើតសាខាអាស៊ីប៉ាស៊ីហ្វិកនៃសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិនៅឆ្នាំ២០១៩ គឺជាពេលវេលាគន្លឹះមួយ។សារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិយកចិត្តទុកដាក់នៅតាមតំបន់ ក៏បានបង្កើតសាខានៅតាមតំបន់ឡើង អាចនឹងពង្រីកសំឡេងដែលតែងតែមើលរំលង ផ្តល់នូវវេទិកាដ៏សំខាន់មួយ នៅពេលសម្គាល់ឬដោះស្រាយលើប្រធានបទសិទ្ធិមនុស្សយថាប្រភេទនៅតាមតំបន់។ហើយក្នុងអត្ថបទនេះ នឹងឃើញការគិតសារឡើងវិញរបស់ខ្ញុំនៅពេលដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដើម្បីមនុស្សទាំងអស់គ្នា ត្រូវតែផ្លាស់ប្ដូរពីគែមៗ ងាកទៅជាចំណុចស្នូលនៃមូលហេតុវិញ។
២០១០ពេលដែលបង្កើតឡើងសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានអញ្ជើញឱ្យធ្វើជាសមាជិកស្ថាបនិក។ការបង្កើតសហព័ន្ធទាន់ពេលវេលានិងបានធ្វើឱ្យមនុស្សមានភាពរំភើប ពិភពសារមន្ទីរកាន់តែមានការយកចិត្តទុកដាក់ច្រើនដល់ប្រធានបទយុត្តិធម៌សង្គម ប៉ុន្តែនេះជាលើកដំបូងហើយដែលជាការរួមកម្លាំងនៃអន្តរជាតិបានឆ្លើយតបទៅនឹងបញ្ហាសិទ្ធិមនុស្ស។
ប៉ុន្តែមនសិការរបស់ខ្ញុំបានរួញធ្លាក់ចុះតិចតួចហើយ។ តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីតំណាងឱ្យសារមន្ទីរជាតិនូវែលសេឡង់ កាលពីពេលដែលខ្ញុំបម្រើការងារនៅទីនោះ(Museum of New Zealand Te Papa Tongarewa, ហៅកាត់ថាTe Papa) ដែលបាននិយាយប្រកាសថា ពួកយើងគឺជា"សារមន្ទីរសិទ្ធិមនុស្ស"ឬទេ? ហើយតើសារមន្ទីរសិទ្ធិមនុស្សជាអ្វី? ខ្ញុំសង្ឃឹមថាខ្ញុំមិនធ្វេសប្រហែសបណ្ដាលឱ្យសារមន្ទីរផ្ទាល់ខ្លួនក្លាយទៅជាក្លែងក្លាយទេ។ បន្ទាប់ពីការពិនិត្យមើលប្រវត្តិសាស្រ្តនិងគុណតម្លៃនៃសារមន្ទីររបស់យើង ការសន្និដ្ឋានរបស់ខ្ញុំគឺ ថា ការក្លាយជាសារមន្ទីរសិទ្ធិមនុស្សមិនតម្រូវឱ្យមានបេសកកម្មសិទ្ធិមនុស្សច្បាស់លាស់នោះទេ។ សារមន្ទីរ Te Papa ប្រឹងប្រែងលើកកម្ពស់ភាពចម្រុះ ការអភ័យ ហើយនិងមានឆន្ទៈក្នុងការដោះស្រាយប្រធានបទលំបាកៗ ទាំងនេះបានតំណាងឱ្យពួកយើងថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅលើមុខតំណែងនេះ។
នៅក្នុងឆ្នាំ2015ពេលដែលខ្ញុំធ្វើជាប្រធានសន្និសិទសារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិ ខ្ញុំបានសរសេរថា៖
"សម្រាប់សារមន្ទីរ Te Papa យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងការចូលទៅកាន់សារមន្ទីរក្នុងន័យទូលំទូលាយបំផុត មិនមែនជារឿងចៃដន្យ ឬជាជម្រើសថា ត្រូវការឬមិនត្រូវការនោះទេ។ទាំងនេះគឺជាមូលដ្ឋានគ្រិះនៃបេតិកភណ្ឌនៃសារមន្ទីរនេះ ដែលនៅក្នុងភាសាម៉ៅរីបាននិយាយ whakapapa។ ច្បាប់សារមន្ទីរជាតិនៃប្រទេសនូវែលសេឡង់ត្រូវបានអនុម័តក្នុងឆ្នាំ 1992 ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សារមន្ទីរនេះ បានបើកផ្លូវរកវិធីថ្មី...នៅពេលដែលក្រុមប្រឹក្សាសារមន្ទីបានអនុម័តទ្វេរគោលនយោបាយវប្បធម៌...ត្រូវបានសម្រេចថា ត្រូវតែបង្ហាញជាលក្ខណៈទ្វេរវប្បធម៌ ទោះបីជាសារមន្ទីរស្ថិតនៅក្នុងវិស័យអ្វីស្ថាប័នណាក៏ដោយ។
ក្រៅពីនេះ ទស្សនវិស័យនៃសារមន្ទីរ Te Papa គឺ "ផ្លាស់ប្តូរដួងចិត្ត ផ្លាស់ប្តូរគំនិត ផ្លាស់ប្តូរជីវិត" ដូច្នេះសារមន្ទីរនេះមានគោលបំណងដោះស្រាយប្រធានបទលំបាកហើយគួរឱ្យចាប់អារម្មណ៍និងមិនស្ងប់
ប្រសិនបើសារមន្ទីរសង្ឃឹមដោយស្មោះត្រង់ នោះត្រូវតែមានជំហរនិងត្រៀមខ្លួនជាស្រេច បង្កើតបទពិសោធន៍ច្នៃប្រឌិត សម្រាប់ផ្តល់ជូន អ្នកទស្សនា ក្រុមជនជាតិនិងសូម្បីតែបុគ្គលិករបស់ពួកគេ។
ដូចជាសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់សារមន្ទីរសិទ្ធិមនុស្សសហព័ន្ធអន្តរជាតិបាននិយាយថា សារមន្ទីរសិទ្ធិមនុស្សត្រូវតែរៀបចំជាស្រេច ដើម្បីប្រឈមនឹងការគិតនិងការធ្វើរបស់សារមន្ទីរបុរាណ ដូច្នេះខ្ញុំគិតថា Te Papa ជាសារមន្ទីរសិទ្ធិមនុស្សមួយ ហើយខ្ញុំក៏ទន្ទឹងរង់ចាំស្វាគមន៍តំណាងរបស់យើងដែលមកទស្សនកិច្ចនៅខែកញ្ញា។"
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អត្ថបទនេះបានសន្មត់ជាមុនថា សារមន្ទីរមួយចំនួនអាចនឹងមានអារម្មណ៍ថា សិទ្ធិមនុស្សមិនមែនជាស្ថាប័នចាំបាច់ ដូច្នេះត្រូវការបញ្ចុះបញ្ចូលថាសារមន្ទីរទាំងនេះពិនិត្យខ្លួនឯងតាមទស្សនៈនេះ។ ប្រហែលជាពួកគេត្រូវការរកឱ្យឃើញនូវហេតុផលសមរម្យដើម្បីប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដូចខ្ញុំកាលពីឆ្នាំ២០១០ក៏ដូចនេះដែរ។
ក្នុងអត្ថបទដដែល ខ្ញុំក៏បានចង្អុលបង្ហាញថាបរិបទដែលសារមន្ទីរដំណើរការកំពុងផ្លាស់ប្តូរ "យ៉ាងរហ័សនិងយ៉ាងខ្លាំង"។ ពេលនោះខ្ញុំចង់សំដៅទៅលើទិដ្ឋភាពវប្បធម៌ និងនយោបាយនៃប្រទេសនូវែលសេឡង់ ពេលនោះមិនអាចទៅរួចទេក្នុងការទាយដឹងមុនសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្មានឆ្នាំក្រោយមក វត្ថុគ្រប់យ៉ាងនឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងយ៉ាងខ្លាំង។
"វត្ថុនិងរឿង" ទាំងនេះកំពុងវាយលុកពិភពលោក បង្វិលការផ្លាស់ប្តូរគំរូក្នុងជីវិត លទ្ធិផលត្រូវរ៉ាប់រងដោយសមូហភាពមនុស្ស ហើយក៏ត្រូវកាឱ្យពួកយើងរឆ្លើយតបដោយធ្វើការការសម្រេចចិត្តនិងមិនគិតពីអ្វីទាំងអស់ផងដែរ។
មានអារម្មណ៍ថានិយមន័យសារមន្ទីរបច្ចុប្បន្នមិនអាច"ឆ្លុះបញ្ចាំង និងបង្ហាញមុខមាត់ដ៏ស្មុគស្មាញនៃសតវត្សទី២១ក្នុងកម្រិតមធ្យម នាពេលបច្ចុប្បន្នទំនួលខុសត្រូវនិងការប្តេជ្ញាចិត្តរបស់សារមន្ទីរនិងបញ្ហាប្រឈមនាពេលអនាគត និងទស្សនៈវិស័យរបស់វា "ឆ្នាំ2019សមាគមន៍សារមន្ទីរអន្តរជាតិ(International Council of Museumsហៅកាត់ថាICOM)បានចេញផែនការបង្កើតនិយមន័យថ្មីសម្រាប់សារមន្ទីរ។ ពួកយើងជាច្រើនបានមើលសង្រ្គាមពាក្យសម្ដីដែលកើតឡើងជាបន្តបន្ទាប់ជាមួយនឹងភាពភ័ន្តច្រឡំ ហើយចុងក្រោយដោយសារតែពាក្យសំដីនិងការយល់ឃើញខុសគ្នា ក៏ធ្លាក់ចូលក្នុងការបែងចែកមនោគមវិជ្ជា ក៏មានអារម្មណ៍ថាខឹង។ មហាសន្និបាតក្រុងប្រាកនឹងពិភាក្សាប្រធានបទនេះម្តងទៀតនៅឆ្នាំ
២០២០ យើងអាចសង្ឃឹមបានថា ពីរឆ្នាំកន្លងមកអាចផ្តល់កំណើតដល់សារមន្ទីរនូវបេះដូងនៃឯកភាពសិក្សា។
សន្មតថាដូច្នេះដែរ។ កិច្ចការពិភពលោកបច្ចុប្បន្ន ទស្សនិកជនសារមន្ទីរនិងសហគមន៍ពាក់ព័ន្ធដែលចាប់អារម្មណ៍នឹងមិនរង់ចាំឱ្យពិភពសារមន្ទីរសម្រេចចិត្តថានិយមន័យត្រឹមត្រូវឬអត់ដោយខ្លួនឯងនោះទេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរ និងបញ្ហាប្រឈមមិនត្រឹមតែមាននៅមាត់ទ្វារប៉ុណ្ណោះទេ ប៉ុន្តែបានដើរឆ្លងកាត់បន្ទប់តាំងពិពណ៌ ពិនិត្យមើលសៀវភៅ និងបំភិតបំភ័យយើងទៀតផង ។
សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី 27-1
មនុស្សគ្រប់រូបមានសិទ្ធិចូលរួមដោយសេរីនៅក្នុងជីវិតវប្បធម៌នៃសង្គម រីករាយជាមួយនឹងសិល្បៈ និងចែករំលែកអត្ថប្រយោជន៍នៅក្នុងវឌ្ឍនភាពវិទ្យាសាស្ត្រដែលវាបង្កើត ។
យើងនៅតែលិចយ៉ាងជ្រៅនៅក្នុងការរាតត្បាតទូទាំងពិភពលោក ហើយជំងឺរាតត្បាតនេះបានផ្លាស់ប្តូរយើងជារៀងរហូត នូវអ្វីដែលជីវិតយើងធ្លាប់ដឹងស្រាប់។ សារមន្ទីរនិងវិចិត្រសាលមិនត្រឹមតែឆ្លើយតបដោយ "បង្វែរទៅរក" ប៉ុណ្ណោះទេ ប៉ុន្តែអាចបត់បែនឱ្យរស់រវើក ជំនះការលំបាកនៃការបិទទីក្រុង នឹងដាក់ថាមពលថ្មីផ្តោតលើការរៀនតាមអ៊ីនធឺណិត សាកល្បងនិងការចូលរួម ព្រមទាំងគ្រប់គ្រងទីកន្លែង និងមហាជន។ គួរឱ្យសោកស្ដាយ មានសារមន្ទីរមួយចំនួនត្រូវប្រឈមមុខនឹងការពិតនៃការបិទជាអចិន្ត្រៃយ៍។ ជំងឺរាតត្បាតគឺមិនរើសមុខទេចំពោះមនុស្សគ្រប់រូបគ្មាននរណាម្នាក់អាចគេចមិនទទួលផលប៉ះពាល់ពីវានោះទេ ប៉ុន្តែជំងឺរាតត្បាតក៏ជាសហការីជិតស្និទ្ធមិនស្មើគ្នាដែរ គឺវាធ្វើឱ្យភាពក្រីក្រនិងភាពទន់ខ្សោយកាន់តែធ្ងន់ធ្ងរឡើង ។
ដូច្នេះសារមន្ទីរដែលបិទជាអចិន្ត្រៃយ៍ភាគច្រើនទំនងជាសារមន្ទីរតូចៗដែលតែងតែតស៊ូដើម្បីទទួលបានធនធាន សារមន្ទីរទាំងនេះបានធ្វើដើម្បីសហគមន៍តូចៗដែលជិតស្និទ្ធនូវមរតកនិយាយរឿងនិទាន ហើយក៏រក្សាប្រវត្តិសាស្ត្រ និងប្រពៃណីសម្រាប់ប្រជាជន និងសហគមន៍របស់ពួកគេផងដែរ។
នេះជាការរំលឹកដល់យើង ថាការទទួលខុសត្រូវរបស់យើងគឺបណ្តុះសហគមន៍ បម្រើសហគមន៍ រក្សាការចងចាំរបស់វា ចែករំលែករឿងរ៉ាវរបស់វា។យើងត្រូវបន្តបោសសម្អាតឧបសគ្គនៃសិទ្ធិចូលប្រើប្រាស់សារមន្ទីរ ត្រូវរួមគ្នាបង្កើតជាជាងត្រួតត្រា។ សហការជាមួយសហគមន៍ និងបុគ្គល ដើម្បីកត់ត្រានូវសម័យកាលដ៏វិសេសវិសាលនេះ សម្រាប់កូនចៅជំនាន់ក្រោយ
បន្ទាប់ពីការចែករំលែកបទពិសោធន៍របស់មនុស្សយ៉ាងជ្រាលជ្រៅនេះ ជួយក្នុងការកសាងឡើងវិញនិងព្យាបាល គឺជាបញ្ហាប្រឈមនិងការទទួលខុសត្រូវរបស់សារមន្ទីរ តែវាក៏ជាកិត្តិយសផងដែរ។
ទាំងនេះក៏មិនមែនជាគំនិតថ្មីដូចគ្នាដែរ បន្ទាប់ពីរងរបួស សិល្បៈមានថាមពលព្យាបាលនេះមិនមែនជាគំនិតថ្មីទេ សារមន្ទីរគឺជាកន្លែងសុវត្ថិភាព (និងចាំបាច់) ដើម្បីនាំមនុស្សមកជុំគ្នាឬការសាកសួរព្រឹត្តិការណ៍សង្ស័យនិងរំលឹកពីការរងរបួសដ៏ឈឺចាប់។ ប៉ុន្តែផ្ទុយមកវិញ
លើកនេះវាកាន់តែស៊ីជម្រៅ ចាប់ពីក្នុងស្រុកប្រែទៅជាសកល។
សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី3
មនុស្សគ្រប់រូបមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។
សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី 25-1
មនុស្សគ្រប់រូបមានសិទ្ធិទទួលបានស្តង់ដារនៃការរស់នៅដែលចាំបាច់សម្រាប់សុខុមាលភាពខ្លួនឯង និងក្រុមគ្រួសារ រួមទាំងសម្លៀកបំពាក់ អាហារ ផ្ទះសម្បែង ឱសថ និងសេវាសង្គមចាំបាច់នានា។ ហើយ ពួកគេមានសិទ្ធិទទួលបានការការពារ នៅក្នុងករណីអត់ការងារធ្វើ ជំងឺ ពិការភាព ស្ត្រីមេម៉ាយ ចាស់ជរា ឬក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយណាមួយ បណ្តាលឱ្យអសមត្ថភាពក្នុងការរស់នៅជីវិតប្រចាំថ្ងៃ។
វិបត្តិអាកាសធាតុពិភពលោកក៏ជាការគំរាមកំហែងដ៏ធំមួយផងដែរដល់របៀបរស់នៅរបស់យើង ហើយក៏ជាវិបត្តិសិទ្ធិមនុស្សដ៏ធំផងដែរ។ បម្រែបម្រួលអាកាសធាតុបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពស្បៀងអាហារ ទីជម្រក និងអាយុជីវិតទៀតផង ។ នេះជាការគំរាមកំហែងដ៏ជាក់លាក់មួយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក តាមពិតគឺងាយរងគ្រោះបំផុតដែលប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ថ្វីត្បិតតែប្រទេសកោះតូចៗរួមចំណែកដល់ការប្រែប្រួលអាកាសធាតុតិចជាងប្រទេសដទៃទៀតក៏ដោយ។
សារមន្ទីរទាំងអស់ទទួលខុសត្រូវក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងចាត់វិធានការ ហើយនៅក្នុងពិភព "ក្រោយការពិត" ដែលអ្នកវិទ្យាសាស្ត្រត្រូវតែការពារការពិតតាមបែបវិទ្យាសាស្ត្រ សារមន្ទីរក៏គួរតែដើរតួជាអ្នកការពារភស្តុតាងផងដែរ។ នៅពេលដែលខ្ញុំជានាយកសារមន្ទីរ និងវិចិត្រសាលម្ចាស់ក្សត្រី Victoria នៃ ទីក្រុង Tasmania ប្រទេសអូស្ត្រាលី(Queen Victoria Museum and Gallery ហៅកាត់ថាQVMAG) អ្នកវិទ្យាសាស្ត្ររបស់យើងបានរកឃើញថា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសក្តៅ សត្វ(សត្វល្អិត) កំពុងធ្វើចំណាកស្រុកបន្តិចម្តងៗទៅភាគខាងត្បូង ។ ជាមួយនឹងភស្តុតាង
នេះ និងអាជ្ញាធរមូលដ្ឋានប្រកាសពីវិបត្តិអាកាសធាតុដែលជិតឈានមកដល់ សារមន្ទីរបានសម្រេចចិត្តធ្វើ
ការផ្លាស់ប្តូរអាកាសធាតុជាអាទិភាពស្នូលយ៉ាងរលូន។
គន្លឹះមិនមែនគ្រាន់តែអាស្រ័យលើការប្រមូលគំរូចំណេះដឹង និងភស្តុតាងប៉ុណ្ណោះទេ រឹតតែពាក់ព័ន្ធនឹងអាកប្បកិរិយាផងដែរ។ នៅដើមឆ្នាំ2020 សារមន្ទីរ និងសួនច្បារ Horniman ក្នុងទីក្រុងឡុងដ៍(Horniman Museum and Gardens)បានអនុម័តធ្វើសេចក្តីប្រកាសអំពីការប្រែប្រួលអាកាសធាតុមួយដែលរងផលប៉ះពាល់យ៉ាងខ្លាំង មិនត្រឹមតែផ្តោតលើការធ្វើការជាមួយអ្នកទស្សនាសារមន្ទីរប៉ុណ្ណោះទេ សារមន្ទីក៏ប្រឈមនឹងការពិនិត្យឡើងវិញនូវទម្លាប់ និងសកម្មភាពរបស់ពួកគេផងដែរដើម្បីបង្កើនការយល់ដឹង ការផ្លាស់ប្តូរឥរិយាបថ។ ពិភពសារមន្ទីរត្រូវតែគិតដោយខ្លួនឯងចំពោះអ្វីដែលត្រូវធ្វើជាមួយបញ្ហាបម្រែបម្រួលអាកាសធាតុ -តើយើងអាចប្រើប្រាស់ធនធានរបស់យើងដោយរបៀបណា? តើយើងចាប់
ផ្តើមរៀបចំផែនការសាងសង់ប្រកបដោយនិរន្តរភាពមែនទេ? តើអ្នកផ្តល់មូលនិធិរបស់យើងយល់ស្របនឹងការយល់ឃើញរបស់យើងទេ?
មិនមែននៅលើក្រុមប្រឹក្សាភិបាលទេគឺនៅលើវិស័យសាធារណៈនាពេលថ្មីៗនេះ មានការពិភាក្សាវែកញែកលើការផ្តល់មូលនិធិរបស់ក្រុមហ៊ុនប្រេងសម្រាប់សារមន្ទីរ ។
តើត្រូវធ្វើដូចម្ដេចចំពោះតម្រូវការរបស់ជនភៀសខ្លួនដោយសារអាកាសធាតុ? ប្រសិនបើអ្នកគិតថាវាជាបញ្ហានាពេលអនាគត នោះអ្នកគិតខុសហើយ។ បញ្ហាឥឡូវនេះវាបានកើតឡើងរួចទៅហើយ ក្នុងឆ្នាំ 2020 នៅទូទាំងពិភពលោកមនុស្សប្រម៉ាណ 30.7 លាននាក់ត្រូវបានផ្លាស់ទីលំនៅដែលច្រើនជាង 98% បណ្តាលមកពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។ ប្រជាជនរាប់ពាន់នាក់នៃកោះ ម៉ារសាលMarshallត្រូវបានទទួលបានតាំងទីលំនៅថ្មីនៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិក ហើយនៅទីនោះបញ្ហាប្រឈមថ្មីដែលពួកគេប្រឈមមុខគឺរបៀបរក្សាវប្បធម៌ និងប្រពៃណី។
សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកមាត្រាទី7
នៅចំពោះមុខច្បាប់មនុស្សគ្រប់រូបមានភាពស្មើគ្នា និងមានសិទ្ធិទទួលបានច្បាប់ការការពារស្មើគ្នា ដោយគ្មានការរើសអើងណាមួយឡើយ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាន ការការពារស្មើគ្នា ដើម្បីរួចផុតពីការអនុវត្តការរើសអើងណាមួយដែលបំពានលើសេចក្តីប្រកាសនេះ និងអំពើណាមួយដែលញុះញង់ឱ្យមានការរើសអើងបែបនេះ។
ការប្រើកម្លាំងអាវុធចំពោះមនុស្សពណ៌សម្បុរខុសគ្នាបានបង្កឱ្យមានចលនាក្នុងការតវ៉ាទូទាំងពិភពលោក "ជីវិតរបស់ជនជាតិខ្មៅក៏ជាជីវិតដែរ" បានត្រលប់មកវិញហើយ។ ចលនាដំបូងផ្តោតលើអំពើ ហឹង្សាឃោរឃៅរបស់ប៉ូលិសក្រោយពីទទួលបានការឆ្លើយតបជាសកលនិងពង្រីកវិសាលភាពម្តងទៀត គ្របដណ្តប់ជាមួយការប្រកាន់ជាតិសាសន៍តាម
ស្ថាប័ន បន្ទាប់ពីឥទ្ធិពលនៃអាណានិគមនិយមនិងបញ្ហាផ្សេងៗទៀត។បញ្ហានេះត្រគប់មកវិញម្ដងទៀត វាផ្តល់នូវការពិនិត្យកាន់តែច្បាស់អំពីអតីតកាល និងសកម្មភាពរបស់សារ
មន្ទីរ។
ក្រុមទាំងនេះតាមរយៈការសម្តែងឆាកមកអន្តរាគមន៍ដើម្បីកាន់កាប់កន្លែងសារមន្ទីរ ដូចជា"ឱ្យទីកន្លែងនេះក្លាយជាអាណានិគម"និង"ប្រេងចក្រភពអង់គ្លេសនៅ ឬអត់"
ការសង្ស័យគ្រប់ទិដ្ឋភាពនៃសកម្មភាពវាគ្មានអ្វីថ្មីឡើយ មន្ត្រីអំពាវនាវជាផ្លូវការឱ្យសារមន្ទីរអង់គ្លេសប្រគល់ចម្លាក់ថ្ម Parthenonកាលពីដើមទសវត្សរ៍ឆ្នាំ 1980មកវិញ
កាលពីឆ្នាំ 1990 ប្រវត្តិវិទូសិល្បៈជនជាតិអាមេរិកម៉ូរីសប៊ឺកឺ Maurice Berger ក៏បានសង្ស័យផងដែរថា"តើសារមន្ទីរសិល្បៈមានការរើសអើងជាតិសាសន៍មែនទេ?"។ប៉ុន្តែមិនធ្លាប់មានព្រឹត្តិការណ៍ទាំងនេះ ដូចសម័យបោកបក់នាំមកនូវវិញ្ញាណដូចនេះទេ។ បង្កើនចំណាប់អារម្មណ៍លើទំនាក់ទំនងមូលនិធិសារមន្ទីរ សងបុរាណវត្ថុត្រឡប់មកវិញ វិធីទទួលបាននិងតំកល់ទុកផលិតផល គំនិតផ្តួចផ្តើមនិងការព្រួយបារម្ភអំពីលក្ខខណ្ឌការងាររបស់និយោជិកនិងជនជាតិដើមភាគតិច។
ប្រព័ន្ធផ្សព្វផ្សាយViceផលិតកម្មវិធី《ដំណើរទេសចរណ៍ប្រវត្តិសាស្រ្តដែលមិនចម្រោះ》(The Unfiltered History Tour)បានពិភាក្សាស្វែងយល់ពីរឿងរ៉ាវនៃសារមន្ទីរអង់គ្លេស"ចម្រូងចម្រាសពីវត្ថុបុរាណ"ប៉ុន្មានឆ្នាំថ្មីៗនេះមានអតីតបុគ្គលិកនៃស្ថាប័នវប្បធម៌មួយចំនួនក៏បាននិយាយប្រឆាំងនឹងវិសមភាពនៅកន្លែងធ្វើការ និងការរើសអើងតាមរចនា
សម្ព័ន្ធ ក្នុងនោះមានរួមទាំងសារមន្ទីរសិទ្ធិមនុស្សកាណាដា ពិតជាដំនៀលដែលគួរឱ្យក្លាច។
ដោយសារវត្ថុបុរាណវប្បធម៌មានប្រភពចេញពីសហគមន៍ សំឡេងទាមទារឱ្យមានការប្រគល់សម្បត្តិវប្បធម៌របស់ខ្លួនមកវិញដោយស្របច្បាប់ កំពុងកាន់តែខ្លាំងឡើងៗ។
នៅក្នុងឆ្នាំ2018កូនចៅនៃកុលសម្ព័ន្ធរ៉ាប៉ានុយ( Rapa Nui)របស់កោះបុណ្យអ៊ីស្ទើរEasterបានធ្វើដំណើរឆ្ពោះទៅសារមន្ទីរអង់គ្លេស ដើម្បីទាមទារត្រីឱ្យធូណាtupuna (ដូនតា)ពួកគេត្រឡប់មកវិញ ត្រូវបានគេស្គាល់ផងដែរថាជារូបសំណាកម៉ូអៃ Moai មានឈ្មោះថាហោ ហាកាណាណៃ អា Hoa Hakanai'a ។ក្នុងកម្មវិធីពិសេស"មគ្គុទ្ទេសក៍គ្មានការចម្រោះនៃប្រវត្តិសាស្ត្រ"អំពីការប្លន់អាណានិគមរបស់ហោ ហាកាណាណៃ អាHoa Hakanai'a តាលីតា រ៉ាពូ (កូនចៅជំនា់ក្រោយនិងជាអភិបាលនៃកោះអ៊ីស្ទើរ ) បាននិយាយចំៗថា៖ "រ៉ាប៉ានុយRapa Nuiមានរូបកាយ ប៉ុន្តែព្រលឹងអ្នកស្ថិតនៅក្នុងដៃរបស់អ្នក។បើយើងគ្មានព្រលឹង មិនខុសអ្វីពីមនុស្សស្លាប់ដើរកាត់ពិភពលោកឡើយ។ "អ្នកសិក្សាការប្រមូលពីជនជាតិដើមជាច្រើនសុទ្ធតែដឹងថា វិញ្ញាណនៃវត្ថុបុរាណ ពិតជារស់នៅជាមួយក្រុមជនជាតិដើមភាគតិច គ្រួសារ និងកូនចៅរបស់វា។ តើនេះគឺមិនមែន គួរតែក្លាយជាធម្មតាហើយ ឬវាគ្មានអ្វីពិសេសទេ ?តើសារមន្ទីរមានជំហរអ្វីដើម្បីប្រកែក?
ប្រសិនបើម្ចាស់ទំនៀមទំលាប់យល់ថាការបង្រួបបង្រួម "រាងកាយនិងព្រលឹង" គឺជាលទ្ធផលល្អបំផុតនោះ។ ប្រសិនបើយើងមិនមានឆន្ទៈក្នុងការផ្តាច់ខ្លួនយ៉ាងសកម្មពីអាណានិគមទេនោះ យើងពិតជាទទួលខុសត្រូវចំពោះផលវិបាកដែលកាន់តែអាក្រក់ទៅៗ។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចមាត្រាទី3
យើងមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង។
ពួកយើងមានសេរីភាពក្នុងការកំណត់ស្ថានភាពនយោបាយដោយផ្ទាល់ខ្លួន និងបន្តស្វែងរកការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ផ្ទាល់ខ្លួន។
ទោះបីជារដ្ឋ (អូស្ត្រាលី) កំពុងចាត់វិធានការជាបណ្តើរៗលើការពារសិទ្ធិមនុស្សរបស់ពលរដ្ឋរបស់ពួកគេក៏ដោយ ប៉ុន្តែនេះជាប្រទេសដែលគ្មានច្បាប់សិទ្ធិមនុស្សកម្រិតសហព័ន្ធ ការរស់នៅទីនេះ ពេលកំពុងសរសេរអត្ថបទនេះ ខ្ញុំយល់ឃើញថាខ្លួនខ្ញុំស្ថិតក្នុងទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយ។ទោះបីជាឧត្តមគតិអាចនឹងស្ថិតក្នុងស្ថានភាពគ្មានទីបញ្ចប់ក៏ដោយប៉ុន្តែស្ថានភាពនេះធ្វើឱ្យមានការថែទាំនិងការទទួលខុសត្រូវក្នុងការផ្តល់អត្ថន័យដល់សិទ្ធិមនុស្សត្រឡប់ទៅក្នុងដៃរបស់បុគ្គល និងអង្គការនានា។ ក្នុងពេលដំណាលគ្នាខ្ញុំក៏កំពុងបង្កើតអង្គភាពវប្បធម៌ថ្មីមួយដែរ គឺវិចិត្រសាលជាតិនៃជនជាតិដើមអូស្ត្រាលីដែលនឹងមានទីតាំងមូលដ្ឋាននៅ Alice Springs ក្នុងដែនដីភាគខាងជើង។ វាជាកន្លែងដ៏ស្រស់ស្អាតហើយមានជម្លោះ ជាមួយនឹងវប្បធម៌ និងសិល្បៈប្លែកៗ ក្នុងពេលជាមួយគ្នានេះ មានភាពងាយរងគ្រោះ និងរបួសអន្តរជំនាន់។
ជនជាតិដើមអូស្ត្រាលីតំណាងឱ្យវប្បធម៌ចំណាស់បំផុតនៅលើផែនដីដែលបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ហើយជាការមើលឃើញវប្បធម៌យូរអង្វែងមិនធ្លាក់ចុះនិងរស់រវើករបស់ពួកគេ។នៅពេលដែលសិល្បៈជនជាតិដើមភាគតិចបានផ្លាស់ប្តូរពីខ្សាច់និងថ្មផ្ទេរទៅផ្ទាំងគំនូរ និងផ្ទាំងក្រណាត់ នោះគន្លងនៃប្រវត្តិសាស្រ្តសិល្បៈអូស្ត្រាលីត្រូវបានផ្លាស់ប្តូរដោយមិនអាចត្រឡប់វិញបាន ដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជុំវិញពិភពលោកឱ្យជក់ចិត្ត។វិចិត្រករ និងក្រុមជនជាតិ ពួកគេទទួលបានអត្ថប្រយោជន៍ទាំងអស់ពីក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និងស្មារតី ដោយណែនាំរឿងរ៉ាវ និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាគតិចដល់ទស្សនិកជនថ្មីៗ និងពង្រឹងទំនាក់ទំនងវប្បធម៌។សម្រាប់ខ្ញុំ ដែនដីភាគខាងជើង ដែលបច្ចុប្បន្នខ្ញុំហៅថាផ្ទះ គឺជាវិចិត្រសាលសិល្បៈដ៏ធំ និងរីកចំរើនហើយរស់រវើកបំផុតនៅក្នុងពិភពលោក។បើមិនចង់អើពើក៏ពិបាកដែរ ចំពោះភាពរឹងមាំនៃការបង្កើតសិល្បៈនៅទីនេះ។
ទន្ទឹមនោះដែនដីភាគខាងជើងក៏ជាកន្លែងដែលសមាមាត្រជនជាតិដើមអូស្ត្រាលី និងប្រជាជាតិដើមភាគតិចនៅកោះច្រកសមុទ្រធូរ៉េសខ្ពស់បំផុតដែរ មានជិត 45% នៃគ្រួសារជនជាតិដើមភាគតិចរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។អត្រាធ្វើអត្តឃាតក្នុងចំណោមយុវជនគឺបីដងនៃមធ្យមភាគជាតិ។ ចំនួនប្រជាជនជិត 85%នៅក្នុងពន្ធនាគារដែនដីភាគខាងជើងទាំងអស់សុទ្ធតែជាជនជាតិដើម។
ច្នេះសំណួរដែលខ្ញុំសួរក្នុងចិត្តខ្លួនឯងថា បញ្ហាវាគឺមិនមែនដូចជាវិចិត្រសាលសិល្បៈជាតិជនជាតិដើមអញ្ចឹងគឺគ្រាន់តែជាវិចិត្រសាលសិល្បៈមួយ(បើនិយាយអញ្ចឹ ងកន្លែងផ្សេងទៀតក៏អាចដែរ)តើ គួរតែទាមទារសិទ្ធិមនុស្ស ឬទេ? ហើយតើយើងគួរតែទាមទារដោយរបៀបណា។ បើយើងចង់ឱ្យមានអត្ថន័យ និងបង្កើតអត្ថន័យ យើងត្រូវគិតឡើងវិញ និងរចនាឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ចំពោះវិចិត្រសាលសិល្បៈជាតិជនជាតិដើមភាគតិច នេះតំណាងឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ជនជាតិដើមភាគតិច ធានាអភិបាលកិច្ច ការគ្រប់គ្រង និងបុគ្គលិកភាគច្រើនជាជនជាតិដើម វាក៏មានន័យផងដែរថា វិចិត្រសាលសិល្បៈគួរតែប្តេជ្ញាចិត្តកម្ពស់ក្នុងការបញ្ចេញមតិ គំនិតផ្តួចផ្តើម ចែករំលែកការទទួលខុសត្រូវ និងប្រាប់ការពិត។ នេះជាការចាំបាច់ ប្រសិនបើអូស្ត្រាលីត្រូវព្យាបាលរបួសពីអតីតកាលរបស់ខ្លួន ហើយឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។វិចិត្រសាលសិល្បៈធម្មតា /គំរូសារមន្ទីរសរុបមកគឺនៅឆ្ងាយគ្មានសមត្ថភាពមិនអាចទៅរួចនោះទេវា។
យើងជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ពិភពលោក និងបញ្ហាប្រឈមសិទ្ធិមនុស្សដែលបានពិពណ៌នានៅក្នុងអត្ថបទនេះ វាជៀសមិនរួច ដោយមិនគិតពីទំហំ ទីតាំង ឬគោលបំណងរបស់វាឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះស្ថាប័នវប្បធម៌ភាគច្រើនបានផ្តោតលើទស្សនិកជនជាសំខាន់ ហើយការគិតដែលផ្តោតលើទស្សនិកជនក៏បាននាំមកនូវអត្ថប្រយោជន៍ដ៏ធំផងដែរ — ទំនាក់ទំនងកាន់តែប្រសើរឡើង កាន់តែចំចំណុចសំខាន់និង រាប់មិនអស់ត។ ប៉ុន្តែពេលនេះដល់ពេលត្រូវបោះជំហានទៅមុខទៀត។យើងត្រូវរៀនផ្អែកលើមនុស្សជាតិជាចំបង ដោយចាប់ផ្តើមដោយការទទួលយកសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបជាទំនួលខុសត្រូវរបស់យើង។
រូបភាពទី 2៖สิทธิมนุษยชน คุณค่าของมนุษย์